Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើមជ្ឈដ្ឋានទឹកជួយអ្វីដល់កាម៉ែតឈ្មោល?
មជ្ឈដ្ឋានទឹក ជួយឱ្យកាម៉ែតឈ្មោលហែលទៅរកកាម៉ែតញីបាន។
មជ្ឈដ្ឋានទឹក ជួយឱ្យកាម៉ែតឈ្មោលហែលទៅរកកាម៉ែតញីបាន។
See lessតើរុក្ខជាតិគ្មានសរសៃនាំមានប៉ុន្មានក្រុមធំៗ? អ្វីខ្លះ? តើវារស់នៅកន្លែងណា? ហេតុអ្វី?
• ក្ខជាតិគ្មានសរសៃនាំមាន 2 ក្រុមធំៗគឺ៖ ស្លែ និងអេប៉ាទិច។ • រុក្ខជាតិគ្មានសរសៃនាំ រស់នៅតំបន់សើម ព្រោះនៅទីនោះ វាអាចស្រូបទឹកនិងសារធាតុចិញ្ចឹមដទៃទៀតដោយផ្ទាល់ពីបរិស្ថាន។
• ក្ខជាតិគ្មានសរសៃនាំមាន 2 ក្រុមធំៗគឺ៖ ស្លែ និងអេប៉ាទិច។
See less• រុក្ខជាតិគ្មានសរសៃនាំ រស់នៅតំបន់សើម ព្រោះនៅទីនោះ វាអាចស្រូបទឹកនិងសារធាតុចិញ្ចឹមដទៃទៀតដោយផ្ទាល់ពីបរិស្ថាន។
តើវដ្តជីវិតរុក្ខជាតិមានប៉ុន្មានដំណាក់កាល? ចូររៀបរាប់។ (សង្កេតរូបភាព 5.1)
វដ្តជីវិតរុក្ខជាតិមានពីរដំណាក់កាលគឺ៖ • ដំណាក់កាលស្ប៉រ៉ូភីត រុក្ខជាតិផលិតស្ប៉ ជាកោសិកាតូចៗដែលអាចលូតលាស់ជាសារពាង្គកាយថ្មី។ • ដំណាក់កាលកាម៉ែតូភីត រុក្ខជាតិផលិតកោសិកាភេទពីរបែបគឺកាម៉ែតឈ្មោលនិងកាម៉ែតញី។ កាម៉ែតទាំងពីរភ្ជាប់គ្នាបង្កើតបានជាស៊ីកូត បន្ទាប់មកលូតលាស់ជាស្ប៉រ៉ូភីត។ ស្ប៉រ៉ូភីតផលិតស្ប៉ដែលលូតលាស់ក្នុRead more
វដ្តជីវិតរុក្ខជាតិមានពីរដំណាក់កាលគឺ៖
See less• ដំណាក់កាលស្ប៉រ៉ូភីត រុក្ខជាតិផលិតស្ប៉ ជាកោសិកាតូចៗដែលអាចលូតលាស់ជាសារពាង្គកាយថ្មី។
• ដំណាក់កាលកាម៉ែតូភីត រុក្ខជាតិផលិតកោសិកាភេទពីរបែបគឺកាម៉ែតឈ្មោលនិងកាម៉ែតញី។ កាម៉ែតទាំងពីរភ្ជាប់គ្នាបង្កើតបានជាស៊ីកូត បន្ទាប់មកលូតលាស់ជាស្ប៉រ៉ូភីត។ ស្ប៉រ៉ូភីតផលិតស្ប៉ដែលលូតលាស់ក្នុងកាម៉ែតូភីត។ ក្រោយមក កាម៉ែតូភីតផលិតកាម៉ែតញី និងកាម៉ែតឈ្មោល ហើយវដ្តនេះផ្តើមសាជាថ្មី។
តើអ្នកវិទ្យាសាស្រ្តផ្តុំរុក្ខជាតិជាប៉ុន្មានក្រុមធំៗ?អ្វីខ្លះ?
អ្នកវិទ្យាសាស្រ្តផ្តុំរុក្ខជាតិជាពីរក្រុមធំៗគឺ៖ • រុក្ខជាតិគ្មានសរសៃនាំ • រុក្ខជាតិមានសរសៃនាំ។
អ្នកវិទ្យាសាស្រ្តផ្តុំរុក្ខជាតិជាពីរក្រុមធំៗគឺ៖
See less• រុក្ខជាតិគ្មានសរសៃនាំ
• រុក្ខជាតិមានសរសៃនាំ។
តើរុក្ខជាតិទាំងអស់ជាសារពាង្គកាយដូចម្តេច?
រុក្ខជាតិស្ទើរទាំងអស់ជាសារពាង្គកាយស្វ័យជីព ពហុ-កោសិកា(អឺការីយ៉ូត) ហើយគ្រប់កោសិការុក្ខជាតិព័ទ្ធជុំវិញដោយភ្នាសគ្រោងនិងឬភ្នាសសែលុយឡូស។
រុក្ខជាតិស្ទើរទាំងអស់ជាសារពាង្គកាយស្វ័យជីព ពហុ-កោសិកា(អឺការីយ៉ូត) ហើយគ្រប់កោសិការុក្ខជាតិព័ទ្ធជុំវិញដោយភ្នាសគ្រោងនិងឬភ្នាសសែលុយឡូស។
See lessហេតុអ្វីបានជាគេថាលីកែនជាសារពាង្គកាយ «ត្រួសត្រាយ»?
