Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើត្រូវធ្វើដូចម្តេចដើម្បីការពារសុខភាពសារធារណៈនិងបរិស្ថានទាំងមូលពីឥទ្ធិពលនៃសំណល់ ?
ដើម្បីការពារសុខភាពសាធារណៈ និងបរិស្ថានទាំងមូលពីឥទ្ធិពលនៃសំណល់ យើងទាំងអស់គ្នាចាំបាច់ត្រូវគ្រប់គ្រងសំណល់ឲ្យបានត្រឹមត្រូវ ។
ដើម្បីការពារសុខភាពសាធារណៈ និងបរិស្ថានទាំងមូលពីឥទ្ធិពលនៃសំណល់ យើងទាំងអស់គ្នាចាំបាច់ត្រូវគ្រប់គ្រងសំណល់ឲ្យបានត្រឹមត្រូវ ។
See lessតើគេប្រើវិធីអ្វីខ្លះ ដើម្បីគ្រប់គ្រងសំណល់ ?
ដើម្បីគ្រប់គ្រងសំណល់ គេប្រើវិធីដូចជា ៖ • ការកែច្នៃជាថ្មីកំប៉ុស្តកម្ម • ការដុតសំណល់ • កន្លែងចាក់សំណល់ ។
ដើម្បីគ្រប់គ្រងសំណល់ គេប្រើវិធីដូចជា ៖
See less• ការកែច្នៃជាថ្មីកំប៉ុស្តកម្ម
• ការដុតសំណល់
• កន្លែងចាក់សំណល់ ។
តើការគ្រប់គ្រងសំណល់នៅកម្ពុជាមានលក្ខណៈដូចម្តេច ?
ការគ្រប់គ្រងសំណល់នៅកម្ពុជាមានលក្ខណៈដូចជា ៖ សំណល់រឹងប្រមាណ ១០%ត្រូវបានយកទៅកែច្នៃជាថ្មី ។ ពិតមែនតែវិធីនេះមានប្រសិទ្ធភាពក្នុងការកាត់បន្ថុយសំណល់ក្តី ក៏វានាំមកនូវបញ្ហាសុខភាព និងសុវត្ថិភាពដល់អ្នករើសសំណល់ទាំងនោះ ។ ការបែងចែកសំណល់ជាមុនដោយអ្នកចោលសំរាមតាមរយៈការប្រើធុង ឬបាវផ្សេងៗសម្រាប់វត្ថុខុសៗគ្នា ( កែវ លោហៈRead more
ការគ្រប់គ្រងសំណល់នៅកម្ពុជាមានលក្ខណៈដូចជា ៖ សំណល់រឹងប្រមាណ ១០%ត្រូវបានយកទៅកែច្នៃជាថ្មី ។ ពិតមែនតែវិធីនេះមានប្រសិទ្ធភាពក្នុងការកាត់បន្ថុយសំណល់ក្តី ក៏វានាំមកនូវបញ្ហាសុខភាព និងសុវត្ថិភាពដល់អ្នករើសសំណល់ទាំងនោះ ។ ការបែងចែកសំណល់ជាមុនដោយអ្នកចោលសំរាមតាមរយៈការប្រើធុង ឬបាវផ្សេងៗសម្រាប់វត្ថុខុសៗគ្នា ( កែវ លោហៈ ក្រដាស សំណល់ សរីរាង្គ… ) មុនពេលយកទៅចោលជាវិធីមួយដែលមានសុវត្ថិភាពជាងការរើសសំរាមនៅកន្លែងចាក់សំរាម ។
See lessតើការដុតសំរាមគឺជាមធ្យោបាយល្អដែរឬទេ ? ហេតុអ្វី ? តើមានមធ្យោបាយណាប្រសើរជាងនេះក្នុងការគ្រប់គ្រងសំរាមនៅតាមផ្ទះ និងសាលារៀនដែរឬទេ ?
