Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ដូច្នេះតើអ្នកដឹកនាំត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ ទើបអាចធ្វើឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យ?
ការបោះឆ្នោតជាការពេញចិត្តឬជាការជ្រើសរើសរបស់ប្រជាពលរដ្ឋទៅលើគណបក្សនយោបាយណាមួយ ដែលពួកគេយល់ថាល្អ អាចជាទីពំនាក់ ពឹងពាក់អាស្រ័យ និងអាចដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋបាន។អ្នកដឹកនាំត្រូវមានលក្ខណៈសម្បត្តិល្អមួយចំនួន ទើបអាចធ្វើឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យបានមានដូចជា៖ • មានចំណេះដឹងនិងជំនាញទូលំទូលាយ • មានការគោរពច្បRead more
ការបោះឆ្នោតជាការពេញចិត្តឬជាការជ្រើសរើសរបស់ប្រជាពលរដ្ឋទៅលើគណបក្សនយោបាយណាមួយ ដែលពួកគេយល់ថាល្អ អាចជាទីពំនាក់ ពឹងពាក់អាស្រ័យ និងអាចដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋបាន។អ្នកដឹកនាំត្រូវមានលក្ខណៈសម្បត្តិល្អមួយចំនួន ទើបអាចធ្វើឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យបានមានដូចជា៖
See less• មានចំណេះដឹងនិងជំនាញទូលំទូលាយ
• មានការគោរពច្បាប់និងក្រមសីលធម៌
• មានមនសិការស្នេហាជាតិ ស្រឡាញ់ការរីកចម្រើន និងសុភមង្គល
• មានចិត្តជាអ្នកកីឡាហើយគិតប្រយោជន៍ជាតិជាធំ
• ត្រូវមានសុខភាពល្អនិងប្រាជ្ញាឈ្លាសវៃ
• មានអត់ធ្មត់ និងឆន្ទៈខ្ពស់
• ស្រឡាញ់ប្រជាជន ឱ្យដូចក្រុមគ្រួសាររបស់ខ្លួន
• គិតប្រយោជន៍ជាតិជាធំ និងសុខទុក្ខរាស្ត្រជាចំបង
• មានចិត្តក្លាហាន មិនរុញរា
• ខិតខំកសាងនិងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើន។
តើបច្ចុប្បន្ននេះគណបក្សណាជាអ្នកដឹកនាំប្រទេស?ហើយមានចំណុចណាខ្លះដែលគេចាត់ទុកគណបក្សនយោបាយមួយជាបក្សប្រឆាំងឬបក្សជំទាស់?
គណបក្សដែលដឹកនាំប្រទេសគឺជាគណបក្សដែលឈ្នះឆ្នោត ឬមានអសនៈច្រើនជាងគេក្នុងជួរគណបក្សដែលចូលរួមប្រកួតប្រជែង។ បច្ចុប្បន្ននេះគណបក្សដែលជាអ្នកដឹកនាំប្រទេសគឺគណបក្សប្រជាជនកម្ពុជា(នីតិកាលទី៦ ឆ្នាំ២០១៨)។ចំណុចមួយចំនួនដែលគេចាត់ទុកគណបក្សនយោបាយមួយជាបក្សប្រឆាំងឬបក្សជំទាស់៖ • ជាគណបក្សដែលចាញ់ឆ្នោតឬទទួលបានសំឡេងគាំទ្រតិច • មិRead more
គណបក្សដែលដឹកនាំប្រទេសគឺជាគណបក្សដែលឈ្នះឆ្នោត ឬមានអសនៈច្រើនជាងគេក្នុងជួរគណបក្សដែលចូលរួមប្រកួតប្រជែង។
See lessបច្ចុប្បន្ននេះគណបក្សដែលជាអ្នកដឹកនាំប្រទេសគឺគណបក្សប្រជាជនកម្ពុជា(នីតិកាលទី៦ ឆ្នាំ២០១៨)។ចំណុចមួយចំនួនដែលគេចាត់ទុកគណបក្សនយោបាយមួយជាបក្សប្រឆាំងឬបក្សជំទាស់៖
• ជាគណបក្សដែលចាញ់ឆ្នោតឬទទួលបានសំឡេងគាំទ្រតិច
• មិនព្រមទទួលយកឬយល់ស្របក្នុងការដឹកនាំរបស់រដ្ឋាភិបាល
• តែងតែសង្កេតមើល និងចាប់កំហុសលើកគណបក្សកាន់អំណាច
ត្រួតពិនិត្យនិងតាមដានដំណើរការនៃការដឹកនាំរបស់រដ្ឋាភិបាល។
តើបច្ចុប្បន្នប្រទេសកម្ពុជាយើងមានគណបក្សចំនួនប៉ុន្មាន ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត?
