Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ចូររៀបរាប់ត្រួសៗពីវិស័យសកម្មភាពទាំងបី ? សម្រាប់ឆ្នាំ២០១៦នេះ តើវិស័យសកម្មភាពនីមួយៗនៃសេដ្ឋកិច្ចកម្ពុជាមានការវិវត្តន៍យ៉ាងដូចម្តេច ?
វិស័យសកម្មភាពសេដ្ឋកិច្ចមានបីគឺ ៖ ក- វិស័យកសិកម្ម គេបានប៉ាន់ស្មានថានៅឆ្នាំ២០១៦ វិស័យកសិកម្មមានការកើនឡើង ០.៥ ធៀបនឹងឆ្នាំ២០១៥ មានចំនួន ០.២ ដោយសារ ៖ • ផលិតផលដំណាំស្រូវ និងកៅស៊ូ ព្រមទាំងផលិតកម្មដំណាំសម្រាប់អាហារ និងឧស្សាហកម្ម ដែលមានប្រមាណ ២/៣ នៃវិស័យកសិកម្មមានកំណើនកើនឡើងដោយការវិនិយោគបន្ថែមលើប្រព័ន្ធធារាសRead more
វិស័យសកម្មភាពសេដ្ឋកិច្ចមានបីគឺ ៖
See lessក- វិស័យកសិកម្ម គេបានប៉ាន់ស្មានថានៅឆ្នាំ២០១៦ វិស័យកសិកម្មមានការកើនឡើង ០.៥ ធៀបនឹងឆ្នាំ២០១៥ មានចំនួន ០.២ ដោយសារ ៖
• ផលិតផលដំណាំស្រូវ និងកៅស៊ូ ព្រមទាំងផលិតកម្មដំណាំសម្រាប់អាហារ និងឧស្សាហកម្ម ដែលមានប្រមាណ ២/៣ នៃវិស័យកសិកម្មមានកំណើនកើនឡើងដោយការវិនិយោគបន្ថែមលើប្រព័ន្ធធារាសាស្ត្រខ្នាតតូច ប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់ និងធ្វើឲ្យផលិតកម្មស្រូវមានភាពប្រសើរឡើង ។
• ការចិញ្ចឹមសត្វមានការកើនឡើង ដោយមូលហេតុនៃការធ្លាក់ចុះនៃផលិតកម្មជលផល ព្រោះតែការធ្លាក់ទឹកភ្លៀងយឺតមានកំរិតទាបជាងធម្មតា ។
ដូច្នេះ បើទោះបីជាផលិតកម្មជលផល និងព្រៃឈើមាការថមថយក៏ដោយ វាមិនប៉ះពាល់ដល់វិស័យកសិកម្មឡើយ ដែលជាហេតុធ្វើឲ្យវិស័យកសិកម្មនៅតែមានកំណើនក្នុងឆ្នាំ២០១៦ ។
ខ- វិស័យឧស្សាហកម្ម គេប៉ាន់ស្មានលើវិស័យឧស្សាហកម្មមានការកើនឡើងដោយសារ ៖
• វិស័យកាត់ដេរមានកំណើនខ្ពស់ដល់ ១០% ក្នុងឆ្នាំ២០១៦ ដូចឆ្នាំ២០១៥ដែរ ដោយការនាំចេញផលិតផលកាត់ដេរនៅបន្តកើនឡើង និងការបញ្ជាទិញមានច្រើន ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសដៃគូរពាណិជ្ជកម្មកើនឡើងផងដែរ ។
