Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើសរីរាង្គវិញ្ញាណប៉ុន្មានបែប? អ្វីខ្លះ?
សរីរាង្គវិញ្ញាណមាន 5 បែបគឺ៖ • ចក្ខុវិញ្ញាណ(ភ្នែក) • ជីវ្ហាវិញ្ញាណ(អណ្ដាត) • ឃានវិញ្ញាណ(ច្រមុះ) • សោតវិញ្ញាណ(ត្រចៀក) • កាយវិញ្ញាណ(ស្បែក)។
សរីរាង្គវិញ្ញាណមាន 5 បែបគឺ៖
See less• ចក្ខុវិញ្ញាណ(ភ្នែក)
• ជីវ្ហាវិញ្ញាណ(អណ្ដាត)
• ឃានវិញ្ញាណ(ច្រមុះ)
• សោតវិញ្ញាណ(ត្រចៀក)
• កាយវិញ្ញាណ(ស្បែក)។
តើផលប៉ះពាល់នៃថ្នាំទៅលើប្រព័ន្ធប្រសាទមានអ្វីខ្លះ? ចូរបញ្ជាក់។
ផលប៉ះពាល់នៃថ្នាំទៅលើប្រព័ន្ធប្រសាទមានដូចតទៅ៖ អាល់កុល : នៅពេលទទួលទានចូល អាល់កុ-លឆ្លងកាត់តាមភ្នាសក្រពះនិងភ្នាសពោះវៀនតូ-ចចូលទៅក្នុងប្រដាប់របត់ឈាម។ អាល់កុល-ពន្យឺតសកម្មភាពមជ្ឈមណ្ឌលប្រសាទ។ ការវិ- និច្ឆ័យ ការពិចារណា សតិ និងការប្រមូលផ្ដុំអា- រម្មត្រូវថយចុះ។ ការប្រើប្រាស់អាល់កុលច្រើន-ហួស បំផ្លាញកោសិកាខួរក្បាRead more
ផលប៉ះពាល់នៃថ្នាំទៅលើប្រព័ន្ធប្រសាទមានដូចតទៅ៖
See lessអាល់កុល : នៅពេលទទួលទានចូល អាល់កុ-លឆ្លងកាត់តាមភ្នាសក្រពះនិងភ្នាសពោះវៀនតូ-ចចូលទៅក្នុងប្រដាប់របត់ឈាម។ អាល់កុល-ពន្យឺតសកម្មភាពមជ្ឈមណ្ឌលប្រសាទ។ ការវិ-
និច្ឆ័យ ការពិចារណា សតិ និងការប្រមូលផ្ដុំអា-
រម្មត្រូវថយចុះ។ ការប្រើប្រាស់អាល់កុលច្រើន-ហួស បំផ្លាញកោសិកាខួរក្បាលនិងថ្លើម។
• កាផេអ៊ីន : បង្កើនល្បឿនសកម្មភាពនៃមជ្ឈម- ណ្ឌលប្រសាទ។ ការផឹកកាផេអ៊ីនច្រើនហួស អាចបង្កើនអត្រាចង្វាក់បេះដូងនិងបណ្ដាលឱ្យ-
រសាប់រសល់ ដំណើរញ័រៗ ដេកមិនលក់។ វាក៏អាចភ្ញោចតម្រងនោមឱ្យផលិតទឹកនោមច្រើន-ដែរ។ កាផេអ៊ីនមាននៅក្នុងកាផែ តែ កូកា និង
ភេសជ្ជៈជាច្រើនទៀត។
• សារធាតុនីកូទីន : មាននៅក្នុងថ្នាំជក់ បារី។
វាបង្កើនការបញ្ចេញអរម៉ូនអេពីណេព្រីន នីកូទី-ន បង្កើនអត្រាចង្វាក់បេះដូង សម្ពាធឈាម អ-ត្រាដង្ហើម និងការបញ្ចេញជាតិអាស៊ីតក្នុង-
ក្រពះ។
