Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើល្បើងអាស៊ីតឡាក់ទិចជាអ្វី?
ល្បើងអាស៊ីតឡាក់ទិចគឺជាលំនាំមួយបែបដែលអាចផ្ដល់បានថាមពល និងអាស៊ីតឡាក់ទិចទៅឱ្យកោសិកាបាន នៅពេលណាមួយដែលកោសិកាខ្វះអុកស៊ីសែន ប្រើប្រាស់។
ល្បើងអាស៊ីតឡាក់ទិចគឺជាលំនាំមួយបែបដែលអាចផ្ដល់បានថាមពល និងអាស៊ីតឡាក់ទិចទៅឱ្យកោសិកាបាន នៅពេលណាមួយដែលកោសិកាខ្វះអុកស៊ីសែន
See lessប្រើប្រាស់។
តើឧស្ម័នកាបូនិចមានផលប្រយោជន៍អ្វីខ្លះចំពោះឧស្សហកម្មផលិតអាហារ?
ឧស្ម័នកាបូនិចមានផលប្រយោជន៍ចំពោះឧស្សហកម្មផលិតអាហារដូចជា ៖ ធ្វើឱ្យម្សៅនំប៉័ងឡើងប៉ោងរីកមាឌ។ ធ្វើឱ្យមានពពុះក្នុងស្រាបៀរផងដែរ។
ឧស្ម័នកាបូនិចមានផលប្រយោជន៍ចំពោះឧស្សហកម្មផលិតអាហារដូចជា ៖
See less ធ្វើឱ្យម្សៅនំប៉័ងឡើងប៉ោងរីកមាឌ។
ធ្វើឱ្យមានពពុះក្នុងស្រាបៀរផងដែរ។
តើល្បើងអាល់កុលមានសារៈសំខាន់ដូចម្ដេចខ្លះចំពោះការផលិតស្បៀងអាហារ?
ល្បើងអាល់កុលមានសារៈសំខាន់ចំពោះវិស័យផលិត ស្បៀងអាហារដូចជា ៖ នំប៉័ង ការផលិតស្រាបៀរ។
ល្បើងអាល់កុលមានសារៈសំខាន់ចំពោះវិស័យផលិត
See lessស្បៀងអាហារដូចជា ៖
នំប៉័ង
ការផលិតស្រាបៀរ។
តើល្បើងអាល់កុលជាអ្វី?
ល្បើងអាល់កុលគឺជាលំនាំដែលមេដំបែនិងសារពាង្គ-កាយឯកកោសិកាមួយចំនួនបំបែកម៉ូលេគុលស្ករហើយផលិតផលដែលទទួលបានមានដូចជា ថាមពល ឧស្ម័ន-កាបូនិច និងអាល់កុល។
ល្បើងអាល់កុលគឺជាលំនាំដែលមេដំបែនិងសារពាង្គ-កាយឯកកោសិកាមួយចំនួនបំបែកម៉ូលេគុលស្ករហើយផលិតផលដែលទទួលបានមានដូចជា ថាមពល ឧស្ម័ន-កាបូនិច និងអាល់កុល។
See lessតើល្បើងមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
• ល្បើងមាន 2 ប្រភេទគឺ ៖ ល្បើងអាល់កុល និងល្បើងអាស៊ីតឡាក់ទិច ។
• ល្បើងមាន 2 ប្រភេទគឺ ៖ ល្បើងអាល់កុល និងល្បើងអាស៊ីតឡាក់ទិច ។
See lessតើល្បើងជាអ្វី? ចូរលើកឧទាហរណ៍មកបញ្ជាក់។
ល្បើងគឺជាលំនាំឬដំណើរការណាមួយដែលកោសិ-កាអាចទទួលបានថាមពលមកពីអាហារដោយមិន-ចាំបាច់ប្រើប្រាស់អុកស៊ីសែននោះទេ។ ឧទាហរណ៍ សារពាង្គកាយខ្លះដូចជាបាក់តេរី អាចរស់នៅកន្លែងគ្មានអុកស៊ីសែនដូចជា ក្នុងជម្រៅនៃមហាស-មុទ្រ ឬក្នុងភក់បាតបឹង។
ល្បើងគឺជាលំនាំឬដំណើរការណាមួយដែលកោសិ-កាអាចទទួលបានថាមពលមកពីអាហារដោយមិន-ចាំបាច់ប្រើប្រាស់អុកស៊ីសែននោះទេ។
See lessឧទាហរណ៍ សារពាង្គកាយខ្លះដូចជាបាក់តេរី អាចរស់នៅកន្លែងគ្មានអុកស៊ីសែនដូចជា ក្នុងជម្រៅនៃមហាស-មុទ្រ ឬក្នុងភក់បាតបឹង។
តើដំណើរការទាំង២រួមគ្នាបង្កើតបានជាអ្វី?
