Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើអ៊ីបមានរាងដូចម្ដេច?
អ៊ីប មានរាងជាបំពង់សរសៃឆ្មារៗបែកមែកប្រទាក់-ក្រឡាគ្នារង្វើលៗ ដែលបង្កើតបានជាសារពាង្គកាយរបស់ផ្សិតពហុកោសិកា។
អ៊ីប មានរាងជាបំពង់សរសៃឆ្មារៗបែកមែកប្រទាក់-ក្រឡាគ្នារង្វើលៗ ដែលបង្កើតបានជាសារពាង្គកាយរបស់ផ្សិតពហុកោសិកា។
See lessតើកោសិកានីមួយៗរបស់ផ្សិតរុំព័ទ្ធដោយអ្វី?មានរូបផ្គុំដូចម្តេច?
កោសិកានីមួយៗរបស់ផ្សិត រុំព័ទ្ធដោយភ្នាសគ្រោង។ កោសិការបស់ផ្សិតភាគច្រើនមានរូបផ្គុំជាអ៊ីប។
កោសិកានីមួយៗរបស់ផ្សិត រុំព័ទ្ធដោយភ្នាសគ្រោង។
See lessកោសិការបស់ផ្សិតភាគច្រើនមានរូបផ្គុំជាអ៊ីប។
តើផ្សិតទឹករស់នៅកន្លែងណាខ្លះ? វាចិញ្ចឹមជីវិតដូចម្តេច?
ផ្សិតទឹក រស់នៅក្នុងទឹកនិងកន្លែងសើម។ វាស៊ីសាកសពក្នុងទឹកជាអាហារ ហើយខ្លះទៀត ជាបរា-សិតលើសត្វក្នុងទឹក(ត្រី កង្កែប បង្កង...) និងលើរុក្ខជាតិដូចជា ដំឡូងបារាំង ពោតជាដើម។
ផ្សិតទឹក រស់នៅក្នុងទឹកនិងកន្លែងសើម។
See lessវាស៊ីសាកសពក្នុងទឹកជាអាហារ ហើយខ្លះទៀត ជាបរា-សិតលើសត្វក្នុងទឹក(ត្រី កង្កែប បង្កង…) និងលើរុក្ខជាតិដូចជា ដំឡូងបារាំង ពោតជាដើម។
តើស្លែភក់មានរូបរាងដូចម្ដេច?
ស្លែភក់ មានរូបរាងដូចជាដុំចាហួយមួយយ៉ាងធំដោយការភ្ជាប់ជាមួយគ្នារវាងកោសិការបស់វាជាច្រើន។
ស្លែភក់ មានរូបរាងដូចជាដុំចាហួយមួយយ៉ាងធំដោយការភ្ជាប់ជាមួយគ្នារវាងកោសិការបស់វាជាច្រើន។
See lessតើស្លែភក់ប្រើប្រាស់ជើងបញ្ឆោតដើម្បីធ្វើសកម្មភាពអ្វីខ្លះ?
• ស្លែភក់ ប្រើប្រាស់ជើងបញ្ឆោតដើម្បីធ្វើសកម្មភាពដូចជា៖ ការផ្លាស់ទី និងការចាប់ស៊ីអាហារ។
• ស្លែភក់ ប្រើប្រាស់ជើងបញ្ឆោតដើម្បីធ្វើសកម្មភាពដូចជា៖ ការផ្លាស់ទី និងការចាប់ស៊ីអាហារ។
See lessតើប្រូទីសផ្សិតជាភាវៈរស់ដូចម្ដេច? វាបន្តពូជតាមរយៈអ្វី? វាមានប៉ុន្មានក្រុម? អ្វីខ្លះ?
ប្រូទីសផ្សិត គឺជាភាវៈរស់បរជីព ដែលកោសិការបស់វាមានភ្នាសគ្រោង ហើយបន្តពូជតាមរយៈស្ប៉។ ប្រូទីសផ្សិតបន្តពូជតាមរយៈស្ប៉។ ប្រូទីសផ្សិតមាន 2 ក្រុមគឺ ស្លែភក់និងផ្សិតទឹក។
ប្រូទីសផ្សិត គឺជាភាវៈរស់បរជីព ដែលកោសិការបស់វាមានភ្នាសគ្រោង ហើយបន្តពូជតាមរយៈស្ប៉។ ប្រូទីសផ្សិតបន្តពូជតាមរយៈស្ប៉។ ប្រូទីសផ្សិតមាន 2 ក្រុមគឺ ស្លែភក់និងផ្សិតទឹក។
See lessតើសារាយមានផលប្រយោជន៍អ្វីខ្លះ?