តើប្រព័ន្ធប្រសាទស្វ័យប្រវត្តិចែកចេញជាប៉ុន្មាន? អ្វីខ្លះ? ចូរបញ្ជាក់។
ប្រព័ន្ធប្រសាទស្វ័យប្រវត្តិចែកចេញជា ២ គឺ៖ • ប្រព័ន្ធប្រសាទសាំប៉ាទិច : មានសកម្មភាពនៅពេលមានភាពតានតឹង។ ឧទាហរណ៍ បើអ្នករត់-ប្រណាំងប្រវែង 100m អាំងភ្លុចប្រសាទបញ្ជាឱ្យបេះដូងដើរលឿននិងសម្ពាធឈាមខ្ពស់។ កម្រិតស្ករក្នុងឈាមខ្ពស់ ដូចនេះអ្នកអាចមានថាមពលបន្ថែមទៀត។ ប្រតិកម្មទាំងអស់នេះ អាចជួយឱ្យអ្នកធ្វើចលនាបានលឿន។ • ប្Read more
ប្រព័ន្ធប្រសាទស្វ័យប្រវត្តិចែកចេញជា ២ គឺ៖
See less• ប្រព័ន្ធប្រសាទសាំប៉ាទិច : មានសកម្មភាពនៅពេលមានភាពតានតឹង។ ឧទាហរណ៍ បើអ្នករត់-ប្រណាំងប្រវែង 100m អាំងភ្លុចប្រសាទបញ្ជាឱ្យបេះដូងដើរលឿននិងសម្ពាធឈាមខ្ពស់។ កម្រិតស្ករក្នុងឈាមខ្ពស់ ដូចនេះអ្នកអាចមានថាមពលបន្ថែមទៀត។ ប្រតិកម្មទាំងអស់នេះ អាចជួយឱ្យអ្នកធ្វើចលនាបានលឿន។
• ប្រព័ន្ធប្រសាទប៉ារ៉ាសាំប៉ាទិច : មានអំពើបញ្ច្រា-ស់គ្នានឹងផលនៃប្រព័ន្ធប្រសាទសាំប៉ាទិច។
បន្ទាប់ពីមានភាពអាសន្ន ប្រព័ន្ធប្រសាទប៉ារ៉ា-សាំប៉ាទិចធ្វើឱ្យសារពាង្គកាយត្រឡប់ទៅស្ថាន-ភាពធម្មតាវិញ។ សរសៃប្រសាទលលាដ៏ក្បាលជាសរសៃប្រសាទសំខាន់នៅក្នុងប្រព័ន្ធប្រសាទ-
ប៉ារ៉ាសាំប៉ាទិច។
តើបរិមណ្ឌលប្រសាទចែកចេញជាប៉ុន្មានក្រុម? អ្វីខ្លះ? ចូរបញ្ជាក់។
បរិមណ្ឌលប្រសាទចែកចេញជា 2 ក្រុមគឺ៖ • ប្រព័ន្ធប្រសាទសូម៉ាទិច : មានណឺរ៉ូនចលករ ដែលភ្ជាប់មជ្ឈមណ្ឌលប្រសាទទៅនឺងសាច់ដុំ-ឆ្នូតឬសាច់ដុំឆន្ទៈ។ • ប្រព័ន្ធប្រសាទស្វ័យប្រវត្តិ : គឺណឺរ៉ូនរបស់វាធ្វើដំណើរទៅក្រពេញ សាច់ដុំរលីង និងសាច់ដុំ-បេះដូង។ ដំណើរការនេះមិនស្ថិតនៅក្រោមការ-ត្រួតពិនិត្យឆន្ទៈទេ។
បរិមណ្ឌលប្រសាទចែកចេញជា 2 ក្រុមគឺ៖
See less• ប្រព័ន្ធប្រសាទសូម៉ាទិច : មានណឺរ៉ូនចលករ
ដែលភ្ជាប់មជ្ឈមណ្ឌលប្រសាទទៅនឺងសាច់ដុំ-ឆ្នូតឬសាច់ដុំឆន្ទៈ។
• ប្រព័ន្ធប្រសាទស្វ័យប្រវត្តិ : គឺណឺរ៉ូនរបស់វាធ្វើដំណើរទៅក្រពេញ សាច់ដុំរលីង និងសាច់ដុំ-បេះដូង។ ដំណើរការនេះមិនស្ថិតនៅក្រោមការ-ត្រួតពិនិត្យឆន្ទៈទេ។
