Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើអ្វីទៅជាប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market Economic System) ?
ប្រព័ន្ធសេដ្ឋកិច្ច (Economic System) គឺជាប្រព័ន្ធនៃផលិតកម្ម ការចាត់ចែង ធនធាន និង ការបែងចែកទំនិញ និងសេវាកម្មនៅក្នុងសង្គមមួយ ឬតំបន់ភូមិសាស្រ្តណាមួយ ។ ប្រព័ន្ធសេដ្ឋកិច្ចនៅលើសាកលលោកត្រូវបានបែង ចែកចេញជា ៤ ប្រភេទធំៗ គឺប្រព័ន្ធសេដ្ឋកិច្ចប្រពៃណី (Traditional Economic System) ប្រព័ន្ធសេដ្ឋកិច្ចផែនការ (PlanneRead more
ប្រព័ន្ធសេដ្ឋកិច្ច (Economic System) គឺជាប្រព័ន្ធនៃផលិតកម្ម ការចាត់ចែង ធនធាន និង ការបែងចែកទំនិញ និងសេវាកម្មនៅក្នុងសង្គមមួយ ឬតំបន់ភូមិសាស្រ្តណាមួយ ។ ប្រព័ន្ធសេដ្ឋកិច្ចនៅលើសាកលលោកត្រូវបានបែង ចែកចេញជា ៤ ប្រភេទធំៗ គឺប្រព័ន្ធសេដ្ឋកិច្ចប្រពៃណី (Traditional Economic System) ប្រព័ន្ធសេដ្ឋកិច្ចផែនការ (Planned Economic System) ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market Economic System) និង ប្រព័ន្ធសេដ្ឋកិច្ចចម្រុះ (Mixed Economic System)។ ឥឡូវនេះ យើងនឹងសិក្សាតែទៅលើប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market Economic System) ប៉ុណ្ណោះ។ តើប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market Economic System) គឺជាអ្វី ? ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ គឺជាប្រព័ន្ធសេដ្ឋកិច្ចមួយ ដែលរាល់ការសម្រេចចិត្ត ផ្នែកសេដ្ឋកិច្ច និងការកំណត់តម្លៃលើទំនិញ និងសេវាត្រូវបានធ្វើឡើងដោយការព្រមព្រៀងគ្នារវាងអ្នកលក់ និងអ្នកទិញ ដែលគោលការណ៍នេះ រដ្ឋាភិបាលអាចធ្វើអន្តរាគមន៍តិចតួច ឬក៏មិនមានផង ។ ផ្អែកទៅលើរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ កម្ពុជា គឺជាប្រទេសមួយដែលអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលបើកទូលាយឱ្យពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរីនៅលើទីផ្សារ លើកលែងតែទំនិញឬសេវាកម្មទាំងឡាយណា ដែលត្រូវបានហាមឃាត់ដោយច្បាប់ ។ នៅក្នុងប្រព័ន្ធទីផ្សារសេរី អ្នកលក់និងអ្នកទិញអាចធ្វើប្រតិបត្តិការជួញដូរដោយសេរី នៅពេលដែលពួកគេព្រមព្រៀងគ្នាលើតម្លៃនៃទំនិញឬសេវាកម្ម ។ ជាឧទាហរណ៍ សន្មត់ថាអ្នកលក់មានបំណងចង់លក់ម៉ូតូរបស់ខ្លួនក្នុងតម្លៃ $១.៨០០ ហើយអ្នកទិញមានបំណងទិញម៉ូតូនោះក្នុងតម្លៃ $១.