Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ចូររៀបរាប់ពីលក្ខណៈនៃខួរតូច។
• ខួរតូច ស្ថិតនៅខាងក្រោយនិងខាងក្រោមនៃខួរធំ។វាមានអឌ្ឈគោលខួរចំនួនពីរ។ ខួរតូច បង្កឡើងពី សារធាតុប្រផេះនិងសារធាតុស។
• ខួរតូច ស្ថិតនៅខាងក្រោយនិងខាងក្រោមនៃខួរធំ។វាមានអឌ្ឈគោលខួរចំនួនពីរ។ ខួរតូច បង្កឡើងពី សារធាតុប្រផេះនិងសារធាតុស។
See lessតើអ៊ីប៉ូតាឡាមុសស្ថិតនៅទីកន្លែងណា? វាមាននាទីដូចម្ដេចខ្លះ?
អ៊ីប៉ូតាឡាមុស ស្ថិតនៅខាងក្រោមតាឡាមុស។ អ៊ីប៉ូតាឡាមុសមាននាទីដូចខាងក្រោម៖ • ត្រួតពិនិត្យវេទនារម្មណ៍សំខាន់ៗទាក់ទងនឹង ការថែរក្សាលំនឹងដូចជា ការស្រេក ការឃ្លាន។ • តំហែរក្សាសីតុណ្ហភាព តុល្យភាពទឹក និង សម្ពាធឈាម។ • បង្កើតឬភ្ញោចការបញ្ចេញអរម៉ូនរបស់អីប៉ូភីស។
អ៊ីប៉ូតាឡាមុស ស្ថិតនៅខាងក្រោមតាឡាមុស។ អ៊ីប៉ូតាឡាមុសមាននាទីដូចខាងក្រោម៖
See less• ត្រួតពិនិត្យវេទនារម្មណ៍សំខាន់ៗទាក់ទងនឹង ការថែរក្សាលំនឹងដូចជា ការស្រេក ការឃ្លាន។
• តំហែរក្សាសីតុណ្ហភាព តុល្យភាពទឹក និង សម្ពាធឈាម។
• បង្កើតឬភ្ញោចការបញ្ចេញអរម៉ូនរបស់អីប៉ូភីស។
ចូរពិពណ៌នាពីនាទីតាឡាមុស។
តាឡាមុស មាននាទីជាស្ថានីយបញ្ជូនព័ត៌មាន បន្ត។ វាចាប់យកអាំងភ្លុចពីណឺរ៉ូនវិញាណនាំដែលចូលទៅក្នុងខួរក្បាល។ តាមរយៈស៊ីណាប់ជាមួយណឺរ៉ូន ផ្សេងៗទៀត តាឡាមុសដឹកនាំអាំងភ្លុចទៅផ្នែកត្រឹមត្រូវនៃសំបកខួរដែលនៅទីនោះ វានឹងត្រូវបានបកស្រាយ។ លើសពីនេះ តាឡាមុសជ្រើសរើសរំញោច។ ប្រសិនបើខួរក្បាលទទួលគ្រប់រំញោចដែលសារពាង្គកាយទទួលបានពីRead more
តាឡាមុស មាននាទីជាស្ថានីយបញ្ជូនព័ត៌មាន បន្ត។ វាចាប់យកអាំងភ្លុចពីណឺរ៉ូនវិញាណនាំដែលចូលទៅក្នុងខួរក្បាល។ តាមរយៈស៊ីណាប់ជាមួយណឺរ៉ូន ផ្សេងៗទៀត តាឡាមុសដឹកនាំអាំងភ្លុចទៅផ្នែកត្រឹមត្រូវនៃសំបកខួរដែលនៅទីនោះ វានឹងត្រូវបានបកស្រាយ។ លើសពីនេះ តាឡាមុសជ្រើសរើសរំញោច។ ប្រសិនបើខួរក្បាលទទួលគ្រប់រំញោចដែលសារពាង្គកាយទទួលបានពីមជ្ឈដ្ឋាន វានឹងធ្វើឱ្យរំភើបយ៉ាងខ្លាំង។តាឡាមុស បង្ការបន្ទុកច្រើនហួសខាងវិញ្ញាណ។
See lessតើតាឡាមុសមានលក្ខណៈដូចម្ដេច?
