Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ចូររៀបរាប់ពីការគ្រប់គ្រង និងការបំពុលទឹកនៅកម្ពុជា ។
រៀបរាប់ពីការគ្រប់គ្រង និងការបំពុលទឹកនៅកម្ពុជា៖ • ការបំពុលទឹកនៅកម្ពុជា ៖ នៅប្រទេសកម្ពុជា ប្រភពនៃការបំពុលទឹកភាគច្រើនចេញមកពីប្រភពរាយប៉ាយ ។ ភាគច្រើននៃទឹកលូរសំអុយ និងទឹកភ្លៀងត្រូវបានគេបង្ហូរចេញតាមប្រឡាយចំហ រួចចូលទៅនៅក្នុងស្រះ ឬបឹងដែលស្ថិតនៅក្បែរលំនៅស្ថានប្រជាជន ។ ប្រទេសកម្ពុជាក៏មានបញ្ហាពីការបំពុលពីប្រភពចRead more
រៀបរាប់ពីការគ្រប់គ្រង និងការបំពុលទឹកនៅកម្ពុជា៖
See less• ការបំពុលទឹកនៅកម្ពុជា ៖ នៅប្រទេសកម្ពុជា ប្រភពនៃការបំពុលទឹកភាគច្រើនចេញមកពីប្រភពរាយប៉ាយ ។ ភាគច្រើននៃទឹកលូរសំអុយ និងទឹកភ្លៀងត្រូវបានគេបង្ហូរចេញតាមប្រឡាយចំហ រួចចូលទៅនៅក្នុងស្រះ ឬបឹងដែលស្ថិតនៅក្បែរលំនៅស្ថានប្រជាជន ។ ប្រទេសកម្ពុជាក៏មានបញ្ហាពីការបំពុលពីប្រភពចំណុចដែរដូចជា រោងចក្រ រង្គសាលភោជនីយដ្ឋាន ផ្ទះទឹក សណ្ឋារគារ និងសិប្បកម្មជាច្រើនបានតាំងនៅជាប់នឹងមាត់ទន្លេ ហើយបានបញ្ចេញចោលកាកសំណល់របស់ខ្លួនចូលទៅក្នុងប្រព័ន្ធទន្លេមេគង្គ ។
• កាគ្រប់គ្រងទឹកនោកម្ពុជា ៖ ការគ្រប់គ្រងទឹកនៅកម្ពុជានៅមានលក្ខណៈទន់ខ្សោយនៅចឡើយជាពិសេសការគ្រប់គ្រងលើការបញ្ចេញសំណល់ចោលទៅក្នុងទឹក ។ ភាគច្រើននៃការបញ្ចេញចោលសំណល់ទាំងនោះគឺមិនបានធ្វើការសំអាតជាមុនឡើយ ។
តើការបំពុលទឹកជះឥទ្ធិពលដូចម្តេចខ្លះ ?
ការបំពុលទឹកជះឥទ្ធិពលលើ ៖ • ទឹកលើផ្ទៃដី (ធ្វើឲ្យបឹង ស្ទឹង ទន្លេ … រងការបំពុល) • ទឹកក្នុងដី (រងការបំពុលដោយការជ្រាបនៃសារធាតុបំពុល) • ធ្វើឲ្យមនុស្ស សត្វ ដែលប្រើប្រាស់ទឹកមានគ្រោះថ្នាក់ • ប៉ះពាល់ដល់ភាវរស់នៅក្នុងទឹក (ប្លង់តុងរុក្ខជាតិ ប្លង់តុងសត្វ និងភាវរស់ផ្សេងៗទៀត) ។
ការបំពុលទឹកជះឥទ្ធិពលលើ ៖
See less• ទឹកលើផ្ទៃដី (ធ្វើឲ្យបឹង ស្ទឹង ទន្លេ … រងការបំពុល)
• ទឹកក្នុងដី (រងការបំពុលដោយការជ្រាបនៃសារធាតុបំពុល)
• ធ្វើឲ្យមនុស្ស សត្វ ដែលប្រើប្រាស់ទឹកមានគ្រោះថ្នាក់
• ប៉ះពាល់ដល់ភាវរស់នៅក្នុងទឹក (ប្លង់តុងរុក្ខជាតិ ប្លង់តុងសត្វ និងភាវរស់ផ្សេងៗទៀត) ។
ទង្វើរបស់ប្រជាជនខ្មែរក្នុងការប្រមូលផលដូចជាការប្រមូលជញ្រ្ជាំងស្រូវអស់ ឬដុតជញ្រ្ជាំងស្រូវចោល ។ តើទង្វើបែបនេះជាទង្វើត្រឹមត្រូវឬទេ ? ហេតុអ្វី ?
