ដែលហៅថាវប្បធម៌ គឺជាធម៌ទាំងឡាយណា ដែលទ្រទ្រង់នូវការផ្សាំ ការសាបព្រោះការបណ្តុះវិជ្ជាឲ្យបានលូតលាស់រីកចម្រើនដោយ វិទ្យាសាស្រ្ត និងសិល្បៈផ្សេងៗ ។ វប្បធម៌ គឺជាសញ្ញាណទូទៅក្តោបគំនិតច្នៃប្រឌិត នៃសកម្មភាពពលកម្មខួរក្បាល និងរូបរាងកាយរបស់មនុស្ស ។ មែកធាងរបស់វប្បធម៌រួមមាន ៖ • ចំណេះដឹង (ជំនឿសាសនា សីលធម៌ ទស្សវិជ្ជា វិទ្យាសាស្រ្ត) • ផ្សព្វផ្សាយ (សិល្បៈអក្សរសាស្រ្ត អក្សរសិល្ប៍ ព័ត៌មាន ) • ការអនុវត្ត ...
vrean.com Latest Questions
ដើម្បីការពារសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងការបញ្ចេញមតិសេចក្ដីថ្លែងការណ៍ ជាសកលស្ដីពីសិទ្ធិមនុស្សបានចែងថា ៖ • មនុស្សគ្រប់រូបមានសិទ្ធិប្រកាន់មតិនិងក្នុងការសំដេងគំនិត ឬវិញ្ញត្តិ ។ • សិទ្ធិនេះរួមមានសេរីភាពក្នុងការប្រកាន់និងបញ្ចេញមតិដោយគ្មានការជ្រៀតជ្រែក គ្មានការបារម្ភភិតភ័យដោយសារមតិរបស់ខ្លួន ។ • មនុស្សមានសេរីភាពក្នុង ស្វែងរកការទទួលទានការផ្សព្ចផ្សាយ ទូទៅដោយឥតគិតពីព្រំដេនអ្វីឡើយនូវពត៌មានព្រមទាំងគំនិតអ្វីផ្សេងៗ តាមមធ្យោបាយបែបណាក៏ដោយ ។
ដែលហៅថាសង្គមធម៌ គឺជាធម្មភាព ឬវិធីដែលរៀបចំសង្គមឲ្យមានសភាពលក្ខណៈលូតលាស់ប្រកបដោយសម្ភារៈគ្រប់គ្រាន់ ។ មែកធាងរបស់សង្គមធម៌គឺ ៖ គ្រឿងសង្គម • ប្រដាប់រស់នៅ (លំនៅ ចំណីអាហារ ) • ប្រដាប់តិចនិច (ម៉ាស៊ីន គ្រឿងបង្កបង្កើនផល…) • មុខរបរវិជ្ជាជីវៈ សង្គមវីធី • សេដ្ឋកិច្ច (ពាណិជ្ជកម្ម ឧស្សាហកម្ម…) • សង្គមកិច្ច (សុខាភិបាល សន្តិសុខ ការងារ…) • នយោបាយ (របៀបរបប ...
ការគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាពនិងយ៉ាងស័ក្តិសិទ្ធិត្រូវមានធនធានគ្រឹះចំនួន៤ ដូចជា ៖ • ធនធានមនុស្ស អ្នកគ្រប់គ្រងនិងនិយោជិត • ធនធានសម្ភារៈ អាគារ ដីធ្លី… • ហរិញ្ញវត្ថុ ប្រាក់កាស • ពត៌មាន របាការណ៍ការងារ របាយការណ៍ ស្រាវជ្រាវ ព្យាករណ៍… ។
ការសិក្សាវប្បធម៌ទូទៅមានគោលបំណងដូចតទៅ ៖ ចំណេះដឹង • បណ្តុះមនោសញ្ចេតនា ថែរក្សាការពារនូវអ្វី ដែលជារបស់ជាតិមានដូចជា ជំនឿ ទំនៀមទម្លាប់ សកម្មភាពរបស់ពលរដ្ឋប្រកបគ្រប់ការងារ មរតក វប្បធម៌ជាតិ ពិសេសគឺ វប្បធម៌ អរិយធម៌ ដែលបុព្វបុរសបានបន្សល់ទុក ។ • ស្គាល់ច្បាស់នូវប្រភពលក្ខណៈរបស់វប្បធម៌ ដែលស្តែងឡើងតាមរយៈឥរិយាបថ ដេក ដើរ ឈរ អង្គុយ និយាយស្តី ជំនឿ សាសនា ...