នៅប្រទេសកម្ពុជា គេសង្កេតឃើញថានៅតាមគេហដ្ឋាននិងសាលារៀននានាគឺ និយមដុតសំរាមចោលជាពិសេសថង់ប្លាស្ទិច ។ ការដុតសំរាមបែបនេះគឺមិនមែនមធ្យោបាយល្អទេ ព្រោះការដុតសំរាមបង្កើតឲ្យមានធូលី ឧស្ម័នអាស៊ីតចំហាយ និងសារធាតុគីមីពុលដែលអាចមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាព និងបំពុលបរិស្ថាន ។ ម៉្យាងទៀតវាអាចបង្កឲ្យមានអគ្គីភ័យផងដែរRead more
នៅប្រទេសកម្ពុជា គេសង្កេតឃើញថានៅតាមគេហដ្ឋាននិងសាលារៀននានាគឺ និយមដុតសំរាមចោលជាពិសេសថង់ប្លាស្ទិច ។ ការដុតសំរាមបែបនេះគឺមិនមែនមធ្យោបាយល្អទេ ព្រោះការដុតសំរាមបង្កើតឲ្យមានធូលី ឧស្ម័នអាស៊ីតចំហាយ និងសារធាតុគីមីពុលដែលអាចមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាព និងបំពុលបរិស្ថាន ។ ម៉្យាងទៀតវាអាចបង្កឲ្យមានអគ្គីភ័យផងដែរ ។
មធ្យោបាយដែលប្រសើរជាងនេះក្នុងការគ្រប់គ្រងសំរាមនៅតាមផ្ទះ និងសាលារៀនគឺ ៖ ជំនួសឲ្យការដុតសំរាម ( ស្លឹកឈើ កម្ទេចកម្ទីរុក្ខជាតិ ថង់ប្លាស្ទិច កម្ទេចកំណាត់…. ) យើងត្រូវយកសំរាមទាំងនោះទៅកប់ចោលវិញ ។
See lessតើយើងអាចសម្គាល់សំណល់រឹងប្រកបដោយគ្រោះថ្នាក់តាមលក្ខណៈអ្វីខ្លះ ?
យើងអាចសម្គាល់សំណល់រឹងប្រកបដោយគ្រោះថ្នាក់តាមលក្ខណៈដូចជា ៖ • អាចឆាបឆេះ ( សារធាតុរំលាយជាច្រើនដែលប្រើនៅក្នុងឧស្សាហកម្មគីមី ) • អាចកូតស៊ី ( អាស៊ីតអាគុយ ) • អាចផ្ទុះ ឬមានប្រតិកម្មខ្លាំង ( ផូស្វរ ) • អាចចម្លងមេរោគ ( សំណល់មន្ទីរពេទ្យ ម្ជុលចាក់ថ្នាំ និងស្បៃរំរបួសដែលប្រើប្រាស់រួច ) ។
យើងអាចសម្គាល់សំណល់រឹងប្រកបដោយគ្រោះថ្នាក់តាមលក្ខណៈដូចជា ៖
See less• អាចឆាបឆេះ ( សារធាតុរំលាយជាច្រើនដែលប្រើនៅក្នុងឧស្សាហកម្មគីមី )
• អាចកូតស៊ី ( អាស៊ីតអាគុយ )
• អាចផ្ទុះ ឬមានប្រតិកម្មខ្លាំង ( ផូស្វរ )
• អាចចម្លងមេរោគ ( សំណល់មន្ទីរពេទ្យ ម្ជុលចាក់ថ្នាំ និងស្បៃរំរបួសដែលប្រើប្រាស់រួច ) ។
តើកំណែច្នៃជាថ្មីនៃសំណល់ផ្តល់អត្ថប្រយោជន៍ដូចម្តេចខ្លះ ?
កំណែច្នៃជាថ្មីនៃសំណល់ផ្តល់ប្រយោជន៍ដូចជា៖ • កាត់បន្ថយផលប៉ះពាល់បរិស្ថានដោយសារតែមានការថយចុះការចាក់សំណល់ចោលឮ • កាត់់បន្ថយថ្លៃបោះចោលសំណល់ • ពន្យារអាយុប្រើប្រាស់នៃកន្លែងចាក់សំណល់ • ថែរក្សាធនធានធម្មជាតិនិង សន្សំសំចៃថាមពលក្នុងការផលិតវត្ថុធាតុថ្មី • បង្កើតសកម្មភាពសេដ្ឋកិច្ច និងការងារថ្មីៗ • កាត់បន្ថយការនាំចូRead more
កំណែច្នៃជាថ្មីនៃសំណល់ផ្តល់ប្រយោជន៍ដូចជា៖
See less• កាត់បន្ថយផលប៉ះពាល់បរិស្ថានដោយសារតែមានការថយចុះការចាក់សំណល់ចោលឮ
• កាត់់បន្ថយថ្លៃបោះចោលសំណល់
• ពន្យារអាយុប្រើប្រាស់នៃកន្លែងចាក់សំណល់
• ថែរក្សាធនធានធម្មជាតិនិង សន្សំសំចៃថាមពលក្នុងការផលិតវត្ថុធាតុថ្មី
• បង្កើតសកម្មភាពសេដ្ឋកិច្ច និងការងារថ្មីៗ
