Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើលក្ខណៈផ្សេងៗគ្នារបស់សណ្ដែកព័រ មានអ្វីខ្លះ? (រូបទី 1.3)
លក្ខណៈផ្សេងៗគ្នារបស់សណ្ដែកព័រមាន ដូចជា៖ • គ្រាប់ជ្រួញ និងគ្រាប់រលីង។ • គ្រាប់លឿង និងគ្រាប់បៃតង។ • ផ្កាពណ៌ស និងផ្កាពណ៌ស្វាយ។ • ផ្លែពេញ និងផ្លែជ្រួញ។ • ផ្លែពណ៌បៃតង និងផ្លែពណ៌លឿង។ • ដើមផ្កាចំហៀង និងដើមផ្កាខាងចុង។ • ដើមទាប និងដើមខ្ពស់។
លក្ខណៈផ្សេងៗគ្នារបស់សណ្ដែកព័រមាន ដូចជា៖
See less• គ្រាប់ជ្រួញ និងគ្រាប់រលីង។
• គ្រាប់លឿង និងគ្រាប់បៃតង។
• ផ្កាពណ៌ស និងផ្កាពណ៌ស្វាយ។
• ផ្លែពេញ និងផ្លែជ្រួញ។
• ផ្លែពណ៌បៃតង និងផ្លែពណ៌លឿង។
• ដើមផ្កាចំហៀង និងដើមផ្កាខាងចុង។
• ដើមទាប និងដើមខ្ពស់។
តើការពិសោធន៍របស់ម៉ង់ដែលមានប៉ុន្មានដំណាក់កាល? ចូរបញ្ជាក់ពីដំណាក់កាលនីមួយៗ។
ការពិសោធន៍របស់ម៉ង់ដែលមាន 3 ដំណាក់កាលគឺ៖ • ដំណាក់ទី1 : ម៉ង់ដែលទុកឱ្យផ្កាសណ្ដែកធ្វើស្វ័យ បង្កកំណើត 2-3 ជំនាន់ដើម្បីឱ្យបានពូជសុទ្ធនៃ លក្ខណៈនីមួយៗ។ បើគេទុកឱ្យសណ្ដែកធ្វើ ស្វ័យបង្កកំណើតនៅជំនាន់ក្រោយ គេទទួលបាន សណ្ដែកព័រមានលក្ខណៈតែម៉្យាងដូចគ្នា ហើយ ដូចរុក្ខជាតិមេ។ ឧទាហរណ៍ ស្វ័យបង្កកំណើត របស់សណ្ដែកព័រផ្កាពណ៌Read more
ការពិសោធន៍របស់ម៉ង់ដែលមាន 3 ដំណាក់កាលគឺ៖
See less• ដំណាក់ទី1 : ម៉ង់ដែលទុកឱ្យផ្កាសណ្ដែកធ្វើស្វ័យ បង្កកំណើត 2-3 ជំនាន់ដើម្បីឱ្យបានពូជសុទ្ធនៃ លក្ខណៈនីមួយៗ។ បើគេទុកឱ្យសណ្ដែកធ្វើ ស្វ័យបង្កកំណើតនៅជំនាន់ក្រោយ គេទទួលបាន សណ្ដែកព័រមានលក្ខណៈតែម៉្យាងដូចគ្នា ហើយ ដូចរុក្ខជាតិមេ។ ឧទាហរណ៍ ស្វ័យបង្កកំណើត របស់សណ្ដែកព័រផ្កាពណ៌ស្វាយ ពូជសុទ្ធបង្កើត តែសណ្ដែកពណ៌ស្វាយប៉ុណ្ណោះ។
• ដំណាក់ទី2 : ម៉ង់ដែលធ្វើការបង្កាត់សណ្ដែកព័រ ពូជសុទ្ធ 2 ដែលខុសគ្នាដោយលក្ខណៈតែម៉្យាង។ ដំបូងគាត់កាត់ថង់លំអងពីរុក្ខជាតិផ្កាពណ៌ស្វាយចោល។ បន្ទាប់មកគាត់យកកូនជក់ផ្តិតយកគ្រាប់ លំអងនៃសណ្ដែកផ្កាពណ៌ស ទៅដាក់លើ ស្ទិចម៉ាតនៃសណ្ដែកផ្កាពណ៌ស្វាយ។ការធ្វើដូច្នេះ ហៅថាការបង្កកំណើតនិមិ្មត។បន្ទាប់មកម៉ង់ដែល យកគ្រាប់ដែលជាលទ្ធផលនៃការបង្កាត់នេះទៅដាំហើយពិនិត្យមើលលទ្ធផល។ គាត់ទទួលបាន សណ្ដែកផ្កា ពណ៌ស្វាយទាំងអស់។ រុក្ខជាតិដែល ជាលទ្ធផលនៃការបង្កាត់ជា អ៊ីប្រ៊ីត។ ម៉ង់ដែលឱ្យ ឈ្មោះថាជាអ៊ីប្រ៊ីតជំនាន់ទី 1 (F1)។
