សេដ្ឋកិច្ចប្រទេសអ៊ីតាលី ពឹងផ្អែកលើវិស័យកសិកម្មឧស្សាហកម្មទេសចរណ៍ និងពាណិកម្ម។
vrean.com Latest Questions
ដែលហៅថា សច្ចះធម៌ គឺសំដៅលើគុណភាពពិតប្រាកដ មិនបន្លំ ទៀងត្រង់ឥតល្អៀង អ្វីដែលប្រាកដមិនភូតកុហក ។
កត្តាដែលនាំឲ្យសិស្សរៀនពូកែគឺ មានកត្តាក្នុងខ្លួន និងកត្តាក្រៅខ្លួន ដូចជា៖ កត្តាក្នុងខ្លួន • មានសុខភាពល្អមាំមួន • ឧស្សាហ៍ព្យាយាមស្រាវជ្រាវ • ចេះកំណត់គោលដៅ • មានឆន្ទះមុះមុតក្នុងការសិក្សារៀនសូត្រ • គោរពវិន័យសាលា និងលោកគ្រូអ្នកគ្រូ • មិនភ្លើតភ្លើនសប្បាយភ្លេចខ្លួន • មិនសេពគប់ជាមួយមិត្តខិលខូច កត្តាក្រៅខ្លួន • គ្រួសារមានជីវភាពធូរធារ បង្កលក្ខណៈងាយស្រួលគ្មានទំនាស់អំពើហឹង្សា ឪពុកម្តាយយកចិត្តទុកដាក់តាមដានការសិក្សារបស់កូន និងមានការផ្តល់កម្លាំងចិត្តដល់កូនលើការសិក្សា • សាលារៀនមានបរិស្ថានល្អស្អាត មានវិន័យលោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់បង្រៀនប្រកបដោយបច្ចេកទេស បរិយាកាសល្អក្នុងថ្នាក់មិត្តភក្តិភាគច្រើនជាអ្នកសិក្សា សង្គមក្រៅសាលា • រដ្ឋអំណាចរៀបចំសណ្តាប់ធ្នាប់ជុំវិញសាលាបានល្អ
Poll Results
Participate in Poll, Choose Your Answer.
ដើម្បីបង្កើតឲ្យមានវប្បធម៌សន្តិភាពគឺ ត្រូវ៖ • យល់ដឹងឲ្យបានច្បាស់លាស់ពីសង្គមហួស សម័យ និងប្រពៃណីពិតប្រាកដ • សម្រុះសម្រួលរវាងប្រពៃណី និងវប្បធម៌ដោយរួមបញ្ចូលទាំងការគោរពភាពថ្លៃថ្នូររបស់មនុស្សជាតិ • យល់ដឹងថាច្បាប់ធ្វើឲ្យមានសេរីភាពហើយ សេរីភាពគ្មានការសង្កត់សង្កិន • ដោះស្រាយជម្លោះនានាដោយសន្តិវិធី តាមបែបអាជ្ញាកណ្តាលគឺ ប្រកាន់ជំហរ ឧបេក្ខា • ជំនះការភ័យខ្លាចក្នុងអតីតកាលដោយក្តាប់ឲ្យបាននូវអំពើហិង្សាគ្រប់រូបភាព • វិលមករកសាមគ្គីភាពពិតៗ ហើយជម្រុញឲ្យសង្គមធ្វើដំណើរទៅរកវប្បធម៌សន្តិភាព ។
កំណែទម្រង់នៃរបបសាធារណរដ្ឋទី៥ មាន : • កសិករលក់ផលិតផលមិនចេញ (ការប្រណាំងប្រជែងពីកសិកម្មទំនើបប្រើម៉ាស៊ីន) • ពាណិជ្ជកម្មតូចតាចត្រូវដួលរលំ (ការប្រណាំងប្រជែងពីទំនិញធំៗ) • កម្មករឥតមានការងារធ្វើ(សហគ្រាសធំៗប្រដាប់ដោយគ្រឿងម៉ាស៊ីនជំនួសកម្លាំងមនុស្ស • កម្មករធ្វើកូវេកម្ម (រោងចក្រត្រូវបិទទ្វារ) ។
ដែលហៅថា ជីវ្ហារូបារម្មណ៍ គឺជារូបារម្មណ៍របស់អ្នកនិពន្ធនាំឲ្យអារម្មណ៍អ្នកអាន អ្នកស្តាប់ឲ្យហាក់បីដូចជាកំពុងទទួលយករស់ជាតិ បែបណាមួយដោយផ្ទាល់អណ្តាតតាមរយៈការរៀបរាប់របស់អ្នកនិពន្ធ ។ ឧទាហរណ៍៖ • គ្រាប់ស្លែងតែងល្វីងណាស់… • ម្ទេសនេះហិរណាស់… • នំនេះផ្អែមឡើងខះក… • សម្លប្រៃឡមៗ… • ស៊ុបនេះរាងភ្លាវ… • សា្រនេះល្វីងៗ… • ខ្វិតខ្ចីចត់ណាស់… ។