vrean.com Latest Questions
រេផ្លិចមាន ២យ៉ាងគឺ ៖ • រេផ្លិចមានលក្ខខណ្ឌៈគឺជា រេផ្លិចដែលមានងន្តរការីមានអ្វីជាកណ្តាល នាំឲ្យធ្វើសកម្មដដែលៗ ។ រេផ្លិចនេះអាចកើតមានពីការធ្លាប់បើទុកចោលយូរវានិងបាត់បង់ចោលទៅវិញ ។ • រេផ្លិចឥតលក្ខខណ្ឌៈ គឺរេផ្លិចកើតមានឯងដោយគ្មានអន្តរការីគ្មានស្ពានកណ្តាល ។
សិទ្ធិមនុស្ស គឺជាអំណាចខាងសីលធម៌ និងជាអំណាចដែលមិនត្រូវគេរំលោភបានក្នុងការកាន់កាប់ ការធ្វើ ឬការទាមទារអ្វីមួយពីអ្នកណាម្នាក់ ។ បានជានាំទៅដល់ការប្រកាសសិទ្ធិមនុស្ស ដោយសារមានភាពមហន្តរាយដ៏គួរឱ្យតក់ស្លុត ដែលបង្កឡើងដោយសង្រ្គាមលោកលើកទី២ មកលើមនុស្សជាតិ និងសង្គមមនុស្សមានទំហំធំក្រៃពេក ។ ភាពខ្លោចផ្សារហួសប្រមាណ ដែលកើតឡើងពីមហន្តរាយនេះ បានជំរុញទឹកចិត្តស្រលាញ់មនុស្សជាតិ និងសន្តិភាពនាពេលនោះមានការតស៊ូមោះមុត ស្វិតស្វាញក្នុងការតាក់តែងនូវឯកសារសិទ្ធិមនុស្សនេះឡើង សម្ពៅទុកជាវិធានការទប់ស្កាត់សង្រ្គាមលោកនាពេលខាងក្រោយៗទៀត ។ ក្នុងន័យនេះហើយ សេចក្តីថ្លែងការណ៍ជាសកលលស្តីអំពីសិទ្ធិមនុស្សនេះ ត្រូវបានរៀបចំឡើងជាឩបករណ៍មួយ ដើម្បីប្រឆាំងនឹងអំពើសង្កត់សង្កិនគ្រប់រូបភាព លុបបំបាត់ចោលនូវមូលហេតុ “ឫសគល់ចម្បងងៗដែលបង្កហេតុ ...
អាឡឺម៉ង់បានប្រកាសចុះចាញ់សង្រ្គាមនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ១៩៤៥។
ចលនាតស៊ូដើម្បីឯករាជ្យជាតិក្នុងប្រទេសកម្ពុជាចែកជាពីរផ្នែកគឺ ៖ • ការតស៊ូដោយអាវុធ ដឹកនាំដោយកម្លាំងនៃចលនាតស៊ូខ្មែរឥស្សរៈ ដែលមានការជួយគាំទ្រពីំសំណាក់កងកម្លាំងវៀតមិញ ។ • ការតស៊ូដោយសន្តិវិធី ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ (នយោបាយការទូត ) ។
ក. សាមីខ្លួនកុមារ • ត្រូវខិតខំរៀនសូត្រ • ត្រូវគោរពបទបញ្ជា និងវិន័យរបស់សាលា • ស្តាប់តាមការទូន្មានប្រៀបប្រដៅរបស់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ • ត្រូវមានគោលដៅ ឆន្ទៈខ្ពស់ក្នុងការរៀនសូត្រ • ត្រូវចេះថែទាំសុខភាព អនាម័យល្អជានិច្ច • ត្រូវចេះស្វែងយល់ និងដកស្រង់បទពិសោធល្អៗ ពីមនុស្សជំនាន់មុន • ត្រូវចេះស្វ័យសិក្សាស្រាវជ្រាវ ឬបង្កើតក្លឹបសិក្សាជាមួយមិត្តភក្តិជាអ្នករៀនពូកែ • ត្រូវចេះចែកពេលវេលាក្នុងការសិក្សាឱ្យបានត្រឹមត្រូវ • សេពគប់មិត្តភក្រ្តល្អៗ • មិនត្រូវប្រើប្រាស់គ្រឿងញៀន ។ ខ. គ្រួសារ • ចិញ្ចឹមបីបាច់ថែរក្សាឱ្យរស់រានមានជីវិត • អប់រំកុមារឱ្យមានចំណេះដឹង ...
តាមធម្មតាអភិបាល ខេត្ត-ក្រុង ត្រូវទទួលខុស ត្រូវការងាររដ្ឋាភិបាល និងនយោបាយ។ ដូច្នោះចាំបាច់គេត្រូវយល់ដឹងពីសកម្មភាព និងការងារចាត់តាំងរបស់តុលាការ ជាពិសេសត្រូវចូលរួមសហការជាមួយតុលាការខេត្ត-ក្រុង ដើម្បីឈ្វេងយល់ពីនយោបាយរបស់រាជរដ្ឋាភិបាល។