Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ចូរលើកឧទាហរណ៌ពីកំណើនម៉ូលេគុលវដ្ដAMP។
ឧទាហរណ៌ ការចងភ្ជាប់អាដ្រេណាលីនជា មួយធ្មួលនៅលើភ្នាសកោសិកាថ្លើម បណ្ដាលឱ្យមានកំណើនម៉ូលេគុលវដ្ដ AMP ។ កំណើននេះធ្វើឱ្យអង់ស៊ីមសកម្មឡើង ដែលបំបែកគ្លីកូសែនទៅជាគ្លុយកូស បន្ទាប់មកបញ្ចេញគ្លុយកូសទៅក្នុងចរន្តឈាម។
ឧទាហរណ៌ ការចងភ្ជាប់អាដ្រេណាលីនជា
See lessមួយធ្មួលនៅលើភ្នាសកោសិកាថ្លើម បណ្ដាលឱ្យមានកំណើនម៉ូលេគុលវដ្ដ AMP ។ កំណើននេះធ្វើឱ្យអង់ស៊ីមសកម្មឡើង ដែលបំបែកគ្លីកូសែនទៅជាគ្លុយកូស បន្ទាប់មកបញ្ចេញគ្លុយកូសទៅក្នុងចរន្តឈាម។
ដូចម្ដេចដែលហៅថាអ្នកនាំសារទីមួយនិងអ្នកនាំសារទីពីរ?
• អ្នកនាំសារទីមួយ គឺជាសារធាតុទីមួយ(ឬអរម៉ូនប៉ិ-បទីត) ដែលដឹកនាំសញ្ញាទៅកាន់កោសិកា។ • អ្នកនាំសារទីពីរ គឺជាសកម្មភាពរបស់អង់ស៊ីម-អាដេនីលស៊ីក្លាសបង្កើនល្បឿន ហើយបំប្លែងថាមពល ATP ទៅជាវដ្ដម៉ូលេគុល AMP ។
• អ្នកនាំសារទីមួយ គឺជាសារធាតុទីមួយ(ឬអរម៉ូនប៉ិ-បទីត) ដែលដឹកនាំសញ្ញាទៅកាន់កោសិកា។
See less• អ្នកនាំសារទីពីរ គឺជាសកម្មភាពរបស់អង់ស៊ីម-អាដេនីលស៊ីក្លាសបង្កើនល្បឿន ហើយបំប្លែងថាមពល ATP ទៅជាវដ្ដម៉ូលេគុល AMP ។
តើភ្នាសកោសិកាសកម្មឡើងដោយសារអ្វី?
ភ្នាសកោសិកាសកម្មឡើងដោយសារតែមានវត្តមាននៃអង់ស៊ីមអាដេនីលស៊ីក្លាស។ អង់ស៊ីមនេះកើតឡើងពីចំណងភ្ជាប់រវាងអរម៉ូនប៉ិបទីតជាមួយធ្មួលលើភ្នាសកោសិកា។
ភ្នាសកោសិកាសកម្មឡើងដោយសារតែមានវត្តមាននៃអង់ស៊ីមអាដេនីលស៊ីក្លាស។ អង់ស៊ីមនេះកើតឡើងពីចំណងភ្ជាប់រវាងអរម៉ូនប៉ិបទីតជាមួយធ្មួលលើភ្នាសកោសិកា។
See lessហេតុអ្វីបានជាអរម៉ូនប៉ិបទីតរលាយក្នុងទឹក?
បានជាអរម៉ូនប៉ិបទីតរលាយក្នុងទឹកពីព្រោះវាងាយស្រួលដឹកនាំតាមធាតុរាវ ប្លាស្មានៃឈាម ទៅគ្រប់កោសិកាទាំងអស់នៃសារពាង្គកាយ។
បានជាអរម៉ូនប៉ិបទីតរលាយក្នុងទឹកពីព្រោះវាងាយស្រួលដឹកនាំតាមធាតុរាវ ប្លាស្មានៃឈាម ទៅគ្រប់កោសិកាទាំងអស់នៃសារពាង្គកាយ។
See lessតើអរម៉ូនប៉ីបទីតផលិតចេញពីក្រពេញណាខ្លះ?