ទង្វើរបស់ប្រជាជនខ្មែរក្នុងការប្រមូលផលដូចជាការប្រមូលជញ្រ្ជាំងស្រូវអស់ ឬដុតជញ្រ្ជាំងស្រូវចោល ។ ទង្វើបែបនេះជាទង្វើមិនត្រឹមត្រូវទេព្រោះជញ្រ្ជាំងស្រូវគឺជា ប្រភពសារធាតុចិញ្ចឹមនៅពេលពួកវាពុកផុយរលួយដែលអាចផ្តល់សារធាតុចិញ្ចឹមសម្រាប់ដំណាំស្រូវតទៅទៀតដូច្នេះបើយើងប្រមូលវាអស់ ឬដុតចោលគឺនាំឲ្យបាត់បង់សារធាតុចិញ្ចឹមដែលRead more
ទង្វើរបស់ប្រជាជនខ្មែរក្នុងការប្រមូលផលដូចជាការប្រមូលជញ្រ្ជាំងស្រូវអស់ ឬដុតជញ្រ្ជាំងស្រូវចោល ។ ទង្វើបែបនេះជាទង្វើមិនត្រឹមត្រូវទេព្រោះជញ្រ្ជាំងស្រូវគឺជា ប្រភពសារធាតុចិញ្ចឹមនៅពេលពួកវាពុកផុយរលួយដែលអាចផ្តល់សារធាតុចិញ្ចឹមសម្រាប់ដំណាំស្រូវតទៅទៀតដូច្នេះបើយើងប្រមូលវាអស់ ឬដុតចោលគឺនាំឲ្យបាត់បង់សារធាតុចិញ្ចឹមដែលធ្វើឲ្យដីបាត់បង់ជីជាតិ ។
See lessនៅពេលដីបាត់បង់សារធាតុចិញ្ចឹម តើយើងត្រូវធ្វើដូចម្តេចដើម្បីបន្ថែមសារធាតុចិញ្ចឹមទៅឲ្យដីវិញ ?
នៅពេលដីបាត់បង់សារធាតុចិញ្ចឹម ដើម្បីបន្ថែមសារធាតុចិញ្ចឹមទៅឲ្យដីវិញ យើងត្រូវបន្ថែមជីគីមី និងជីសរីរាង្គទៅលើដីនោះ ជាពិសេសជីសរីរាង្គព្រោះវាធ្វើឲ្យដីធូរ និងរក្សាជីជាតិបានយូរ និងមិនធ្វើឲ្យខូចដីទៀតផង ។
នៅពេលដីបាត់បង់សារធាតុចិញ្ចឹម ដើម្បីបន្ថែមសារធាតុចិញ្ចឹមទៅឲ្យដីវិញ យើងត្រូវបន្ថែមជីគីមី និងជីសរីរាង្គទៅលើដីនោះ ជាពិសេសជីសរីរាង្គព្រោះវាធ្វើឲ្យដីធូរ និងរក្សាជីជាតិបានយូរ និងមិនធ្វើឲ្យខូចដីទៀតផង ។
See lessតើមានវិធានការអ្វីខ្លះដើម្បីកាត់បន្ថយល្បឿននៃការឡើងកម្តៅផែនដីបាន ?
វិធានការណ៍ដើម្បីកាត់បន្ថយល្បឿននៃការឡើងកម្តៅផែនដីបានគឺ ៖ កាតបន្ថយការប្រើប្រាស់ឥន្ធនៈផូស៊ីល ត្រូវការពារព្រៃឈើដែលមានស្រាប់នៅលើផែនដី និងដាំដើមឈើបន្ថែមទៀតឲ្យបានច្រើនព្រោះដើមឈើអាចទាក់ទាញកាបូនឌីអុកស៊ីតពីបរិយាកាស ។
វិធានការណ៍ដើម្បីកាត់បន្ថយល្បឿននៃការឡើងកម្តៅផែនដីបានគឺ ៖
See lessកាតបន្ថយការប្រើប្រាស់ឥន្ធនៈផូស៊ីល
ត្រូវការពារព្រៃឈើដែលមានស្រាប់នៅលើផែនដី និងដាំដើមឈើបន្ថែមទៀតឲ្យបានច្រើនព្រោះដើមឈើអាចទាក់ទាញកាបូនឌីអុកស៊ីតពីបរិយាកាស ។
តើភ្លៀងអាស៊ីតកើតពីសារធាតុបំពុលអ្វីខ្លះ ? បង្កបានជាអាស៊ីតអ្វីខ្លះ ?