បានជាគេថាលីកែនជាសារពាង្គកាយ «ត្រួសត្រាយ» ពីព្រោះ វាជាសារពាង្គកាយទីមួយដែលកើតឡើងនៅលើថ្ម ក្នុងតំបន់់ក្រោយពេលមានបន្ទុះភ្នំភ្លើងឬភ្លើងឆេះ។ ពេល-វេលាកន្លងយូរទៅ លីកែនបំបែកថ្មបន្តិចម្ដងៗឱ្យទៅជាដីដែលនៅទីនោះសារពាង្គកាយដទៃទៀត អាចលូតលាស់បាន។
បានជាគេថាលីកែនជាសារពាង្គកាយ «ត្រួសត្រាយ»
See lessពីព្រោះ វាជាសារពាង្គកាយទីមួយដែលកើតឡើងនៅលើថ្ម ក្នុងតំបន់់ក្រោយពេលមានបន្ទុះភ្នំភ្លើងឬភ្លើងឆេះ។ ពេល-វេលាកន្លងយូរទៅ លីកែនបំបែកថ្មបន្តិចម្ដងៗឱ្យទៅជាដីដែលនៅទីនោះសារពាង្គកាយដទៃទៀត អាចលូតលាស់បាន។
តើលីកែនគឺជាអ្វី?
លីកែន គឺជាភាវៈរស់មួយបែបដែលកើតឡើងរវាងផ្សិតនិងសារាយឬបាក់តេរីស្វ័យជីពដែលរស់នៅរួមគ្នាក្នុងទំនាក់ទំនងជាសហប្រាណ។
លីកែន គឺជាភាវៈរស់មួយបែបដែលកើតឡើងរវាងផ្សិតនិងសារាយឬបាក់តេរីស្វ័យជីពដែលរស់នៅរួមគ្នាក្នុងទំនាក់ទំនងជាសហប្រាណ។
See lessតើស្ប៉របស់ផ្សិតផ្លាស់ទីទៅកន្លែងផ្សេងៗតាមរយៈអ្វី? វាលូតលាស់ដូចម្ដេច?
ស្ប៉របស់ផ្សិត ផ្លាស់ទីទៅកន្លែងផ្សេងៗតាមរយៈ ខ្យល់និងតាមទឹកហូរ។ ស្ប៉លូតលាស់នៅពេលដែលវាធ្លាក់ចំកន្លែងមានលក្ខខណ្ឌសមស្របសម្រាប់វា។
ស្ប៉របស់ផ្សិត ផ្លាស់ទីទៅកន្លែងផ្សេងៗតាមរយៈ ខ្យល់និងតាមទឹកហូរ។ ស្ប៉លូតលាស់នៅពេលដែលវាធ្លាក់ចំកន្លែងមានលក្ខខណ្ឌសមស្របសម្រាប់វា។
See lessចូរពិពណ៌នាពីការផ្ដល់ប្រយោជន៍របស់ផ្សិតទៅលើការលូតលាស់របស់រុក្ខជាតិ។
ប្រយោជន៍របស់ផ្សិតទៅលើការលូតលាស់របស់រុក្ខជាតិមានដូចតទៅ៖ ផ្សិតខ្លះជួយរុក្ខជាតិឱ្យកាន់តែលូតលាស់និងមានសុខភាពល្អ កាលណាអ៊ីបរបស់ផ្សិតដុះលើឫសរបស់រុក្ខជាតិនោះ។ អ៊ីប ពង្រាយនៅក្រោមដីស្រូបទឹកនិងសារធាតុចិញ្ចឹមពីដីឱ្យទៅរុក្ខជាតិ។ ដោយសារមានទឹកនិងសារធាតុចិញ្ចឹមគ្រប់គ្រាន់ រុក្ខជាតិនេះលូតលាស់កាន់តែរហ័សជាងរុក្ខជាតិដែRead more
ប្រយោជន៍របស់ផ្សិតទៅលើការលូតលាស់របស់រុក្ខជាតិមានដូចតទៅ៖ ផ្សិតខ្លះជួយរុក្ខជាតិឱ្យកាន់តែលូតលាស់និងមានសុខភាពល្អ កាលណាអ៊ីបរបស់ផ្សិតដុះលើឫសរបស់រុក្ខជាតិនោះ។ អ៊ីប ពង្រាយនៅក្រោមដីស្រូបទឹកនិងសារធាតុចិញ្ចឹមពីដីឱ្យទៅរុក្ខជាតិ។ ដោយសារមានទឹកនិងសារធាតុចិញ្ចឹមគ្រប់គ្រាន់ រុក្ខជាតិនេះលូតលាស់កាន់តែរហ័សជាងរុក្ខជាតិដែលគ្មានផ្សិតជាដៃគូ។ ផ្សិត ផ្ដល់អាហារលើសពីតម្រូវការដែលរុក្ខជាតិប្រើប្រាស់ហើយអាហារលើសនោះត្រូវបានស្តុកទុកក្នុងរុក្ខជាតិ។
See lessតើជំងឺផ្សិតអាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតដែរឬទេ? គេប្រើថ្នាំអ្វីដើម្បីព្យាបាល?
ជំងឺផ្សិតអាចឆ្លងរាលដាលពីមនុស្សម្នាក់ទៅម្នាក់ទៀតបានយ៉ាងរហ័ស។ គេប្រើថ្នាំអង់ទីផ្សិតដើម្បីព្យាបាលជំងឺដែលបង្កឡើងដោយផ្សិត។
ជំងឺផ្សិតអាចឆ្លងរាលដាលពីមនុស្សម្នាក់ទៅម្នាក់ទៀតបានយ៉ាងរហ័ស។ គេប្រើថ្នាំអង់ទីផ្សិតដើម្បីព្យាបាលជំងឺដែលបង្កឡើងដោយផ្សិត។
See less