Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ចូរប្រៀបធៀប លក្ខណៈខុសគ្នារវាងការបោះឆ្នោតសកល និងការបោះឆ្នោតអសកល។
ការបោះឆ្នោតសកល • ជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ • បោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋ • អ្នកបោះឆ្នោតជាប្រជាពលរដ្ឋទាំងពីរភេទដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានសិទ្ធិទៅបោះដោយមិនប្រកាន់មុខងារ តួនាទី ឋានៈ • អ្នកបោះឆ្នោតត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ការបោះឆ្នោតអសកល • ជាការRead more
ការបោះឆ្នោតសកល
See less• ជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់
• បោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋ
• អ្នកបោះឆ្នោតជាប្រជាពលរដ្ឋទាំងពីរភេទដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានសិទ្ធិទៅបោះដោយមិនប្រកាន់មុខងារ តួនាទី ឋានៈ
• អ្នកបោះឆ្នោតត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
ការបោះឆ្នោតអសកល
• ជាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ
• អ្នកមានសិទ្ធិបោះឆ្នោតគឺតំណាងរាស្ត្រក្នុងតំណែង និងជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់
• ប្រជាពលរដ្ឋមិនមានសិទ្ធិក្នុងការចូលរួមបោះឆ្នោតនេះទេ
ចូរប្អូនបង្ហាញពីដំណើរការនៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌។
ដើម្បីឱ្យដំណើរការបោះឆ្នោតដោយសេរី ជោគជ័យ មានតម្លាភាព ត្រឹមត្រូវនិងយុត្តិធម៌ គឺ៖ • គណៈកម្មាធិការរៀបចំការបោះឆ្នោត មានសមត្ថកិច្ចគ្រប់គ្រងការបោះឆ្នោត អនុម័តតាមគោលការណ៍ និងច្បាប់បោះឆ្នោត។ • ត្រូវមានអ្នកសង្កេតការណ៍អព្យាក្រឹត មិនលម្អៀង • អ្នកបោះឆ្នោតត្រូវមានអត្តសញ្ញាណប័ណ្ឌ ឬប័ណ្ឌបោះឆ្នោត • អ្នកបោះឆ្នោតត្រូវRead more
ដើម្បីឱ្យដំណើរការបោះឆ្នោតដោយសេរី ជោគជ័យ មានតម្លាភាព ត្រឹមត្រូវនិងយុត្តិធម៌ គឺ៖
See less• គណៈកម្មាធិការរៀបចំការបោះឆ្នោត មានសមត្ថកិច្ចគ្រប់គ្រងការបោះឆ្នោត អនុម័តតាមគោលការណ៍ និងច្បាប់បោះឆ្នោត។
• ត្រូវមានអ្នកសង្កេតការណ៍អព្យាក្រឹត មិនលម្អៀង
• អ្នកបោះឆ្នោតត្រូវមានអត្តសញ្ញាណប័ណ្ឌ ឬប័ណ្ឌបោះឆ្នោត
• អ្នកបោះឆ្នោតត្រូវចូលទៅបោះក្នុងបន្ទប់សម្ងាត់ ដោយគ្មានការរំខានពីអ្នកដទៃ
• អ្នករាប់សន្លឹកឆ្នោតត្រូវរើសយកសន្លឹកឆ្នោតដែលអ្នកបោះឆ្នោតធ្វើបានត្រូវតាមលក្ខខណ្ឌជាផ្លូវការ
• រាប់សន្លឹកឆ្នោតដោយបើកចំហ និងធ្វើកំណត់ហេតុ ព្រមទាំងដោះស្រាយបញ្ហាបណ្ដឹងនានា
• ប្រកាសលទ្ធផលជាផ្លូវការ
តើការចុះឈ្មោះបោះឆ្នោតតម្រូវឱ្យមានឯកសារអ្វីខ្លះ?
ការចុះឈ្មោះបោះឆ្នោត ត្រូវភ្ជាប់មកជាមួយនឹងឯកសារមួយចំនួនដូចជា សំបុត្រកំណើត អត្តសញ្ញាណប័ណ្ឌ ឬឯកសារពាក់ព័ន្ធដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ការចុះឈ្មោះបោះឆ្នោត ត្រូវភ្ជាប់មកជាមួយនឹងឯកសារមួយចំនួនដូចជា សំបុត្រកំណើត អត្តសញ្ញាណប័ណ្ឌ ឬឯកសារពាក់ព័ន្ធដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
See lessដើម្បីអាចចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតបាន តើប្រជាជនត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?
