តើកត្តាអ្វីខ្លះដែលធ្វើឲ្យមានបំលែងកើតឡើង?
vrean.com Latest Questions
ពូសុខជាជាងធ្វើផ្ទះ គាត់បានភ្លេចដែកគោលនៅកន្លែងណាមួយ អស់រយះពេលជាច្រើនថ្ងៃ ក្រោយមកគាត់បានរកឃើញវិញហើយ ដែកគោលរកឃើញនោះប្រែទៅជាដែកគោលច្រែះ ហេតុអ្វីបានជាដែកគោលដែលរកឃើញប្រែប្រួលទៅជាដែកគោលច្រែះ ?
សិប្បកម្មកែឆ្នៃផ្លាស្ទិចមួយកន្លែង បានយកកាកសំណល់មកផលិតជាគ្រាប់ផ្លាស្ទិច ដើម្បីផលិតចេញជាសម្ភារៈផ្សេងៗ។ ចូរប្អូនរៀបរាប់ឈ្មោះសម្ភារៈនៅក្នុងផ្ទះ ដែលធ្វើអំពីជ័រប្លាស្ទិចដែលប្អូនបានស្គាល់និងធ្លាប់បានប្រើប្រាស់ប្រចាំថ្ងៃបានចំនួន១០។
សុខាបានយកពងទា១ពងមាន់១មកពីផ្ទះឲ្យអ្នកគ្រូធ្វើពិសោធន៍។បើអ្នកគ្រូមានកែវជ័រនិងដបទឹកខ្មេះដាក់នៅលើតុ ។ តើប្អូនត្រូវធ្វើដូចម្តេចដើម្បីបានបាល់ពងទា?
ដារ៉ាទៅសាលារៀនដោយសម្លៀកបំពាក់រៀបរយល្អមានភ្លីស្រួចមុតខុសពីសិស្សដទៃដោយគាត់តែងតែអ៊ុតខោអាវមុនស្លៀកទៅសាលារៀនដោយប្រើឆ្នាំងអ៊ុតអគ្គិសនី។ តើដារ៉ាត្រូវធ្វើដូចម្ដេចដើម្បីអោយឆ្នាំងអ៊ុតមានកម្ដៅនៅពេលអ៊ុត?
អ្នកគ្រូសុខខេងបានប្រាប់សិស្សអោយយកត្រលោកដូង២ ,៣ ទៅខាងក្រៅសាលារួចយកទៅក្របពីលើស្មៅដែលដុះនៅពីមុខសាលាមួយសប្ដាហ៍ក្រោយមកអ្នកគ្រូបាននាំសិស្សទៅបើកត្រលោករួចសង្កេតមើលឃើញស្មៅដែលគ្របក្នុងត្រលោកមានពណ៌លឿងស្លែតខុសពីស្មៅនៅខាងក្រៅ។ ហេតុបានជាស្មៅនៅខាងក្រៅមានពណ៌បៃតងហើយខាងក្នុងមានពណ៏លឿងស្លែត?
មករាបានយកទឹកមួយកំសៀវទៅដាំនៅលើចង្រ្កានប្រហែល២០នាទី ក្រោយមកក៏ឃើញមានផ្សែងភាយចេញតាមមាត់កំសៀវ។ ចូរប្អូនជ្រើសរើសបំលែងមួយខាងក្រោមដែលប្អូនយល់ថា អាចបណ្ដាលអោយកើតមានចំហាយទឹក៖ ក.បំលែងដោយល្បាយ ខ. បំលែងដោយពន្លឺ គ. បំលែងដោយអគ្គិសនី ឃ. បំលែងដោយកម្ដៅ
ដើម្បីធ្វើស្រូវអោយក្លាយទៅជាលាច តើត្រូវឆ្លងកាត់បំលែងអ្វី? ក. បំលែងដោយកម្ដៅ ខ. បំលែងដោយពន្លឺ គ. បំលែងដោយអគ្គិសនី ឃ.បំលែងដោយល្បាយ
មីងសុភី បានយកស្រូវដំណើបទៅកិន ដើម្បីយកអង្ករទៅធ្វើជានំបាយទ្រាប។ តើមីងសុភីធ្វើដូចម្ដេចខ្លះដើម្បីបាននំបាយទ្រាបឈ្ងុយឆ្ងាញ់?
ពូសេងបានប្រមូលផលស្រូវច្រើននៅរដូវវស្សាឆ្នាំនេះ។ ដោយពុំមានពន្លឺថ្ងៃសម្រាប់ហាលមិនគ្រប់គ្រាន់ តើគាត់ត្រូវធ្វើដូចម្តេចដើម្បីសំងួតស្រូវទាំងនោះ?