Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើរាជរដ្ឋាភិបាលបច្ចុប្បន្នមានគោលនយោបាយ ជម្រុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និងធុនមធ្យមអ្វីខ្លះ ?
រាជរដ្ឋាភិបាលបច្ចុប្បន្នមានគោលនយោបាយ ជម្រុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និងធុនមធ្យមមានដូចជា ៖ • លើកទឹកចិត្តដល់ការរីកលូលាស់ផ្នែកសហគ្រាសខ្នាតតូច និងមធ្យម ជាពិសេសតាមរយៈការផ្តល់ឥណទានរយៈពេលមធ្យមនិងរយៈពេលវែង ។ • ទប់ស្កាត់ការរត់ពន្ធគ្រប់ប្រភេទ ។ • កាត់បន្ថយបែបបទនៃការចុះបញ្ជី និងការរៀបចំដំណើរការក្រុមហ៊ុន ។ • សRead more
រាជរដ្ឋាភិបាលបច្ចុប្បន្នមានគោលនយោបាយ ជម្រុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និងធុនមធ្យមមានដូចជា ៖
See less• លើកទឹកចិត្តដល់ការរីកលូលាស់ផ្នែកសហគ្រាសខ្នាតតូច និងមធ្យម ជាពិសេសតាមរយៈការផ្តល់ឥណទានរយៈពេលមធ្យមនិងរយៈពេលវែង ។
• ទប់ស្កាត់ការរត់ពន្ធគ្រប់ប្រភេទ ។
• កាត់បន្ថយបែបបទនៃការចុះបញ្ជី និងការរៀបចំដំណើរការក្រុមហ៊ុន ។
• សម្រួលដល់ការនាំចេញ នាំចូលតាមរយៈការកាត់បន្ថយបែបបទស្មុគ្រស្មាញ មានដូចជា អាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតផ្សេងៗ ។
• ផ្តល់ការគាំពារដល់ឧស្សាហកម្មក្មេងខ្ចីមួយចំនួន ក្នុងរយៈពេលសម្របសម្រួលមួយ ។
• ជំរុញស័ម្ពន្ធភាពរវាងសហគ្រាសខ្នាតតូចនិងខ្នាតមធ្យម ជាមួយឧស្សាហកម្ម ធុនធំ ។
• ជំរុញបង្កើតមជ្ឈមណ្ឌលផលិតភាពជាតិ ដែលជួយដល់ឧស្សាហកម្មធុនតូច និងមធ្យម តាមរយៈការលើកកម្ពស់ផលិតភាព និងការកាត់បន្ថយថ្លៃដើមនៃផលិតកម្ម ។
• បង្កើតវិទ្យាស្ថានស្តង់ដារជាតិ ដែលនឹងជួយធានាឲ្យមានគុណភាព ផលិតផលក្នុងប្រទេសអាចឆ្លើយតបបានទៅនឹងស្តង់ដារក្នុងតំបន់ និងអន្តរជាតិ ។
• បង្កើតមន្ទីរពិសោធន៍ផ្នែករូប គីមី មីក្រូជីវ មេកានិច និងការធ្វើតេស្ត ដែលអាចកំណត់បានលើគុណភាព និងលក្ខណៈវិនិច្ឆ័យរបស់ផលិតផល ។
• ពង្រឹងយន្តការការពារកម្មសិទ្ធិបញ្ញា ដែលរារាំងដល់ការលួចចម្លងខុសច្បាប់ ក្នុងការរិះរកនិងប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី ព្រមទាំងផលិតផលថ្មី ។
• ជំរុញដល់ការបណ្តុះបណ្តាលមុខវិជ្ជាជំនាញទាំងក្នុងនិងក្រៅប្រទេស ។
• បង្កើតចលនាភូមិមួយផលិតផលមួយ ។
• ពង្រឹងប្រព័ន្ធច្បាប់ ដោយច្បាប់រោងចក្រ ច្បាប់ឧស្សាហកម្ម ច្បាប់តក្កកម្ម ឧស្សាហកម្ម ច្បាប់សុវត្តិភាព ភាពឧស្សាហកម្ម ច្បាប់រង្វាស់ រង្វាល់ ។ល។
តើប្រទេសកម្ពុជាក្លាយជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោកនៅពេលណា ? តើសមាជិកភាពរបស់កម្ពុជាទាំងនេះអាចផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ប្រទេសនិងប្រជាជនកម្ពុជា ?