• ដំណាក់ទី3: ម៉ង់ដែលយកគ្រាប់ជំនាន់ទី 1 (F1) ទៅដាំហើយទុកឱ្យផ្កាធ្វើស្វ័យបង្កកំណើត។ លទ្ធផលដែលទទួលបាន ជាជំនាន់ទី 2 (F2) ដែលមានផ្កាពណ៌ស្វាយផង និងផ្កាពណ៌សផង។ ម៉ង់ដែលតាមដានពិនិត្យមើលលក្ខណៈដែល លេចឡើងនៅគ្រប់ជំនាន់។ គាត់រាប់លក្ខណៈ នីមួយៗរបស់រុក្ខជាតិយ៉ាងមត់ចត់ ហើយធ្វើ ផលធៀបតាមគណិតវិទ្យា។
តើសណ្ដែកព័រមានលក្ខណៈពិសេសប៉ុន្មានយ៉ាង? អ្វីខ្លះ? ចូរបញ្ជាក់លក្ខណៈពិសេសនីមួយៗរបស់វា។
សណ្ដែកព័រមានលក្ខណៈពិសេស 3 យ៉ាងគឺ៖ • សណ្ដែកព័រជារុក្ខជាតិបន្តពូជដោយភេទ។ កាម៉ែតញីនិងឈ្មោលនៅក្នុងផ្កាតែមួយ។ ផ្ការបស់វាមានទម្រង់ពិសេសគឺ មានស្រទាប់ ស្នូកព័ទ្ធជុំវិញកេសរញីនិងឈ្មោល។ លក្ខណៈ ពិសេសនាំឱ្យសណ្ដែកមានស្វ័យបង្កកំណើត។ ស្វ័យបង្កកំណើតគឺជាការបង្កកំណើតរវាងកាម៉ែតញី និងឈ្មោលក្នុងផ្កាតែមួយ។ ដូច្នេះហើយទើប គRead more
សណ្ដែកព័រមានលក្ខណៈពិសេស 3 យ៉ាងគឺ៖
See less• សណ្ដែកព័រជារុក្ខជាតិបន្តពូជដោយភេទ។ កាម៉ែតញីនិងឈ្មោលនៅក្នុងផ្កាតែមួយ។ ផ្ការបស់វាមានទម្រង់ពិសេសគឺ មានស្រទាប់ ស្នូកព័ទ្ធជុំវិញកេសរញីនិងឈ្មោល។ លក្ខណៈ ពិសេសនាំឱ្យសណ្ដែកមានស្វ័យបង្កកំណើត។
ស្វ័យបង្កកំណើតគឺជាការបង្កកំណើតរវាងកាម៉ែតញី និងឈ្មោលក្នុងផ្កាតែមួយ។ ដូច្នេះហើយទើប គេងាយនឹងបានសណ្ដែកព័រពូជសុទ្ធ។
• លក្ខណៈនីមួយៗនៃសណ្ដែកព័រមានរូបរាង 2
ផ្ទុយគ្នាងាយសំគាល់។ ឧទាហរណ៍ លក្ខណៈ
គ្រាប់មានទិដ្ឋភាព 2 ផ្ទុយគ្នាគឺ គ្រាប់រលីង និង
គ្រាប់ជ្រួញ។ លក្ខណៈកម្ពស់ដើមមានទិដ្ឋភាព 2 ដែរគឺ ដើមខ្ពស់និងដើមទាប។
• សណ្ដែកព័រជារុក្ខជាតិតូច ងាយលូតលាស់ ឆាប់មានផ្លែផ្កា ហើយផលិតគ្រាប់បានច្រើ
តើរុក្ខវិទូណាខ្លះដែលបានសិក្សាស្រាវជ្រាវបន្តពីស្នាដៃរបស់លោកម៉ង់ដែល?
