Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ចូរចែកអត្ថបទជាផ្នែកៗទៅតាមគោលគំនិត ហើយរកគំនិតសំខាន់នៃផ្នែកនីមួយៗ។
អត្ថបទនេះចែកចេញជាផ្នែកគឺ៖ • ផ្នែកទី១ «កម្ពុជាប្រទេសកំណើត......ស្រទាប់ធរណី»។និយាយពីកម្ពុជាជាទឹកដីសម្បូរបែប។ • ផ្នែកទី២ «វត្តអារាម...គោរពបូជាគ្រប់ៗគ្នា»។និយាយពីវត្តអារាមជាដួងព្រលឹងនៃពុទ្ធសាសនិកខ្មែរគ្រប់រូបហើយមានស្ទើរគ្រប់ភូមិស្ថាន។ • ផ្នែកទី៣«យើងជាកូនខ្មែរ...រង្គោះរង្គើរបានឡើយ»។ និយាយពីទឹកចិត្តយ៉ាងរំRead more
អត្ថបទនេះចែកចេញជាផ្នែកគឺ៖
See less• ផ្នែកទី១ «កម្ពុជាប្រទេសកំណើត……ស្រទាប់ធរណី»។និយាយពីកម្ពុជាជាទឹកដីសម្បូរបែប។
• ផ្នែកទី២ «វត្តអារាម…គោរពបូជាគ្រប់ៗគ្នា»។និយាយពីវត្តអារាមជាដួងព្រលឹងនៃពុទ្ធសាសនិកខ្មែរគ្រប់រូបហើយមានស្ទើរគ្រប់ភូមិស្ថាន។
• ផ្នែកទី៣«យើងជាកូនខ្មែរ…រង្គោះរង្គើរបានឡើយ»។
និយាយពីទឹកចិត្តយ៉ាងរំភើបដោយសារមានមោទនភាពដ៏កក់ក្ដៅ។
តើកម្ពុជាមាតុភូមិជាទីស្នេហា មានន័យដូចម្ដេច?
មានន័យថា ទឹកដីខ្មែរមានសម្បត្តិធម្មជាតិដូចជា ព្រៃព្រឹក្សា សត្វ រ៉ែ ត្បូង ដីមានជីជាតិ ទន្លេ បឹងបួ មច្ឆជាតិ...និងសម្បត្តិវប្បធម៌ដូចជា អក្សរសាស្ត្រ ប្រពៃណីទំនៀមទម្លាប់ ភ្លេង របាំ តន្ត្រី ចម្រៀង ចម្លាក់ ប្រាសាទបុរាណ...ទាំងអស់នេះហើយជាកត្តាធ្វើឲ្យកម្ពុជាក្លាយជាទឹកដីពិសិដ្ឋ និងជាទីស្រលាញ់របស់កូនខ្មែរ។
មានន័យថា ទឹកដីខ្មែរមានសម្បត្តិធម្មជាតិដូចជា ព្រៃព្រឹក្សា សត្វ រ៉ែ ត្បូង ដីមានជីជាតិ ទន្លេ បឹងបួ មច្ឆជាតិ…និងសម្បត្តិវប្បធម៌ដូចជា អក្សរសាស្ត្រ ប្រពៃណីទំនៀមទម្លាប់ ភ្លេង របាំ តន្ត្រី ចម្រៀង ចម្លាក់ ប្រាសាទបុរាណ…ទាំងអស់នេះហើយជាកត្តាធ្វើឲ្យកម្ពុជាក្លាយជាទឹកដីពិសិដ្ឋ និងជាទីស្រលាញ់របស់កូនខ្មែរ។
See lessតើអ្នកមានចំណាប់អារម្មណ៍ដូចម្ដេចចំពោះអត្ថបទកំណាព្យខាងលើ?