តាឡាមុស មានទម្រង់រាងដូចស៊ុតមួយគូ។ វាកើតឡើងពីសារធាតុ ប្រផេះ។ តាឡាមុស ស្ថិតនៅផ្នែកបាតនៃខួរធំ។
តាឡាមុស មានទម្រង់រាងដូចស៊ុតមួយគូ។ វាកើតឡើងពីសារធាតុ ប្រផេះ។ តាឡាមុស ស្ថិតនៅផ្នែកបាតនៃខួរធំ។
See lessតើខួរធំចែកចេញជាប៉ុន្មានអឌ្ឈគោលខួរ? អ្វីខ្លះ? ចូរបញ្ជាក់។
ខួរធំចែកចេញជា 2 អឌ្ឈគោលខួរគឺ ៖ • អឌ្ឈគោលខួរខាងស្ដាំ : មានផ្ទុកព័ត៌មានដែលអាចត្រួតពិនិត្យចលនាសារពាង្គកាយចំហៀងខាងឆ្វេង។ វាក៏ជាមជ្ឈមណ្ឌលនៃតន្ត្រីនិងសិល្បៈ។ • អឌ្ឈគោលខួរខាងឆ្វេង : មានផ្ទុកព័ត៌មានដែលអាចត្រួតពិនិត្យចលនាសារពាង្គកាយចំហៀងខាងស្ដាំ។ វាក៏ជាមជ្ឈមណ្ឌលនៃការគណនា។
ខួរធំចែកចេញជា 2 អឌ្ឈគោលខួរគឺ ៖
See less• អឌ្ឈគោលខួរខាងស្ដាំ : មានផ្ទុកព័ត៌មានដែលអាចត្រួតពិនិត្យចលនាសារពាង្គកាយចំហៀងខាងឆ្វេង។ វាក៏ជាមជ្ឈមណ្ឌលនៃតន្ត្រីនិងសិល្បៈ។
• អឌ្ឈគោលខួរខាងឆ្វេង : មានផ្ទុកព័ត៌មានដែលអាចត្រួតពិនិត្យចលនាសារពាង្គកាយចំហៀងខាងស្ដាំ។ វាក៏ជាមជ្ឈមណ្ឌលនៃការគណនា។
តើសំបកខួរមាននាទីដូចម្ដេចខ្លះ?
សំបកខួរមាននាទីត្រួតពិនិត្យសកម្មភាពច្រើន ដូចជា សតិ(ការចងចាំ) ប្រឌិតញាណ ការពិចារណា។
សំបកខួរមាននាទីត្រួតពិនិត្យសកម្មភាពច្រើន ដូចជា សតិ(ការចងចាំ) ប្រឌិតញាណ ការពិចារណា។
See lessតើសារធាតុសនៃខួរធំបង្កឡើងពីអ្វី?
សារធាតុសនៃខួរធំបង្កឡើងពីភីបប្រសាទ(អាក់-សូននិងស្រទាប់មីញ៉េលីន)។
សារធាតុសនៃខួរធំបង្កឡើងពីភីបប្រសាទ(អាក់-សូននិងស្រទាប់មីញ៉េលីន)។
See lessតើផ្នត់សំបកខួរមាននាទីដូចម្ដេចខ្លះ?
ផ្នត់សំបកខួរមានប្រយោជន៍ដូច បង្កើនផ្ទៃតំបន់សារធាតុប្រផេះយ៉ាងធំធេង ហើយជួយបង្កើនបំណិននៃការគិតផងដែរ។
ផ្នត់សំបកខួរមានប្រយោជន៍ដូច បង្កើនផ្ទៃតំបន់សារធាតុប្រផេះយ៉ាងធំធេង ហើយជួយបង្កើនបំណិននៃការគិតផងដែរ។
See lessតើសារធាតុប្រផេះបង្កឡើងពីអ្វី?
សារធាតុប្រផេះ បង្កឡើងពីតួកោសិការបស់ណឺរ៉ូនចលករនិងអន្តរណឺរ៉ូនយ៉ាងច្រើន។
សារធាតុប្រផេះ បង្កឡើងពីតួកោសិការបស់ណឺរ៉ូនចលករនិងអន្តរណឺរ៉ូនយ៉ាងច្រើន។
See lessតើផ្នែកសំខាន់ជាងគេនៃខួរធំជាអ្វី?
• ផ្នែកសំខាន់ជាងគេនៃខួរធំគឺ សំបកខួរ ដែលជាស្រទាប់សារធាតុប្រផេះមានកម្រាស់ពី 2-4 mm។
• ផ្នែកសំខាន់ជាងគេនៃខួរធំគឺ សំបកខួរ ដែលជាស្រទាប់សារធាតុប្រផេះមានកម្រាស់ពី 2-4 mm។
See less