៧០០ ។ ប្រតិបត្តិការនៃការលក់ទិញនេះនឹងកើតមានឡើង នៅពេលដែលពួកគេព្រមព្រៀងគ្នានៅក្នុងតម្លៃណាមួយនោះ ។ ជាការពិតណាស់ មូលដ្ឋានគ្រឹះទ្រឹស្ដីនៃសេដ្ឋកិច្ចទីផ្សារត្រូវបានបង្កើតឡើង និងអភិវឌ្ឍដោយអ្នកសេដ្ឋកិច្ចសម័យបុរាណ មានដូចជា លោក អាដាម ស្មីត (Adam Smith-1723-1790) លោក វីត រីកាដូ (David Ricardo-1772-1823) និង លោក ហ្សង់ បាទីស សេ (Jean-Baptiste Say-1767-1832) ជាដើម ។ ពួកគេជឿជាក់ថា ការគាំពារនិយម និងការធ្វើអន្តរាគមន៍ពីរដ្ឋាភិបាលនឹងនាំឱ្យកើតមានឡើង នូវអប្រសិទ្ធភាពសេដ្ឋកិច្ច(Economic Inefficiencies) ដែលកិច្ចការនេះ នឹងធ្វើឱ្យជីវភាពប្រជាជនកាន់តែលំបាក ។ ខាងក្រោមនេះ គឺជាលក្ខណៈទាំង ៦ យ៉ាងរបស់សេដ្ឋកិច្ចទីផ្សារ ៖
See less• ទ្រព្យសម្បត្តិឯកជន (Private Property) ៖ ភាគច្រើនទំនិញ និងសេវាកម្ម គឺជាកម្មសិទ្ធិរបស់បុគ្គលឯកជន ។ ម្ចាស់កម្មសិទ្ធិអាចធ្វើកិច្ចសន្យាស្របច្បាប់ ដើម្បីទិញលក់ ឬជួលទ្រព្យសម្បត្តិរបស់ពួកគេ ។ យើងអាចនិយាយ មួយបែបទៀតថា ម្ចាស់កម្មសិទ្ធិមានសិទ្ធិពេញលេញក្នុងការទទួលបាននូវផលប្រយោជន៍ពីទ្រព្យសម្បត្តិ ដែលជាកម្មសិទ្ធិរបស់ពួកគេ ។
• សេរីភាពនៃជម្រើស (Freedom of Choice) ៖ ម្ចាស់កម្មសិទ្ធិមានសេរីភាពពេញលេញក្នុងការផលិតលក់ និងទិញទំនិញ និងសេវាកម្មនៅក្នុងទីផ្សារប្រកួតប្រជែង ។ លក្ខខណ្ឌពីរដែលពួកគេត្រូវបំពេញ គឺទី១ តម្លៃដែលពួកគេមានឆន្ទៈ (បំណង) ក្នុងការទិញលក់ និងទី ២ គឺចំនួននៃធនធានដែលពួកគេមាន ។
• បុព្វហេតុនៃផលប្រយោជន៍ផ្ទាល់ (Motive of Self-Interest) ៖ រាល់បុគ្គលទាំងឡាយតែងតែលក់ទំនិញរបស់ពួកគេឱ្យទៅបុគ្គលដែលហ៊ានឱ្យតម្លៃខ្ពស់បំផុត ខណៈពេលដែលកំពុងចរចារពីតម្លៃ ។ ទោះបីជាហេតុផលនេះ ស្តាប់ទៅហាក់បីដូចជាអាត្មានិយម ប៉ុន្តែវាផ្តល់នូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចនាពេលខាងមុខ ។ នោះក៏ព្រោះតែប្រព័ន្ធនៃការដេញថ្ងៃនេះ កំណត់នូវតម្លៃសម្រាប់ទំនិញ និងសេវាកម្មដែលឆ្លុះបញ្ចាំងពីតម្លៃនៅលើទីផ្សាររបស់ពួកគេ ។
• ការប្រកួតប្រជែង (Competition) ៖ សម្ពាធនៃការប្រកួតប្រជែងនឹងធ្វើឱ្យតម្លៃធ្លាក់ចុះហើយវាក៏ធានានូវការផ្តល់ ទំនិញ និងសេវាកម្មប្រកបដោយគុណភាព និងប្រសិទ្ធភាពផងដែរ ។
• ប្រព័ន្ធទីផ្សារ និង តម្លៃ (System of Markets and Prices) ៖ សេដ្ឋកិច្ចទីផ្សារ គឺពឹងផ្អែកទៅលើទីផ្សារដ៏មានប្រសិទ្ធិភាពមួយ ដើម្បីលក់ទំនិញនិងសេវាកម្ម ។ ទីនោះគឺជាកន្លែងដែលអ្នកទិញ និងអ្នកលក់ទាំងអស់មានលទ្ធភាពស្មើគ្នាក្នុងការទទួលបានពត៌មានដូចគ្នា ។
