Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើការដឹកនាំបែបផ្ដាច់ការជាការដឹកនាំដូចម្ដេច ?
• ការដឹកនាំផ្ដាច់ការ ជាការដឹកនាំដែលមានទម្រង់ជាបុគ្គលនិយម អត្តនោម័ត មិនផ្ដល់ឱកាសឱ្យសមាជិកបញ្ចេញយោបល់ និងគំនិតផ្ដួចផ្ដើមឡើយ។ រាល់ផែនការដឹកនាំទាំងអស់ អ្នកដឹកនាំជាអ្នកបង្កើតផែនការនិងធ្វើការសម្រេចចិត្តដោយខ្លួនឯង។ អំណាចប្រមូលផ្ដុំទៅលើស្ថាប័ន ឬបុគ្គលម្នាក់។ អ្នកដឹកនាំបែបនេះច្រើនបន្តចេញពីត្រកូលមួយទៅត្រកូលមួRead more
• ការដឹកនាំផ្ដាច់ការ ជាការដឹកនាំដែលមានទម្រង់ជាបុគ្គលនិយម អត្តនោម័ត មិនផ្ដល់ឱកាសឱ្យសមាជិកបញ្ចេញយោបល់ និងគំនិតផ្ដួចផ្ដើមឡើយ។ រាល់ផែនការដឹកនាំទាំងអស់ អ្នកដឹកនាំជាអ្នកបង្កើតផែនការនិងធ្វើការសម្រេចចិត្តដោយខ្លួនឯង។ អំណាចប្រមូលផ្ដុំទៅលើស្ថាប័ន ឬបុគ្គលម្នាក់។ អ្នកដឹកនាំបែបនេះច្រើនបន្តចេញពីត្រកូលមួយទៅត្រកូលមួយទៀត ឬផ្ដើមចេញពីការដណ្ដើមអំណាចដោយប្រើកម្លាំងយោធា។
See lessតើគេចែកការដឹកនាំជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
• គេចែកការដឹកនាំជាពីរប្រភេទធំៗ គឺការដឹកនាំបែបផ្ដាច់ការ និងការដឹកនាំបែបប្រជាធិបតេយ្យ។
• គេចែកការដឹកនាំជាពីរប្រភេទធំៗ គឺការដឹកនាំបែបផ្ដាច់ការ និងការដឹកនាំបែបប្រជាធិបតេយ្យ។
See lessតើអ្នកដឹកនាំត្រូវចេះធ្វើអ្វីខ្លះ ចំពោះបុគ្គលិកដើម្បីឱ្យខិតខំធ្វើការងារ ?
• អ្នកដឹកនាំត្រូវចេះលើកទឹកចិត្តបុគ្គលិកឱ្យខិតខំធ្វើការងារ ឱ្យសមាជិកក្រុមបញ្ចេញយោបល់លើកិច្ចការដែលខ្លួនបានធ្វើ ដើម្បីស្វែងរកចំណុចខ្លាំងនិងកែលម្អរាល់ចំណុចខ្សោយ លើកជាអនុសាសន៍ផ្សេងៗ ក្នុងគោលបំណងស្ថាបនាប្រយោជន៍ជាតិ អភិវឌ្ឍខ្លួននិងសមូហភាពទៅអនាគត។