ប្រជាពលរដ្ឋទាំងអស់ត្រូវបំពេញលក្ខខណ្ឌដូចជា៖ • មានសញ្ជាតិខ្មែរ • មានទីលំនៅក្នុងភូមិ ឃុំ សង្កាត់ដែលខ្លួនកំពុងសុំចុះឈ្មោះ • ត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ • ត្រូវទៅចុះឈ្មោះដោយខ្លួនឯងផ្ទាល់ • មិនត្រូវស្ថិតក្នុងស្ថានភាពជាប់ព្ធនាគារ ពុំមែនជាជនវិកលចរិក ឬជនដែលស្ថិតក្រោមអាណាព្យាបាលដោយមានលិខិតបញ្ជាក់ពីក្រសួងស្Read more
ប្រជាពលរដ្ឋទាំងអស់ត្រូវបំពេញលក្ខខណ្ឌដូចជា៖
See less• មានសញ្ជាតិខ្មែរ
• មានទីលំនៅក្នុងភូមិ ឃុំ សង្កាត់ដែលខ្លួនកំពុងសុំចុះឈ្មោះ
• ត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
• ត្រូវទៅចុះឈ្មោះដោយខ្លួនឯងផ្ទាល់
• មិនត្រូវស្ថិតក្នុងស្ថានភាពជាប់ព្ធនាគារ ពុំមែនជាជនវិកលចរិក ឬជនដែលស្ថិតក្រោមអាណាព្យាបាលដោយមានលិខិតបញ្ជាក់ពីក្រសួងស្ថាប័ន មានសមត្ថកិច្ច។
តើការចុះឈ្មោះបោះឆ្នោតជាភារកិច្ចរបស់អ្នកណា?
ជាភារកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គណៈកម្មាធិការនេះ រៀបចំចាត់ចែងការងារផ្សេងៗសម្រាប់ចុះឈ្មោះអ្នកបោះឆ្នោត រៀបចំបញ្ជីអ្នកបោះឆ្នោត និងរៀបចំដំណើរការទូទៅនៃការបោះឆ្នោត។
ជាភារកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គណៈកម្មាធិការនេះ រៀបចំចាត់ចែងការងារផ្សេងៗសម្រាប់ចុះឈ្មោះអ្នកបោះឆ្នោត រៀបចំបញ្ជីអ្នកបោះឆ្នោត និងរៀបចំដំណើរការទូទៅនៃការបោះឆ្នោត។
See lessចូរប្រៀបធៀបការឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិងជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
បេក្ខជនឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិងសមាជិករដ្ឋសភា ត្រូវមានៈ • មានសញ្ជាតិខ្មែរ និងទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា • មានអាយុ២៥ឆ្នាំចំពោះបេក្ខជនតំណាងរាស្ត្រ និង៤០ឆ្នាំចំពោះបេក្ខជនសមាជិកព្រឹទ្ធសភា • សិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត • តែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបRead more
បេក្ខជនឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិងសមាជិករដ្ឋសភា ត្រូវមានៈ
See less• មានសញ្ជាតិខ្មែរ និងទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា
• មានអាយុ២៥ឆ្នាំចំពោះបេក្ខជនតំណាងរាស្ត្រ និង៤០ឆ្នាំចំពោះបេក្ខជនសមាជិកព្រឹទ្ធសភា
• សិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
• តែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត ។
បេក្ខជនឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់
• មានសញ្ជាតិខ្មែរ និងទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា
• ចេះអាន និងចេះសរសេអក្សរខ្មែរ
• មានអាយុយ៉ាងតិច២៥ឆ្នាំ
• បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត និង មានឈ្មោះជាសមាជិកនៃគណបក្សនយោបាយណាមួយ
តើសិទ្ធិបោះឆ្នោតជាសិទ្ធិយ៉ាងដូចម្ដេច?
ជាសិទ្ធិមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋមានសិទ្ធិ និងឱកាសបញ្ចេញគំនិតរបស់ខ្លួនដោយសម្ងាត់លើសន្លឹកឆ្នោត ដើម្បីជ្រើសរើសតំណាងរាស្ត្រដែលខ្លួនពេញចិត្តឱ្យដឹកនាំបន្ដទៀត ។ ប្រជាពលរដ្ឋមានសិទ្ធិចូលរួមដោយតម្លាភាពពីការដឹងព័ត៌មានអំពីដំណើរការនៃការបោះឆ្នោត ការបញ្ចេមតិយោបល់ ពិភាក្សាដោយសេរី លើបេក្ខជន បេក្ខនRead more
ជាសិទ្ធិមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋមានសិទ្ធិ និងឱកាសបញ្ចេញគំនិតរបស់ខ្លួនដោយសម្ងាត់លើសន្លឹកឆ្នោត ដើម្បីជ្រើសរើសតំណាងរាស្ត្រដែលខ្លួនពេញចិត្តឱ្យដឹកនាំបន្ដទៀត ។ ប្រជាពលរដ្ឋមានសិទ្ធិចូលរួមដោយតម្លាភាពពីការដឹងព័ត៌មានអំពីដំណើរការនៃការបោះឆ្នោត ការបញ្ចេមតិយោបល់ ពិភាក្សាដោយសេរី លើបេក្ខជន បេក្ខនារី និងគណបក្សនយោបាយ ដោយគ្មានការភ័យខ្លាច ការគំរាមកំហែង ការបង្ខិតបង្ខំ គ្មានហិង្សា និងគ្មានការទិសន្លឹកឆ្នោត។
See lessតើនរណាខ្លះដែលមានសិទ្ធិបោះឆ្នោត?