• រដ្ឋាភិបាលដែលត្រូវបានកម្រិត (Limited Government) ៖ រដ្ឋាភិបាលមានតួនាទីក្នុងធានាថាទីផ្សារ គឺបើកនិងមានដំណើរការ ។ ជាឧទាហរណ៍ ក្រសួងពាណិជ្ជកម្ម គឺជាអាជ្ញាធរដែលទទួលបន្ទុកក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងដំណើរការជាប្រក្រតីរបស់ទីផ្សារ ។ ប៉ុន្តែក្រសួងមួយនេះមិនមានសិទ្ធិអំណាចក្នុងកំណត់តម្លៃ របស់ទំនិញ និងសេវាកម្មទាំងឡាយនៅលើទីផ្សារឡើយ ។
ចូរឲ្យនិយមន័យទីផ្សារ ។
និយមន័យទីផ្សារមានដូចជា ៖ ក- ទីផ្សារក្នុងន័យធម្មតា • ទីផ្សារ គឺជាកន្លែងដោះដូរផលិតផលរវាងអ្នកទិញនិងអ្នកលក់ក្នុងក្របខណ្ឌតំបន់ភូមិសាស្ត្រ ក្នុងរយៈពេលកំណត់មួយ និងតាមតម្លៃសមស្របមួយ ។ ផលិតផលដែលត្រូវដោះដូរលើទីផ្សារ អាចជាទំនិញ សេវាកម្ម ឬ អាចជាធនធាន ។ • ទីផ្សារ គឺជាមជ្ឈដ្ឋានចាំបាច់សម្រាប់យន្តការសេដ្ឋកិច្ចទីផ្សRead more
និយមន័យទីផ្សារមានដូចជា ៖
See lessក- ទីផ្សារក្នុងន័យធម្មតា
• ទីផ្សារ គឺជាកន្លែងដោះដូរផលិតផលរវាងអ្នកទិញនិងអ្នកលក់ក្នុងក្របខណ្ឌតំបន់ភូមិសាស្ត្រ ក្នុងរយៈពេលកំណត់មួយ និងតាមតម្លៃសមស្របមួយ ។ ផលិតផលដែលត្រូវដោះដូរលើទីផ្សារ អាចជាទំនិញ សេវាកម្ម ឬ អាចជាធនធាន ។
• ទីផ្សារ គឺជាមជ្ឈដ្ឋានចាំបាច់សម្រាប់យន្តការសេដ្ឋកិច្ចទីផ្សារ និងមានការដោះដូរផលិតផលនិងសេវាកម្ម ដែលបង្កើតឡើងដោយពលកម្មសង្គមជាមូលដ្ឋាន ។
• ទីផ្សារ គឺជាប្រភពរីកចម្រើននៃជីវភាពសេដ្ឋកិច្ចសង្គម ពោលគឺជាកន្លែងទំនាក់ទំនងរវាងអ្នកលក់ ផលិតករ ឬអ្នកផ្គត់ផ្គង់ និងអ្នកទិញ អតិថិជន ឬអ្នកប្រើប្រាស់ អ្នកមានតម្រូវការ ដើម្បីដោះដូរទំនិញនិងសេវាកម្ម ។ តាមរយៈនេះ បង្កើតឲ្យមានកិច្ចព្រមព្រៀងក្នុងការផលិត តម្លៃ បរិមាណ ផលិតផល ដែលចាំបាច់សម្រាប់សង្គម ។
ខ- ទីផ្សារក្នុងន័យសេដ្ឋកិច្ច
• ទីផ្សារ គឺជាការដោះដូររវាងអ្នកផ្គត់ផ្គង់ និងអ្នកមានតម្រូវការនូវរាល់ទំនិញនិងសេវាកម្ម ជាមួយនឹងបរិមាណផលិតផលនិងតម្លៃសមរម្យ ក្រោមការប្រកួតប្រជែង បើទោះបីជាអ្នកផ្គត់ផ្គង់និងអ្នកមានតម្រូវការ ពុំបានជួបមុខគ្នាក្នុងកន្លែងកំណត់ណាមួយក៏ដោយ ។
• ពាក្យថា ទីផ្សារ គឺអនុវត្តចំពោះគ្រប់ទ្រព្យសកម្មសេដ្ឋកិច្ច ដែលជាកម្មវត្តនៃការធ្វើពាណិជ្ជកម្ម ផ្សារមូលធន ផ្សារចលនវត្ថុនិងអចលនវត្ថុ និងផ្សារពលកម្ម ។
តើប្រាក់បៀវត្សអប្បបរមា ត្រូវបានកំណត់សម្រាប់គ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ចកម្ពុជាឬទេ ? ចូរពន្យល់ ។