See lessតើអ្នកដឹកនាំត្រូវប្រែក្លាយកន្លែងធ្វើការឱ្យទៅជាអ្វី ?
• អ្នកដឹកនាំ ត្រូវប្រែក្លាយកន្លែងធ្វើការឱ្យទៅជាកន្លែងដែលមនុស្សម្នាក់ៗពេញចិត្តធ្វើការងារទទួលខុសត្រូវលើការងារ ទោះបីការងារនោះ កិច្ចការនោះលំបាកយ៉ាងណាក៏ដោយ ត្រូវអប់រំបង្ហាញអ្នកនៅថ្នាក់ក្រោមឱ្យយល់ច្បាស់ពីវិធីធ្វើ និងវត្ថុបំណងច្បាស់លាស់ ហើយត្រូវចេះសហការគ្នា ធ្វើការងារជាក្រុម ព្រោះសមាជិកម្នាក់ៗសុទ្ធតែចូលរួមRead more
• អ្នកដឹកនាំ ត្រូវប្រែក្លាយកន្លែងធ្វើការឱ្យទៅជាកន្លែងដែលមនុស្សម្នាក់ៗពេញចិត្តធ្វើការងារទទួលខុសត្រូវលើការងារ ទោះបីការងារនោះ កិច្ចការនោះលំបាកយ៉ាងណាក៏ដោយ ត្រូវអប់រំបង្ហាញអ្នកនៅថ្នាក់ក្រោមឱ្យយល់ច្បាស់ពីវិធីធ្វើ និងវត្ថុបំណងច្បាស់លាស់ ហើយត្រូវចេះសហការគ្នា ធ្វើការងារជាក្រុម ព្រោះសមាជិកម្នាក់ៗសុទ្ធតែចូលរួមធ្វើសកម្មភាពស្មើៗគ្នា។
See lessតើភាពជាអ្នកដឹកនាំសំដៅលើអ្វី ?
• ភាពជាអ្នកដឹកនាំ មិនសំដៅលើមនុស្សដែលមានបុណ្យសក្ដិខ្ពស់ទេ តែសំដៅលើមនុស្សដែលអាចអភិវឌ្ឍបុគ្គលិកលក្ខណៈ និងជំនាញរបស់ខ្លួនដើម្បីសម្រេចគោលបំណងអ្វីមួយ។
• ភាពជាអ្នកដឹកនាំ មិនសំដៅលើមនុស្សដែលមានបុណ្យសក្ដិខ្ពស់ទេ តែសំដៅលើមនុស្សដែលអាចអភិវឌ្ឍបុគ្គលិកលក្ខណៈ និងជំនាញរបស់ខ្លួនដើម្បីសម្រេចគោលបំណងអ្វីមួយ។
See lessហេតុអ្វីបានជាគេថា ការជ្រើសរើសអ្នកដឹកនាំជាភារកិច្ចសំខាន់ក្នុងរបបប្រជាធិបតេយ្យ ?
• បានជាគេថា ការជ្រើសរើសអ្នកដឹកនាំ ជាភារកិច្ចសំខាន់ក្នុងរបបប្រជាធិបតេយ្យ ព្រោះថា អ្នកដឹកនាំជាអ្នកកំណត់ជោគវាសនារបស់ប្រទេសជាតិ។
• បានជាគេថា ការជ្រើសរើសអ្នកដឹកនាំ ជាភារកិច្ចសំខាន់ក្នុងរបបប្រជាធិបតេយ្យ ព្រោះថា អ្នកដឹកនាំជាអ្នកកំណត់ជោគវាសនារបស់ប្រទេសជាតិ។
See lessតាំងពីសម័យកុលសម្ព័ន្ធមក តើសង្គមត្រូវការអ្នកដឹកនាំដើម្បីអ្វី ?
• តាំងពីសម័យកុលសម្ព័ន្ធមក សង្គមត្រូវការអ្នកដឹកនាំដើម្បីចង្អុលបង្ហាញផ្លូវ ទិសដៅ កិច្ចការនិងសកម្មភាពនានារបស់ក្រុមខ្លួន។
• តាំងពីសម័យកុលសម្ព័ន្ធមក សង្គមត្រូវការអ្នកដឹកនាំដើម្បីចង្អុលបង្ហាញផ្លូវ ទិសដៅ កិច្ចការនិងសកម្មភាពនានារបស់ក្រុមខ្លួន។
See lessតើប្អូនអាចរំពឹងទុកថា មេរៀន ”ភាពជាអ្នកដឹកនាំ” អាចនឹងផ្ដល់អ្វីខ្លះដល់ប្អូន ?
ខ្ញុំអាចរំពឹងទុកថា មេរៀននេះអាចឱ្យខ្ញុំយល់ដឹងអំពី ៖ • អត្ថន័យនៃភាពជាអ្នកដឹកនាំ • កិច្ចការសំខាន់ៗរបស់អ្នកដឹកនាំ • ប្រភេទនិងបែបបទនៃការដឹកនាំ • តួនាទីរបស់រាជរដ្ឋាភិបាល
ខ្ញុំអាចរំពឹងទុកថា មេរៀននេះអាចឱ្យខ្ញុំយល់ដឹងអំពី ៖
See less• អត្ថន័យនៃភាពជាអ្នកដឹកនាំ
• កិច្ចការសំខាន់ៗរបស់អ្នកដឹកនាំ
• ប្រភេទនិងបែបបទនៃការដឹកនាំ
• តួនាទីរបស់រាជរដ្ឋាភិបាល
តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា តើមាត្រា ៤៨ បានចែងដូចម្ដេច ?
• តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៤៨ បានចែងថា ៖ ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ។ សិទ្ធិនេះ ត្រូវកំណត់ក្នុងច្បាប់។ ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និងសណ្ដាប់ធ្នាប់សង្គម។

See lessតើប្រជាពលរដ្ឋមានសិទ្ធិដូចម្ដេចក្នុងការបង្កើតបក្ស ?
• ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង មានសិទ្ធិចូលរួមបង្កើតគណបក្សនយោបាយ ដោយគ្រាន់តែប្រមូលផ្ដុំកម្លាំងចំនួន ៨០ នាក់ ដែលមានលំនៅស្ថានអចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្រាន់តែទៅបំពេញបែបបទ និងចុះបញ្ជីនៅក្រសួងមហាផ្ទៃ។

See less