កត្តាដែលនាំឲ្យសិស្សរៀនពូកែគឺ មានកត្តាក្នុងខ្លួន និងកត្តាក្រៅខ្លួន ដូចជា៖
កត្តាក្នុងខ្លួន
• មានសុខភាពល្អមាំមួន
• ឧស្សាហ៍ព្យាយាមស្រាវជ្រាវ
• ចេះកំណត់គោលដៅ
• មានឆន្ទះមុះមុតក្នុងការសិក្សារៀនសូត្រ
• គោរពវិន័យសាលា និងលោកគ្រូអ្នកគ្រូ
• មិនភ្លើតភ្លើនសប្បាយភ្លេចខ្លួន
• មិនសេពគប់ជាមួយមិត្តខិលខូច
កត្តាក្រៅខ្លួន
• គ្រួសារមានជីវភាពធូរធារ បង្កលក្ខណៈងាយស្រួលគ្មានទំនាស់អំពើហឹង្សា ឪពុកម្តាយយកចិត្តទុកដាក់តាមដានការសិក្សារបស់កូន និងមានការផ្តល់កម្លាំងចិត្តដល់កូនលើការសិក្សា
• សាលារៀនមានបរិស្ថានល្អស្អាត មានវិន័យលោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់បង្រៀនប្រកបដោយបច្ចេកទេស បរិយាកាសល្អក្នុងថ្នាក់មិត្តភក្តិភាគច្រើនជាអ្នកសិក្សា
សង្គមក្រៅសាលា
• រដ្ឋអំណាចរៀបចំសណ្តាប់ធ្នាប់ជុំវិញសាលាបានល្អ
• គ្មានបងធំនិងល្បែងភ្នាល់នៅជុំវិញសាលា
• សហគមន៍ជួយទ្រទ្រង់សាលា និងឧបត្ថម្ភ
ក្រសួងអប់រំ
• កែលម្អកម្មវិធីសិក្សាឈានទៅរកគុណភាព
ផ្តល់ការឧបត្ថម្ភដល់គ្រូក្នុងការបង្រៀន និងបំប៉ន់សិស្សពូកែ ។
G KnowLecturer