ការបោះឆ្នោតជាលក្ខណៈសកលនិងអសកលដូចជា ៖ • ការបោះឆ្នោតជាសកលមានលក្ខណៈ ដូចតទៅ អ្នកមានសិទ្ធិបោះឆ្នោតសំដៅដល់ប្រជាពលរដ្ឋខ្មែរទាំងភេទដែលមានអាយុចាប់ពី១៨ឆ្នាំឡើងនិងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត • ការបោះឆ្នោតអសកលអ្នកមានសិទ្ធិបោះឆ្នោតគឺតំណាងរាស្រ្ដក្នុងតំណែងនិងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ក្នុងតំណែង ។ សរុបមានបោះឆ្នោតជាសកលមានការចូលរួមពីប្រជាពលររដ្ឋទូទៅចំណែកឯការបោះឆ្នោតជាអកលអ្នកមានសិទ្ធិបោះឆ្នោតជាមន្ដ្រីនយោបាយក្នុងដំណែង ។
ការស្គាល់ពីវប្បធម៌របស់ជាតិខ្លួនច្បាស់លាស់តែមួយមុខពិត ជាមិនទាន់គ្រប់គ្រាន់ទេ ត្រូវស្គាល់វប្បធម៌បរទេសបន្ថែមទៀត ដើម្បីប្រៀបធៀបរកចំណុចខ្លាំង និងខ្សោយ និងជ្រើសរើសយកអ្វីដែលល្អរបស់គេយកមកកែច្នៃឲ្យសមស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន ។
បានជាខ្មែរត្រូវចេះវប្បធម៌ខ្មែរពីព្រោះ វប្បធម៌ខ្មែរជាមូលដ្ឋានគ្រឹះ សម្រាប់ជនជាតិខ្មែរ និងសង្គមខ្មែរ ។ មនុស្សខ្មែរត្រូវយល់ឲ្យបានច្បាស់ពីអ្វីដែលខ្លួនមាន ដែលល្អត្រូវបានគេទទួលស្គាល់ គេចូលចិត្តតាំងពីបុរាណ ។ កូនខ្មែរត្រូវតែបណ្តុះមនោសញ្ចេតនា ស្រឡាញ់ការពារវប្បធម៌ខ្លួនដោយជួយផ្សព្វផ្សាយ ពង្រឹក និងពង្រឹងបន្ថែមទៀត ។
ច្បាប់ស្ដីការអប់រំមាន គោលបំណងអភិវឌ្ឍធនធានមនុស្សដោយផ្ដល់ការអប់ពេញមួយជីវិត សម្រាប់ទាំងអស់គ្នាដើម្បីអ្នកសិក្សា ទទួលបាននូវចំណេះដឹងជំនាញ សមត្ថភាពសេចក្ដីថ្លៃថ្នូរ អាកប្បកិរិយាប្រកបដោយសីលធម៌ សំដៅជុំរុញឲ្យអ្នកសិក្សាស្គាល់ស្រលាញ់រួមចំណែកការពារ អត្តសញ្ញាណជាតិវប្បធម៌និងភាសាជាតិ ។
ធាតុសំខាន់ៗដែលជះឥទ្ធិពលដល់ការបង្កើតវប្បធម៌ អរិយធម៌របស់ជាតិមួយមានចំនួន៤ គឺ ៖ • កត្តាពលកម្ម និងគំនិតច្នៃប្រឌិត : គ្មានពលកម្មគឺ គ្មានគំនិតច្នៃប្រឌិត ។ គ្មានគំនិតច្នៃប្រឌិត គែគ្មានអត្ថិភាពសង្គម ។ចូច្នេះ ពលកម្ម ជាកត្តាចម្បងដ៏សំខាន់មួយ ដែលធ្វើឲ្យសង្គមមនុស្សមានអត្ថិភាពបន្តពីសង្គមមួយទៅសង្គមមួយ ។ • កត្តាភូមិសាស្រ្ត : សំដៅលើទឹកដី ធម្មជាតិអាកាសធាតុ…។យើងដឹងហើយថា មនុស្សរស់នៅត្រូវពឹងលើធម្មជាតិ និងទាញយកអត្ថប្រយោជន៍ពីវាមកបម្រើតម្រូវការរបស់មនុស្សក្នុងជីវភាពរស់នៅ ។ ដូចនេះ ...