• កាត់បន្ថយការនាំចូលទំនិញ និងវត្ថុធាតុដើម ។
ចូរនិយាយពីវិធីគ្រប់គ្រងសំណល់ “កន្លែងចាក់សំណល់” ។
វីធីគ្រប់គ្រងសំណល់ នៅប្រទេសជាច្រើនការចាក់សំរាមនៅកន្លែងចាក់សំរាមគឺជាវិធីមូលដ្ឋានដែលគេប្រើប្រាស់សម្រាប់ចោលសំណល់រឹងពីទីក្រុង ។ ផ្ទុយពីការធ្វើកំប៉ុស្តកម្ម និងការដុត ការចាក់សំណល់ចោលនៅកន្លែងចាក់សំណល់ពុំតម្រូវឲ្យមានការវិនិយោគហិរញ្ញវត្ថុច្រើន ហើយពុំទាមទារកម្មករដែលមានជំនាញខ្ពស់ទេ ។ នៅកន្លែងចាក់សំណល់ គេចោលសំណRead more
វីធីគ្រប់គ្រងសំណល់ នៅប្រទេសជាច្រើនការចាក់សំរាមនៅកន្លែងចាក់សំរាមគឺជាវិធីមូលដ្ឋានដែលគេប្រើប្រាស់សម្រាប់ចោលសំណល់រឹងពីទីក្រុង ។ ផ្ទុយពីការធ្វើកំប៉ុស្តកម្ម និងការដុត ការចាក់សំណល់ចោលនៅកន្លែងចាក់សំណល់ពុំតម្រូវឲ្យមានការវិនិយោគហិរញ្ញវត្ថុច្រើន ហើយពុំទាមទារកម្មករដែលមានជំនាញខ្ពស់ទេ ។ នៅកន្លែងចាក់សំណល់ គេចោលសំណល់ដោយផ្ទាល់នូវសំណល់រឹងពីទីក្រុង និងសំណល់ដែលសល់ពីការកែច្នៃជាថ្មី ពីកំប៉ុស្តកម្ម និងសំណល់ពីឡដុតសំណល់ ។ ការចោលសំណល់នៅកន្លែងចាក់សំណល់គឺជាដំណើរការដ៏សាមញ្ញបំផុត សំណល់ត្រូវយកទៅចាក់នៅកន្លែងចោលសំរាមដែលនៅទីនោះគេបង្ហាប់វាដោយត្រាកទ័រឈូសដី បន្ទាប់មកត្រូវចាក់ដីលុប ។ ការចាក់សំណល់នៅកន្លែងចាក់សំណល់អាចផ្តល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ( កណ្តុរ រុយ ទឹកលេចចេញក្លិន …. ) និងបណ្តាលឲ្យមានការខូចខាតបរិស្ថាន ។ វិធីដែលមានប្រសិទ្ធភាពបំផុតដើម្បីចៀសវាងការខូចខាតបរិស្ថានគឺត្រូវត្រួតពិនិត្យទីតាំងនៃកន្លែងចាក់សំណល់និង បន្ថយឬទប់ស្កាត់នូវការបោះចោលសំណល់ពុល និងសំណល់ប្រកបដោយគ្រោះថ្នាក់នៅកន្លែងនោះ ។
See lessតើក្លរ៉ូភ្លុយអរ៉ូកាបូន ( CFCs ) ជាអ្វី ? តើគេប្រើប្រាស់ក្លរ៉ូភ្លុយអរ៉ូកាបូនធ្វើអ្វីខ្លះ ?
ក្លរ៉ូភ្លុយអរ៉ូកាបូន ( CFCs ) គឺជាសមាសធាតុគីមីដែលផ្សំឡើងពីធាតុកាបូន និងធាតុអាឡូសែនមួយ ឬច្រើន ( ភ្លុយអរ ក្លរប្រូម ឬអ៊ីយ៉ូត ) និងជាសារធាតុដែលបំផ្លាញខែលអូសូនខ្លាំងជាងគេ ។ ក្លរ៉ូភ្លុយអរ៉ូកាបូន ( CFCs ) ត្រូវបានប្រើប្រាស់ធ្វើជាមេត្រជាក់នៅក្នុងទូទឹកកកនិងនៅក្នុងម៉ាស៊ីនត្រជាក់ និងប្រើប្រាស់នៅក្នុងបំពង់បាញ់ផRead more
ក្លរ៉ូភ្លុយអរ៉ូកាបូន ( CFCs ) គឺជាសមាសធាតុគីមីដែលផ្សំឡើងពីធាតុកាបូន និងធាតុអាឡូសែនមួយ ឬច្រើន ( ភ្លុយអរ ក្លរប្រូម ឬអ៊ីយ៉ូត ) និងជាសារធាតុដែលបំផ្លាញខែលអូសូនខ្លាំងជាងគេ ។
See lessក្លរ៉ូភ្លុយអរ៉ូកាបូន ( CFCs ) ត្រូវបានប្រើប្រាស់ធ្វើជាមេត្រជាក់នៅក្នុងទូទឹកកកនិងនៅក្នុងម៉ាស៊ីនត្រជាក់ និងប្រើប្រាស់នៅក្នុងបំពង់បាញ់ផ្សេងៗដូចជា បំពង់បាញ់បំបាត់ក្លិនអាក្រក់នៃខ្លួនមនុស្ស បំពង់បាញ់ថ្នាំកំចាត់សត្វល្អិតចង្រៃ ឬកំប៉ុងបាញ់ថ្នាំជាដើម ។
តើសារធាតុគីមីដែលបំផ្លាញខែលអូសូនមានអ្វីខ្លះ ?