ប្រាក់បៀវត្សអប្បបរមា មិនត្រូវបានកំណត់លើគ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ចកម្ពុជាទេ គឺបានតែលើវិស័យកាត់ដេរតែប៉ុណ្ណោះព្រោះថា ៖ • ដោយសារច្បាប់កំណត់មក • វិស័យកាត់ដេរ គឺជាវិស័យដែលប្រើប្រាស់កម្មករច្រើន • រដ្ឋាភិបាលបានយកវិស័យកាត់ដេរជាវិស័យមូលដ្ឋាន ។
ប្រាក់បៀវត្សអប្បបរមា មិនត្រូវបានកំណត់លើគ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ចកម្ពុជាទេ គឺបានតែលើវិស័យកាត់ដេរតែប៉ុណ្ណោះព្រោះថា ៖
See less• ដោយសារច្បាប់កំណត់មក
• វិស័យកាត់ដេរ គឺជាវិស័យដែលប្រើប្រាស់កម្មករច្រើន
• រដ្ឋាភិបាលបានយកវិស័យកាត់ដេរជាវិស័យមូលដ្ឋាន ។
ចូររៀបរាប់ពីវិធានការ៣ ដែលធនាគារជាតិនៃកម្ពុជាប្រកាន់យកដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ។
ការប្រើប្រាស់រូបិយវត្ថុជាតិឲ្យបានទូលំទូលាយនៅក្នុងសេដ្ឋកិច្ច គឺជាកត្តាចាំបាច់បំផុតក្នុងការបង្កើនប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជាបានគាំទ្រ និងចូលរួមអនុវត្តគោលនយោបាយលើកកម្ពស់ប្រាក់រៀលរបស់រាជរដ្ឋាភិបាល ដែលធ្វើឡើងដោយប្រុងប្រយ័ត្ន និងផ្អែកលើយន្តការទីផ្សារតាមរយៈការដាក់ចេញនូវRead more
ការប្រើប្រាស់រូបិយវត្ថុជាតិឲ្យបានទូលំទូលាយនៅក្នុងសេដ្ឋកិច្ច គឺជាកត្តាចាំបាច់បំផុតក្នុងការបង្កើនប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជាបានគាំទ្រ និងចូលរួមអនុវត្តគោលនយោបាយលើកកម្ពស់ប្រាក់រៀលរបស់រាជរដ្ឋាភិបាល ដែលធ្វើឡើងដោយប្រុងប្រយ័ត្ន និងផ្អែកលើយន្តការទីផ្សារតាមរយៈការដាក់ចេញនូវវិធានការលើកទឹកចិត្តការប្រើប្រាស់ប្រាក់រៀលងាយនឹងរកបានប្រាក់ ហើយនិងមានក្រដាសប្រាក់ថ្មីជានិច្ច ។
See lessវិធានការដែលធនាគារជាតិនៃកម្ពុជាប្រកាន់យក គឺមានបីចំនុចដូចខាងក្រោម ៖
• ធ្វើឲ្យប្រាក់រៀលមានស្ថេរភាព បង្កើនការទុកចិត្តដោយរក្សាស្ថេរភាពប្រាក់រៀល (អត្រាប្តូរប្រាក់) ធ្វើសាធារណៈជនមានជំនឿ
• ពង្រឹងការគ្រប់គ្រងចរាចរណ៍រូបិយវត្ថុនៅទូទាំងប្រទេស
• លើកកម្ពស់គុណភាព និងសុវត្ថិភាពធនបត្រ
ជារួមកិច្ចខិតខំប្រឹងប្រែងទាំងនេះ បានបង្កើនតម្រូវការប្រាក់រៀលក្នុងសេដ្ឋកិច្ចជាលំដាប់ ជាមួយនឹងការបង្កើនការយល់ដឹងរបស់សាធារណៈជនពីសារៈសំខាន់នៃប្រាក់រៀល ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តរួមចំណែកឲ្យកាន់តែខ្លាំងក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល ។
តើកត្តាអ្វីខ្លះ ដែលនាំអោយអត្រាអតិផរណានៅកម្ពុជាមានកម្រិតទាប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ? តើកត្តាទាំងនោះមានឥទ្ធិពលបែបណាខ្លះដល់ការអភិវឌ្ឍសេដ្ឋកិច្ច ?
