លោកស្រីម៉ាការ៉េត ថាត់ឆឺ បានជាប់ឆ្នោតជានាយករដ្ឋមន្រ្ដី អង់គ្លេសនៅឆ្នាំ ១៩៧៩ នៅឆ្នាំ១៩៨៣ និងនៅឆ្នាំ១៩៨៧ លោកស្រីមកពីគណបក្សអភិរក្សនិយម។ កត្តាដែលជម្រុញឪ្យលោកស្រីអាចជាប់ឆ្នោត ជាបន្ដបន្ទាប់មានដូចជា៖ • ធ្វើសង្រ្គាមជាមួយប្រទេស អាហ្សង់ទីន ដើម្បីកាន់កាប់កោះ ហ្វកឡិន ដែលសេះវិបត្តិដ៏រុំារ៉ៃ • ខួងប្រេងនៅលំហសមុទ្រខាងជើង ដើម្បីកាត់បន្ថយការនាំប្រេងចូលពីអារ៉ាប់ • កាត់បន្ថយការចំណាយលើក្រសួងមួយចំនួនដែលមិនចាំបាច់ដើម្បីកាន់បន្ថយអតិផរណា។ • រុះរើនយោបាយជាតូបនីយកម្មចោល ដោយប្រគល់កម្មសិទ្ធិផ្សេងឪ្យឯកជនគ្រប់គ្រងវិញ។
vrean.com Latest Questions
ការងារនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យមានដូចតទៅ៖ • កុមារត្រូវធ្វើការងារតាមក្រុម ឬតាមកងកុមារ • មនុស្សវ័យចំណាស់ៗត្រូវមើលថែកុមារតូចៗ សត្វពានៈត្បាញកញ្រែ្ចងល្អី។ ល។ • យុវជនត្រូវរែកដី លើកប្រព័ន្ធភ្លឺ លើកទំនប់ ជីកប្រឡាយទឹក កាប់ឈើធ្វើផ្ទះ រានដីធ្វើចម្ការ ធ្វើស្រែ និងត្រូវបញ្ជូនទៅតាមការដ្ឋានផ្សេងៗតាមតម្រូវការដាក់ស្ដែងរបស់អង្គការ • កម្មករ កម្មការនី ដែលអង្គការទុកចិត្តត្រូវបញ្ជូនឪ្យធ្វើការនៅរោងចក្រនានានៅភ្នំពេញ។
អត្ថន័យនៃទង់ជាតិ និងសញ្ញាជាតិ នៃរបបកម្ពុជាប្រជាធិបតេយ្យមានដូចតទៅ៖ + ទង់ជាតិ • ទង់ជាតិមានផ្ទៃពណ៌ក្រហម មានរូបប្រាសាទអង្គរវត្តកំពូល ៣ លឿងនៅចំកណ្ដាល • ពណ៌ក្រហមជានិមិត្តរូប នៃចលនាបដិវត្តន៍ ការប្រយុទ្ធមោះមុត អង់អាចក្លាហានក្នុងរំដោះជាតិ ការពារជាតិ និងកសាងជាតិកម្ពុជារបស់ប្រជាជន។ • ប្រាសាទអង្គរវត្តកំពូល ៣ពណ៌លឿនជានិមិត្តរូបនៃប្រពៃណីជាតិ និងប្រជាជនកម្ពុជា ដែលជាអ្នកស្ថាបនាប្រទេសឪ្យបានថ្ដុំថើ្កងរុងរឿង។ + សញ្ញាជាតិ • សញ្ញាជាតិមានប្រព័ន្ធភ្លឺស្រែ និងប្រឡាយទឹកជានិមិត្តរូបនៃកសិកម្មជឿនលឿនដែលមានរោងចក្រជានិមិត្តតរូបនៃកសិកម្មជឿនលឿន ដែលមានរោងចក្រ ជានិមិត្តរូបនៃឧស្សាហកម្ម ...
បន្ទាប់ពីឡើងកាន់អំណាចរួច ពួកខ្មែរក្រហមបានដាក់ឈ្មោះប្រទេសកម្ពុជាថា កម្ពុជាប្រជាធិបតេយ្យ។
សេដ្ឋកិច្ចប្រទេសសិង្ហបុរីពឹងផ្អែកលើវិស័យ៣ គឺ ៖ • ឧស្សាហកម្ម • ពាណិជ្ជកម្ម • ទេសចរណ៍។
របបកម្ពុជាប្រជាធិបតេយ្យបានបែងចែក២វណ្ណ៖ • ប្រជាជនចាស់ (មូលដ្ឋាន) • ប្រជាជនថ្មី(១៧មេសា)។
អំពើអមនុស្សធម៌របស់ក្រហមមាន ៖ • ឪ្យធ្វើការជាទម្ងន់ពី១២ម៉ោងដល់១៨ម៉ោងក្នុងមួយថ្ងៃ • ហូបមិនគ្រប់គ្រានគ្មានថ្នាំព្យាបាល • បំបិទសេរីភាពក្នុងជីវភាពរស់នៅ • ចាប់ដាក់គុក ធ្វើទារុណកម្ម កាប់សម្លាប់ដោយគ្មានជំនំជំរះក្ដី • កំទេសវត្តអារាម និងវប្បធម៌ • ប្រជាជនរស់នៅក្នុងគុកឥតជញ្ជាំង។
ចំណុចដែលបញ្ជាក់ថារបបនេះបានរំលោធ្ងន់ធ្ងរទៅលើវិស័យវប្បធម៌ និងវប្បធម៌និងប្រពៃណីជាតិគឺ៖ • បំបាត់វិស័យអប់រំ • បំបាត់សាសនា(កំទេចវត្ថុអារាម ផ្សិតលោកសង្ឃ) • បំបាត់ប្រពៃណីក្នុងការរៀបអាពាហ៍ពិពាហ៍ ស្លៀកពាក់ខ្មៅ • គ្មានការយកចិត្តទុកដាក់កេតភណ្ឌជាតិ។
កិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ១៩៩១ ក្នុងនោះផ្ដោតលើចំណុច២ សំខាន់គឺ ៖ • ចំណុចទី១ កិច្ចព្រមព្រៀងទាក់ទងនឹងអធិតេយ្យភាព បូរណភាពដែនដីអព្យាក្រីតភាព និងឯកភាពជាតិកម្ពុជា • ចំណុចទី២ សេចក្ដីថ្លែងការណ៍ស្ដីពីការស្ដារ និងកសាងប្រទេសកម្ពុជា ឡើងវិញ។
តំណាងភាគីនៃជម្លោះខ្មែរចាប់ដៃគ្នា យល់ព្រមធ្វើការកាបោះឆ្នោតជាសកល ដែលមានអាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា(UNTAC) មើលការខុសត្រូវ។