អរម៉ូនប៉ីបទីតផលិតចេញពីក្រពេញដូចជា៖ • ក្រពេញអ៊ីប៉ូភីស។ • ក្រពេញប៉ារ៉ាទីរ៉ូអ៊ីត។
អរម៉ូនប៉ីបទីតផលិតចេញពីក្រពេញដូចជា៖
See less• ក្រពេញអ៊ីប៉ូភីស។
• ក្រពេញប៉ារ៉ាទីរ៉ូអ៊ីត។
តើប្រព័ន្ធអង់ដូគ្រីនមានអរម៉ូនប៉ុន្មានក្រុម? អ្វីខ្លះ?
ប្រព័ន្ធអង់ដូគ្រីនមានអរម៉ូន 2 ក្រុមគឺ៖ • អរម៉ូនប៉ិបទីត(ដូចជាគ្លុយកាកុង និងទីរ៉ុកស៊ីន)ជាប្រូតេអ៊ីនធំៗ ដែលកើតពីច្រវាក់នៃអាស៊ីត-អាមីនេ។ អរម៉ូននេះ មិនអាចឆ្លងកាត់តាមភ្នាសកោសិកាបានទេ ព្រោះវាមិនអាចរលាយនៅក្នុងលីពីតដែលមានវត្តមាននៅក្នុងភ្នាសកោសិកា។ • អរម៉ូនស្តេរ៉ូអ៊ីត(ដូចជា ប្រូសេស្តេរ៉ូន)ជាលីពីត ដែលត្រូវបានផRead more
ប្រព័ន្ធអង់ដូគ្រីនមានអរម៉ូន 2 ក្រុមគឺ៖
See less• អរម៉ូនប៉ិបទីត(ដូចជាគ្លុយកាកុង និងទីរ៉ុកស៊ីន)ជាប្រូតេអ៊ីនធំៗ ដែលកើតពីច្រវាក់នៃអាស៊ីត-អាមីនេ។ អរម៉ូននេះ មិនអាចឆ្លងកាត់តាមភ្នាសកោសិកាបានទេ ព្រោះវាមិនអាចរលាយនៅក្នុងលីពីតដែលមានវត្តមាននៅក្នុងភ្នាសកោសិកា។
• អរម៉ូនស្តេរ៉ូអ៊ីត(ដូចជា ប្រូសេស្តេរ៉ូន)ជាលីពីត
ដែលត្រូវបានផលិតឡើងពីកូឡេស្តេរ៉ុល។ អរម៉ូននេះ មានលទ្ធភាពឆ្លងកាត់ភ្នាសកោសិកា។
តើអរម៉ូនមាននាទីដូចម្ដេចខ្លះ?