ដំណើរការទាំង 2 រួមគ្នាបង្កើតបានជា វដ្ដមួយដែលមានស្ថិរភាពនៃកម្រិតអុកស៊ីសែននិងឧស្ម័នកាបូនិចនៅក្នុងបរិយាកាសផែនដី។
ដំណើរការទាំង 2 រួមគ្នាបង្កើតបានជា វដ្ដមួយដែលមានស្ថិរភាពនៃកម្រិតអុកស៊ីសែននិងឧស្ម័នកាបូនិចនៅក្នុងបរិយាកាសផែនដី។
See lessតើរូបធាតុដើមអ្វីខ្លះសម្រាប់ដង្ហើមកោសិកា?ផលិតផលអ្វីខ្លះបានពីដង្ហើមកោសិកា?
រូបធាតុដើមសម្រាប់ដង្ហើមកោសិកាគឺ ស្ករនិងអុកស៊ីសែន ។ ផលិតផលដែលបានពីដង្ហើមកោសិកាមានឧស្ម័នកាបូនិច និងទឹក។
រូបធាតុដើមសម្រាប់ដង្ហើមកោសិកាគឺ ស្ករនិងអុកស៊ីសែន ។ ផលិតផលដែលបានពីដង្ហើមកោសិកាមានឧស្ម័នកាបូនិច និងទឹក។
See lessចូរប្អូនសរសេសមីការដង្ហើមកោសិកា។
សមីការដង្ហើមកោសិកាមានដូចខាងក្រោម៖ C6H12O6 + 6O2 6CO2 + 6H2O + ថាមពល គ្លុយកូស អុកស៊ីសែន មីតូកុងឌ្រី កាបូនិច ទឹក
សមីការដង្ហើមកោសិកាមានដូចខាងក្រោម៖
C6H12O6 + 6O2 6CO2 + 6H2O + ថាមពល
See lessគ្លុយកូស អុកស៊ីសែន មីតូកុងឌ្រី កាបូនិច ទឹក
ចូរប្រៀបធៀបពីដំណាក់កាលទាំងពីរនៃដង្ហើមកោសិកា។
-ដំណាក់កាលទី 1 នៃដង្ហើមកោសិកា : គឺកើតឡើងនៅក្នុងស៊ីតូប្លាសនៃកោសិកា។ នៅទីនោះ គ្លុយកូសបំបែកជាម៉ូលេគុលតូចៗ។ អុកស៊ីសែនមិនត្រូវបានប្រើប្រាស់ទេ ហើយមានបរិមាណថាមពលតិចតួចតែប៉ុណ្ណោះ។ -ដំណាក់កាលទី 2 នៃដង្ហើមកោសិកា : គឺកើតឡើងនៅក្នុងមីតូកុងឌ្រីនៃកោសិកា។ នៅទីនោះ ម៉ូលេគុលគ្លុយកូសត្រូវបានបំបែកបន្តទៀត។ ប្រតិកម្មគីមីទRead more
-ដំណាក់កាលទី 1 នៃដង្ហើមកោសិកា : គឺកើតឡើងនៅក្នុងស៊ីតូប្លាសនៃកោសិកា។ នៅទីនោះ គ្លុយកូសបំបែកជាម៉ូលេគុលតូចៗ។ អុកស៊ីសែនមិនត្រូវបានប្រើប្រាស់ទេ ហើយមានបរិមាណថាមពលតិចតួចតែប៉ុណ្ណោះ។
See less-ដំណាក់កាលទី 2 នៃដង្ហើមកោសិកា : គឺកើតឡើងនៅក្នុងមីតូកុងឌ្រីនៃកោសិកា។ នៅទីនោះ ម៉ូលេគុលគ្លុយកូសត្រូវបានបំបែកបន្តទៀត។ ប្រតិកម្មគីមីទាំងនេះត្រូវការអុកស៊ីសែនហើយបញ្ចេញថាមពលយ៉ាងច្រើន។