ប្រទេសកម្ពុជាប្រកាន់យករបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងនោះមានគណបក្សនយោបាយជាច្រើនប្រកួតប្រជែងដើម្បីដឹកនាំប្រទេស។ បច្ចុប្បន្នប្រទេសកម្ពុជាយើងមានគណបក្សចំនួន 20 គណបក្សនយោបាយ(នីតិកាលទី 6 ឆ្នាំ 2018 ) ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើរើសតំណាងរាស្ត្រ។ចំណែកឯនៅអាណត្តិទី៥(ឆ្នាំ២០២២)ក្នុងការបោះឆ្នោតRead more
ប្រទេសកម្ពុជាប្រកាន់យករបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងនោះមានគណបក្សនយោបាយជាច្រើនប្រកួតប្រជែងដើម្បីដឹកនាំប្រទេស។
See lessបច្ចុប្បន្នប្រទេសកម្ពុជាយើងមានគណបក្សចំនួន 20 គណបក្សនយោបាយ(នីតិកាលទី 6 ឆ្នាំ 2018 ) ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើរើសតំណាងរាស្ត្រ។ចំណែកឯនៅអាណត្តិទី៥(ឆ្នាំ២០២២)ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់មាន១៧គណបក្សចូលរួមប្រកួតប្រជែង។
ប្រព័ន្ធនយោបាយនីមួយៗសុទ្ធតែមានលក្ខណៈសម្បត្តិរបស់ខ្លួន។ ចូរប្អូនបង្ហាញពីលក្ខណៈសម្បត្តិរបស់ប្រព័ន្ធពហុបក្សនៅកម្ពុជា។
ប្រព័ន្ធនយោបាយនីមួយៗសុទ្ធតែមានលក្ខណៈសម្បត្តិរបស់ខ្លួន។ លក្ខណៈសម្បត្តិរបស់ប្រព័ន្ធពហុបក្សនៅកម្ពុជាៈ • ជាសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋ • ប្រជាពលរដ្ឋជាម្ចាស់ប្រទេស ជាម្ចាស់សិទ្ធិអំណាច • ជ្រើសរើសអ្នកដឹកនាំតាមរយៈការពេញចិត្ត និងតាមឆន្ទៈរបស់ខ្លួន • ប្រជាពលរដ្ឋដែលចង់បង្កើតគណបក្សនយោបាយអាចបង្កើតគណបក្សនយោបាយបRead more
ប្រព័ន្ធនយោបាយនីមួយៗសុទ្ធតែមានលក្ខណៈសម្បត្តិរបស់ខ្លួន។ លក្ខណៈសម្បត្តិរបស់ប្រព័ន្ធពហុបក្សនៅកម្ពុជាៈ
See less• ជាសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋ
• ប្រជាពលរដ្ឋជាម្ចាស់ប្រទេស ជាម្ចាស់សិទ្ធិអំណាច
• ជ្រើសរើសអ្នកដឹកនាំតាមរយៈការពេញចិត្ត និងតាមឆន្ទៈរបស់ខ្លួន
• ប្រជាពលរដ្ឋដែលចង់បង្កើតគណបក្សនយោបាយអាចបង្កើតគណបក្សនយោបាយបានឱ្យតែធ្វើតាមលក្ខខណ្ឌច្បាប់
• ធ្វើឱ្យអ្នកដឹកនាំមានការទទួលខុសត្រូវផ្ទាល់ ចំពោះមុខប្រជាពលរដ្ឋ
• មានជម្រើសច្រើនក្នុងការជ្រើសរើសអ្នកដឹកនាំដែលពួកគេយល់ថាល្អ
• អនុវត្តសិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យ
• ផ្លាស់ប្តូរអ្នដឹកនាំដោយសន្តិវិធី
• ធានាការការពារប្រតិបត្តិសិទ្ធិសេរីទាំងអស់របស់បុគ្គលគ្រប់រូបអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
តើការបង្កើតគណបក្សនយោបាយច្រើនធ្វើឱ្យប្រទេសកម្ពុជាមានលក្ខណៈដូចម្តេច?