លៀងអាស៊ីតកើតពិសារធាតុបំពុលដូចជាស្ពាន់ធ័រឌីអុកស៊ីត និងអាសូតម៉ូណូអុកស៊ីតដែលបានពីចំហេះឥន្ធនៈផុស៊ីល ។ សារធាតុបំពុលទាំងនេះចូលទៅក្នុងបរិយាកាសបង្កបានជាអាស៊ីតស៊ុលផួរិច និងអាស៊ីតនីទ្រីច ( អាស៊ីតខ្សោយ ) ។
លៀងអាស៊ីតកើតពិសារធាតុបំពុលដូចជាស្ពាន់ធ័រឌីអុកស៊ីត និងអាសូតម៉ូណូអុកស៊ីតដែលបានពីចំហេះឥន្ធនៈផុស៊ីល ។ សារធាតុបំពុលទាំងនេះចូលទៅក្នុងបរិយាកាសបង្កបានជាអាស៊ីតស៊ុលផួរិច និងអាស៊ីតនីទ្រីច ( អាស៊ីតខ្សោយ ) ។
See lessតើភ្លៀងអាស៊ីតកើតពីសារធាតុបំពុលអ្វីខ្លះ ? បង្កបានជាអាស៊ីតអ្វីខ្លះ ?
លៀងអាស៊ីតកើតពិសារធាតុបំពុលដូចជាស្ពាន់ធ័រឌីអុកស៊ីត និងអាសូតម៉ូណូអុកស៊ីតដែលបានពីចំហេះឥន្ធនៈផុស៊ីល ។ សារធាតុបំពុលទាំងនេះចូលទៅក្នុងបរិយាកាសបង្កបានជាអាស៊ីតស៊ុលផួរិច និងអាស៊ីតនីទ្រីច ( អាស៊ីតខ្សោយ ) ។
លៀងអាស៊ីតកើតពិសារធាតុបំពុលដូចជាស្ពាន់ធ័រឌីអុកស៊ីត និងអាសូតម៉ូណូអុកស៊ីតដែលបានពីចំហេះឥន្ធនៈផុស៊ីល ។ សារធាតុបំពុលទាំងនេះចូលទៅក្នុងបរិយាកាសបង្កបានជាអាស៊ីតស៊ុលផួរិច និងអាស៊ីតនីទ្រីច ( អាស៊ីតខ្សោយ ) ។
See lessតើការបំពុលខ្យល់កើតឡើងពីណាខ្លះ ? ចូររៀបរាប ។
ការបំពុលខ្យល់កើតឡើងពី ៖ ប្រភពធម្មជាតិ ៖ • ដំណើរប្រព្រឹត្តនៃធម្មជាតិជាច្រើនបានបញ្ជូនភាគល្អិតតូចៗ និងលំអងផ្កា បន្ទុះភ្នំភ្លើងបានព្រួសចេញនូវពពកធូលិ និងផេះយ៉ាងច្រើនដែលពោរពេញទៅដោយឧស្ម័នពុលយ៉ាងច្រើន ។ សកម្មភាពមនុស្ស ៖ • របរកសិកម្ម និងការសាងសង់ • បម្រើបម្រាស់ឥន្ធនៈផូស៊ីនៅក្នុងយានយន្ត រោងចក្រនិងរោងចក្រអគ្គិRead more
ការបំពុលខ្យល់កើតឡើងពី ៖
See lessប្រភពធម្មជាតិ ៖
• ដំណើរប្រព្រឹត្តនៃធម្មជាតិជាច្រើនបានបញ្ជូនភាគល្អិតតូចៗ និងលំអងផ្កា បន្ទុះភ្នំភ្លើងបានព្រួសចេញនូវពពកធូលិ និងផេះយ៉ាងច្រើនដែលពោរពេញទៅដោយឧស្ម័នពុលយ៉ាងច្រើន ។
សកម្មភាពមនុស្ស ៖
• របរកសិកម្ម និងការសាងសង់
• បម្រើបម្រាស់ឥន្ធនៈផូស៊ីនៅក្នុងយានយន្ត រោងចក្រនិងរោងចក្រអគ្គិសនី ។
