ច្បាប់នៃការប្រឆាំងអំពើពុលរលួយមានគោលដៅប្រយុទ្ធប្រឆាំងនិងអំពើពុករលួយហើយដោយមាន ការចូលរួមនឹងគាំទ្រពីមហាជននិងកិច្ចសហប្រតិបត្តិការអន្ដរជាតិ ។
vrean.com Latest Questions
បុព្វហេតុដែលនាំឪ្យមាន អស្ថេរភាពគ្រួសារនៅក្នុងសង្គមទំនើបមានដូចជា ៖ • កូនម្នាក់ៗមានសិទ្ធិទទួលកេរ្តី៍មរកដូចគ្នា • ស្មារតីឬគំនិតបុគ្គលនិយម (កូនចង់បានទ្រព្យសម្បត្តិ ពីឪពុកគេដែរ) • មានមនាសិការអណាធិបតេយ្យ (កូនលែងស្តាប់ឪវាទឪពុកម្ដាយគឺធ្វើទៅតាមចិត្តរបស់ពួកគេ ) • មានការប្រឈមមុខគ្នារវាងឪពុក និងកូន ប្ដី និងប្រពន្ធ • ការផ្លាស់ប្ដូរនៃប្រាក់បៀវត្សន៍ (ការឡើងចុះនៃបៀវត្សន៍) ចំនូលគ្មានស្ថេរភាពក្នុងគ្រួសារ មានភាពស្មុគ្រស្មាញ • ការប្រែប្រួលរវាងស្វាមី ភរិយា ស្រ្ដីមានការអប់រំដូចបុរសដែរ នាំអោយាមានការទាមទារនូវសិទ្ធិស្មើគ្នាជាមួយស្វាមី នៅក្នុងជីវភាពរស់នៅ ។ ចំណែកបុរសវិញមិនយល់ព្រមចំពោះការទាមទារនេះក៏បង្កើតបានជាទំនាស់រវាងស្វាមីនិងភរិយា
ធាតុផ្សំនៃរដ្ឋមានដូចជា ៖ • ប្រជាពលរដ្ឋ • ដែនដី • រដ្ឋាភិបាល • និងអធិបតេយ្យភាព ។
គោលកោណ៍នៃលារគ្រប់គ្រងមុខងារសាធារណៈនិងដំណើរការនៃរដ្ឋបាលសាធារណៈមានដូចជា ៖ • គោលការណ៍និរន្ដភាព នៃរដ្ឋភិបាលសាធារណៈ • គោលការណ៍សមភាពចំពោះអ្នកប្រើប្រាស់សេវាសាធារណៈ • គោលការណ៍អព្យាក្រឹតភាព អនាគតិ • គោលការណ៍ក្នុងការផ្លាស់ប្ដូរមន្រ្ដីរាជការទៅតាមតម្រូវការចាំបាច់របស់រដ្ឋបាលសាធារណៈ • គោលការណ៍តម្លាភាព • គោលការណ៍សមត្ថភាពពិត • គោលការណ៍បរិសុទ្ធភាព • គោលការណ៍ទទួលខុសត្រូវ • គោលការណ៍យុត្តិធម៌ ។
លក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យនេះ ដែរអ្នកដែលមានអំណាចគ្រប់គ្រងដឹកនាំប្រទេសបាននោះគឺត្រូវបានឆ្លងតាមរយៈការបោះឆ្នោតដោយប្រជាពលរដ្ឋ ហើយអ្នកដេលមានអំណាចជាអ្នកគ្រប់គ្រងដឹងនាំ ប្រទេសបានលុះត្រាតែមានសំលេងឆ្នោតច្រើនជាងគេ ។ ចំណែកឯប្រជាពលរដ្ឋដែលអាចទៅបោះឆ្នោត បានលុះត្រាតែមានសញ្ជាតិជាខ្មែរ មានអាយុពី១៨ ឆ្នាំឡើងទៅមានអត្តសញ្ញាណប័ណ្ណ មានអាស័យដ្ឋានច្បាស់លាល់មិនមែនជាជនវិកចរឹក…។ ហើយសំខាន់ជាងនេះទៅទៀតការបោះឆ្នោតជ្រើសរើសដឹកនាំជួយឪ្យយើងជៀសវាងការបង្ហូរឈាម ដណ្ដើមអំណាចគ្នា ។ លក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យ គឺបុគ្គលមានសិទ្ធិសេរីភាពបញ្ចេញមតិ សារពត៌មានបង្កើតគណបក្សនយោបាយការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ពហុនិយម ការអធ្យាស្រ័យ ការផ្ទេរសិទ្ធិអំណាចឪ្យគណបក្ស ឈ្នះឆ្នោតដោយសន្ដិវិធី ។ រដ្ឋាភិបាលមានអព្យាក្រឹត្យផ្នែកនយោបាយ ទើបបែងចែកអំណាចជាបីដើម្បីឪ្យមាន ហើយធ្វើឪ្យមានសេចក្ដីសោមមនុស្សសប្បាយរីករាយនិងជិតសិ្នទ្ធ ...