• វិស័យម្ហូបអាហារ, ភេសជ្ជៈ, ថ្នាំជក់ មានការកើនឡើងដោយ ៖
– តំរូវការ និងការប្រើប្រាស់ក្នុងស្រុកកំពុងតែមានការកើនឡើងខ្លាំង
– ការប្រមូលចំណូលពន្ធដែលប្រមូលបានពីសកម្មភាពនេះ
– សហគ្រាសធនតូច និងមធ្យមនៅក្នុងស្រុកដែលផលិតម្ហូបអាហារ, ភេសជ្ជៈ, ថ្នាំជក់ មានការកកើតឡើងដែលជាហេតុធ្វើឲ្យការនាំចូលនៃផលិតផលទាំងនេះមានការថយចុះ ។
• វិស័យសំណង់មានការថមថយកំណើនបន្តិចក្នុងឆ្នាំ២០១៦ ដែលមាន ១៥.៦% ធៀបនឹងឆ្នាំ២០១៥ ដែលមាន ១៩.២% ដោយសារ ៖
– តំរូវការក្នុងទីផ្សារអចលនទ្រព្យថយចុះ
– ការនាំចូលសម្ភារៈសំណង់មានការថយចុះ
– ឥណទានដែលផ្តល់ឲ្យក្នុងវិស័យសំណង់មានការថយចុះ
ដូច្នេះវិស័យឧស្សាហកម្មនៅតែបន្តមានកំណើនខ្ពស់ក្នុងឆ្នាំ២០១៦ បើទោះជាវិស័យសំណង់មានការថមថយបន្តិចក៏ដោយ ។
គ- វិស័យសេវាកម្ម គេប៉ាន់ស្មានថានៅឆ្នាំ២០១៦ វិស័យសេវាកម្មមាននិន្នាការថយចុះ ៦.៧៥% ធៀបនឹងឆ្នាំ២០១៥ ៧.១% ដោយសារ ៖
• ការថយចុះក្នុងកំរិតតិចតួចលើគ្រប់វិស័យទាំងអស់ លើកលែងតែអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ។ កំណើនយឺតនៃវិស័យសេវាកម្ម ត្រូវបានឆ្លុះបញ្ចាំងតាមការបន្តធ្លាក់ចុះនៃវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន អចលនទ្រព្យនិងជំនួយហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ ។
• វិស័យទេសចរណ៍ក៏មានការថមថយក្នុងឆ្នាំ២០១៥ដល់២០១៦ ហើយអាចឈានដល់ឆ្នាំ២០១៧ផងដែរ ។ ចំនួនភ្ញៀវទេសចរណ៍មានកំណើនយឺតជាងឆ្នាំ២០១៥ ។
ដូចនេះ វិស័យសេវាកម្មមាននិន្នាការថយចុះ ។
សរុបសេចក្តីមក វិស័យកសិកម្មមានកំណើនខ្ពស់ជាងមុន ហើយវិស័យឧស្សាហកម្មក៏មានការកើនឡើងដដែល ។ ដោយឡែកវិស័យសេវាកម្មមានការថយចុះ ហើយក៏អាចបន្តថយចុះរហូតដល់ឆ្នាំ២០១៧ផងដែរ ។
តើអ្វីខ្លះជាសសរស្តម្ភសំខាន់ទាំង៤នៃកំណើនសេដ្ឋកិច្ចកម្ពុជា ? ហេតុអ្វីបានជាគេចាត់ទុកវាជាសសរស្តម្ភ ?