ចូរនិយាយពីកំណត់កំណើតភ្លៀងអាស៊ីត ។
និយាយពីកំណកំណើតភ្លៀងអាស៊ីត សកម្មភាពមនុស្ស បានបញ្ចេញឧស្ម័នស្ពាន់ធ័រឌីអុកស៊ីត (SO2) និងអាសូតម៉ូណូអុកស៊ីត (NO) ចូលទៅក្នុងបរិយាកាស ។ ក្នុងមណ្ឌលអាកាសរចល់ ស្ពាន់ធ័រឌីអុស៊ីត និងអាសូតម៉ូណូអុកស៊ិតប្លែងទៅជាអាស៊ីតស៊ុលផួរិច និងអាស៊ីតនីទ្រីច ។ អាស៊ីតទាំងនេះរលាយក្នុងទឹកនៅក្នុងមណ្ឌលអាកាសរចល់ និងធ្វើអាស៊ីតកម្មទឹកភ្Read more
និយាយពីកំណកំណើតភ្លៀងអាស៊ីត
See lessសកម្មភាពមនុស្ស បានបញ្ចេញឧស្ម័នស្ពាន់ធ័រឌីអុកស៊ីត (SO2) និងអាសូតម៉ូណូអុកស៊ីត (NO) ចូលទៅក្នុងបរិយាកាស ។ ក្នុងមណ្ឌលអាកាសរចល់ ស្ពាន់ធ័រឌីអុស៊ីត និងអាសូតម៉ូណូអុកស៊ិតប្លែងទៅជាអាស៊ីតស៊ុលផួរិច និងអាស៊ីតនីទ្រីច ។ អាស៊ីតទាំងនេះរលាយក្នុងទឹកនៅក្នុងមណ្ឌលអាកាសរចល់ និងធ្វើអាស៊ីតកម្មទឹកភ្លៀង ។ គ្រាប់ដំណក់អាស៊ីតទាំងនេះបានធ្លាក់ជាមួយទឹកភ្លៀងនៅពេលមានភ្លៀងធ្លាក់។
តើភ្លៀងអាស៊ីត និងកំណកអាកាសអាស៊ីតខុសគ្នាដូចម្តេច ?
ភ្លៀងអាស៊ីតនិងកំណកអាកាសអាស៊ីតខុសគ្នាដូចតទៅ ៖ • ភ្លៀងអាស៊ីតគឺជា ភ្លៀងដែលមានអត្រា PH តូចជា ៥.៦បណ្តាលមកពីការរលាយនៃសារធាតុបំពុលបរិយាកាសមួយចំនួននៅក្នុងចំហាយទឹក និងក្នុងខ្យល់ដូចជាស្ពាន់ធ័រឌីអុកស៊ីតអាសូតអុកស៊ីតជាដើម ។ • ចំណែកឯ កំណកអាកាសអាស៊ីតសំដៅទៅលើការធ្លាក់ចុះនៃសារធាតុអាស៊ីតទាំងអស់មកលើផ្ទៃដិក្នុងនោះមានទាRead more
ភ្លៀងអាស៊ីតនិងកំណកអាកាសអាស៊ីតខុសគ្នាដូចតទៅ ៖
See less• ភ្លៀងអាស៊ីតគឺជា ភ្លៀងដែលមានអត្រា PH តូចជា ៥.៦បណ្តាលមកពីការរលាយនៃសារធាតុបំពុលបរិយាកាសមួយចំនួននៅក្នុងចំហាយទឹក និងក្នុងខ្យល់ដូចជាស្ពាន់ធ័រឌីអុកស៊ីតអាសូតអុកស៊ីតជាដើម ។
• ចំណែកឯ កំណកអាកាសអាស៊ីតសំដៅទៅលើការធ្លាក់ចុះនៃសារធាតុអាស៊ីតទាំងអស់មកលើផ្ទៃដិក្នុងនោះមានទាំងភ្លៀង ព្រិល ភ្លៀងលាយព្រិល ទឹកកក ទឹកកកសំឡី អ័ព្ទដែលមានអត្រា PH តូចជាង ៥.៦ ឬក៏ជាការធ្លាក់ចុះនៃភាគល្អិតនៃសារធាតុអាស៊ីតស្ងួត។