រុក្ខវិទូដែលបានសិក្សាស្រាវជ្រាវបន្តពីស្នាដៃរបស់ លោកម៉ង់ដែលមាន 3 រូប គឺលោក ហ៊ុយកូដឺវ្រី ជនជាតិ ហូឡង់ លោក កូរ៉ង់ ជនជាតិអាល្លីម៉ង់ និងលោក ត្សេម៉ាក ជនជាតិអូទ្រីស។ ការសិក្សាស្រាវជ្រាវរបស់ពួកគាត់ទាំង 3នាក់បានធ្វើឱ្យសារធារណៈជនទទួលស្គាល់ពីសារៈ សំខាន់នៃស្នាដៃរបស់លោកម៉ង់ដែល។
រុក្ខវិទូដែលបានសិក្សាស្រាវជ្រាវបន្តពីស្នាដៃរបស់ លោកម៉ង់ដែលមាន 3 រូប គឺលោក ហ៊ុយកូដឺវ្រី ជនជាតិ ហូឡង់ លោក កូរ៉ង់ ជនជាតិអាល្លីម៉ង់ និងលោក ត្សេម៉ាក ជនជាតិអូទ្រីស។ ការសិក្សាស្រាវជ្រាវរបស់ពួកគាត់ទាំង 3នាក់បានធ្វើឱ្យសារធារណៈជនទទួលស្គាល់ពីសារៈ សំខាន់នៃស្នាដៃរបស់លោកម៉ង់ដែល។
See lessចូរពិពណ៌នាខ្លីពីការពិសោធន៍របស់លោកម៉ង់ដែល
លោកម៉ង់ដែល ធ្វើការបង្កាត់សណ្ដែកព័រនៅក្នុងសួន ដែលមានបណ្ដោយ 37.ម និងទទឹង 7.ម ក្នុងបរិវេណវត្ត របស់គាត់។ ការពិសោធន៍របស់គាត់មានរយៈពេល 7ឆ្នាំ (1856-1863)។ នៅឆ្នាំ 1865 ម៉ង់ដែលបានបោះពុម្ភ ផ្សាយលទ្ធផលនៃការបង្កាត់ក្នុងសៀវភៅមួយមាន 44 ទំព័រ។ តែនៅពេលនោះគ្មានអ្នកណាយកចិត្តទុកដាក់ ចំពោះរបកគំហើញរបស់គាត់ឡើយ។ លោកម៉ង់Read more
លោកម៉ង់ដែល ធ្វើការបង្កាត់សណ្ដែកព័រនៅក្នុងសួន ដែលមានបណ្ដោយ 37.ម និងទទឹង 7.ម ក្នុងបរិវេណវត្ត របស់គាត់។ ការពិសោធន៍របស់គាត់មានរយៈពេល 7ឆ្នាំ (1856-1863)។ នៅឆ្នាំ 1865 ម៉ង់ដែលបានបោះពុម្ភ ផ្សាយលទ្ធផលនៃការបង្កាត់ក្នុងសៀវភៅមួយមាន 44 ទំព័រ។ តែនៅពេលនោះគ្មានអ្នកណាយកចិត្តទុកដាក់ ចំពោះរបកគំហើញរបស់គាត់ឡើយ។ លោកម៉ង់ដែល បានទទួលអនិច្ចកម្មនៅឆ្នាំ 1884 ។
See lessចូររៀបរាប់ពីប្រវត្តិរបស់លោកម៉ង់ដែល។
លោកម៉ង់ដែល កើតនៅឆ្នាំ 1822 ។ គាត់រស់នៅក្នុង ប្រទេសឆេកូស្លូវ៉ាគី។ ម៉ង់ដែលជាកូនអ្នកកសិករហើយ គាត់មានការយល់ដឹងច្រើនផ្នែកបច្ចេកទេសកសិកម្ម។ លោកម៉ង់ដែលបានសិក្សាផ្នែកវិទ្យាសាស្ត្រ និង គណិតវិទ្យានៅទីក្រុងវីយែន។ គាត់ក៏បានចូលបួសជា បព្វជិតផងដែរ។