កត្តាដែលនាំអោយមានអត្រាអតិផរណានៅកម្ពុជាមានកម្រិតទាបក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ គឺអាស្រ័យលើកត្តាចំនួនពីរ ៖ ក- កត្តាចម្បង • ការរក្សាបានស្ថេរភាពអត្រាប្តូរប្រាក់ • ការរក្សាបានស្ថេរភាពតម្លៃប្រេង • ការរក្សាបានតម្លៃកសិផលក្នុងមិនឲ្យធ្លាក់ចុះ • គោលនយោបាយរដ្ឋាភិបាលធ្វើការឧបត្ថម្ភធន ខ- កត្តាបន្ទាប់បន្សំ •Read more
កត្តាដែលនាំអោយមានអត្រាអតិផរណានៅកម្ពុជាមានកម្រិតទាបក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ គឺអាស្រ័យលើកត្តាចំនួនពីរ ៖
See lessក- កត្តាចម្បង
• ការរក្សាបានស្ថេរភាពអត្រាប្តូរប្រាក់
• ការរក្សាបានស្ថេរភាពតម្លៃប្រេង
• ការរក្សាបានតម្លៃកសិផលក្នុងមិនឲ្យធ្លាក់ចុះ
• គោលនយោបាយរដ្ឋាភិបាលធ្វើការឧបត្ថម្ភធន
ខ- កត្តាបន្ទាប់បន្សំ
• ស្ថានភាពនយោបាយក្នុងប្រទេសមានស្ថេរភាព សន្តិភាព
• អាស្រ័យលើទីផ្សារអន្តរជាតិ
• ភាពជាវិជ្ជមាន ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម
កត្តាទាំងនេះពុំមានឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទេ ពីព្រោះអត្រាអតិផរណានៅមានកម្រិតទាប ដែលស្ថិតក្រោមខ្សែបន្ទាត់៥% ជាកម្រិតអតិផរណាមួយអាចគ្រប់គ្រងបាន ។ ប៉ុន្តែបើអតិផរណាលើកសិផល ឬផលិតផលក្នុងស្រុកធ្លាក់ចុះវាជាបញ្ហាមួយដែលមិនល្អទេ ។
ចូរបកស្រាយពីសកម្មភាពជាយុទ្ធសាស្រ្តសំខាន់ៗដែលអាចចូលរួមពង្រឹងកំណើនវិស័យទេសចរណ៍នៅកម្ពុជា ។
សកម្មភាពជាយុទ្ធសាស្រ្តសំខាន់ៗ ដែលអាចចូលរួមពង្រឹងកំណើនវិស័យទេសចរណ៍នៅកម្ពុជាមាន ៖ • ពង្រឹងវិស័យសេវាកម្មនៅកម្ពុជាឲ្យមានភាពរឹងមាំ រាក់ទាក់ • ការរៀបចំហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍ • ការធ្វើឲ្យសំបូរបែបនៃគោលដៅទេសចរណ៍ • សុវត្ថិភាពរបស់ភ្ញៀវទេសចរណ៍ • សម្រួលការហោះហើរត្រង់ • ផ្សព្វផ្សាយឲ្យដឹងពីតំបន់ទេសចរណ៍ • គRead more
សកម្មភាពជាយុទ្ធសាស្រ្តសំខាន់ៗ ដែលអាចចូលរួមពង្រឹងកំណើនវិស័យទេសចរណ៍នៅកម្ពុជាមាន ៖
See less• ពង្រឹងវិស័យសេវាកម្មនៅកម្ពុជាឲ្យមានភាពរឹងមាំ រាក់ទាក់
• ការរៀបចំហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍
• ការធ្វើឲ្យសំបូរបែបនៃគោលដៅទេសចរណ៍
• សុវត្ថិភាពរបស់ភ្ញៀវទេសចរណ៍
• សម្រួលការហោះហើរត្រង់
• ផ្សព្វផ្សាយឲ្យដឹងពីតំបន់ទេសចរណ៍
• គ្រប់សណ្ឋាគារត្រូវចេះបដិសណ្ឋារកិច្ចល្អ និងត្រូវចេះភាសាបរទេសផ្សេងៗដូចជាអង់គ្លេស ចិន ជាដើម
• ប្រតិបត្តិការទេសចរណ៍ (ក្រុមហ៊ុនទេសចរណ៍អាចទំនាក់ទំនងគ្នាបានដើម្បីនាំទេសចរណ៍មកកម្ពុជា) ។