អរម៉ូន មាននាទីភ្ញោចកោសិកាគោលដៅដោយបង្កើនឬបន្ថយសកម្មភាពរបស់កោសិកា។
អរម៉ូន មាននាទីភ្ញោចកោសិកាគោលដៅដោយបង្កើនឬបន្ថយសកម្មភាពរបស់កោសិកា។
See lessដូចម្ដេចដែលហៅថាកោសិកាគោលដៅ? ចូរបញ្ជាក់។
កោសិកាគោលដៅ គឺជាកោសិកាដែលភ្នាសរបស់វាមានម៉ូលេគុលធ្មួលសម្រាប់ភ្ជាប់ជាមួយអរម៉ូនយថាប្រភេទមួយ។ ធ្មួលរបស់កោសិកាគោលដៅត្រូវគ្នានឹងទម្រង់របស់អរម៉ូន ដែលបង្កើតបានជាសារធាតុចម្រុះធ្មួលអរម៉ូន។ បន្ទាប់មកសារធាតុចម្រុះនេះចាប់ផ្ដើមមានការឆ្លើយតបរបស់កោសិកា។

See lessចូរលើកឧទាហរណ៌បញ្ជាក់ពីការបញ្ចេញអរម៉ូនអុកស៊ីតូស៊ីន។
ឧទាហរណ៌ នៅពេលទារកបៅដោះម្ដាយ បណ្ដាលឱ្យភ្ញោចក្រពេញអ៊ីបូភីសមកបញ្ជាក់ពីការបញ្ចេញអរម៉ូនអុកស៊ីតូស៊ីន អុកស៊ីតូស៊ីន ធ្វើចលនានៅក្នុងចរន្តឈាម ហើយភ្ញោចកោសិកាសាច់ដុំកន្ត្រាក់និងបញ្ចេញទឹកដោះតាមរន្ធតូចៗនៃចុងដោះ។
ឧទាហរណ៌ នៅពេលទារកបៅដោះម្ដាយ បណ្ដាលឱ្យភ្ញោចក្រពេញអ៊ីបូភីសមកបញ្ជាក់ពីការបញ្ចេញអរម៉ូនអុកស៊ីតូស៊ីន អុកស៊ីតូស៊ីន ធ្វើចលនានៅក្នុងចរន្តឈាម ហើយភ្ញោចកោសិកាសាច់ដុំកន្ត្រាក់និងបញ្ចេញទឹកដោះតាមរន្ធតូចៗនៃចុងដោះ។
See lessចូរពិពណ៌នាក្រពេញអិចសូគ្រីន អង់សូគ្រីន និងក្រពេញចម្រុះដោយលើកឧទាហរណ៌បញ្ជាក់។
ពិព៌ណនាក្រពេញនីមួយៗដូចមានខាងក្រោម៖ • ក្រពេញអិចសូគ្រីន គឺជាក្រពេញមួយប្រភេទដែលបញ្ចេញផលិតផលរបស់វាទៅក្នុងបំពង់នាំ ហើយទៅកាន់កន្លែងដែលត្រូវការផលិតផលនេះ។ ឧទាហរណ៌ ក្រពេញញើស បញ្ចេញញើ-សនៅលើផ្ទៃស្បែកតាមបំពង់នាំ។ • ក្រពេញអង់ដូគ្រីន ជាក្រពេញមួយប្រភេទដែលបញ្ចេញផលិតផលរបស់វាផ្ទាល់ទៅក្នុងចរន្តឈាម។ វាផលិតសារធាតុគីមី(អRead more
ពិព៌ណនាក្រពេញនីមួយៗដូចមានខាងក្រោម៖
See less• ក្រពេញអិចសូគ្រីន គឺជាក្រពេញមួយប្រភេទដែលបញ្ចេញផលិតផលរបស់វាទៅក្នុងបំពង់នាំ ហើយទៅកាន់កន្លែងដែលត្រូវការផលិតផលនេះ។ ឧទាហរណ៌ ក្រពេញញើស បញ្ចេញញើ-សនៅលើផ្ទៃស្បែកតាមបំពង់នាំ។
• ក្រពេញអង់ដូគ្រីន ជាក្រពេញមួយប្រភេទដែលបញ្ចេញផលិតផលរបស់វាផ្ទាល់ទៅក្នុងចរន្តឈាម។ វាផលិតសារធាតុគីមី(អរម៉ូន)ដែលធ្វើដំណើរតាមឈាម។
• ក្រពេញចម្រុះ គឺជាក្រពេញមួយប្រភេទដែលមាននាទីជាក្រពេញអង់ដូគ្រីនផងនិងអិចសូគ្រីនផង។ ឧទាហរណ៌ លំពែងជាក្រពេញអង់ដូគ្រីនដែលបញ្ចេញអរម៉ូនអាំងស៊ុយលីន និង បញ្ចេ-
ញរសរំលាយអាហារ វាមាននាទីជាក្រពេញអិច-សូគ្រីន។