Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ដើម្បីដឹកនាំភូមិ-ឃុំបានល្អ តើក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវមានផែនការគោលដូចម្ដេចខ្លះ ?
• ដើម្បីដឹកនាំភូមិ ឃុំ បានល្អ ក្រុមប្រឹក្សាឃុំ- សង្កាត់ ត្រូវមានផែនការគោលរបស់ខ្លួន ក្នុងគោលបំណងបង្ហាញគោលដៅអភិវឌ្ឍន៍ និងឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់សហគមន៍ មូលដ្ឋាន ជាពិសេស ផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋចូលរួមស្ដាប់ ផ្ដល់អនុសាសន៍ដល់សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សា ផ្ដល់ការគាំទ្រជួយកែលម្អស្ថានភាព ជីវភាពរស់នៅRead more
• ដើម្បីដឹកនាំភូមិ ឃុំ បានល្អ ក្រុមប្រឹក្សាឃុំ- សង្កាត់ ត្រូវមានផែនការគោលរបស់ខ្លួន ក្នុងគោលបំណងបង្ហាញគោលដៅអភិវឌ្ឍន៍ និងឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់សហគមន៍ មូលដ្ឋាន ជាពិសេស ផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋចូលរួមស្ដាប់ ផ្ដល់អនុសាសន៍ដល់សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សា ផ្ដល់ការគាំទ្រជួយកែលម្អស្ថានភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងឃុំ-សង្កាត់។
See lessតើការដឹកនាំភូមិឃុំផ្អែកលើអ្វី ?
• ការដឹកនាំភូមិឃុំ ផ្អែកលើផែនការយុទ្ធសាស្ត្ររបស់រាជ រដ្ឋាភិបាល និងតម្រូវការរបស់សហគមន៍ផ្ទាល់។
• ការដឹកនាំភូមិឃុំ ផ្អែកលើផែនការយុទ្ធសាស្ត្ររបស់រាជ រដ្ឋាភិបាល និងតម្រូវការរបស់សហគមន៍ផ្ទាល់។
See lessតើអ្នកដឹកនាំល្អ និងមានប្រសិទ្ធភាពលើការងារ ត្រូវមានគោលការណ៍ដូចម្ដេច ?
អ្នកដឹកនាំល្អ និងមានប្រសិទ្ធភាពលើការងារ ត្រូវមានគោលការណ៍ដូចតទៅ ៖ • ស្រឡាញ់សមាជិកអង្គភាពទាំងមូល រួមទាំងអ្នកជំនាញ បច្ចេកទេស និងអ្នកនៅក្រោមឱវាទឱ្យបានត្រឹមត្រូវគ្មានលម្អៀង។ • ត្រូវពិនិត្យនិងទទួលខុសត្រូវលើផែនការរបស់ខ្លួនដែលបានដាក់ចុះ ហើយអនុវត្តជាជំហានៗរហូតដល់ទីបញ្ចប់នៃផែនការ។ • ត្រូវទទួលខុសត្រូវចំពោះឥរិយRead more
អ្នកដឹកនាំល្អ និងមានប្រសិទ្ធភាពលើការងារ ត្រូវមានគោលការណ៍ដូចតទៅ ៖
See less• ស្រឡាញ់សមាជិកអង្គភាពទាំងមូល រួមទាំងអ្នកជំនាញ បច្ចេកទេស និងអ្នកនៅក្រោមឱវាទឱ្យបានត្រឹមត្រូវគ្មានលម្អៀង។
• ត្រូវពិនិត្យនិងទទួលខុសត្រូវលើផែនការរបស់ខ្លួនដែលបានដាក់ចុះ ហើយអនុវត្តជាជំហានៗរហូតដល់ទីបញ្ចប់នៃផែនការ។
• ត្រូវទទួលខុសត្រូវចំពោះឥរិយាបថរបស់ខ្លួន ដោយប្រាកដថា តើការសម្រេចចិត្តមានលក្ខណៈសមស្រប និងមានការពេញចិត្តពីថ្នាក់ក្រោមតាមរយៈការប្រជុំពិភាក្សា ការឯកភាពពីអ្នកគ្រប់គ្រងក្រោមឱវាទគ្រប់ជាន់ថ្នាក់ដែរឬទេ ?