ចូរបង្ហាញពីសញ្ញាដែលបង្ហាញថាឧស្សាហកម្មនៅកម្ពុជាកំពុងមានពិពិធកម្ម ។
ពិពិធកម្ម គឺជាការធ្វើឲ្យមានការផ្លាស់ប្តូរ និងមានតម្លៃដូចគ្នា ។ ឧ. ដំណាំស្រូវ គឺជាដំណាំដែលត្រូវការទឹកច្រើន ដូច្នេះរដ្ឋាភិបាលបានធ្វើពិពិធកម្មជំរុញឲ្យប្រជាពលរដ្ឋជ្រើសរើសដំណាំផ្សេងទៀត ដែលមានតម្លៃដូចអង្គរដែរតែត្រូវការទឹកតិច ។ វិស័យសេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ ខណៈដែលផ.ស.ស.ត្រូវបានព្យាករណ៍ថានឹងមានកំណើនប្រRead more
ពិពិធកម្ម គឺជាការធ្វើឲ្យមានការផ្លាស់ប្តូរ និងមានតម្លៃដូចគ្នា ។ ឧ. ដំណាំស្រូវ គឺជាដំណាំដែលត្រូវការទឹកច្រើន ដូច្នេះរដ្ឋាភិបាលបានធ្វើពិពិធកម្មជំរុញឲ្យប្រជាពលរដ្ឋជ្រើសរើសដំណាំផ្សេងទៀត ដែលមានតម្លៃដូចអង្គរដែរតែត្រូវការទឹកតិច ។ វិស័យសេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ ខណៈដែលផ.ស.ស.ត្រូវបានព្យាករណ៍ថានឹងមានកំណើនប្រមាណជា៧% ក្នុងឆ្នាំ២០១៦ និង២០១៧ ។ ក្នុងកំណើននៃការនាំចេញផលិតផលកាត់ដេរក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦ គឺមានកំណើនខ្លាំង ។ ការនាំចេញក្នុងឆ្នាំ២០១៦ ត្រូវបានរំពឹងថានឹងមានកំណើនខ្ពស់ជាងឆ្នាំ២០១៥បន្តិច ។ កម្ពុជាអាចនឹងរក្សាបាននូវកំណើននៃការនាំចេញខ្ពស់ក្នុងឆ្នាំ២០១៦ និង២០១៧ នូវ២%សម្រាប់ការនាំចេញទៅប្រទេស អង់គ្លេស អាមេរិក និងជប៉ុន ។ ទោះបីជាការនាំចេញសម្លៀកបំពាក់ក្នុងឆ្នាំ២០១៥ មានកំណើនខ្ពស់ក៏ដោយក៏ការនាំចេញទំនិញសរុបរបស់កម្ពុជាមានការធ្លាក់ចុះបន្តិច ដូចនេះកម្ពុជាធ្វើពិពិធកម្ម ដោយនាំចេញផលិតផលផ្សេងទៀតមាន អង្ករ និងកៅស៊ូ ដែលធ្វើឲ្យកំណើនខ្ពស់ក្នុងឆ្នាំ២០១៥ ។ ការនាំចេញរបស់កម្ពុជា ត្រូវបានធ្វើពិពិធកម្មបន្តបន្ទាប់ទាំងផលិតផល និងទីផ្សារនាំចេញ ពោលគឺពីការនាំចេញផលិតផល សំលៀកបំពាក់ ទៅផលិតផលផ្សេងៗ និងពីទីផ្សារអាមេរិក ទៅទីផ្សារផ្សេងទៀត ។ ចំណែកតម្លៃនាំចេញសំលៀកបំពាក់ធៀបនឹងការនាំចេញសរុបថយចុះពី៨៦%ក្នុងឆ្នាំ២០១១ មកត្រឹម៧៤%ក្នុងឆ្នាំ២០១៥ ខណៈដែលចំណែកនៃផលិតផលនាំចេញផ្សេងទៀតបានកើនឡើងពី៧,៤% ទៅ២១,១%ក្នុងឆ្នាំ២០១៥ ។ ទិន្នន័យក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦ ក៏បានបង្ហាញពីនិន្នាការដូចគ្នានេះដែរ ។ ជាមួយគ្នានេះ ទីផ្សារចេញសំលៀកបំពាក់ក៏កំពុងមានការផ្លាស់ប្តូរ ដោយចំណែកទីផ្សារអាមេរិកធៀបនឹងទីផ្សារនាំចេញសរុបរបស់កម្ពុជាបានថយចុះជាបន្តបន្ទាប់ ស្របពេលដែលចំណែកទីផ្សារអឺរ៉ុប និងជប៉ុនកើនឡើង ។ សហភាពអឺរ៉ុបបានក្លាយជាប្រទេសដៃគូនាំចេញសំលៀកបំពាក់សំខាន់របស់កម្ពុជា ដោយសារតែកម្មវិធី (ទំនិញទាំងអស់លើកលែងតែគ្រឿងសព្វាវុធ) ដែលផ្តល់ភាពអនុគ្រោះផ្នែកពន្ធរាល់ការនាំចូលផលិតផលនានា មកពីបណ្តាប្រទេសដែលមានការអភិវឌ្ឍន៍តិច ។ ជាងនេះទៅទៀត កម្រៃត្រួតពិនិត្យការនាំចេញទៅសហគមន៍អឺរ៉ុបមានតម្លៃទាបជាងទៅអាមេរិក ។
