តើប្អូនដឹងទេថា ហេតុអ្វីបានជាអង្គធាតុរឹងមានរបឹង(ភាពរឹង)ហើយមានរូបរាងជាក់លាក់? រីឯអង្គធាតុរាវ និងឧស្ម័នមិនមានរបឹង និងមានរូបរាងមិនច្បាស់លាស់?
vrean.com Latest Questions
អាទិត្យជាថ្ងៃសម្រាក នារីបានទៅផ្សារទិញសម្ភារៈដូចក្នុងរូបខាងក្រោមដាក់ក្នុងបន្ទប់ទឹក ដោយនាងដឹងថាផលិតផលនេះស្រាល គ្មានកំណូត ឬមិនពុកផុយ ជាផលិតផលបានពីកាកសំណល់ប្រេងកាត ងាយស្រួលក្នុងការបង្កើតវត្ថុដែលមានរូបរាងផ្សេងៗ។ ចូរប្រាប់ពីឈ្មោះវត្ថុធាតុដើមដែលផលិតសម្ភារៈទាំង២នេះ។ ក.ផ្លាស្ទិច ខ.កែវ គ.សេរ៉ាមិច ឃ.លោហៈ
គេមានសម្ភារៈមួយចំនួនដូចជា កៅស៊ូ ខ្សែរឹត ខ្សែលួស រ៉ឺស័រ បណ្តូលខ្សែភ្លើង ខ្សែកាប ពោះវៀនកង់ម៉ូតូ សំបកកង់ម៉ូតូ ទង់ដែង ប្រាក់ មាស ប៉េងប៉ោង ។ ចូរប្អូនធ្វើចំណែកថ្នាក់ សម្ភារៈទាំងនេះដាក់តាមក្រុមៗ ។ ភាពហូតជាលួស ភាពហូតយឹត
នៅកន្លែងលក់គ្រឿងអគ្គិសនី គេសង្កេតឃើញសម្ភារៈមួយចំនួនផលិត ពី ទង់ដែង ដែក អាលុយមីញ៉ូម ស័ង្កសី សុទ្ធតែជាប្រភេទលោហៈដែលចំលងចរន្តអគ្គិសនី។ ក្នុងចំណោមលោហៈទាំង៤ខាងលើ តើលោហៈមួយណាដែលមានភាពចម្លងចរន្តអគ្គិសនីបានល្អជាងគេ? ក.ទង់ដែង ខ.ដែក គ.អាលុយមីញ៉ូម ឃ.ស័ង្កសី
អ្នកលក់បានបង្ហាញស្លាបព្រាធ្វើពីអាលុយមីញ៉ូម និងស្លាបព្រាដែលធ្វើពីឈើដាក់នៅក្បែរគ្នា ហើយឱ្យអ្នកទិញជ្រើសរើស។ តែស្លាបព្រាដែលធ្វើពីអាលុយមីញ៉ូម មានម៉ាស់៨g/១cm3 ចំណែកស្លាបព្រាធ្វើពីឈើ មានម៉ាស់២g/១cm3។ ចូរប្អូនប្រៀបធៀបដង់ស៊ីតេស្លាបព្រាទាំងពីរប្រភេទនេះដោយ គូសសញ្ញា√ក្នុងខាងមុខចម្លើយត្រឹមត្រូវជាងគេតែមួយគត់។ ក.ដង់ស៊ីតេស្លាបព្រា អាលុយមីញ៉ូមធំជាង ដង់ស៊ីតេស្លាបព្រាឈើ ខ.ដង់ស៊ីតេស្លាព្រាឈើស្មើនឹងដង់ស៊ីតេស្លាបព្រាអាលុយមីញ៉ូម គ.ដង់ស៊ីតេស្លាបព្រាឈើ ធំជាង ដង់ស៊ីតេស្លាបព្រាអាលុយមីញ៉ូម ឃ.ដង់ស៊ីតេស្លាបព្រា អាលុយមីញ៉ូមតូចជាង ដង់ស៊ីតេស្លាបព្រាឈើ