• ជួយសមាជិក ឬក្រុមណាដែលខ្សោយ និងប្រគល់សិទ្ធិចាត់ចែងការងារចំពោះក្រុម ឬបុគ្គលណាដែលមានសមត្ថភាព។
• ជំរុញឱ្យមានការផ្លាស់ប្ដូរគំនិតយោបល់គ្នា និងបទពិសោធល្អៗដែលអាចឱ្យក្រុមផ្សេងៗទៀតយកធ្វើជាគំរូ ប៉ុន្តែត្រូវមានការផ្សព្វផ្សាយគំនិតថ្មីឱ្យសមាជិកទាំងអស់យល់សិន ទើបអាចផ្លាស់ប្ដូរបាន។
• ណែនាំតម្រង់ជាបន្ទាន់ ប្រសិនបើឃើញក្រុមណាមួយ ពុំយល់ច្បាស់ពីការធ្វើសកម្មភាពនិងទិសដៅរបស់អង្គភាព។ល។
តើមុខងារចាំបាច់បំផុតដែលត្រូវត្រួតពិនិត្យមានអ្វីខ្លះ ?
• មុខងារចាំបាច់បំផុតដែលត្រូវត្រួតពិនិត្យមានដូចជា ការត្រួតពិនិត្យ ៖ ការងារ បរិមាណ គុណភាព ពេលវេលា ការចំណាយ ចំណូល។
• មុខងារចាំបាច់បំផុតដែលត្រូវត្រួតពិនិត្យមានដូចជា ការត្រួតពិនិត្យ ៖ ការងារ បរិមាណ គុណភាព ពេលវេលា ការចំណាយ ចំណូល។
See lessតើមុខងារត្រួតពិនិត្យពាក់ព័ន្ធនឹងអ្វីខ្លះ ?
• មុខងារត្រួតពិនិត្យ ពាក់ព័ន្ធនឹងការវាយតម្លៃ វិនិច្ឆ័យលើការងារ និងលើលទ្ធផលដែលបានអនុវត្ត ហើយប្រៀបធៀបនឹងផែនការដែលបានកំណត់។
• មុខងារត្រួតពិនិត្យ ពាក់ព័ន្ធនឹងការវាយតម្លៃ វិនិច្ឆ័យលើការងារ និងលើលទ្ធផលដែលបានអនុវត្ត ហើយប្រៀបធៀបនឹងផែនការដែលបានកំណត់។
See lessតើការងារដឹកនាំត្រូវធ្វើដូចម្ដេចខ្លះ ?
• ការងារដឹកនាំ ត្រូវធ្វើទៅតាមផែនការ ដោយបង្ហាញការអនុវត្តការងារ ប្រគល់ការងារ វាយតម្លៃការងារតាមដំណាក់ៗ កែលម្អរាល់កំហុសឆ្គង។ ក្រៅពីនេះ អ្នកដឹកនាំធ្វើយ៉ាងណាឱ្យបុគ្គលិកទាំងអស់ ធ្វើការដោយពេញចិត្ត។
• ការងារដឹកនាំ ត្រូវធ្វើទៅតាមផែនការ ដោយបង្ហាញការអនុវត្តការងារ ប្រគល់ការងារ វាយតម្លៃការងារតាមដំណាក់ៗ កែលម្អរាល់កំហុសឆ្គង។ ក្រៅពីនេះ អ្នកដឹកនាំធ្វើយ៉ាងណាឱ្យបុគ្គលិកទាំងអស់ ធ្វើការដោយពេញចិត្ត។
See lessតើមុខងារដឹកនាំបង្ហាញឱ្យឃើញពីអ្វី ?
• មុខងារដឹកនាំបង្ហាញឱ្យឃើញពីសមត្ថភាពអ្នកដឹកនាំចូលរួមផ្ទាល់ ជំរុញការងារណែនាំសកម្មភាពអ្នកនៅក្រោមបង្គាប់ ឱ្យធ្វើតាមគោលដៅដែលបានកំណត់ដោយឈរលើស្មារតីទទួលខុសត្រូវផ្នែកសីលធម៌ និងវិន័យការងារ។
• មុខងារដឹកនាំបង្ហាញឱ្យឃើញពីសមត្ថភាពអ្នកដឹកនាំចូលរួមផ្ទាល់ ជំរុញការងារណែនាំសកម្មភាពអ្នកនៅក្រោមបង្គាប់ ឱ្យធ្វើតាមគោលដៅដែលបានកំណត់ដោយឈរលើស្មារតីទទួលខុសត្រូវផ្នែកសីលធម៌ និងវិន័យការងារ។
See lessតើផែនការជាអ្វី ?