See lessចូរបកស្រាយពីគោលបំណងនៃការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជា ។
ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជា គឺមានគោលបំណងធ្វើឲ្យមានសសរស្តម្ភលើសពី៤ ដែលកំពុងមានសព្វថ្ងៃនេះ ។ គឺចង់សំដៅធ្វើឲ្យសេដ្ឋកិច្ចបន្តរក្សាអត្រាកំណើន ឬកើនឡើងបានល្អ ក្នុងគោលដៅកាត់បន្ថយអត្រាភាពក្រីក្រករបស់ប្រជាពលរដ្ឋ បើទោះជាមានបញ្ហាប្រឈមពីកត្តាខាងក្នុង និងខាងក្រៅប្រទេស ឬកត្តាមិនអំណោយរបស់ធម្មជាតិក៏ដRead more
ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជា គឺមានគោលបំណងធ្វើឲ្យមានសសរស្តម្ភលើសពី៤ ដែលកំពុងមានសព្វថ្ងៃនេះ ។ គឺចង់សំដៅធ្វើឲ្យសេដ្ឋកិច្ចបន្តរក្សាអត្រាកំណើន ឬកើនឡើងបានល្អ ក្នុងគោលដៅកាត់បន្ថយអត្រាភាពក្រីក្រករបស់ប្រជាពលរដ្ឋ បើទោះជាមានបញ្ហាប្រឈមពីកត្តាខាងក្នុង និងខាងក្រៅប្រទេស ឬកត្តាមិនអំណោយរបស់ធម្មជាតិក៏ដោយ ។
See lessចូររៀបរាប់អំពីអនុវិស័យធំៗចំនួន៣នៃវិស័យឧស្សាហកម្មនៅប្រទេសកម្ពុជា ? ហេតុអ្វីបានជាគេចាត់ទុកថា អនុវិស័យទាំងនោះមានសារៈសំខាន់?
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វិស័យឧស្សាហកម្មមានកំណើនខ្ពស់ ហើយត្រូវបានរំពឹងថានឹងបន្តមានកំណើនខ្ពស់ក្នុងឆ្នាំ២០១៦ និង២០១៧ បើទោះជាវិស័យសំណង់មានការថយបន្តិចក្តី ។ អនុវិស័យធំៗចំនួន៣នៃវិស័យឧស្សាហកម្មនៅកម្ពុជាគឺ ៖ • វិស័យកាត់ដេរ • វិស័យសំណង់ • វិស័យម្ហូបអាហារ ភេសជ្ជៈ និងថ្នាំជក់ គេចាត់ទុកថាអនុវិស័យទាំងRead more
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វិស័យឧស្សាហកម្មមានកំណើនខ្ពស់ ហើយត្រូវបានរំពឹងថានឹងបន្តមានកំណើនខ្ពស់ក្នុងឆ្នាំ២០១៦ និង២០១៧ បើទោះជាវិស័យសំណង់មានការថយបន្តិចក្តី ។ អនុវិស័យធំៗចំនួន៣នៃវិស័យឧស្សាហកម្មនៅកម្ពុជាគឺ ៖
See less• វិស័យកាត់ដេរ
• វិស័យសំណង់
• វិស័យម្ហូបអាហារ ភេសជ្ជៈ និងថ្នាំជក់
គេចាត់ទុកថាអនុវិស័យទាំងនោះមានសារៈសំខាន់ព្រោះ ៖
• ជួយបង្កើនអត្រាកំណើនខ្ពស់ក្នុងសេដ្ឋកិច្ចកម្ពុជា
• ជួយកាត់បន្ថយភាពក្រីក្រជូនប្រជាជន
• ផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងស្រុក