ពូសុខបានហៅជាងភ្លើងមកផ្ទះគាត់ដើម្បីតខ្សែភ្លើង។ តើសម្ភារៈខាងក្រោមណាមួយដែលធ្វើអំពីលោហៈ? ចូរគូសសញ្ញា√ក្នុងខាងមុខចម្លើយត្រឹមត្រូវជាងគេតែមួយគត់។ ក.កុងតាក់ ខ.បណ្តូលខ្សែភ្លើង គ.ស្កុត ឃ.ឌីសុងទ័រ ។
ធីតាបានណាត់ជួបមិត្តភ័ក្ត្រ ដើម្បីចូលរួមកម្មវិធីរាត្រីស្រមោលស ពួកគេបានពាក់គ្រឿងអលង្ការធ្វើអំពីពេជ្រ។ ពេលកំពុងទទួលទានអាហារ ធីតាមានចម្ងល់ថា ហេតុអ្វីបានជា គេយកពេជ្រទៅធ្វើជាគ្រឿងអលង្ការ និងជាកាំបិតកាត់កញ្ចក់? ក.លក្ខណៈស្រាល តម្លៃចោក មិនចម្លងចរន្តអគ្គិសនី ខ.លក្ខណៈរឹង ធ្ងន់ និងចម្លងចរន្តអគ្គិសនី និងកម្តៅ គ.លក្ខណៈថ្លា និងចម្លងចរន្តអគ្គិសនី និងកម្តៅខ្សោយខ្លាំង ឃ.លក្ខណៈរឹង ធ្ងន់ ទល់នឹងចំហូត មិនចម្លងចរន្តអគ្គិសនី
សាវ៉ង់ បានធ្វើម្ហូបនៅក្នុងផ្ទះបាយ គាត់បានប្រើវែកសម្លធ្វើអំពីដែក អ៊ីណុកដើម្បីកូរសម្ល ប៉ុន្តែគាត់ភ្លេចវែកក្នុងឆ្នាំងសម្ល មួយសន្ទុះក្រោយមក គាត់បានទៅចាប់វែកកូរសម្លម្តងទៀត ក៏បានរលាកដៃ។ តើមូលហេតុអ្វីបានជាវែកនោះក្តៅ? ក.ពីព្រោះវែកមានការចម្លងកម្តៅ ខ.ពីព្រោះវែកមានការចម្លងអគ្គិសនី គ.ពីព្រោះគាត់ឈរនៅជិតចង្រ្កានយូរ ឃ.ពីព្រោះវែកមានកម្តៅព្រះអាទិត្យឆ្លងកាត់
សុខណាគឺជាជាងអ៊ុតសក់ម្នាក់ គាត់មានជំនាញក្នុងការជ្រើសរើសម៉ាស៊ីនគាបសក់ត្រង់ ដោយមើលបរិមាណកម្លាំងអគ្គិសនី ដែលសមស្រប អាចធ្វើសក់ត្រង់មិនងាយខូច។ តើមូលហេតុអ្វីបានជាម៉ាស៊ីនគាបសក់មានកម្តៅ? ក.ពីព្រោះមានកម្តៅឆ្លងកាត់ ខ.ពីព្រោះមានពន្លឺឆ្លងកាត់ គ.ពីព្រោះមានកម្តៅព្រះអាទិត្យឆ្លងកាត់ ឃ.ពីព្រោះមានចរន្តអគ្គិសនីឆ្លងកាត់
ស្រីពៅ ទៅផ្សារទិញម្ហូបមានដូចជា ត្រកួន សណ្តែកកួរ ចេក ត្រី មាន់ ក្រូចពោធិសាត់ ទំពាំងបាយជូរ មឹក ខាត់ណា ក្តាម ននោង ត្រប់ បង្កង ធុរេន និងសាវម៉ាវ។ ម្តាយនាងប្រាប់នាងរៀបចំឱ្យមានសណ្តាប់ធ្នាប់ (ធ្វើចំណែកថ្នាក់)។ តើនាងត្រូវរៀបចំបែបណាក្នុងលក្ខណៈទាំងបីខាងក្រោម? សាច់ បន្លែ ផ្លែឈើ