Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ចូរប្អូនសរសេរសមីការសង្ខេបរស្មីសំយោគ។
សមីការសង្ខេបរស្មីសំយោគមានដូចខាងក្រោម៖ 6CO2 + 6H2O (ពន្លឺព្រះអាទិត្យ)/(ក្លរ៉ូភីល) C6H12O6 + 6O2 ឧស្ម័នកាបូនិច ទឹក គ្លុយកូស អុកស៊ីសែន
សមីការសង្ខេបរស្មីសំយោគមានដូចខាងក្រោម៖
6CO2 + 6H2O (ពន្លឺព្រះអាទិត្យ)/(ក្លរ៉ូភីល) C6H12O6 + 6O2
See lessឧស្ម័នកាបូនិច ទឹក គ្លុយកូស អុកស៊ីសែន
តើកត្តាអ្វីខ្លះដែលចូលរួមដំណើររស្មីសំយោគ?
កត្តាដែលចូលរួមដំណើររស្មីសំយោគមានដូចខាងក្រោម៖ អាំងតង់ស៊ីតេពន្លឺ សីតុណ្ហភាព ទឹក ដង់ស៊ីតេឧស្ម័នកាបូនិច សារធាតុខនិជ។
កត្តាដែលចូលរួមដំណើររស្មីសំយោគមានដូចខាងក្រោម៖
See less អាំងតង់ស៊ីតេពន្លឺ
សីតុណ្ហភាព
ទឹក
ដង់ស៊ីតេឧស្ម័នកាបូនិច
សារធាតុខនិជ។
ចូររៀបរាប់សង្ខេបពីដំណាក់កាលទី2 នៃរស្មីសំយោគ។
ដំណាក់កាលទី2 ជាការប្រើប្រាស់ថាមពលសម្រាប់ ផលិតអាហារ(ស្ករ)។ សម្រាប់ដំណើរការនេះ កោសិកាត្រូវការរូបធាតុពីរគឺ ទឹក(H2O) និងឧស្ម័នកាបូនិច(CO2)។ ក្នុងក្លរ៉ូប្លាស ទឹកនិងឧស្ម័នកានិចទទួលរងប្រតិកម្មគីមីជាបន្តបន្ទាប់ បង្កើតបានគ្លុយកូស(C6H12O6) និងអុកស៊ីសែន(O2) ។

See lessតើក្លរ៉ូភីលមាននាទីដូចម្ដេច?
ក្លរ៉ូភីល(ពណ៌បៃតង)មាននាទីចាប់យក ពន្លឺព្រះអាទិត្យដើម្បីឱ្យរស្មីសំយោគប្រព្រឹត្តទៅបាន។
ក្លរ៉ូភីល(ពណ៌បៃតង)មាននាទីចាប់យក
See lessពន្លឺព្រះអាទិត្យដើម្បីឱ្យរស្មីសំយោគប្រព្រឹត្តទៅបាន។
តើរស្មីសំយោគចែកចេញជាប៉ុន្មានដំណាក់កាល? អ្វីខ្លះ?
រស្មីសំយោគចែកចេញជា 2 ដំណាក់កាលគឺ៖ • ដំណាក់កាលទី 1 : ការចាប់យកពន្លឺ ព្រះអាទិត្យ • ដំណាក់កាលទី 2 : ការផលិតស្ករ។
រស្មីសំយោគចែកចេញជា 2 ដំណាក់កាលគឺ៖
See less• ដំណាក់កាលទី 1 : ការចាប់យកពន្លឺ
ព្រះអាទិត្យ
• ដំណាក់កាលទី 2 : ការផលិតស្ករ។
ដូចម្ដេចដែលហៅថាបរជីព?
ដែលហៅថាបរជីពគឺជាសារពាង្គកាយដែលមិនអាចផលិតអាហាររបស់វាដោយផ្ទាល់បាន។
ដែលហៅថាបរជីពគឺជាសារពាង្គកាយដែលមិនអាចផលិតអាហាររបស់វាដោយផ្ទាល់បាន។
See lessដូចម្ដេចដែលហៅថាស្វ័យជីព?
ដែលហៅថាស្វ័យជីពគឺជាសារពាង្គកាយដែលផលិតអាហាររបស់វាបានដោយខ្លួនឯងផ្ទាល់។
ដែលហៅថាស្វ័យជីពគឺជាសារពាង្គកាយដែលផលិតអាហាររបស់វាបានដោយខ្លួនឯងផ្ទាល់។
See lessតើរស្មីសំយោគជាអ្វី?
រស្មីសំយោគជាដំណើរការដែលកោសិកាចាប់យកថាមពលពន្លឺព្រះអាទិត្យ ហើយប្រើប្រាស់ថាមពលនេះដើម្បីផលិតអាហារ។
រស្មីសំយោគជាដំណើរការដែលកោសិកាចាប់យកថាមពលពន្លឺព្រះអាទិត្យ ហើយប្រើប្រាស់ថាមពលនេះដើម្បីផលិតអាហារ។
See lessតើភាវៈរស់ស្ទើរទាំងអស់ទទួលបានថាមពលពីប្រភពណា?
ភាវៈរស់ស្ទើរតែទាំងអស់ទទួលបានថាមពលដោយផ្ទាល់ឬប្រយោលពីថាមពលពន្លឺព្រះអាទិត្យក្នុងពេលធ្វើរស្មីសំយោគ។
ភាវៈរស់ស្ទើរតែទាំងអស់ទទួលបានថាមពលដោយផ្ទាល់ឬប្រយោលពីថាមពលពន្លឺព្រះអាទិត្យក្នុងពេលធ្វើរស្មីសំយោគ។
See lessតើរុក្ខជាតិសារាយ និងបាក់តេរីមួយចំនួនប្រើប្រាស់ពន្លឺព្រះអាទិត្យដើម្បីអ្វី?
រុក្ខជាតិសារាយ និងបាក់តេរីមួយចំនួនប្រើប្រាស់ពន្លឺព្រះអាទិត្យដើម្បី ផលិតអាហាររបស់ខ្លួន។
រុក្ខជាតិសារាយ និងបាក់តេរីមួយចំនួនប្រើប្រាស់ពន្លឺព្រះអាទិត្យដើម្បី ផលិតអាហាររបស់ខ្លួន។
See less