• ជួយសំរួលរាល់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសកម្មភាពសេដ្ឋកិច្ចទាំងអស់ ។ ថាសារៈសំខាន់នៃអនុវិស័យធំៗទាំងបីនៃវិស័យឧស្សាហកម្មកម្ពុជា ៖
• វិស័យកាត់ដេរ
– ជាជន្ទល់ទ្រទ្រង់វិស័យឧស្សាហកម្ម ចាត់ទុកជាសសរស្តម្ភមួយនៃវិស័យសេដ្ឋកិច្ចកម្ពុជា
– ផ្តល់នូវផលិតផលកាត់ដេរខ្មែរសម្រាប់នាំចេញមាន ៣/4 នៃការនាំទំនិញសរុបរបស់កម្ពុជា
– ជួយលើកតម្កើងអត្តសញ្ញាណជាតិខ្មែរលើឆាកអន្តរជាតិ
– បង្កើតការងារជូនប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុក
– ជួយបង្កើតអត្រាកំណើនខ្ពស់នៅក្នុងសេដ្ឋកិច្ចកម្ពុជា
– ជួយកាត់បន្ថយភាពក្រីក្រជូនប្រជាជនកម្ពុជា
• វិស័យសំណង់
– ចាត់ទុកជាសសរស្តម្ភមួយនៃវិស័យសេដ្ឋកិច្ចកម្ពុជា
ហេតុអ្វីបានជាគេត្រូវសិក្សាស្ថានភាពសេដ្ឋកិច្ចតំបន់ និងសកលក្នុងដំណើរការនៃការវិភាគសេដ្ឋកិច្ចកម្ពុជា ?
ជាការពិតណាស់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គឺដោយសារប្រទេសកម្ពុជាជាសេដ្ឋកិច្ចបើកចំហរ មានទំនាក់ទំនងពិសេសជាមួយនឹងប្រទេសខាងក្រៅដូចជា តំបន់អឺរ៉ុប និងអាមេរិកខាងជើង និងប្រទេសមួយចំនួនទៀត ក្នុងតំបន់ទៅលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគទុន ។ ផលិតផលរបស់ប្រទេសកម្ពុជា ភាគច្រើនបានចាំចេញទៅប្រទេសទាំងនោះ ហើយផRead more
ជាការពិតណាស់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គឺដោយសារប្រទេសកម្ពុជាជាសេដ្ឋកិច្ចបើកចំហរ មានទំនាក់ទំនងពិសេសជាមួយនឹងប្រទេសខាងក្រៅដូចជា តំបន់អឺរ៉ុប និងអាមេរិកខាងជើង និងប្រទេសមួយចំនួនទៀត ក្នុងតំបន់ទៅលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគទុន ។ ផលិតផលរបស់ប្រទេសកម្ពុជា ភាគច្រើនបានចាំចេញទៅប្រទេសទាំងនោះ ហើយផលិតផលទាំងនោះមានដូចជា សំលៀកបំពាក់ ស្បែកជើង វាយនភណ្ឌ អង្ករ កៅស៊ូ និងផលិតផលផ្សេងៗទៀត ។ ម្យ៉ាងទៀតភ្ញៀវទេសចរណ៍អន្តរជាតិ និងអ្នកវិនិយោគទុនពីបរទេស ភាគច្រើនមានប្រភពពីប្រទេសជិតខាងក្នុងតំបន់អាស៊ី ។ ប្រសិនបើយើងធ្វើការសិក្សាពីស្ថានភាពសេដ្ឋកិច្ចប្រទេសក្នុងតំបន់ និងសកលមានស្ថានភាពសេដ្ឋកិច្ចល្អប្រសើរនោះ ការវិភាគសេដ្ឋកិច្ចរបស់កម្ពុជាក៏ធ្វើឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចល្អប្រសើរដូចប្រទេសក្នុងតំបន់ និងសកលដែរ ។ តែផ្ទុយមកវិញ ប្រសិនបើក្រោយការសិក្សាស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់ និងសកលមិនល្អ ឬមានវិបត្តិសេដ្ឋកិច្ចនោះ កម្ពុជាក៏នឹងជួបវិបត្តិសេដ្ឋកិច្ចដូចប្រទេសទាំងនោះដែរ ។
See less