- ប្រទេសកម្ពុជាចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ ហើយបានក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការពាណិជ្ជកម្មពិភពលោកនៅទី ១៣ ខែ តុលា ឆ្នាំ ២០០៤ ។ សមាជិកភាពរបស់កម្ពុជាទាំងពីរនេះ អាចផ្តល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជនកម្ពុជាដូចខាងក្រោម ៖ • ផ្តល់ទីផ្សារដ៏ធំនៅក្នុងពិភពលោក សម្រាប់ផលិតផលដRead more
– ប្រទេសកម្ពុជាចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ ហើយបានក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការពាណិជ្ជកម្មពិភពលោកនៅទី ១៣ ខែ តុលា ឆ្នាំ ២០០៤ ។
See lessសមាជិកភាពរបស់កម្ពុជាទាំងពីរនេះ អាចផ្តល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជនកម្ពុជាដូចខាងក្រោម ៖
• ផ្តល់ទីផ្សារដ៏ធំនៅក្នុងពិភពលោក សម្រាប់ផលិតផលដែលផលិត និងនាំចេញពីកម្ពុជា ។
• ផ្តល់នូវទំនិញដែលមានគុណភាពល្អ មានជម្រើសច្រើន និងតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា ។
• នៅក្នុងទីផ្សារអាស៊ាន ពន្ធនាំចូលមានកម្រិតទាបសម្រាប់ផលិតផល ដែលផលិតពីកម្ពុជា ។
• បង្កើននូវទំនុកចិត្តដល់វិនិយោគិន ដោយកម្ពុជានឹងមានច្បាប់ស្របនឹងអាស៊ាន និងកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងមានទីផ្សារដ៏ធំនៅក្នុងពិភពលោក ។
• ផ្តល់លទ្ធភាពឲ្យកម្ពុជានាំចេញនូវផលិតផលវាយនភ័ណ ដោយមិនជាប់កូតាចាប់តាំងពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០០៥ មកម្លេះ ។
• ជាចលករដើម្បីជម្រុញឲ្យមានកំណែទម្រង់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មក្រៅប្រទេស ។
• ផ្តល់នូវជំនួយបច្ចេកទេសនានាដើម្បីកសាងច្បាប់ ពង្រឹងសមត្ថភាពក្រសួង និងស្ថាប័ននានា ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីរដ្ឋាភិបាល និងវិស័យឯកជន ។
• ការកើនឡើងនូវសកម្មភាពពាណិជ្ជកម្ម និងជួយបង្កើននូវប្រាក់ចំណូល សម្រាប់ប្រជាជន និងជួយជម្រុញនូវកំណើនសេដ្ឋកិច្ច ។
ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពប្រជាជន តើវិស័យពាណិជ្ជកម្មមានតួនាទីអ្វីខ្លះ ?
វិស័យពាណិជ្ជកម្មមានតួនាទីដូចខាងក្រោម ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពប្រជាជនដូចខាងក្រោម ៖ • ផ្គត់ផ្គង់តម្រូវការនានារបស់អ្នកប្រើប្រាស់ ដែលប្រជាជនក្នុងស្រុក កសិករ ឧស្សាហករ វិនិយោគិន អ្នកផ្តល់សេវាផ្សេងៗ និងជាភ្ញៀវទេសចរណ៍ តាមរយៈការនាំចូលពីបរទេស និងការធ្វើចរាចរណ៍ទំនិញ ផលិតផលកRead more
វិស័យពាណិជ្ជកម្មមានតួនាទីដូចខាងក្រោម ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពប្រជាជនដូចខាងក្រោម ៖
See less• ផ្គត់ផ្គង់តម្រូវការនានារបស់អ្នកប្រើប្រាស់ ដែលប្រជាជនក្នុងស្រុក កសិករ ឧស្សាហករ វិនិយោគិន អ្នកផ្តល់សេវាផ្សេងៗ និងជាភ្ញៀវទេសចរណ៍ តាមរយៈការនាំចូលពីបរទេស និងការធ្វើចរាចរណ៍ទំនិញ ផលិតផលក្នុងស្រុកពីខេត្តមួយទៅខេត្តមួយទៀត ឬពីភូមិមួយទៅភូមិមួយទៀត ។
• នាំចេញនូវទំនិញនានា ដែលផលិតលើសសេចក្តីត្រូវការក្នុងស្រុក ដើម្បីទទួលបាននូវរូបិយប័ណ្ណ សម្រាប់ទិញទំនិញនិងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ឬប្រើប្រាស់សម្រាប់គោលបំណងផ្សេងៗ ។
• ធ្វើឲ្យសេដ្ឋកិច្ចមានដំណើរការជានិរន្ត និងធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើ និងមានប្រាក់ចំណូល ដើម្បីលើកស្ទួយជីវភាព ។
តើការនាំចេញ និងការនាំចូលទំនិញផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ប្រទេស និងពលរដ្ឋកម្ពុជា ?