តើបរិមណ្ឌលប្រសាទមានសរសៃអ្វីខ្លះ? ចូរបញ្ជាក់។
បរិមណ្ឌលប្រសាទមានសរសៃដូចជា៖ • សរសៃប្រសាទលលាដ៏ក្បាល : មាន 12 គូ ដែលបែកចេញពីខួរក្បាល។ មួយផ្នែកធំ វាភ្ជាប់ទៅនឹងតំបន់នៅក្នុងក្បាលនិងផ្ទៃមុខ។ វាធ្វើឱ្យសា-ច់ដុំភ្នែកនិងអណ្ដាតមានចលនា។ • សរសៃប្រសាទឆ្អឹងខ្នង : មាន 31 គូ ដែលបែកចេញពីខួរឆ្អឹងខ្នង។ មុននឹងចូលទៅក្នុងខួរឆ្អឹង-ខ្នងសរសៃប្រសាទឆ្អឹងខ្នងនីមួយៗបែកខ្នែង។Read more
បរិមណ្ឌលប្រសាទមានសរសៃដូចជា៖
See less• សរសៃប្រសាទលលាដ៏ក្បាល : មាន 12 គូ ដែលបែកចេញពីខួរក្បាល។ មួយផ្នែកធំ វាភ្ជាប់ទៅនឹងតំបន់នៅក្នុងក្បាលនិងផ្ទៃមុខ។
វាធ្វើឱ្យសា-ច់ដុំភ្នែកនិងអណ្ដាតមានចលនា។
• សរសៃប្រសាទឆ្អឹងខ្នង : មាន 31 គូ ដែលបែកចេញពីខួរឆ្អឹងខ្នង។ មុននឹងចូលទៅក្នុងខួរឆ្អឹង-ខ្នងសរសៃប្រសាទឆ្អឹងខ្នងនីមួយៗបែកខ្នែង។
ខ្នែងវិញ្ញាណនាំ ចូលទៅផ្នែកខ្នងនៃសារធាតុ-ប្រផេះរបស់ខួរឆ្អឹងខ្នង។ តួកោសិកានៃណឺរ៉ូន-វិញ្ញាណនាំស្ថិតនៅក្រៅខួរឆ្អឹងខ្នងក្នុងកន្លែងប៉ោង ដែលហៅថា កង់គ្លីយ៉ុង។ ខ្នែងចលករនៃសរសៃប្រសាទឆ្អឹងខ្នងនីមួយៗ ចាប់ផ្ដើមពីផ្នែកពោះរបស់សារធាតុ ប្រផេះ។
តើខួរឆ្អឹងខ្នងមានមាននាទីអ្វីខ្លះ? ចូរបញ្ជាក់ពីនាទីនីមួយៗ។
ខួរឆ្អឹងខ្នង មាននាទីដូចជា៖ • ភ្ជាប់សរសៃប្រសាទនៃបរិមណ្ឌលប្រសាទទៅនឹងខួរក្បាល។ អាំងភ្លុចចេញពីណឺរ៉ូនវិញ្ញាណនាំ ធ្វើដំណើរឡើងតាមខួរឆ្អឹងខ្នងដោយឆ្លងតាមអន្តរណឺរ៉ូនឆ្ពោះទៅកាន់ខួរក្បាល។អាំងភ្លុចចេញពីខួរក្បាល បញ្ជូនចុះទៅខួរឆ្អឹងខ្នងតាមអន្តរណឺរ៉ូន ឆ្ពោះទៅកាន់ណឺរ៉ូនចលករ។ អាំង-ភ្លុចទាំងនេះធ្វើដំណើរតាមបរិមណ្ឌលប្រសRead more
ខួរឆ្អឹងខ្នង មាននាទីដូចជា៖
See less• ភ្ជាប់សរសៃប្រសាទនៃបរិមណ្ឌលប្រសាទទៅនឹងខួរក្បាល។ អាំងភ្លុចចេញពីណឺរ៉ូនវិញ្ញាណនាំ ធ្វើដំណើរឡើងតាមខួរឆ្អឹងខ្នងដោយឆ្លងតាមអន្តរណឺរ៉ូនឆ្ពោះទៅកាន់ខួរក្បាល។អាំងភ្លុចចេញពីខួរក្បាល បញ្ជូនចុះទៅខួរឆ្អឹងខ្នងតាមអន្តរណឺរ៉ូន ឆ្ពោះទៅកាន់ណឺរ៉ូនចលករ។ អាំង-ភ្លុចទាំងនេះធ្វើដំណើរតាមបរិមណ្ឌលប្រសាទទៅកាន់សាច់ដុំនិងក្រពេញ។