ចំពោះអត្ថបទកំណាព្យខាងលើនេះខ្ញុំមានអារម្មណ៍សោកស្ដាយចំពោះទឹកដីខ្មែរដែលធំល្វឹងល្វើយសម្បូរទៅដោយសម្បត្តិធម្មជាតិនិងសម្បត្តិវប្បធម៌យ៉ាងច្រើនអនេកហើយត្រូវចោរបរទេសឆក់ប្លន់យកទៅដោយឥតអៀនខ្មាស់បែបនេះ ។
ចំពោះអត្ថបទកំណាព្យខាងលើនេះខ្ញុំមានអារម្មណ៍សោកស្ដាយចំពោះទឹកដីខ្មែរដែលធំល្វឹងល្វើយសម្បូរទៅដោយសម្បត្តិធម្មជាតិនិងសម្បត្តិវប្បធម៌យ៉ាងច្រើនអនេកហើយត្រូវចោរបរទេសឆក់ប្លន់យកទៅដោយឥតអៀនខ្មាស់បែបនេះ ។
See lessចូរពន្យល់ពាក្យស្លោក«ការពារប្រសើរជាងព្យាបាល»។
• ពាក្យស្លោក«ការពារប្រសើរជាងព្យាបាល»មានន័យថា មនុស្សត្រូវចេះត្រៀមខ្លួនជាស្រេចក្នុងការទប់ស្កាត់ចំពោះហេតុការណ៍ទាំងឡាយដែលអាចកើតមានឡើងពោលគឺកុំឱ្យហេតុការណ៍កើតឡើងហើយទើបដោះស្រាយជាក្រោយនោះមិនល្អទេ វានាំឲ្យខាតបង់ប្រយោជន៍ជាមិនខាន។ ឧ.យើងត្រូវឱ្យកូនដេកក្នុងមុងជានិច្ចប្រសើរជាងកូនកើតជំងឺគ្រុនឈាមហើយទើបព្យាបាល។
• ពាក្យស្លោក«ការពារប្រសើរជាងព្យាបាល»មានន័យថា មនុស្សត្រូវចេះត្រៀមខ្លួនជាស្រេចក្នុងការទប់ស្កាត់ចំពោះហេតុការណ៍ទាំងឡាយដែលអាចកើតមានឡើងពោលគឺកុំឱ្យហេតុការណ៍កើតឡើងហើយទើបដោះស្រាយជាក្រោយនោះមិនល្អទេ វានាំឲ្យខាតបង់ប្រយោជន៍ជាមិនខាន។
See lessឧ.យើងត្រូវឱ្យកូនដេកក្នុងមុងជានិច្ចប្រសើរជាងកូនកើតជំងឺគ្រុនឈាមហើយទើបព្យាបាល។
ចូររកមេតាផរក្នុងអត្ថបទកំណាព្យខាងលើ។
មេតាផរក្នុងអត្ថបទកំណាព្យ៖ • សៀមថៃ • សៀមធ្វើហី...។
មេតាផរក្នុងអត្ថបទកំណាព្យ៖
See less• សៀមថៃ
• សៀមធ្វើហី…។
ចូរពន្យល់ន័យនៃពាក្យ«លូកដៃ» «លេប»ក្នុងអត្ថបទកាព្យ។
ពន្យល់ន័យនៃពាក្យ«លេប»«លូកដៃ»ក្នុងអត្ថបទកាព្យ៖ • លូកដៃ ៖ជ្រៀតជ្រែក ឆ្លៀតឱកាស...។ • លេប ៖ រំលោភបំពាន ឈ្លានពាន។
ពន្យល់ន័យនៃពាក្យ«លេប»«លូកដៃ»ក្នុងអត្ថបទកាព្យ៖
See less• លូកដៃ ៖ជ្រៀតជ្រែក ឆ្លៀតឱកាស…។
• លេប ៖ រំលោភបំពាន ឈ្លានពាន។
ចូរបង្ហាញកាព្យមាត្រក្នុងកំណាព្យបទកាកគតិ។
កាព្យមាត្របទកាកគតិគឺ៖ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លា មាន៤ ព្យាង្គ។
កាព្យមាត្របទកាកគតិគឺ៖ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លា មាន៤ ព្យាង្គ។
See lessចូរបង្ហាញកាព្យមាត្រក្នុងកំណាព្យបទព្រហ្មគីតិ។
កាព្យមាត្របទព្រហ្មគីតិគឺ៖ ក្នុង១វគ្គមាន៤ឃ្លា ឃ្លាទី១ និងឃ្លាទី ៣ មាន៥ ព្យាង្គ និង ឃ្លាទី២ និងទី៤ មាន៦ព្យាង្គ។
កាព្យមាត្របទព្រហ្មគីតិគឺ៖ ក្នុង១វគ្គមាន៤ឃ្លា ឃ្លាទី១ និងឃ្លាទី ៣ មាន៥ ព្យាង្គ និង ឃ្លាទី២ និងទី៤ មាន៦ព្យាង្គ។
See lessចូរបង្ហាញកាព្យមាត្រក្នុងកំណាព្យបទភុជង្គលីលា។
កាព្យមាត្របទភុជង្គលីលាគឺ៖ ក្នុង១វគ្គមាន៣ ឃ្លា ឃ្លាទី ១ មាន៦ ព្យាង្គ ឃ្លាទី២ និងឃ្លាទី៣ មាន៤ព្យាង្គ។
កាព្យមាត្របទភុជង្គលីលាគឺ៖ ក្នុង១វគ្គមាន៣ ឃ្លា ឃ្លាទី ១ មាន៦ ព្យាង្គ ឃ្លាទី២ និងឃ្លាទី៣ មាន៤ព្យាង្គ។
See lessចូរបង្ហាញកាព្យមាត្រក្នុងកំណាព្យបទបន្ទោលកាក។
កាព្យមាត្របទបន្ទោលកាកគឺ៖ ក្នុង១វគ្គមាន៤ឃ្លា ក្នុងឃ្លាទី១ និងឃ្លាទី៣ មាន៤ព្យាង្គ ឃ្លាទី២ និងឃ្លាទី ៤ មាន៦ព្យាង្គ។
កាព្យមាត្របទបន្ទោលកាកគឺ៖ ក្នុង១វគ្គមាន៤ឃ្លា ក្នុងឃ្លាទី១ និងឃ្លាទី៣ មាន៤ព្យាង្គ ឃ្លាទី២ និងឃ្លាទី ៤ មាន៦ព្យាង្គ។
See less