នៅពេលដែលត្រូវក្ដៅត្រូវខ្យល់ ដុំទឹកកកស្ងួតហើរអស់ទៅក្នុងបរិយាកាស។ លំនាំបែបនេះហៅថារំហើរ។ តើលំនាំរំហើរកើតឡើងដូចម្ដេច?
vrean.com Latest Questions
នៅពេលដែលយើងបើកគម្របឆ្នាំងបាយ ដែលទើបដាំឆ្អិនយើងឃើញមានតំណក់ទឹកតូចៗស្រក់ចេញពីគម្របឆ្នាំងបាយ តំណក់ទឹកតូចៗនោះជាកំណញើស។ តើដំណើរកំណញើសរបស់រូបធាតុកើតឡើងយ៉ាងដូចម្តេច?
នៅពេលដែលឃើញផ្សែងភាយឡើងនៅគម្រប និងចំពុះកំសៀវ តារាដឹងថាទឹកនោះពុះ។ តើដំណើររំពុះរបស់រូបធាតុកើតឡើងយ៉ាងដូចម្តេច?
ពិសីដឹងថាទឹកសុទ្ធរាវប្រែទៅជារឹងដោយសារមានកំណកកើតឡើង។ តើដំណើរកំណករបស់រូបធាតុកើតឡើងយ៉ាងដូចម្តេច?
ក្រោយពីមកពីផ្សារវិញស្រីពៅសង្កេតឃើញថា ដុំទឹកកកប្រែទៅជាទឹកដោយសារការរលាយ។ តើដំណើររលាយរបស់រូបធាតុកើតឡើងយ៉ាងដូចម្តេច?
ចូរប្អូនឲ្យនិយមន័យ ព្រមទាំងលើកឧទាហរណ៍មកបញ្ជាក់។
ទឹកអាចប្ដូទៅជាចំហាយបាន។ តើលំនាំនេះបង្ហាញពីអ្វី?
កសិករនៅខេត្តកោះកុង បានប្រកបរបរធ្វើស្រែអំបិល ដើម្បីយកអំបិលលក់។ ដោយពួកគាត់ទប់ទំនប់លើដីស្រែហើយបូមទឹកសមុទ្រយកមកដាក់ រួចទុកទឹកសមុទ្រនេះនៅក្នុងស្រែឱ្យត្រូវក្ដៅត្រូវខ្យល់រហូតដល់វាកករឹងស្ងួតហើយក្លាយទៅជាអំបិល។ តើទឹកនៅក្នុងស្រែនោះបាត់ទៅណាអស់?
ជាធម្មតាគេយកដុំទឹកកកមកដាក់ឱ្យត្រូវខ្យល់ត្រូវក្ដៅ គេសង្កេតឃើញដុំទឹកកកនោះរលាយទៅជាទឹក។ ប៉ុន្ដែដុំទឹកកកស្ងួតនៅពេលដែលគេយកវាមកដាក់ឱ្យត្រូវក្ដៅត្រូវខ្យល់ដូចគ្នា បែរជាយើងសង្កេតឃើញដុំទឹកកកប្រែទៅជាបាត់អស់រលីងដោយគ្មានបន្សល់នូវតំណក់ទឹក។ ហេតុអ្វីបានជាដុំទឹកកកស្ងួតនោះបាត់អស់ដោយគ្មានបន្សល់តំណក់ទឹក? លំនាំបែបនេះហៅថាអ្វី?
ក្រោយពីឃើញមានផ្សែងចេញពីគម្របនិងចំពុះកំសៀវ តារាក៏បានបើកគម្របកំសៀវនោះចេញរួចយកគម្របនោះមកដាក់ពីមុខផ្សែងដែលភាយឡើង គេសង្កេតឃើញគម្របកំសៀវនោះប្រែជាមានតំណក់ទឹក។ តើតំណក់ទឹកនៅលើគម្របកំសៀវនោះជាអ្វី?