ការនាំចេញទំនិញអាចផ្តល់ផលប្រយោជន៍សំខាន់ៗសម្រាប់ប្រទេស និងប្រជាជនកម្ពុជាដូចខាងក្រោម ៖ • ជួយបញ្ចេញនូវទំនិញដែលផលិតក្នុងស្រុកទៅទីផ្សារបរទេស ដើម្បីទទួលបាននូវរូបិយប័ណ្ណបរទេសសម្រាប់យកមកប្រើប្រាស់ ដើម្បីបន្តសង្វាក់ផលិតកម្មបន្តទៅទៀត ។ • ទទួលបាននូវប្រាក់ចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាពរបស់អាវករ ។ • បង្កើតការងារឲ្យRead more
ការនាំចេញទំនិញអាចផ្តល់ផលប្រយោជន៍សំខាន់ៗសម្រាប់ប្រទេស និងប្រជាជនកម្ពុជាដូចខាងក្រោម ៖
See less• ជួយបញ្ចេញនូវទំនិញដែលផលិតក្នុងស្រុកទៅទីផ្សារបរទេស ដើម្បីទទួលបាននូវរូបិយប័ណ្ណបរទេសសម្រាប់យកមកប្រើប្រាស់ ដើម្បីបន្តសង្វាក់ផលិតកម្មបន្តទៅទៀត ។
• ទទួលបាននូវប្រាក់ចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាពរបស់អាវករ ។
• បង្កើតការងារឲ្យប្រជាពលរដ្ឋមានការងារធ្វើ និងមានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។
• ជួយលើកស្ទួយសេដ្ឋកិច្ចជាតិឲ្យមានការរីកលូតលាស់ ។
តើអ្វីហៅថាអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ?
អំពើនៃការប្រកួតប្រជែងណា ដែលផ្ទុយពីគោលការណ៍នៃការអនុវត្តន៍ទៀងទាត់នៅក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ត្រូវចាត់ទុកថាជាការប្រកួតប្រជែងមិនស្មោះត្រង់ ។ ទង្វើទាំងឡាយដូចខាងក្រោម ត្រូវចាត់ទុកថាបានបង្កើតនូវអំពើរនៃការប្រកួតប្រជែងមិនស្មោះត្រង់ ៖ • ការបង្កើតឱ្យមានការកាន់តែច្រឡំតាមមធ្យោបាយណាមួយ ជាមួយសហគ្រRead more
អំពើនៃការប្រកួតប្រជែងណា ដែលផ្ទុយពីគោលការណ៍នៃការអនុវត្តន៍ទៀងទាត់នៅក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ត្រូវចាត់ទុកថាជាការប្រកួតប្រជែងមិនស្មោះត្រង់ ។
See lessទង្វើទាំងឡាយដូចខាងក្រោម ត្រូវចាត់ទុកថាបានបង្កើតនូវអំពើរនៃការប្រកួតប្រជែងមិនស្មោះត្រង់ ៖
• ការបង្កើតឱ្យមានការកាន់តែច្រឡំតាមមធ្យោបាយណាមួយ ជាមួយសហគ្រាស ជាមួយទំនិញ ឬជាមួយសកម្មភាពឧស្សាហកម្ម ពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង ។
• ការពោលអះអាងមិនត្រឹមត្រូវក្នុងពាណិជ្ជកម្ម ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ សហគ្រាស ទំនិញ ឬសកម្មភាពឧស្សាហកម្ម ពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង ។
• ការបញ្ជាក់ ឬការពោលអះអាងដែលបានប្រើប្រាស់នៅក្នុងពាណិជ្ជកម្ម ហើយដែលអាចធ្វើឱ្យសាធារណជនភាន់ច្រឡំអំពីប្រភេទដំណើរការផលិត លក្ខណៈ ភាពសមស្រប សំរាប់គោលបំណងរបស់គេ ឬបរិមាណនៃទំនិញ ។
តើសេដ្ឋកិច្ចមានផ្នែកអ្វីខ្លះ?