• ផែនការ ជាការកំណត់សកម្មភាពសំខាន់ៗដើម្បីអនុវត្តតាមទិសដៅដែលបានកំណត់។ ការកំណត់គោលដៅ ត្រូវមានភាពជាក់លាក់ច្បាស់លាស់ ពិតប្រាកដ មានកំណត់ពេលវេលាច្បាស់លាស់ ហើយមានទំនាក់ទំនងពីផ្នែកមួយទៅផ្នែកមួយទៀត ទៅតាមការកំណត់រយៈពេលវែង រយៈពេលមធ្យម រយៈពេលខ្លី។ ផែនការអង្គភាពមួយ ជាសកម្មភាពដែលត្រូវធ្វើតាមលំដាប់លំដោយ ដើម្បីទទួលជRead more
• ផែនការ ជាការកំណត់សកម្មភាពសំខាន់ៗដើម្បីអនុវត្តតាមទិសដៅដែលបានកំណត់។ ការកំណត់គោលដៅ ត្រូវមានភាពជាក់លាក់ច្បាស់លាស់ ពិតប្រាកដ មានកំណត់ពេលវេលាច្បាស់លាស់ ហើយមានទំនាក់ទំនងពីផ្នែកមួយទៅផ្នែកមួយទៀត ទៅតាមការកំណត់រយៈពេលវែង រយៈពេលមធ្យម រយៈពេលខ្លី។ ផែនការអង្គភាពមួយ ជាសកម្មភាពដែលត្រូវធ្វើតាមលំដាប់លំដោយ ដើម្បីទទួលជោគជ័យ ឬទទួលបានលទ្ធផល ដោយផ្អែកលើការចំណាយ និងការវិភាគព័ត៌មានអំពីស្ថានភាពដែលពាក់ព័ន្ធ។
See lessតើអ្នកដឹកនាំមានមុខងារអ្វីខ្លះ ?
អ្នកដឹកនាំ មានមុខងារដូចជា ៖ • មុខងារធ្វើផែនការ • មុខងារចាត់តាំង • មុខងារដឹកនាំ • មុខងារតាមដានត្រួតពិនិត្យ
អ្នកដឹកនាំ មានមុខងារដូចជា ៖
See less• មុខងារធ្វើផែនការ
• មុខងារចាត់តាំង
• មុខងារដឹកនាំ
• មុខងារតាមដានត្រួតពិនិត្យ
តើការដឹកនាំបែបប្រជាធិបតេយ្យជាការដឹកនាំដូចម្ដេច ?
• ការដឹកនាំបែបប្រជាធិបតេយ្យ ជាការដឹកនាំដែលយកប្រជាជនជាធំ កើតចេញពីឆន្ទៈប្រជាជន តាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ការដឹកនាំបែបនេះ តម្រូវឱ្យសមាជិកចូលរួមធ្វើផែនការជាមួយគ្នា ធ្វើការរួមគ្នាដោយព្រមព្រៀងគ្នាជឯកច្ឆន្ទក្នុងការសម្រេចចិត្តផ្សេងៗ មិនអត្តនោម័ត ហើយសមាជិកក្រុមចូលរួមសម្រេចភាគច្រើន។ ការងារទាំងអស់Read more
• ការដឹកនាំបែបប្រជាធិបតេយ្យ ជាការដឹកនាំដែលយកប្រជាជនជាធំ កើតចេញពីឆន្ទៈប្រជាជន តាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ការដឹកនាំបែបនេះ តម្រូវឱ្យសមាជិកចូលរួមធ្វើផែនការជាមួយគ្នា ធ្វើការរួមគ្នាដោយព្រមព្រៀងគ្នាជឯកច្ឆន្ទក្នុងការសម្រេចចិត្តផ្សេងៗ មិនអត្តនោម័ត ហើយសមាជិកក្រុមចូលរួមសម្រេចភាគច្រើន។ ការងារទាំងអស់ត្រូវឆ្លងកាត់មហាជនជាមុន មិនផ្ដាច់ការ បុគ្គលនិយម។ អ្នកដឹកនាំកើតចេញពីការបោះឆ្នោត បានទទួលការទុកចិត្តដោយសំឡេងគាំទ្រភាគច្រើន។ការដឹកនាំបែបប្រជាធិបតេយ្យត្រូវបានគេនិយមនិងផ្សព្វផ្សាយយ៉ាងទូលំទូលាយពេញពិភពលោក។
See less