ការបង្កើតគណបក្សនយោបាយច្រើនធ្វើឱ្យប្រទេសកម្ពុជាមានលក្ខណៈដូចជា អាចថាជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យ ផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋពេញលេញខាងនយោបាយ ចំណូលចូលជាតិបានមួយផ្នែក(កញ្ចប់ថ្លៃអាករចុះបញ្ជីគណបក្សនយោបាយ) ផ្លាស់ប្តូរអ្នកដឹកនាំដោយសន្តិវិធី ការតាមដានពីគណបក្សដែលចាញ់ឆ្នោតអាចឱ្យអ្នកដឹកនាំមិនអាចធ្វើអ្វីតាមអំពើRead more
ការបង្កើតគណបក្សនយោបាយច្រើនធ្វើឱ្យប្រទេសកម្ពុជាមានលក្ខណៈដូចជា អាចថាជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យ ផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋពេញលេញខាងនយោបាយ ចំណូលចូលជាតិបានមួយផ្នែក(កញ្ចប់ថ្លៃអាករចុះបញ្ជីគណបក្សនយោបាយ) ផ្លាស់ប្តូរអ្នកដឹកនាំដោយសន្តិវិធី ការតាមដានពីគណបក្សដែលចាញ់ឆ្នោតអាចឱ្យអ្នកដឹកនាំមិនអាចធ្វើអ្វីតាមអំពើចិត្ត ឬធ្វើខុសពីគោលការណ៍ដែលបានដាក់ក្នុងកម្មវិធីនយោបាយរបស់ខ្លួន មានការប្រកួតប្រជែងខ្ពស់ធ្វើឱ្យអ្នកដឹកនាំគណបក្សខិតខំរកវិធីសាស្ត្រឬភាពលេចធ្លោជាងគេក្នុងជួរគណបក្សដើម្បីឆក់យកទឹកចិត្តប្រជាពលរដ្ឋ…។
See lessតើរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ប្រជាពលរដ្ឋ?
របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋដូចជាៈ • ជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្ត • មានគណបក្សនយោបាយច្រើនងាយស្រួលជ្រើសរើស • ផ្លាស់ប្តូរអ្នកដឹកនាំដោយសន្តិវិធី • ប្រជាពលរដ្ឋជាម្ចាស់ជោគវាសនារបស់ប្រទេសជាតិ • ធ្វើឱ្យអ្នកដឹកនាំខិតខំនិងមានការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ • ផ្តល់សិទRead more
របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋដូចជាៈ
See less• ជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្ត
• មានគណបក្សនយោបាយច្រើនងាយស្រួលជ្រើសរើស
• ផ្លាស់ប្តូរអ្នកដឹកនាំដោយសន្តិវិធី
• ប្រជាពលរដ្ឋជាម្ចាស់ជោគវាសនារបស់ប្រទេសជាតិ
• ធ្វើឱ្យអ្នកដឹកនាំខិតខំនិងមានការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ
• ផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋពេលលេញខាងផ្នែកនយោបាយ
• ឱ្យប្រជាពលរដ្ឋយល់ថាខ្លួនជាកត្តារួមចំណែកក្នុងការអភិវឌ្ឍប្រទេស។
ហេតុអ្វីបានជាប្រទេសនីមួយៗចាំបាច់បង្កើតគណបក្សនយោបាយ?
បានជាប្រទេសនីមួយៗចាំបាច់បង្កើតគណបក្សនយោបាយព្រោះ៖ • ជាតម្រូវការរបស់ប្រទេសក៏ដូចជាប្រជាពលរដ្ឋ • ចូលរួមប្រកួតប្រជែងគ្នាតាមរយៈការបោះឆ្នោតដើម្បីដឹកនាំរដ្ឋាភិបាល • ជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត • ផ្ទេរអំណាចដោយសន្តិវិធី ចៀសវាងការបង្ហូរឈាមគ្នា • ចៀសវាងការបន្តមរតកអំណាចពីឪពុកទៅកូន និងអំណាចផ្តាច់ការ • ផ្តល់Read more
បានជាប្រទេសនីមួយៗចាំបាច់បង្កើតគណបក្សនយោបាយព្រោះ៖
See less• ជាតម្រូវការរបស់ប្រទេសក៏ដូចជាប្រជាពលរដ្ឋ
• ចូលរួមប្រកួតប្រជែងគ្នាតាមរយៈការបោះឆ្នោតដើម្បីដឹកនាំរដ្ឋាភិបាល
• ជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត
• ផ្ទេរអំណាចដោយសន្តិវិធី ចៀសវាងការបង្ហូរឈាមគ្នា
• ចៀសវាងការបន្តមរតកអំណាចពីឪពុកទៅកូន និងអំណាចផ្តាច់ការ
• ផ្តល់ឱ្យប្រជាពលរដ្ឋជ្រើសរើសអ្នកដឹកនាំដែលពួកគេពេញចិត្ត
• ឱ្យអ្នកដឹកនាំបម្រើពលរដ្ឋនិងទុកប្រយោជន៍ជាតិជាធំ
• បង្ហាញពីគោលគំនិត និងផ្សព្វផ្សាយគំនិតរបស់ខ្លួនក្នុងការដឹកនាំប្រទេស។
តើប្រព័ន្ធនយោបាយមួយណា ដែលប្អូនយល់ថាល្អប្រសើរជាងគេ?ព្រោះអ្វី?
