Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើសកម្មភាពដោយឆន្ទ:(ញាណ)និងសកម្មភាពដោយអឆន្ទ:(អញាណ)មានអ្វីខ្លះ?
សកម្មភាពដោយឆន្ទ:(ញាណ)មានការសម្របសម្រួលចលនាសាច់ដុំ ដូចជា ការជិះកង់ ការរាំ ការច្រៀង…។ល។សកម្មភាពដោយអឆន្ទ:(អញាណ)មានការត្រួតពិនិត្យសកម្មភាពរបស់សរីរាង្គនៃសារពាង្គកាយដូចជា ការកន្រ្តាក់នៃបេះដូង ការដកដង្ហើម ការរំលាយអាហារ…។ល។

See lessតើប្រព័ន្ធប្រសាទមាននាទីអ្វីខ្លះ?
ប្រព័ន្ធប្រសាទមាននាទីត្រួតពិនិត្យសកម្មភាពឆន្ទ:(ញាណ)និងសកម្មភាពអឆន្ទ:(អញាណ) វាក៏មាននាទីសម្របសម្រួលផ្នែកផ្សេងៗនៃសារពាង្គកាយ ដោយធ្វើឱ្យផ្នែកទាំងនោះបំពេញនាទីព្រមៗគ្នា។
ប្រព័ន្ធប្រសាទមាននាទីត្រួតពិនិត្យសកម្មភាពឆន្ទ:(ញាណ)និងសកម្មភាពអឆន្ទ:(អញាណ) វាក៏មាននាទីសម្របសម្រួលផ្នែកផ្សេងៗនៃសារពាង្គកាយ ដោយធ្វើឱ្យផ្នែកទាំងនោះបំពេញនាទីព្រមៗគ្នា។
See lessតើអាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់យ៉ាងដូចម្តេច?
អាំងភ្លុចប្រសាទអាចឆ្លងកាត់ស៊ីណាប់បានដោយសារ ក្នុងស្ញាញអាក់សូនមានពពុះតូចៗជាច្រើន ដែលផ្ទុកសារធាតុគីមី។ នៅពេលអាំងភ្លុចប្រសាទទៅដល់ស្ញាញអាក់-សូន ពពុះតូចៗក៏ផ្ទុះបែក ហើយបញ្ចេញសារធាតុគីមីដែលសាយឆ្លងកាត់ស៊ីណាប់។ នៅផ្នែកស្ញាញអាក់សូនម្ខាងទៀត សារធាតុគីមីនេះបង្កើតអាំងភ្លុចប្រសាទថ្មីមួយទៀតនៅក្នុងដង់ឌ្រីតនៃណឺរ៉ូនក្បRead more
អាំងភ្លុចប្រសាទអាចឆ្លងកាត់ស៊ីណាប់បានដោយសារ ក្នុងស្ញាញអាក់សូនមានពពុះតូចៗជាច្រើន ដែលផ្ទុកសារធាតុគីមី។ នៅពេលអាំងភ្លុចប្រសាទទៅដល់ស្ញាញអាក់-សូន ពពុះតូចៗក៏ផ្ទុះបែក ហើយបញ្ចេញសារធាតុគីមីដែលសាយឆ្លងកាត់ស៊ីណាប់។ នៅផ្នែកស្ញាញអាក់សូនម្ខាងទៀត សារធាតុគីមីនេះបង្កើតអាំងភ្លុចប្រសាទថ្មីមួយទៀតនៅក្នុងដង់ឌ្រីតនៃណឺរ៉ូនក្បែរនោះ។តាមលំនាំនេះ អាំងភ្លុចប្រសាទធ្វើចលនាឆ្លងកាត់ពីណឺរ៉ូនមួយទៅណឺរ៉ូនមួយផ្សេងទៀត។
See lessតើស៊ីណាប់ជាអ្វី?
ណាប់គឺជាលំហនៅចន្លោះអាក់សូនរបស់ណឺរ៉ូន ជាមួយដង់ឌ្រីតនៃណឺរ៉ូនមួយក្បែរគ្នា។
ណាប់គឺជាលំហនៅចន្លោះអាក់សូនរបស់ណឺរ៉ូន ជាមួយដង់ឌ្រីតនៃណឺរ៉ូនមួយក្បែរគ្នា។
See lessតើអាំងភ្លុចប្រសាទធ្វើដំណើរដូចម្ដេច?