• ត្រួតពិនិត្យរ៉េផ្លិចខ្លះៗដែលជាតំណបស្វ័យប្រវត្តិ។
ចូរពិពណ៌នាពីខួរកញ្ចឹងកនិងនាទីដោយលើកឧទាហរណ៍មកបញ្ជាក់។
ខួរកញ្ចឹងក បង្កឡើងពីភីបប្រសាទដែលភ្ជាប់ខួរឆ្អឹងខ្នងទៅផ្នែកផ្សែងៗទៀតនៃខួរក្បាល។ ខួរកញ្ចឹងក មាននាទីត្រួតពិនិត្យសកម្មភាពអឆន្ទៈរបស់ សារពាង្គកាយ។ ឧទាហរណ៍ ណឺរ៉ូនក្នុងខួរកញ្ចឹងកតម្រូវដង្ហើមនិងត្រួតពិនិត្យសកម្មភាពចង្វាក់បេះដូ
ខួរកញ្ចឹងក បង្កឡើងពីភីបប្រសាទដែលភ្ជាប់ខួរឆ្អឹងខ្នងទៅផ្នែកផ្សែងៗទៀតនៃខួរក្បាល។ ខួរកញ្ចឹងក
See lessមាននាទីត្រួតពិនិត្យសកម្មភាពអឆន្ទៈរបស់ សារពាង្គកាយ។ ឧទាហរណ៍ ណឺរ៉ូនក្នុងខួរកញ្ចឹងកតម្រូវដង្ហើមនិងត្រួតពិនិត្យសកម្មភាពចង្វាក់បេះដូ
ចូររៀបរាប់ពីវិបត្តិនៃការទទួលទានគ្រឿងស្រវឹងច្រើន។
• ការទទួលទានគ្រឿងស្រវឹងច្រើនពេកបណ្ដាលឱ្យមានដំណើរទ្រេតទ្រោតនិងបាត់បង់លំនឹង ពីព្រោះ មានការបាត់បង់ជាបណ្ដោះអាសន្ននូវនាទីរបស់ខួរតូច។
• ការទទួលទានគ្រឿងស្រវឹងច្រើនពេកបណ្ដាលឱ្យមានដំណើរទ្រេតទ្រោតនិងបាត់បង់លំនឹង ពីព្រោះ មានការបាត់បង់ជាបណ្ដោះអាសន្ននូវនាទីរបស់ខួរតូច។
See lessតើការខូចខាតខួរតូចបណ្ដាលឱ្យមានបញ្ហាដូចម្ដេចខ្លះ?
ការខូចខាតខួរតូចបណ្ដាលឱ្យមានបញ្ហាដូចជា ចលនាកន្ត្រាក់ញ័រ ឬបាត់បង់តុល្យភាព។
ការខូចខាតខួរតូចបណ្ដាលឱ្យមានបញ្ហាដូចជា ចលនាកន្ត្រាក់ញ័រ ឬបាត់បង់តុល្យភាព។
See lessតើខួរតូចមាននាទីដូចម្ដេចខ្លះ?
ខួរតូចមាននាទីដូចជា៖ • ត្រួតពិនិត្យចលនាឆន្ទៈទាំងអស់(កែលំអនិង-សម្របសម្រួលចលនារបស់សាច់ដុំ)។ • ត្រួតពិនិត្យចលនាអឆន្ទៈមួយចំនួន(ថែរក្សាតុ-ល្យភាពនៅក្នុងត្រចៀកក្នុង)។
ខួរតូចមាននាទីដូចជា៖
See less• ត្រួតពិនិត្យចលនាឆន្ទៈទាំងអស់(កែលំអនិង-សម្របសម្រួលចលនារបស់សាច់ដុំ)។
• ត្រួតពិនិត្យចលនាអឆន្ទៈមួយចំនួន(ថែរក្សាតុ-ល្យភាពនៅក្នុងត្រចៀកក្នុង)។