vrean.com Latest Questions
ដែលហៅថា ការវិនិច្ឆ័យដោយគតិ គឺជាការថ្លឹងថ្លែងរកខុសត្រូវ ដឹងស្រាលដឹងធ្ងន់ស្របតាមភាពជាក់ស្តែងប្រកបដោយសុឆន្ទៈពិតប្រាកដយល់ដឹងអំពើល្អនិងអាក្រក់ ដឹងសិទ្ធិ ច្បាប់ ការទទួលខុសត្រូវជាដើម ។ ដើម្បីជួយមនុស្សឲ្យធ្វើការវិនិច្ឆ័យប្រកបដោយ គតិបណ្តុះចិត្តគំនិតឲ្យស្ថិតក្នុងភាពយុត្តិធម៌ ឲ្យមានការទទួលខុសត្រូវ មានការពិចារណារកហេតុផល និងមានព្រហ្មវិហារធម៌ជាដើម ៕
បានជាចាំបាច់សិក្សាពិមូលដ្ឋាននៃប្រវត្តិវិទ្យា ពីព្រោះមានសារៈសំខាន់៣យ៉ាង ៖ • ជាប្រលោមលោក ៖ ជាំរឿងរ៉ាវអតិតកាល ប្រកបដោយអច្ឆរិយប្លែកៗ ដែលមិនមែនជាការប្រឌិតរបស់អ្នកនិពន្ធគឺសម្រាប់ឲ្យយើងនិទានប្រាប់ដល់កូនចៅជំនាន់ក្រោយរបស់យើង ។ • ជាវប្បធម៌ ៖ ផ្តល់ចំណេះដឹង ដល់អ្នកសិក្សា អ្នកដឹកនាំ និងជាមេរៀន ( បទពិសោធន៍ ) សម្រាប់បណ្តុះស្មារតីស្នេហាជាតិ មានឆន្ទៈការពារមាតុភូមិ ។ • ជាតម្លៃសីលធម៌ ៖ ប្រវត្តិវិទ្យា អាចបង្ហាញនូវមនោសញ្ចេតនាសាមគ្គីភាពជាតិ ...
កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌មានសារៈសំខាន់ណាស់ដូចជា ៖ • ទទួលបានសិទ្ធិស្មើគ្នារវាងបុរស និងស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិ • សិទ្ធិប្រើប្រាស់ធនធានដែលខ្លួនមាន • សិទ្ធិទទួលបានការងារតាមលក្ខខណ្ឌសមស្រប តាមសមត្ថភាព • សិទ្ធិទទួលបានវិជ្ជាជីវៈរបស់ខ្លួន • សិទ្ធិទទួលបានសន្តិសុខផ្ទាល់ខ្លួន • សិទ្ធិមានគ្រួសារ គូស្រករ សិទ្ធិមានកម្រិតជីវភាពសមរម្យ រួមទាំងអាហារ ផ្ទះសំបែង • សិទ្ធិទទួលបានសេវាថែទាំសុខភាព • សិទ្ធិទទួលបានការអប់រំ និងវប្បធម៌ • រួមទាំងសិទ្ធិវប្បធម៌របស់ជនជាតិភាគតិចផងដែរ ។
បានជាកិច្ចព្រមព្រៀងបារាំងកម្ពុជា ឆ្នាំ ១៨៦៣ មានចរិតលក្ខណៈជាការដាក់ប្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំងព្រោះខ្លឹមសារនៃសន្ធិសញ្ញា នេះមានចែងអំពីការជួយការពារប្រទេសកម្ពុជាដោយរក្សាទឹកដីមិនឲ្យមាន ការបាត់បង់តទៅទៀតៗ ជាថ្នូមកវិញប្រទេសកម្ពុជា ត្រូវប្រគល់បុព្វសិទ្ធិ ពិសេសដល់បារាំងក្នុងការបោះទីតាំង និងការបង្កើតសាលាក្តីនៅក្នុងប្រទេស ហើយថែមទាំងចាត់ឲ្យមានរេស៊ីដង់បារាំងនៅអមព្រះមហាក្សត្រខ្មែរ ។
សិទ្ធិពលរដ្ឋ ជាសិទ្ធិរបស់មនុស្សក្នុងការរស់នៅ និងការពារខ្លួនស្របច្បាប់ ស្របតាមវប្បធម៌ទំនៀមទម្លាប់របស់ជាតិ ។
សិទ្ធិនយោបាយ គឺសំដៅទៅលើការចូលរួមចំណែកក្នុងឆាកនយោបាយការចូលរួមចំណែកក្នុងកិច្ចការសង្គមផ្សេងៗនិងការចូលរួមកំណត់វាសនាប្រទេសជាតិរបស់ខ្លួន (សិទ្ធិចូលរួមបោះឆ្នោត សិទ្ធិក្នុងការបញ្ចេញមតិ) ។
សិទ្ធិសេដ្ឋកិច្ច ជាសិទ្ធិដែលផ្តល់ និងអនុញ្ញាតិឱ្យប្រជាពលរដ្ឋមានការអភិវឌ្ឍផ្នែកជីវភាព ទ្រព្យសម្បត្តិក្នុងបំណងលើកតំកើងសុខមាលភាពប្រជាពលរដ្ឋ ។