ប្រព័ន្ធនយោបាយដែលខ្ញុំគិតថាល្អប្រសើរជាងគឺប្រព័ន្ធនយោបាយទ្វេបក្ស និងពហុបក្ស។ព្រោះ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់គ្រាន់ គ្រប់បែបយ៉ាងក្នុងការជ្រើសរើសតំណាងរបស់ខ្លួន តាមរយៈការបោះឆ្នោត និងមានសិទ្ធិទម្លាក់តំណាងនោះនៅពេលដែលគេមិនពេញចិត្ត ផ្តល់លទ្ធភាពឱ្យមានគណបក្សនយោបាយច្រើនដើម្បីឱ្យប្រជាពលរដ្ឋជ្រើសរើស និងអាចRead more
ប្រព័ន្ធនយោបាយដែលខ្ញុំគិតថាល្អប្រសើរជាងគឺប្រព័ន្ធនយោបាយទ្វេបក្ស និងពហុបក្ស។ព្រោះ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់គ្រាន់ គ្រប់បែបយ៉ាងក្នុងការជ្រើសរើសតំណាងរបស់ខ្លួន តាមរយៈការបោះឆ្នោត និងមានសិទ្ធិទម្លាក់តំណាងនោះនៅពេលដែលគេមិនពេញចិត្ត ផ្តល់លទ្ធភាពឱ្យមានគណបក្សនយោបាយច្រើនដើម្បីឱ្យប្រជាពលរដ្ឋជ្រើសរើស និងអាចធ្វើឱ្យអ្នកដឹកនាំមានភាពក្រែងរអាចំពោះប្រជាពលរដ្ឋ។
See lessតើប្រព័ន្ធនយោបាយនីមួយៗ(ឯកបក្ស ទ្វេបក្ស ពហុបក្ស)ផ្តល់គុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ?
ប្រព័ន្ធនយោបាយនីមួយៗ(ឯកបក្ស ទ្វេបក្ស ពហុបក្ស)ផ្តល់គុណសម្បត្តិនិងគុណវិបត្តិដូចជា៖ គុណសម្បត្តិ ប្រព័ន្ធឯកបក្សៈគណបក្សនយោបាយមានតែមួយងាយស្រួលគ្រប់គ្រង មិនពិបាកក្នុងការបែងចែកអំណាច មិនពិបាកក្នុងការបង្កើតរដ្ឋាភិបាល ការងារលឿនរហ័ស ក្តាប់ព័ត៌មានទាន់សភាពការណ៍ ជាអ្នកដាក់ផែនការឱ្យថ្នាក់ក្រោមអនុវត្ត និងគ្មានកាRead more
ប្រព័ន្ធនយោបាយនីមួយៗ(ឯកបក្ស ទ្វេបក្ស ពហុបក្ស)ផ្តល់គុណសម្បត្តិនិងគុណវិបត្តិដូចជា៖
See less គុណសម្បត្តិ
ប្រព័ន្ធឯកបក្សៈគណបក្សនយោបាយមានតែមួយងាយស្រួលគ្រប់គ្រង មិនពិបាកក្នុងការបែងចែកអំណាច មិនពិបាកក្នុងការបង្កើតរដ្ឋាភិបាល ការងារលឿនរហ័ស ក្តាប់ព័ត៌មានទាន់សភាពការណ៍ ជាអ្នកដាក់ផែនការឱ្យថ្នាក់ក្រោមអនុវត្ត និងគ្មានការជំទាស់ពីគណបក្សនយោបាយជាមួយ…។
ប្រព័ន្ធទ្វេបក្សៈមានគណបក្សតែពីរងាយស្រួលក្នុងការប្រកួតប្រជែង ប្រសិនបើម្ចាស់សំឡេងឆ្នោតមិនពេញចិត្តនឹងមាគ៌ារបស់គណបក្សមួយដែលកំពុងដឹកនាំរដ្ឋាភិបាល ម្ចាស់ឆ្នោតនឹងជ្រើរើសបេក្ខភាពគណបក្សមួយទៀត ការផ្ទេរអំណាចត្រូវប្រព្រឹត្តដោយសន្តិភាព។
ប្រព័ន្ធពហុបក្សៈមានគណបក្សនយោបាយច្រើនចូលរួមប្រកួតប្រជែង ប្រជាពលរដ្ឋមានលទ្ធភាពពិនិត្យមើលទៅលើគណបក្សនយោបាយ ប្រជាពលរដ្ឋគឺជាម្ចាស់ឆ្នោត ផ្តល់ឱកាសដល់អ្នកដែលមានសមត្ថភាពចង់ផ្សព្វផ្សាយគំនិតរបស់ខ្លួន មានលក្ខណៈប្រជាធិបតេយ្យ ការផ្ទេរអំណាចដោយសន្តិវិធី…។