សារធាតុគីមីដែលបំផ្លាញខែលអូសូនមាន • ក្លរ៉ូភ្លុយអរ៉ូកាបូន (CFCs) • អាសូតម៉ូណូអុកស៊ីត (NO) ។
សារធាតុគីមីដែលបំផ្លាញខែលអូសូនមាន
See less• ក្លរ៉ូភ្លុយអរ៉ូកាបូន (CFCs)
• អាសូតម៉ូណូអុកស៊ីត (NO) ។
ចូរនិយាយអំពីដំណើរនៃការបំផ្លាញខែលអូសូន ។
ដំណើរនៃការបំផ្លាញខែលអូសូន នៅក្នុងមណ្ឌលអាកាសរចល់ ក្លរ៉ូភ្លុយអរ៉ូកាបូនមានលក្ខណៈថេរមានលំនឹងតាមសារធាតុគីមីរបស់វាដោយគ្មានប្រតិកម្មជាមួយផលិតផលផ្សេងទៀតឡើយ ។ ប៉ុន្តែម៉ូលេគុលក្លរ៉ូភ្លុយអរ៉ូកាបូនបានអណ្តែតខ្ពស់ចូលទៅក្នុងមណ្ឌលអាកាសស្ងប់ ហើយត្រូវរងការបំបែកធាតុក្រោមអំពើកាំរស្មីព្រះអាទិត្យបង្កើតបានជាអាតូមក្លរ (CL)Read more
ដំណើរនៃការបំផ្លាញខែលអូសូន
See lessនៅក្នុងមណ្ឌលអាកាសរចល់ ក្លរ៉ូភ្លុយអរ៉ូកាបូនមានលក្ខណៈថេរមានលំនឹងតាមសារធាតុគីមីរបស់វាដោយគ្មានប្រតិកម្មជាមួយផលិតផលផ្សេងទៀតឡើយ ។ ប៉ុន្តែម៉ូលេគុលក្លរ៉ូភ្លុយអរ៉ូកាបូនបានអណ្តែតខ្ពស់ចូលទៅក្នុងមណ្ឌលអាកាសស្ងប់ ហើយត្រូវរងការបំបែកធាតុក្រោមអំពើកាំរស្មីព្រះអាទិត្យបង្កើតបានជាអាតូមក្លរ (CL) ដែលជាកាតាលីករក្នុងការបំផ្លាញអូសូន ។ អាតូមក្លរធ្វើប្រតិកម្មជាមួយម៉ូលេគុលអូសូនដើម្បីបង្កើតបានជាម៉ូលេគុលអុកស៊ីសែន និងម៉ូលេគុលក្លរម៉ូណូអុកស៊ីត (CLO) បន្ទាប់មកម៉ូលេគុលក្លរម៉ូណូអុកស៊ីតធ្វើប្រតិកម្មជាមួយម៉ូលេគុលអូសូនដទៃទៀតបង្កើតបានជាពីរម៉ូលេគុលអុកស៊ីសែន និងមួយអាតូមក្លរ ។ សកម្មភាពបន្តអាតូមក្លរបានធ្វើប្រតិកម្មជាមួយម៉ូលេគុលអូសូនបន្តទៀត ។ នេះជាវដ្តនៃប្រតិកម្មគីមីក្លរជាមួយអូសូន ។ តាមរូបមន្តគីមី មួយម៉ូលេគុលក្លរ៉ូភ្លុយអរ៉ូកាបូនមានផ្ទុក អាតូមក្លរពីមួយទៅបួនហើយគេបានប៉ាន់ស្មានថា អាតូមក្លរមួយអាតូមអាចបំផ្លាញម៉ូលេគុលអូសូនបានរហូតដល់ ១០០ ០០០ ។