លោកម៉ង់ដែល កើតនៅឆ្នាំ 1822 ។ គាត់រស់នៅក្នុង ប្រទេសឆេកូស្លូវ៉ាគី។ ម៉ង់ដែលជាកូនអ្នកកសិករហើយ គាត់មានការយល់ដឹងច្រើនផ្នែកបច្ចេកទេសកសិកម្ម។ លោកម៉ង់ដែលបានសិក្សាផ្នែកវិទ្យាសាស្ត្រ និង គណិតវិទ្យានៅទីក្រុងវីយែន។ គាត់ក៏បានចូលបួសជា បព្វជិតផងដែរ។
See lessតើការបង្កកំណើតក្នុងរូបទី 1.12 មានប៉ុន្មានដំណាក់កាល។ អ្វីខ្លះ? ចូររៀបរាប់?
រូបទី 1.12 ការបង្កកំណើតមាន 5 ដំណាក់កាលគឺ៖ • ដំណាក់កាល1 :នៅក្នុងដំណើរអូវុល អូវ៉ូស៊ីតត្រូវបានបញ្ចេញមកក្រៅជាមួយនឹងស្រទាប់កោសិកាផូលីគុល។ មេយ៉ូសត្រូវបានគាំងនៅវគ្គមេតាផាសចំណែកទី 2 នៃមេយ៉ូស។ • ដំណាក់កាល2 : ដោយប៉ះជាមួយស្ពែម៉ាតូសូអ៊ីត ទងនៃកោសិកាផូលីគុលលឹបចូលក្នុង។ • ដំណាក់កាល3 : ក្រោយពីឆ្លងកាត់តំបន់ប៉េលុយស៊ីRead more
រូបទី 1.12 ការបង្កកំណើតមាន 5 ដំណាក់កាលគឺ៖
See less• ដំណាក់កាល1 :នៅក្នុងដំណើរអូវុល អូវ៉ូស៊ីតត្រូវបានបញ្ចេញមកក្រៅជាមួយនឹងស្រទាប់កោសិកាផូលីគុល។ មេយ៉ូសត្រូវបានគាំងនៅវគ្គមេតាផាសចំណែកទី 2 នៃមេយ៉ូស។
• ដំណាក់កាល2 : ដោយប៉ះជាមួយស្ពែម៉ាតូសូអ៊ីត ទងនៃកោសិកាផូលីគុលលឹបចូលក្នុង។
• ដំណាក់កាល3 : ក្រោយពីឆ្លងកាត់តំបន់ប៉េលុយស៊ីត និងលំហក្រៅអូវ៉ូស៊ីត ស្ពែម៉ាតូសូអ៊ីតជ្រៀតចូលទៅក្នុង អូវ៉ូស៊ីត។ គ្រាប់សំបកបញ្ចេញនូវសារធាតុបន្ទុក បង្កើតជាភ្នាសបង្កកំណើតដែលរារាំងមិនឱ្យស្ពែម៉ាតូសូអ៊ីតផ្សេងៗទៀតចូលបាន។
• ដំណាក់កាល4 : ណ្វៃយ៉ូស្ពែម៉ាតូសូអ៊ីត និងអូវុល ឡើងប៉ោង ហើយក្លាយជាប្រូនុយក្លេអូសញី និង ឈ្មោល។ ស៊ីតូប្លាសនៃអូវ៉ូស៊ីតក្លាយជាស៊ីតូប្លាសរបស់ អូវុល។
• ដំណាក់កាល5 : ការរលាយចូលគ្នារវាងប្រូនុយ ក្លេអូសញី និងឈ្មោលបញ្ចប់នូវដំណើរការបង្ក កំណើត។