គុណវិបត្តិ
ប្រព័ន្ធឯកបក្សៈគណបក្សនយោបាយតែមួយមានភាពពិបាកក្នុងការគ្រប់គ្រងការងារ(ទទួលបន្ទុកម្នាក់ឯង) គោរពតែតាមបញ្ជារបស់គណបក្ស មិនផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋជ្រើសរើសអ្នកដឹកនាំ គ្មានការផ្តល់គំនិតយោបល់ឬការប្រកួតប្រជែង អ្វីៗត្រូវតែអនុលោមតាមបក្ស គ្មានការប្រឆាំងឬតវ៉ា…។
ប្រព័ន្ធទ្វេបក្សៈមានតែពីរគណបក្ស គ្មានជម្រើសក្នុងការជ្រើសរើសច្រើន បើគណបក្សទាំងពីររួមគំនិតគ្នានឹងអាចក្លាយជាអំណាចផ្តាច់ការ រាំងខ្ទប់មតិយោបល់ឬទស្សនៈរបស់ក្រុមគណបក្សតូចៗ និងប្រជាពលរដ្ឋគ្មានលទ្ធភាពក្នុងការពិនិត្យមើលទៅលើសកម្មភាពរបស់គណបក្សនយោបាយផ្សេង…។
ប្រព័ន្ធពហុបក្សៈគណបក្សនយោបាយច្រើនសំឡេងឆ្នោតត្រូវបានបែងចែក ដូច្នេះពិបាករកសំឡេងក្នុងការបង្កើតរដ្ឋាភិបាល ការចង់សម្ព័ន្ធភាពជាមួយគណបក្សដទៃ ដើម្បីរកសំឡេងឆ្នោតឱ្យគ្រប់ក្នុងការបង្កើតរដ្ឋាភិបាលគឺអាចមានការខ្វែងគំនិតឬមតិយោបល់អំពីការដឹកនាំរដ្ឋាភិបាល…។
ហេតុអ្វីជាប្រទេសកម្ពុជាជ្រើសរើសយកប្រព័ន្ធនយោបាយតាមបែបពហុបក្ស?
បានជាប្រទេសកម្ពុជាជ្រើសរើសយកប្រព័ន្ធនយោបាយតាមបែបពហុបក្សព្រោះ៖ • ជាប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យ • ផ្តល់លទ្ធភាពដល់អ្នកដែលមានសមត្ថភាពដើម្បីប្រកួតប្រជែង • ផ្តល់ឱកាសដល់អ្នកដែលចង់បង្ហាញគំនិតយោបល់ វិធីនៃការគ្រប់គ្រង ដឹកនាំប្រទេស • គណបក្សនយោបាយច្រើនប្រជាពលរដ្ឋមានឱកាសសម្លឹងមើលទៅលើគណបក្សនយោបាយជាមួយដែលRead more
បានជាប្រទេសកម្ពុជាជ្រើសរើសយកប្រព័ន្ធនយោបាយតាមបែបពហុបក្សព្រោះ៖
See less• ជាប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យ
• ផ្តល់លទ្ធភាពដល់អ្នកដែលមានសមត្ថភាពដើម្បីប្រកួតប្រជែង
• ផ្តល់ឱកាសដល់អ្នកដែលចង់បង្ហាញគំនិតយោបល់ វិធីនៃការគ្រប់គ្រង ដឹកនាំប្រទេស
• គណបក្សនយោបាយច្រើនប្រជាពលរដ្ឋមានឱកាសសម្លឹងមើលទៅលើគណបក្សនយោបាយជាមួយដែលគេអាចជឿជាក់បាន
• ផ្តល់សិទ្ទិឱ្យប្រជាពលរដ្ឋជ្រើសរើសអ្នកដឹកនាំដែលពួកគេពេញចិត្ត
• ឱ្យថ្នាក់ដឹកនាំមានការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ
ឱ្យអ្នកដឹកនាំយល់ថាប្រជាពលរដ្ឋគឺជាម្ចាស់ឆ្នោត ម្ចាស់ប្រទេស។