សេដ្ឋកិច្ចវិទ្យា គឺជាការសិក្សារពីសេដ្ឋកិច្ច ។ សេដ្ឋកិច្ច គឺជាការបែងចែកធនធានកម្រដែលមានសម្រាប់គោលដៅនៅក្នុងការប្រកួតប្រជែង ហើយវាត្រូវ ឆ្លើយតបទៅនឹងសំណួរបីគឺ ត្រូវផលិតអ្វី ? ត្រូវផលិតដោយរបៀបណា ? ត្រូវផលិតឲ្យនរណា ? នៅក្នុងសេដ្ឋកិច្ចមានផ្នែកសំខាន់ពីរគឺ អ្នកសម្រេចចិត្ត (អ្នកប្រើប្រាស់ សហគ្រាស នឹងរដ្ឋាភិបាល)Read more
សេដ្ឋកិច្ចវិទ្យា គឺជាការសិក្សារពីសេដ្ឋកិច្ច ។ សេដ្ឋកិច្ច គឺជាការបែងចែកធនធានកម្រដែលមានសម្រាប់គោលដៅនៅក្នុងការប្រកួតប្រជែង ហើយវាត្រូវ ឆ្លើយតបទៅនឹងសំណួរបីគឺ ត្រូវផលិតអ្វី ? ត្រូវផលិតដោយរបៀបណា ? ត្រូវផលិតឲ្យនរណា ?
See lessនៅក្នុងសេដ្ឋកិច្ចមានផ្នែកសំខាន់ពីរគឺ អ្នកសម្រេចចិត្ត (អ្នកប្រើប្រាស់ សហគ្រាស នឹងរដ្ឋាភិបាល) នឹងរបបសេដ្ឋកិច្ច (របបសេដ្ឋកិច្ចបញ្ជារបបសេដ្ឋកិច្ចសេរី របបសេដ្ឋកិច្ចចម្រុះ) ។
ក- អ្នកសម្រេចចិត្ត
• អ្នកប្រើប្រាស់ គឺជាមនុស្សម្នាក់ៗតែម្តង ពួកគេគឺជាតួអង្គសម្រេចចិត្តក្នុងការប្រើប្រាស់ នឹងជាតួអង្គសំខាន់ក្នុងចង្វាក់ផលិតកម្ម និយាយរួមគឺពួកយើងទាំងអស់គ្នា ។
• សហគ្រាស ដើរតួនាទីជាអ្នកប្រើប្រាស់ទិញឬជួលកត្តាផលិតកម្ម ដើម្បីផលិតចេញជាផលិតផលនិងសេវាផ្សេងៗ ។
• រដ្ឋ គឺជាអ្នកផ្គត់ផ្គង់ផលិតផល សេវានឹងបែងចែកប្រាក់ចំណូល មានដូចជាប្រព័ន្ធច្បាប់ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ កំណត់ការជ្រើសរើសរបស់អ្នកប្រើប្រាស់ គ្រប់គ្រងការផលិតនឹងបែងចែកប្រាក់ចំណូល ។
ខ- របបសេដ្ឋកិច្ច មានរបបសេដ្ឋកិច្ចបញ្ជារបបសេដ្ឋកិច្ចសេរី របបសេដ្ឋកិច្ចចម្រុះ ។
ដូច្នេះដើម្បីឲ្យសេដ្ឋកិច្ចរីកចម្រើនទៅបាន អាស្រ័យចាំបាច់ទៅលើផ្នែកពីរយ៉ាង គឺអ្នកសម្រេចចិត្ត នឹងរបបសេដ្ឋកិច្ច។ របបសេដ្ឋកិច្ចល្អប៉ុន្តែមានអ្នកសម្រេចចិត្តមិនល្អក៏មិនអាចធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនទៅមុខបានដែរ នឹងផ្ទុយមកវិញមានអ្នកសម្រេចចិត្តល្អប្រកបដោយទេពកោសល្យ ប៉ុន្តែជ្រើសយករបបសេដ្ឋកិច្ចមិនត្រឹមត្រូវក៏នឹងមិនធ្វើឲ្យមានការរីកចម្រើនទៅមុខបានដែរ ។
តើសេដ្ឋកិច្ចវិទ្យាគឺជាអ្វី ?