តើការបង្កកំណើតប្រព្រឹត្តទៅនៅផ្នែកណា នៃស្បូន?តើការបង្កកំណើតឆ្លងកាត់ដំណាក់កាលអ្វីខ្លះ?ចូរបញ្ជាក់ពីដំណាក់កាលនីមួយៗ។
ការបង្កកណើតប្រព្រឹត្តទៅនៅផ្នែកខាងចុងនៃដៃស្បូនក្បែរ អូវែ។ ការបង្កកណើតឆ្លងកាត់ដំណាក់កាលដូចជា៖ • ការឆ្លងកាត់ស្រោមរបស់អូវ៉ូស៊ីត II : កាម៉ែតញីរុំព័ទ្ធ ដោយស្រោមខាប់អន្ធិល គឺជាតំបន់ប៉េលុយស៊ីតដែល ជា ឧបសគ្គដ៏ចម្បងសម្រាប់ស្ពែម៉ាតូសូអ៊ីតឆ្លងកាត់។ ស្ពែម៉ាតូសូអ៊ីត ធ្វើដំណើរតាមដៃស្បូន ហើយជួបផ្ទាល់ ជាមួយកោសិកាផូលីRead more
ការបង្កកណើតប្រព្រឹត្តទៅនៅផ្នែកខាងចុងនៃដៃស្បូនក្បែរ អូវែ។ ការបង្កកណើតឆ្លងកាត់ដំណាក់កាលដូចជា៖
See less• ការឆ្លងកាត់ស្រោមរបស់អូវ៉ូស៊ីត II : កាម៉ែតញីរុំព័ទ្ធ ដោយស្រោមខាប់អន្ធិល គឺជាតំបន់ប៉េលុយស៊ីតដែល ជា ឧបសគ្គដ៏ចម្បងសម្រាប់ស្ពែម៉ាតូសូអ៊ីតឆ្លងកាត់។ ស្ពែម៉ាតូសូអ៊ីត ធ្វើដំណើរតាមដៃស្បូន ហើយជួបផ្ទាល់ ជាមួយកោសិកាផូលីគុលដែលរុំព័ទ្ធអូវ៉ូស៊ីត II ។ ការជួបនេះធ្វើឱ្យកោសិកាផូលីគុលលឹបចូលក្នុង ជាហេតុបណ្ដាលឱ្យស្ពែម៉ាតូសូអ៊ីតខិតចូលជិតអូវ៉ូស៊ីតII បាន។ បន្ទាប់មកស្ពែម៉ាតូសូអ៊ីតចោះតំបន់ប៉េលុយស៊ីត ក្រោមអំពើ 2 គឺការបញ្ចេញអង់ស៊ីមរបស់អាក្រូសូម និងកម្លាំងរុញរបស់ផ្លាសែល។
• ការជ្រៀតចូលនៃស្ពែម៉ាតូសូអ៊ីតនិងប្រតិកម្មអូវូស៊ីត II: បន្ទាប់ពីជួបជាមួយអូវ៉ូស៊ីត II ភ្នាសស្ពែម៉ាតូសូអ៊ីត និង ភ្នាសអូវ៉ូស៊ីត II រលាយចូលគ្នា។ ក្រោយមកស្ពែម៉ាតូសូ អ៊ីតជ្រៀតចូលទៅក្នុងស៊ីតូប្លាសរបស់អូវ៉ូស៊ីត II ។ ការជ្រៀតចូលនេះ ធ្វើឱ្យអូវ៉ូស៊ីត II មានប្រតិកម្ម 2 គឺ៖ទី1ការរំដោះចេញនៃបន្ទុករបស់គ្រាប់ល្អិតៗទៅក្នុង លំហដែលស្ថិតនៅចន្លោះអូវ៉ូស៊ីតII និងតំបន់ប៉េលុយ ស៊ីត។ សារធាតុរំដោះចេញនេះបង្ក បានជាភ្នាសបង្ក កំណើតមួយដែលរារាំងមិនឱ្យស្ពែម៉ាតូសូអ៊ីតផ្សេង ទៀតជ្រៀតចូលបាន។ ទី2 អូវ៉ូស៊ីត IIបន្តធ្វើចំណែក ទី 2 នៃមេយ៉ូស។
• ការរលាយចូលគ្នានៃណ្វៃយ៉ូ: បន្ទាប់ពីស្ពែម៉ាតូសូអ៊ីត ជ្រៀតចូលទៅក្នុងអូវុលណ្វៃយ៉ូរបស់វារីកធំហើយក្លាយជាប្រូនុយក្លេអូសឈ្មោល។ ក្រោយពីបញ្ចេញ គោលិកាប៉ូលទី 2 ណ្វៃយ៉ូរបស់អូវុលឡើងប៉ោងហើយក្លាយជាប្រូនុយក្លេអូសញី។ប្រូនុយក្លេអូសញីនិងឈ្មោលទាំង2រលាយចូលគ្នា។ ការបង្កកំណើតត្រូវបញ្ចប់។អូវុលក្លាយជាស៊ីកូត។ ចំណែកទី1 របស់ស៊ីកូតចាប់ផ្តើមភ្លាម ហើយបង្កើតបានជាកោសិកាដំបូង 2 របស់អំប្រ៊ីយ៉ុង។
ហេតុអ្វីបានជាអូវ៉ូស៊ីត II ធ្លាក់មកក្រៅ តាមឈាមរដូវទៅវិញ?
បានជាអូវ៉ូស៊ីត II ធ្លាក់មកក្រៅតាមឈាមរដូវ ពីព្រោះ ស្ពែម៉ាតូសូអ៊ីតនិងអូវ៉ូស៊ីត II មិនបានជួបគ្នា (ឬមិនបានបង្កកំណើត)។
បានជាអូវ៉ូស៊ីត II ធ្លាក់មកក្រៅតាមឈាមរដូវ ពីព្រោះ ស្ពែម៉ាតូសូអ៊ីតនិងអូវ៉ូស៊ីត II មិនបានជួបគ្នា (ឬមិនបានបង្កកំណើត)។
See lessហេតុអ្វីបានជាមានការបន្តចំណែកទី2នៃ មេយ៉ូស? ចូរបញ្ជាក់។
បានជាមានការបន្តចំណែកទី2នៃមេយ៉ូសពីព្រោះតែមាន ការបង្កកំណើត។ ដោយសារតែស្ពែម៉ាតូសូអ៊ីតជ្រៀតចូលទៅក្នុង ស៊ីតូប្លាសរបស់អូវ៉ូស៊ីត II ហើយដាស់ចំណែកទី2 នៃមេយ៉ូសឱ្យ បន្តដំណើរទៀតដើម្បីបញ្ចប់កំណអូវុល។ ពេលនេះ អូវ៉ូស៊ីត II ចែកខ្លួន រួចបញ្ចេញគោលិកាប៉ូលទី 2 ។ អូវ៉ូស៊ីត II ក្លាយទៅជា អូវ៉ូទីត បន្ទាប់មកជាអូវុល។
បានជាមានការបន្តចំណែកទី2នៃមេយ៉ូសពីព្រោះតែមាន ការបង្កកំណើត។ ដោយសារតែស្ពែម៉ាតូសូអ៊ីតជ្រៀតចូលទៅក្នុង
See lessស៊ីតូប្លាសរបស់អូវ៉ូស៊ីត II ហើយដាស់ចំណែកទី2 នៃមេយ៉ូសឱ្យ បន្តដំណើរទៀតដើម្បីបញ្ចប់កំណអូវុល។ ពេលនេះ អូវ៉ូស៊ីត II ចែកខ្លួន រួចបញ្ចេញគោលិកាប៉ូលទី 2 ។ អូវ៉ូស៊ីត II ក្លាយទៅជា
អូវ៉ូទីត បន្ទាប់មកជាអូវុល។