អាស៊ានមានកិច្ចប្រជុំសំខាន់ៗ ៖ • សន្ធិសិទ្ធកំពូលអាស៊ាន • កិច្ចប្រជុំអាស៊ានតាមផ្នែក • កិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន • កិច្ចប្រជុំរដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ាន • កិច្ចប្រជុំរដ្ឋមន្ដ្រីតាមផ្នែក • កិច្ចប្រជុំរដ្ឋមន្ដ្រីផ្សេងៗទៀតរបស់អាស៊ាន • កិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ដ្រី • កិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ • កិច្ចប្រជុំថ្នាក់មន្ដ្រីជាន់ខ្ពស់ឬ មានបទពិសោធន៍ • កិច្ចប្រជុំពិគ្រោះយោបល់រួម • កិច្ចប្រជុំលេខាធិការដ្ខានជាតិអាស៊ាន • កិច្ចប្រជុំគណៈកម្មាធិការអាស៊ានក្នុងបណ្ដាប្រទេសទី៣ • កិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន ។
រដ្ឋធនុម្មញ្ញមួយដែលត្រូវបានសភាអនុម័តនៅទី២ ទី១ ខែកញ្ញា ឆ្នាំ ១៩៩៣ បានផ្គួចផ្ដើមឪ្យមានការបោះឆ្នោត៤ ប្រភេទគឺ ១. ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ...
អភិវឌ្ឍមានន័យថាសេចក្តីចម្រើនលូតលាស់ទៅមុខ ។ ឯធនធានមនុស្ស គឺជាមនុស្សដែលប្រកបដោយលក្ខណៈដូចជា៖ • ការបណ្តុះបណ្តាលនូវបញ្ញា ស្មារតី ទាក់ទងនិងការត្រិះរិះ ពិចារណា វិភាគ វែកញែក ទៅលើចំណេះវិជ្ជាផ្សេងៗ និងសីលធម៌ គុណធម៌សង្គម ពោលគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនិងប្រព័ន្ធខួរក្បាល ដែលរួមមានចំណេះដឹង ទូលំទូលាយ បច្ចេកទេស វិទ្យាសាស្រ្តទំនើប ចំណេះធ្វើ បទពិសោធន៍ ស្រាវជ្រាវ គោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ មនសិការជាតិ សាមគ្គីល្អ ...
បច្ចុប្បន្ននេះការសិក្សាពលរដ្ឋវិជ្ជា សាលារៀនត្រូវតែបំពេញបេសកកម្ម ៤យ៉ាងគឺ ៖ • កសាងនិង អភិវឌ្ឍបុគ្គលិកលក្ខណៈរបស់កុមារឲ្យល្អប្រសើរ ចេះគោរពច្បាប់ ចេះអនុវត្តតួនាទីរបស់ខ្លួនជាប្រជាពលរដ្ឋម្នាក់ៗនាពេលអនាគត់ ដើម្បីឲ្យសក្តិសមជាទំពាំងស្នងឬស្សី និងជាសរសរទ្រូងនៃប្រទេសជាតិ ។ • អប់រំឲ្យយុវជនចេះយោគយល់គ្នា ស្គាល់តម្លៃសន្តិភាព ស្គាល់ន័យជីវិតខាងផ្លូវលោក និងផ្លូវធម៌ ។ • អប់រំយុវជនឲ្យរៀនរស់នៅឲ្យបានសុខដុមរមនា ជាមួយមនុស្សដទៃនៅក្នុងសង្គម ទោះបីមានសាសនាផ្សេងក៏ដោយ ។ • អប់រំឲ្យយុវជនចេះឈឺឆ្អាលចំពោះសង្គម ដោយចង់ឲ្យសង្គមមនុស្សមានការអភិវឌ្ឍគ្រប់វិស័យទាំងផ្នែកសម្ភារៈនិងផ្នែកស្មារតី ។
ដែលហៅថា ពលរដ្ឋវិជ្ជា គឺជាវិជ្ជាសព្វបែបយ៉ាងរបស់ប្រជាពលរដ្ឋ ដែលត្រូវយល់ និងត្រូវដឹង។