ប្រជាពលរដ្ឋគ្រប់រូបដែលគ្រប់លក្ខខណ្ឌក្នុងច្បាប់កំណត់។ យោងតាម មាត្រា ៣៤ នៃរដ្ឋធម្មនុញព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ បានចែងថា ប្រជាពលរដ្ឋគ្រប់រូបទាំពីរភេទមានសិទ្ធិបោះឆ្នោត គឺមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។
ប្រជាពលរដ្ឋគ្រប់រូបដែលគ្រប់លក្ខខណ្ឌក្នុងច្បាប់កំណត់។ យោងតាម មាត្រា ៣៤ នៃរដ្ឋធម្មនុញព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ បានចែងថា ប្រជាពលរដ្ឋគ្រប់រូបទាំពីរភេទមានសិទ្ធិបោះឆ្នោត គឺមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។
See lessតើការបោះឆ្នោតជាអ្វី?
ការបោះឆ្នោតគឺជាពេលវេលាដែលប្រជាជន ចេញទៅជ្រើសរើសតំណាងដឹកនាំរបស់ខ្លួនតាមរយៈសន្លឹកឆ្នោត ។
ការបោះឆ្នោតគឺជាពេលវេលាដែលប្រជាជន ចេញទៅជ្រើសរើសតំណាងដឹកនាំរបស់ខ្លួនតាមរយៈសន្លឹកឆ្នោត ។
See lessក.តើអត្ថបទខាងលើនិយាយពីអ្វី? ខ.តើប្អូនពេញចិត្តរបបនៃការដឹកនាំមួយណាខ្លាំងជាងគេ? គ.តើការជ្រើសរើសថ្នាក់ដឹកនាំរវាងរបបផ្ដាច់ការ និងរបបលទ្ធិប្រជាធិបតេយ្យខុសគ្នាយ៉ាងដូចម្ដេច?
ចម្លើយ៖ ក.និយាយអំពីរបបនៃការដឹកនាំរបស់ប្រទេសនីមួយៗ ជាពិសេសគេបានសង្កត់ធ្ងនទៅលើទម្រង់របបតាមបែបលទ្ធិប្រជាធិបតេយ្យ។ ខ.តាមបរិបទនៃការដឹកនាំរបស់ប្រទេសយើងជាក់ស្ដែងគឺប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចនេះបើសិក្សាពីរបបនានានៃការដឹកនាំកន្លងមក ខ្ញុំពេញចិត្តរបបនៃការដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ ពីព្រោះRead more
ចម្លើយ៖ ក.និយាយអំពីរបបនៃការដឹកនាំរបស់ប្រទេសនីមួយៗ ជាពិសេសគេបានសង្កត់ធ្ងនទៅលើទម្រង់របបតាមបែបលទ្ធិប្រជាធិបតេយ្យ។
See lessខ.តាមបរិបទនៃការដឹកនាំរបស់ប្រទេសយើងជាក់ស្ដែងគឺប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចនេះបើសិក្សាពីរបបនានានៃការដឹកនាំកន្លងមក ខ្ញុំពេញចិត្តរបបនៃការដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ ពីព្រោះវាបានផ្ដល់អំណាចគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ។
គ. របបផ្ដាច់ការ មេដឹកនាំកើតចេញបក្សពួក ក្រុមអ្នកមានអំណាច ការធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំណាមួយ និងការបន្ដវេនពីឪពុកម្ដាយទៅកូន របបនេះងាយប្រឈមនឹងការកកើតសង្រ្គាម និងបង្កភាពចលាចល ។ រីឯរបបលទ្ធិប្រជាធិបតេយ្យការជ្រើសរើសមេដឹកនាំ កើតចេញពីសំលេងបោះឆ្នោតរបស់ប្រជាជាន ជ្រើសរើសបេក្ខជនដែលខ្លួនពេញចិត្ត អ្នកមានសមត្ថភាព សុខភាពល្អ និងមានគុណធម៌។