សេដ្ឋកិច្ចវិទ្យា គឺជាមុខវិជ្ជាវិទ្យាសាស្ត្រ ដែលជួយឲ្យមនុស្សយល់ពីដំណើរវិវឌ្ឍទៅនៃសេដ្ឋកិច្ច និយាយជារួមនឹងដំណើរប្រព្រឹត្តទៅនៃសមាសភាព ដែលចូលរួមនៅក្នុងសេដ្ឋកិច្ចនិយាយដោយឡែក ។
សេដ្ឋកិច្ចវិទ្យា គឺជាមុខវិជ្ជាវិទ្យាសាស្ត្រ ដែលជួយឲ្យមនុស្សយល់ពីដំណើរវិវឌ្ឍទៅនៃសេដ្ឋកិច្ច និយាយជារួមនឹងដំណើរប្រព្រឹត្តទៅនៃសមាសភាព ដែលចូលរួមនៅក្នុងសេដ្ឋកិច្ចនិយាយដោយឡែក ។
See lessចូរលើកឡើងពីភាពខុសគ្នារវាងតំបន់ពាណិជ្ជកម្មសេរី និងសហភាពសេដ្ឋកិច្ចដោយលើកឧទាហរណ៍មកបញ្ជាក់ ?
ភាពខុសគ្នារវាងពាណិជ្ជកម្មសេរី និងសហភាពសេដ្ឋកិច្ច គឺស្ថិតនៅត្រង់ថាតំបន់ពាណិជ្ជកម្មសេរី គឺជាប្រភេទសមាហរណកម្មសេដ្ឋកិច្ចកម្រិតស្រាល ដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយ ឬលុបចោលពន្ធនាំចូល និងរបាំងមិនមែនពន្ធគយសំដៅជំរុញពាណិជ្ជកម្ម រីឯសហភាពសេដ្ឋកិច្ចវិញ គឺជាប្រភេទនៃសមាហរណកម្មសេដ្ឋកិច្ចដែលជ្រាលជ្រៅ មានលក្ខណៈផRead more
ភាពខុសគ្នារវាងពាណិជ្ជកម្មសេរី និងសហភាពសេដ្ឋកិច្ច គឺស្ថិតនៅត្រង់ថាតំបន់ពាណិជ្ជកម្មសេរី គឺជាប្រភេទសមាហរណកម្មសេដ្ឋកិច្ចកម្រិតស្រាល ដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយ ឬលុបចោលពន្ធនាំចូល និងរបាំងមិនមែនពន្ធគយសំដៅជំរុញពាណិជ្ជកម្ម រីឯសហភាពសេដ្ឋកិច្ចវិញ គឺជាប្រភេទនៃសមាហរណកម្មសេដ្ឋកិច្ចដែលជ្រាលជ្រៅ មានលក្ខណៈផ្សេងទៀតបន្ថែមពីលើការកាត់បន្ថយ ឬលុបចោលពន្ធនាំចូល និងរបាំងមិនមែនពន្ធគយ ដូចជាការដាក់ពន្ធនាំចូលតាមអត្រាដូចគ្នាទៅលើផលិតផលនាំចូលពីប្រទេសទីបីទៅក្នុងតំបន់ ការចល័តដោយសេរីនូវកត្តា ផលិតកម្ម រួមមាន ទំនិញ សេវាកម្ម កំលាំងពលកម្ម មូលធន និងការធ្វើសុខដុមកម្មនៃស្តង់ដារ និងការចេញនូវវិញ្ញាបនប័ត្រ គោលនយោបាយរូបិយវត្ថុ សារពើ ពន្ធ សង្គម និងច្បាប់ ។ ជាឧទាហរណ៍ខ្លី បន្ទាប់ពីការបង្កើតកិច្ចព្រមព្រៀង អនុគ្រោះពាណិជ្ជកម្មនៅឆ្នាំ១៩៧៧ ដែលផ្តល់ការអនុគ្រោះតាមការស្ម័គ្រចិត្ត ចំពោះផលិតផល៧១មុខ និងបានបង្កើនដល់១២៦៤៧មុខនៅឆ្នាំ១៩៨៦ អាស៊ានបានធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែជ្រាលជ្រៅជាងមុន ដោយបង្កើតតំបន់ពាណិជ្ជកម្មសេរីនៅឆ្នាំ១៩៩២ ដែលលុបពន្ធនាំចូលស្ទើរតែគ្រប់ផលិតផលទាំងអស់ និងរបាំងមិនមែនពន្ធនាំចូលទៀត និងមានគោលដៅបង្កើតជាសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥ ។ សមាហរណកម្មសេដ្ឋកិច្ចតាមបែបសហភាពអឺរ៉ុប គឺមានលក្ខណៈជ្រាលជ្រៅខ្លាំងពីព្រោះថាក្រៅពីលុបពន្ធនាំចូល និងរបាំងមិនមែនពន្ធនាំចូលសហភាពអឺរ៉ុបអនុវត្តនូវគោលនយោបាយដាក់អត្រាពន្ធនាំ ចូលដូចគ្នា ចំពោះផលិតផលនាំចូលពីក្រៅតំបន់គោលនយោបាយរូបិយវត្ថុ និងសារពើពន្ធរួមដូចជាមានរូបិយប័ណ្ណរួម (អឺរ៉ូ) អនុញ្ញាតឱ្យចល័តដោយសេរីនូវទំនិញ សេវាកម្ម កំលាំងពលកម្ម និងមូលធន ព្រមទាំងធ្វើសុខដុមកម្មនូវស្តង់ដានីតិវិធីបែបបទ និងការអនុវត្តផ្សេងៗ ។
See lessតើកម្រិតសមាហរណកម្មនៃសេដ្ឋកិច្ចមានអ្វីខ្លះ ?
សមាហរណកម្មសេដ្ឋកិច្ចមាន៦កម្រិត រួមមាន ៖ • កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម (PTA) • ពាណិជ្ជកម្មសេរី • សហភាពគយ • ទីផ្សាររួម • សហភាពសេដ្ឋកិច្ច និង • សហភាព នយោបាយ ។
សមាហរណកម្មសេដ្ឋកិច្ចមាន៦កម្រិត រួមមាន ៖
See less• កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម (PTA)
• ពាណិជ្ជកម្មសេរី
• សហភាពគយ
• ទីផ្សាររួម
• សហភាពសេដ្ឋកិច្ច និង
• សហភាព នយោបាយ ។
ចូររៀបរាប់ពីប្រភេទនៃប្រព័ន្ធសេដ្ឋកិច្ច ?