សសរស្តម្ភទាំងបួននៃកំណើនសេដ្ឋកិច្ចកម្ពុជាគឺ ៖ • វិស័យកាត់ដេរ • វិស័យកសិកម្ម • វិស័យទេសចរណ៍ និង • វិស័យសំណង់ ។ គេចាត់ទុកវិស័យទាំងបួននេះជាសសរស្តម្ភ ព្រោះវិស័យនីមួយៗក្នុងចំណោមវិស័យទាំងបួននេះបានធ្វើឲ្យកំណើនសេដ្ឋកិច្ចយើងមានការកើនឡើង លឿនជាងវិស័យផ្សេងៗទៀត និងបានធ្វើឲ្យកំណើនសេដ្ឋកិច្ចមាននិរន្តរភាពរយៈពេលយូរ បRead more
សសរស្តម្ភទាំងបួននៃកំណើនសេដ្ឋកិច្ចកម្ពុជាគឺ ៖
See less• វិស័យកាត់ដេរ
• វិស័យកសិកម្ម
• វិស័យទេសចរណ៍ និង
• វិស័យសំណង់ ។
គេចាត់ទុកវិស័យទាំងបួននេះជាសសរស្តម្ភ ព្រោះវិស័យនីមួយៗក្នុងចំណោមវិស័យទាំងបួននេះបានធ្វើឲ្យកំណើនសេដ្ឋកិច្ចយើងមានការកើនឡើង លឿនជាងវិស័យផ្សេងៗទៀត និងបានធ្វើឲ្យកំណើនសេដ្ឋកិច្ចមាននិរន្តរភាពរយៈពេលយូរ បើទោះបីមានវិស័យខ្លះថមថយកំណើនបន្តិចបន្តួចក៏ដោយ ។ ដោយតែសសរបួននេះមានភាពរឹងមាំរីកចំរើន និងមានកំណើនលឿនទៀតនោះ គឺនឹងធ្វើឲ្យសេដ្ឋកិច្ចកាន់តែរីកចំរើនបន្ថែមទៀត ហើយដើម្បីថែរក្សាសសរនេះ គឺយើងត្រូវធ្វើពិពិធកម្ម ។
តើឆ្នាំ២០១៧ ខាងមុខ ទស្សនសេដ្ឋកិច្ចកម្ពុជាដូចម្តេច?
ក្នុងឆ្នាំ ២០១៧ ខាងមុខនេះ ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថានឹងមានកំណើនប្រមាណ ៧% ។
ក្នុងឆ្នាំ ២០១៧ ខាងមុខនេះ ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថានឹងមានកំណើនប្រមាណ ៧% ។
See lessដូចម្តេចដែលហៅថា ទស្សនវិស័យសេដ្ឋកិច្ច ?
ដែលហៅថា ទស្សនវិស័យសេដ្ឋកិច្ច គឺជាការព្យាករណ៍សេដ្ឋកិច្ចសម្រាប់ឆ្នាំបន្ទាប់ ទៅលើកត្តាមួយចំនួនដូចជា ផសស អតិផរណា ការនាំចេញនាំចូល ដែលឆ្លុះបញ្ចាំងសេដ្ឋកិច្ចជារួម ដោយផ្អែកទៅលើការវិភាគ និងវាយតម្លៃអំពីសក្តានុពលភាព ដែលបានធ្វើពិពិធកម្មសកម្មភាពបច្ចុប្បន្នចំពោះវិស័យសេដ្ឋកិច្ចសំខាន់ៗ ដែលជាសសរស្តម្ភសម្រាប់ជាជន្ទលសRead more
ដែលហៅថា ទស្សនវិស័យសេដ្ឋកិច្ច គឺជាការព្យាករណ៍សេដ្ឋកិច្ចសម្រាប់ឆ្នាំបន្ទាប់ ទៅលើកត្តាមួយចំនួនដូចជា ផសស អតិផរណា ការនាំចេញនាំចូល ដែលឆ្លុះបញ្ចាំងសេដ្ឋកិច្ចជារួម ដោយផ្អែកទៅលើការវិភាគ និងវាយតម្លៃអំពីសក្តានុពលភាព ដែលបានធ្វើពិពិធកម្មសកម្មភាពបច្ចុប្បន្នចំពោះវិស័យសេដ្ឋកិច្ចសំខាន់ៗ ដែលជាសសរស្តម្ភសម្រាប់ជាជន្ទលសេដ្ឋកិច្ចទាំងមូល ហើយរួមបញ្ចូលជាមួយនឹងការវិភាគ និងសន្និដ្ឋានអំពីហានិភ័យចំពោះសេដ្ឋកិច្ចតំបន់សកល ជាពិសេសស្ថានភាពសេដ្ឋកិច្ចនៃប្រទេសទាំងឡាយដែលមានទំនាក់ទំនងជាមួយសេដ្ឋកិច្ចខ្លួនលើផ្នែកពាណិជ្ជកម្ម រូបិយវត្ថុ និងឥណទាន ព្រមទាំងការធ្វើវិនិយោគទុន។
See less