Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើអរម៉ូនករទីសូលមានតួនាទីដូចម្ដេចខ្លះ?
អរម៉ូនករទីសូល មានតួនាទីដូចជា៖ • ជួយជម្រុញអ៊ីដ្រូលីសប្រូតេអ៊ីនសាច់ដុំឱ្យទៅជាអាស៊ីតអាមីនេដែលចូលទៅក្នុងឈាម។ វាក៏មានសកម្មភាពបំប្លែងអាស៊ីតអាមីនេក្នុងថ្លើមទៅជាគ្លុយកូស។ • ធ្វើមេតាបូលីសអាស៊ីតខ្លាញ់ច្រើនជាងគ្លុយស៊ីត។ • បង្កើនកម្រិតគ្លុយកូសក្នុងឈាម។
អរម៉ូនករទីសូល មានតួនាទីដូចជា៖
See less• ជួយជម្រុញអ៊ីដ្រូលីសប្រូតេអ៊ីនសាច់ដុំឱ្យទៅជាអាស៊ីតអាមីនេដែលចូលទៅក្នុងឈាម។ វាក៏មានសកម្មភាពបំប្លែងអាស៊ីតអាមីនេក្នុងថ្លើមទៅជាគ្លុយកូស។
• ធ្វើមេតាបូលីសអាស៊ីតខ្លាញ់ច្រើនជាងគ្លុយស៊ីត។
• បង្កើនកម្រិតគ្លុយកូសក្នុងឈាម។
តើក្រពេញករតិចលើតម្រងនោមបញ្ចេញអរម៉ូនអ្វីខ្លះ?
ក្រពេញករតិចលើ នោមបញ្ចេញអរម៉ូន៖ • អរម៉ូនករទីសូល • អរម៉ូនអាល់ដូស្តេរ៉ូន • អរម៉ូនភេទញីជាអរម៉ូនស្តេរ៉ូអ៊ីត(តិចតួច) • អរម៉ូនភេទឈ្មោល(អរម៉ូនស្តេរ៉ូអ៊ីត)។
ក្រពេញករតិចលើ នោមបញ្ចេញអរម៉ូន៖
See less• អរម៉ូនករទីសូល
• អរម៉ូនអាល់ដូស្តេរ៉ូន
• អរម៉ូនភេទញីជាអរម៉ូនស្តេរ៉ូអ៊ីត(តិចតួច)
• អរម៉ូនភេទឈ្មោល(អរម៉ូនស្តេរ៉ូអ៊ីត)។
តើក្រពេញខួរលើតម្រងនោមផលិតអរម៉ូនប៉ុន្មានប្រភេទ? អ្វីខ្លះ? ចូរបញ្ជាក់។
ក្រពេញខួរលើ តម្រងនោមបញ្ចេញអរម៉ូនដូចជា៖ • អរម៉ូនអេពីណេព្រីន(ឬអាដ្រេណាលីន) : បង្កើនអត្រាចង្វាក់បេះដូង កំណើនកំហាប់គ្លុយ-កូស និងអត្រាកំណកឈាមក្នុងសរសៃឈាម។ វាក៏បណ្ដាលឱ្យរន្ធប្រស្រីភ្នែករីកធំនិងបង្រួមសរសៃឈាមក្រោមស្បែកដែលធ្វើឱ្យស្បែកឡើងស្លាំងនិងបណ្ដាលឱ្យញ័រ។ អរម៉ូននេះក៏ធ្វើឱ្យមានកំណើនសម្ពាធឈាម។ • អរម៉ូនណូអេRead more
ក្រពេញខួរលើ តម្រងនោមបញ្ចេញអរម៉ូនដូចជា៖
See less• អរម៉ូនអេពីណេព្រីន(ឬអាដ្រេណាលីន) : បង្កើនអត្រាចង្វាក់បេះដូង កំណើនកំហាប់គ្លុយ-កូស និងអត្រាកំណកឈាមក្នុងសរសៃឈាម។ វាក៏បណ្ដាលឱ្យរន្ធប្រស្រីភ្នែករីកធំនិងបង្រួមសរសៃឈាមក្រោមស្បែកដែលធ្វើឱ្យស្បែកឡើងស្លាំងនិងបណ្ដាលឱ្យញ័រ។ អរម៉ូននេះក៏ធ្វើឱ្យមានកំណើនសម្ពាធឈាម។
• អរម៉ូនណូអេពីណេព្រីន : សំយោគចេញពីតួ-កោសិកានៃណឺរ៉ូនហើយវាសកម្មក្នុងការដឹកនាំអាំងភ្លុចទៅកោសិកាក្បែរៗវា។ អរម៉ូននេះមានឥទ្ធិពលទៅលើការកន្ត្រាក់រួមតូចនៃសរសៃវ៉ែនដែរ។
ចូរពិពណ៌នាពីក្រពេញលើតម្រងនោម។
ចំពោះមនុស្ស ក្រពេញលើ តម្រងនោមមានចំនួន 2 ដែលស្ថិតនៅផ្នែកខាងលើ តម្រងនោម។ ក្រពេញនីមួយៗមានទម្ងន់ 12 g ។ វាសម្បូរទៅដោយបណ្ដាញសរសៃប្ដូរ។ក្រពេញលើ តម្រងនោមនីមួយៗចែកចេញជាពីរផ្នែកគឺផ្នែកខាងក្រៅ : ហៅថាក្រពេញករតិចលើតម្រងនោមនិងផ្នែកខាងក្នុង : ហៅថាក្រពេញខួរលើតម្រង នោម។
ចំពោះមនុស្ស ក្រពេញលើ តម្រងនោមមានចំនួន 2 ដែលស្ថិតនៅផ្នែកខាងលើ តម្រងនោម។ ក្រពេញនីមួយៗមានទម្ងន់ 12 g ។ វាសម្បូរទៅដោយបណ្ដាញសរសៃប្ដូរ។ក្រពេញលើ តម្រងនោមនីមួយៗចែកចេញជាពីរផ្នែកគឺផ្នែកខាងក្រៅ : ហៅថាក្រពេញករតិចលើតម្រងនោមនិងផ្នែកខាងក្នុង : ហៅថាក្រពេញខួរលើតម្រង នោម។
See lessតើអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត(PTH)មាននាទីដូចម្ដេចខ្លះ?
អរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត(PTH)មាននាទីដូចតទៅ៖ • បញ្ចេញPO42-(នៅពេលដែល Ca2+ ភ្ជាប់ក្នុងឆ្អឹងមានតិច ស្ថិតក្រោមទម្រង់ជាផូស្វាតទ្រីកាល់ស៊ិច)។ • សម្រូប Ca2+ ឡើងវិញ(បង្កើនអត្រាកាល់ស្យូមឡើងវិញ)។ • បញ្ចេញអង់ស៊ីមដែលធ្វើឱ្យជីវជាតិ D សកម្ម ដើម្បីបង្កើនការស្រូបយក Ca2+ របស់ពោះវៀនតូច។
អរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត(PTH)មាននាទីដូចតទៅ៖
See less• បញ្ចេញPO42-(នៅពេលដែល Ca2+ ភ្ជាប់ក្នុងឆ្អឹងមានតិច ស្ថិតក្រោមទម្រង់ជាផូស្វាតទ្រីកាល់ស៊ិច)។
• សម្រូប Ca2+ ឡើងវិញ(បង្កើនអត្រាកាល់ស្យូមឡើងវិញ)។
• បញ្ចេញអង់ស៊ីមដែលធ្វើឱ្យជីវជាតិ D សកម្ម ដើម្បីបង្កើនការស្រូបយក Ca2+ របស់ពោះវៀនតូច។
តើជំងឺតេតាណូសបណ្ដាលមកពីអ្វី?
ជំងឺតេតាណូស បណ្ដាលមកពីកម្រិតអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត(PTH)ទាប ទើបធ្វើឱ្យសាច់ដុំជាប់ឆ្អឹងប្រែជារួសហួសហេតុ ហើយកន្ត្រាក់យ៉ាងខ្លាំងក្លា។
ជំងឺតេតាណូស បណ្ដាលមកពីកម្រិតអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត(PTH)ទាប ទើបធ្វើឱ្យសាច់ដុំជាប់ឆ្អឹងប្រែជារួសហួសហេតុ ហើយកន្ត្រាក់យ៉ាងខ្លាំងក្លា។
See lessតើកម្រិត Ca++ ក្នុងឈាមចុះទាបនៅពេលណា?
កម្រិត Ca++ ក្នុងឈាមចុះទាបនៅពេលការផលិតអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត(PTH)បរិមាណតិចតួច។
កម្រិត Ca++ ក្នុងឈាមចុះទាបនៅពេលការផលិតអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត(PTH)បរិមាណតិចតួច។
See lessតើអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត(PTH)ឈប់ផលិតនៅពេលណា?
អរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត(PTH)ឈប់ផលិតនៅពេលមាន Ca++ កម្រិតធម្មតាក្នុងឈាម។
អរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត(PTH)ឈប់ផលិតនៅពេលមាន Ca++ កម្រិតធម្មតាក្នុងឈាម។
See lessតើកាល់ស្យូមនិងផូស្វាតមានសារៈសំខាន់ដូចម្ដេចខ្លះ?
សារធាតុកាល់ស្យូមនិងផូស្វាតមានសារៈសំខាន់ដូចតទៅ៖ • សារធាតុកាល់ស្យូម : ចាំបាច់សម្រាប់ការលូតលាស់ត្រឹមត្រូវ សុខភាពឆ្អឹងនិងធ្មេញ កំណកឈាម លំនាំប្រសាទ បេះដូងនិងការកន្ត្រាក់នៃសាច់ដុំ។ • សារធាតុផូស្វាត : មាននៅក្នុងឆ្អឹងនិងជាសមាសភាពសំខាន់ៗជាច្រើននៃសារពាង្គកាយ រួមបញ្ចូលទាំង ATP ADN និង ARN ផងដែរ។
សារធាតុកាល់ស្យូមនិងផូស្វាតមានសារៈសំខាន់ដូចតទៅ៖
See less• សារធាតុកាល់ស្យូម : ចាំបាច់សម្រាប់ការលូតលាស់ត្រឹមត្រូវ សុខភាពឆ្អឹងនិងធ្មេញ កំណកឈាម លំនាំប្រសាទ បេះដូងនិងការកន្ត្រាក់នៃសាច់ដុំ។
• សារធាតុផូស្វាត : មាននៅក្នុងឆ្អឹងនិងជាសមាសភាពសំខាន់ៗជាច្រើននៃសារពាង្គកាយ រួមបញ្ចូលទាំង ATP ADN និង ARN ផងដែរ។
តើក្រពេញប៉ារ៉ាទីរ៉ូអ៊ីតមានទីតាំងស្ថិតនៅកន្លែងណា?
• ក្រពេញប៉ារ៉ាទីរ៉ូអ៊ីត មានទីតាំងបង្កប់នៅក្នុងផ្នែកខាងក្រោយនៃក្រពេញទីរ៉ូអ៊ីត។
• ក្រពេញប៉ារ៉ាទីរ៉ូអ៊ីត មានទីតាំងបង្កប់នៅក្នុងផ្នែកខាងក្រោយនៃក្រពេញទីរ៉ូអ៊ីត។
See less