សារាយមានផលប្រយោជន៍ដូចជា៖ • ជាអាហាររបស់ត្រីនិងសត្វរស់នៅក្នុងទឹក • ជាអាហាររបស់មនុស្ស ឬផលិតជាអាកា-អាកា(Agar-agar)ដែលជាសារធាតុសំខាន់សម្រាប់ បណ្តុះបាក់តេរីនៅក្នុងទីពិសោធន៍ • សារាយបង្កើនបរិមាណអុកស៊ីសែនរលាយក្នុងទឹកនិងបន្ថយកង្វក់ក្នុងទឹក។
សារាយមានផលប្រយោជន៍ដូចជា៖
See less• ជាអាហាររបស់ត្រីនិងសត្វរស់នៅក្នុងទឹក
• ជាអាហាររបស់មនុស្ស ឬផលិតជាអាកា-អាកា(Agar-agar)ដែលជាសារធាតុសំខាន់សម្រាប់
បណ្តុះបាក់តេរីនៅក្នុងទីពិសោធន៍
• សារាយបង្កើនបរិមាណអុកស៊ីសែនរលាយក្នុងទឹកនិងបន្ថយកង្វក់ក្នុងទឹក។
តើសារាយមានប៉ុន្មានក្រុម? អ្វីខ្លះ?
សារាយមាន 3 ក្រុមគឺ៖ • ក្រុមសារាយបៃតង • ក្រុមសារាយក្រហម • ក្រុមសារាយត្នោត។
សារាយមាន 3 ក្រុមគឺ៖
See less• ក្រុមសារាយបៃតង
• ក្រុមសារាយក្រហម
• ក្រុមសារាយត្នោត។
តើឌីយ៉ាតូមេជាអ្វី? វាមានប្រយោជន៍អ្វីខ្លះ?
ឌីយ៉ាតូមេ គឺជាប្រូទីសឯកកោសិកា។ ឌីយ៉ាតូមេមានប្រយោជន៍ដូចជា៖ • ចំណីរបស់ត្រីនិងសត្វនៅក្នុងទឹក។ • សំបករបស់វាមានជាតិស៊ីលីសដែលគេអាចច្នៃធ្វើ ជាថ្នាំដុសធ្មេញ។ • វត្ថុលម្អផ្សេងៗនៅពេលដែលវាងាប់។
ឌីយ៉ាតូមេ គឺជាប្រូទីសឯកកោសិកា។ ឌីយ៉ាតូមេមានប្រយោជន៍ដូចជា៖
See less• ចំណីរបស់ត្រីនិងសត្វនៅក្នុងទឹក។
• សំបករបស់វាមានជាតិស៊ីលីសដែលគេអាចច្នៃធ្វើ
ជាថ្នាំដុសធ្មេញ។
• វត្ថុលម្អផ្សេងៗនៅពេលដែលវាងាប់។
តើអឺគ្លែនគឺជាអ្វី?វាមានលក្ខណៈជាភាវៈបរជីព និងភាវៈរស់ស្វ័យជីពនៅណា?
• អឺគ្លែន គឺជាសារពាង្គកាយឯកកោសិកា។ វាមានលក្ខណៈជាប្រូទីសសត្វផងនិងរុក្ខជាតិផង។ • អឺគ្លែន ជាភាវៈរស់បរជីពនៅពេលគ្មានពន្លឺ និងជាភាវៈរស់ស្វ័យជីពនៅពេលមានពន្លឺ។
• អឺគ្លែន គឺជាសារពាង្គកាយឯកកោសិកា។ វាមានលក្ខណៈជាប្រូទីសសត្វផងនិងរុក្ខជាតិផង។
See less• អឺគ្លែន ជាភាវៈរស់បរជីពនៅពេលគ្មានពន្លឺ និងជាភាវៈរស់ស្វ័យជីពនៅពេលមានពន្លឺ។