ប្រព័ន្ធសេដ្ឋកិច្ចគឺជាប្រព័ន្ធនៃផលិតកម្ម ការលៃលកធនធាន និងការបែងចែកទំនិញ ឬសេវាកម្មនៅក្នុងសង្គម ឬទីតាំងភូមិសាស្រ្តជាក់លាក់ណាមួយ ។ វាក៏យោងទៅតាមប្រព័ន្ធនៃសង្គមផងដែរ ដើម្បីកត់សម្គាល់ទៅលើចំណុចអាទិភាព ណាខ្លះ ដែលសង្គមនៅអាចសម្រេចបានក្នុងគោលបំណងបង្កើតយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាព និងទទួលបានភាពជោគជ័យRead more
ប្រព័ន្ធសេដ្ឋកិច្ចគឺជាប្រព័ន្ធនៃផលិតកម្ម ការលៃលកធនធាន និងការបែងចែកទំនិញ ឬសេវាកម្មនៅក្នុងសង្គម ឬទីតាំងភូមិសាស្រ្តជាក់លាក់ណាមួយ ។ វាក៏យោងទៅតាមប្រព័ន្ធនៃសង្គមផងដែរ ដើម្បីកត់សម្គាល់ទៅលើចំណុចអាទិភាព ណាខ្លះ ដែលសង្គមនៅអាចសម្រេចបានក្នុងគោលបំណងបង្កើតយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាព និងទទួលបានភាពជោគជ័យ ។ ប្រព័ន្ធនៃសេដ្ឋកិច្ចត្រូវកំណត់ថាអ្វីដែលគេត្រូវផលិត ផលិតដោយរបៀបណា និងផលិតទៅឲ្យអ្នកណា ។ ប្រព័ន្ធនៃសេដ្ឋកិច្ចត្រូវបានគេបែងចែកជា៤ប្រភេទគឺ ៖
See less• ប្រព័ន្ធសេដ្ឋកិច្ចបែបប្រពៃណី (Traditional Economic System) ៖ វាគឺជាសេដ្ឋកិច្ចដើម ដែលប្រពៃណីទំនៀមទម្លាប់ និងជំនឿរបស់គ្រួសារ សហគមន៍ ក្រុម កុលសម្ព័ន្ធ ឬសាសនារបស់ខ្លួន នឹងកំណត់ពីទំនិញ ឬសេវាកម្មដែលសេដ្ឋកិច្ចនោះត្រូវផលិតនិងចែកចាយ ហើយភាគច្រើនការដោះដូរទំនិញគឺមិនប្រើប្រាស់ទេ ។ ប្រទេសដែលប្រើប្រាស់សេដ្ឋកិច្ចរបៀបនេះភាគច្រើន គឺស្ថិតនៅតំបន់ដាច់ស្រយាល និងពឹងផ្អែកទៅលើវិស័យកសិកម្មជាចម្បង ។ គេអាចហៅម្យ៉ាងទៀតថា “ភាពគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិត” ។ សេដ្ឋកិច្ចរបៀបនេះគឺមិនសូវមានឬគ្មានការអភិវឌ្ឍន៍ទទួលយកបច្ចេកវិទ្យា និងផ្នែកសុខាភិបាលពីបរទេសតិចតួច ឬគ្មានសោះដោយប្រពៃណីនឹងសម្រេចពីការចិញ្ចឹមជីវិត ការស្លៀកពាក់ក៏ដូចជាការតាំងទីលំនៅរបស់ពួកគេ ដែលប្រព្រឹត្តទៅតាមមនុស្សជំនាន់មុន ។ ប៉ុន្តែវាមានលក្ខណៈប្រសើរត្រង់ថាសេដ្ឋកិច្ចបែបនេះ នឹងជួយឲ្យប្រជាជននៅតែរក្សាប្រពៃណីទំនៀមទម្លាប់ និងការបំពេញចិត្តមនុស្សជុំវិញបានស្របពេលដែលសេដ្ឋកិច្ចផ្សេងទៀតពិបាកនឹងធ្វើបាន ។