អាំងភ្លុចប្រសាទធ្វើដំណើរតាមដង់ឌ្រីតទៅកាន់តួកោសិកា។ ចេញពីតួកោសិកា អាំងភ្លុចប្រសាទធ្វើដំណើរតាមអាក់សូនឆ្ពោះទៅកាន់ណឺរ៉ូនក្បែរគ្នាក្នុងច្រវាក់តែមួយ។ អាំងភ្លុចប្រសាទ ធ្វើចលនាយឺតៗជាងចរន្តអគ្គិសនី។ វាធ្វើចលនាតាមបណ្ដោយអាក់សូនក្នុងល្បឿនប្រហែល120m ក្នុងមួយវិនាទី។

See lessតើណឺរ៉ូនដឹកនាំព័ត៌មានអាំងភ្លុចប្រសាទតាមទិសដៅប៉ុន្មាន?
ណឺរ៉ូនដឹកនាំព័ត៌មានអាំងភ្លុចប្រសាទតាមទិសដៅតែមួយគត់។
ណឺរ៉ូនដឹកនាំព័ត៌មានអាំងភ្លុចប្រសាទតាមទិសដៅតែមួយគត់។
See lessនៅក្នុងខួរក្បាល តើណឺរ៉ូនភ្ជាប់បង្កើតបានអ្វី? ក្នុងសារពាង្គកាយវាមានប្រហែលប៉ុន្មានភាគរយនៃណឺរ៉ូនទាំងអស់?
នៅក្នុងខួរក្បាល ណឺរ៉ូនភ្ជាប់បង្កើតបានតំណដែលអាចបញ្ជូនព័ត៌មានរវាងផ្នែកផ្សេងៗនៃខួរក្បាល។ ក្នុងសារពាង្គកាយវាមានប្រហែល 97% នៃណឺរ៉ូនទាំងអស់។
នៅក្នុងខួរក្បាល ណឺរ៉ូនភ្ជាប់បង្កើតបានតំណដែលអាចបញ្ជូនព័ត៌មានរវាងផ្នែកផ្សេងៗនៃខួរក្បាល។ ក្នុងសារពាង្គកាយវាមានប្រហែល 97% នៃណឺរ៉ូនទាំងអស់។
See lessតើណឺរ៉ូនភ្ជាប់មាននាទីដូចម្តេច? វាមាននៅកន្លែងណា?
ណឺរ៉ូនភ្ជាប់មាននាទីសម្រាប់ភ្ជាប់ណឺរ៉ូនវិញ្ញាណនាំនិងណឺរ៉ូនចលករ ហើយដឹកនាំព័ត៌មានរវាងណឺរ៉ូនទាំងពីរនេះ។ ណឺរ៉ូនភ្ជាប់មាននៅក្នុងខួរក្បាលនិងខួរឆ្អឹងខ្នង។
ណឺរ៉ូនភ្ជាប់មាននាទីសម្រាប់ភ្ជាប់ណឺរ៉ូនវិញ្ញាណនាំនិងណឺរ៉ូនចលករ ហើយដឹកនាំព័ត៌មានរវាងណឺរ៉ូនទាំងពីរនេះ។
See lessណឺរ៉ូនភ្ជាប់មាននៅក្នុងខួរក្បាលនិងខួរឆ្អឹងខ្នង។
តើណឺរ៉ូនចលករមាននាទីដូចម្តេច?
ណឺរ៉ូនចលករមាននាទីដឹកនាំអាំងភ្លុចប្រសាទចេញពីខួរក្បាលនិងខួរឆ្អឹងខ្នង ភាគច្រើនដឹកនាំព័ត៌មានដែលធ្វើឲ្យសាច់ដុំនិងក្រពេញធ្វើសកម្មភាព។
ណឺរ៉ូនចលករមាននាទីដឹកនាំអាំងភ្លុចប្រសាទចេញពីខួរក្បាលនិងខួរឆ្អឹងខ្នង ភាគច្រើនដឹកនាំព័ត៌មានដែលធ្វើឲ្យសាច់ដុំនិងក្រពេញធ្វើសកម្មភាព។
See lessតើណឺរ៉ូនវិញ្ញាណនាំនៅក្នុងសរីរាង្គវិញ្ញាណមានអ្វីខ្លះ?
ណឺរ៉ូនវិញ្ញាណនាំនៅក្នុងសរីរាង្គវិញ្ញាណមានដូចជា ភ្នែក អណ្តាត ស្បែក ត្រចៀក។
ណឺរ៉ូនវិញ្ញាណនាំនៅក្នុងសរីរាង្គវិញ្ញាណមានដូចជា ភ្នែក អណ្តាត ស្បែក ត្រចៀក។
See less