• ប្រព័ន្ធសេដ្ឋកិច្ចផែនការ (Planned Economic System) ៖ សេដ្ឋកិច្ចរបៀបនេះ គឺរដ្ឋមានសិទ្ធិកាន់កាប់ទៅលើសកម្មភាពទាំងស្រុងនៃសេដ្ឋកិច្ចដោយការសម្រេចចិត្តចែកចាយ និងផលិតគឺធ្វើទៅតាមផែនការរបស់រដ្ឋាភិបាល ។ វាមិនសូវមានភាពបត់បែនដូចសេដ្ឋកិច្ចទីផ្សារទេ ហើយប្រតិកម្មផ្លាស់ប្តូរការទិញទំនិញរបស់អ្នកប្រើប្រាស់ និងភាពឡើងចុះនៃការផ្គត់ផ្គង់ និងតម្រូវការក៏មានភាពយឺតយ៉ាវផងដែរ ។ ឧទាហរណ៍ដូចជាប្រទេសដែលកាន់របបកុម្មុយនីស ។ ហេតុផល ចម្បងដែលរដ្ឋាភិបាលជ្រើសរើសសេដ្ឋកិច្ចប្រភេទនេះ គឺដើម្បីអាចកាន់កាប់ធនធានដែលមានតម្លៃរបស់ខ្លួន (ឧ. ប្រេង រ៉ែ មាស ) ។ រីឯផ្នែកផ្សេងទៀតដូចជា កសិកម្មគឺប្រជាជនជាអ្នកដឹកនាំនិងចាត់ចែង ។
• ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market Economic System) ៖ រាល់សកម្មភាពនៃការដោះដូរទំនិញដោយសេរី និងអាស្រ័យទៅលើការព្រមព្រៀងគ្នារវាងអ្នកប្រើប្រាស់ និងអ្នកផ្គត់ផ្គង់ ។ ក្រុមហ៊ុនក៏ដូចជាស្ថាប័នឯកជនមានសិទ្ធិកាន់កាប់ក្រុមហ៊ុនដាក់តម្លៃទំនិញគ្រប់គ្រងសង្វាក់ផលិតកម្ម ក៏ដូចជាបុគ្គលិកដោយខ្លួនឯង ។ ចំណែករដ្ឋាភិបាលមិនមានសិទ្ធិគ្រប់គ្រងធនធានចាំបាច់ទំនិញដែលមានតម្លៃ ឬវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនោះទេ ។ ប្រជាជនជាអ្នកកំណត់ថាសេដ្ឋកិច្ចត្រូវប្រព្រឹត្តទៅដោយរបៀបណា ការផ្គត់ផ្គង់ត្រូវធ្វើដូចម្តេច និងតម្រូវការអ្វីខ្លះដែល ចាំបាច់ ។ ជាក់ស្តែងមិនមានសេដ្ឋកិច្ចទីផ្សារសេរីសុទ្ធសាធនៅក្នុងពិភពលោកឡើយ ។ រដ្ឋាភិបាលនៅតែមានចំណែកចំពោះសេដ្ឋកិច្ចខ្លះៗដដែល ។
• ប្រព័ន្ធសេដ្ឋកិច្ចចម្រុះ (Mixed Economic System) ៖ ជាសេដ្ឋកិច្ចមួយ ដែលរួមបញ្ចូលកិច្ចសហប្រតិបត្តិការរវាងសេដ្ឋកិច្ចទីផ្សារ និងសេដ្ឋកិច្ចផែនការជាមួយគ្នា ។ ធនធានត្រូវបានគេបែងចែកទៅឲ្យទាំងឯកជននិងរដ្ឋជាអ្នកត្រួតត្រាតាមវិស័យនីមួយៗ ដែលប្រើប្រាស់គោលការណ៍ល្អបំផុតចំពោះប្រព័ន្ធទាំងពីរ ។ ទីផ្សារសេរី គឺមានតិចឬច្រើនជាងរដ្ឋាភិបាលលើកលែងតែវិស័យសំខាន់ៗមួយចំនួន ដូចជាវិស័យអប់រំ ថាមពល (ឧ. អគ្គិសនីកម្ពុជា) ទូរគមនាគម៍ជាដើម ។ វិស័យទាំងនោះ មិនអាចឲ្យឯកជនកាន់កាប់ទាំងស្រុងបានទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ។ ជាក់ស្តែងយើងឃើញថាវិស័យផ្សេងៗ គឺមានទាំងរដ្ឋនិងឯកជន (ឧ . វិស័យអប់រំ) ។ ទោះបីជាតាមទ្រឹស្តី គឺគេចង់ធ្វើយ៉ាងណាឲ្យវិស័យទាំងពីរអាចទាញយកផលប្រយោជន៍ពីគ្នាទៅវិញទៅមកឲ្យបានល្អយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការអនុវត្តជាក់ស្តែងគឺមិនងាយនោះឡើយ ។ យើងឃើញថាទំហំនៃការគ្រប់គ្រងរបស់រដ្ឋាភិបាល គឺធំដែលជួនកាលអាចមានឥទ្ធិពលលើសពីភាពចាំបាច់ទៅទៀត ។