Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ចូរបកស្រាយលទ្ធផលនៃការបង្កាត់ឌីអ៊ីប្រ៊ីឌីស។
លទ្ធផលនៃការបង្កាត់ខាងលើមានដូចជា ចំពោះលក្ខណៈសភាពគ្រាប់ លក្ខណៈគ្រាប់រលីងលុបលើគ្រាប់ជ្រួញ។ ចំពោះលក្ខណៈពណ៌គ្រាប់ លក្ខណៈគ្រាប់ពណ៌លឿងលុបលើគ្រាប់ពណ៌បៃតង។ តាង A ជាអាឡែលកំណត់លក្ខណៈគ្រាប់រលីង។ a ជាអាឡែលកំណត់លក្ខណៈគ្រាប់ជ្រួញ។ B ជាអាឡែលកំណត់លក្ខណៈគ្រាប់ពណ៌លឿង។ b ជាអាឡែលកំណត់លក្ខណៈគ្រាប់ពណ៌បៃតង។ សេណូទីបសណ្ដែកគ្Read more
លទ្ធផលនៃការបង្កាត់ខាងលើមានដូចជា ចំពោះលក្ខណៈសភាពគ្រាប់ លក្ខណៈគ្រាប់រលីងលុបលើគ្រាប់ជ្រួញ។ ចំពោះលក្ខណៈពណ៌គ្រាប់ លក្ខណៈគ្រាប់ពណ៌លឿងលុបលើគ្រាប់ពណ៌បៃតង។
See lessតាង A ជាអាឡែលកំណត់លក្ខណៈគ្រាប់រលីង។
a ជាអាឡែលកំណត់លក្ខណៈគ្រាប់ជ្រួញ។
B ជាអាឡែលកំណត់លក្ខណៈគ្រាប់ពណ៌លឿង។
b ជាអាឡែលកំណត់លក្ខណៈគ្រាប់ពណ៌បៃតង។
សេណូទីបសណ្ដែកគ្រាប់រលីងពណ៌លឿងពូជសុទ្ធគឺ
AABB កាម៉ែតរបស់វាមានមួយបែបគឺ AB ។
សេណូទីបសណ្ដែកគ្រាប់ជ្រួញពណ៌បៃតងពូជសុទ្ធគឺ
aabb កាម៉ែតរបស់វាមានមួយបែបគឺ ab។
សេណូទីបនៃអ៊ីប្រ៊ីត(F1)គឺAaBb ហើយផេណូទីបរបស់វា គឺគ្រាប់រលីងពណ៌លឿងទាំងអស់។ ក្នុងនោះកំណកាម៉ែតនៃអ៊ីប្រ៊ីត(F1)មានការផ្ដាច់ចេញពីគ្នានៃគូអាឡែល Aa និងការផ្តាច់ចេញពីគ្នានៃគូអាឡែល Bb ។
កាម៉ែតទទួលបានអាឡែលតែមួយក្នុងគូអាឡែលនីមួយៗដើម្បីពន្យល់អំពីការលេចឡើងនូវផេណូទីបថ្មីពីរដែល ជាគ្រាប់រលីងពណ៌បៃតងនិងគ្រាប់ជ្រួញពណ៌លឿង គេត្រូវទទួលស្គាល់ថា ការផ្ដាច់ចេញពីគ្នានៃគូអាឡែល Aa ប្រព្រឹត្តទៅដោយឯករាជ្យមិនជាប់ទាក់ទងទៅនឹងការបែក ចេញពីគ្នានៃគូអាឡែល Bb ទេ។ ឧទាហរណ៍ អាឡែល A បែកចេញពី a តែ A អាចជួបដោយចៃដន្យជាមួយ B ឬ ជាមួយ b ។ ចំណែកឯ a វិញក៏ដូច្នេះដែរ វាអាចទៅជួប B ក៏បានឬជាមួយ b ក៏បាន។ ដោយសារការផ្ដាច់ចេញ ដោយឯករាជ្យនៃគូអាឡែលធ្វើឱ្យកាម៉ែតនៅ(F1)មានបួនបែបគឺ AB, Ab, aB, ab ។
P(ពូជសុទ្ធ) : ស.គ្រាប់រលីងលឿង x ស.កគ្រាប់ជ្រួញបែតង
សេណូទីប P: AABB aabb
កាម៉ែត P :AB ab
សេណូទីប F1: AaBb
ផេណូទីប F1: សណ្ដែកគ្រាប់រលីងពណ៌លឿង 100%
កាម៉ែតនៃ F1មានបួនបែបគឺ:AB, Ab, aB, ab
យក F1 ជួបជាមួយ F1
កាម៉េតញីឈ្មោល AB Ab aB ab
AB AABB AABb AaBB AaBb
Ab AABb AAbb AaBb Aabb
aB AaBB AaBb aaBB aaBb
ab AaBb Aabb aaBb aabb
ហើយលទ្ធផលជំនាន់ទី2មាន៖
• 9A-B- គ្រាប់រលីងពណ៌លឿង 9/16
• 3A-bb គ្រាប់រលីងពណ៌បៃតង 3/16
• 3aaB- គ្រាប់ជ្រួញពណ៌លឿង 3/16
• 1aabb គ្រាប់ជ្រួញពណ៌បៃតង 1/16
ចូរពិពណ៌នាពីការបង្កាត់សណ្ដែកគ្រាប់រលីង ពណ៌លឿងពូជសុទ្ធ ជាមួយសណ្ដែកគ្រាប់ជ្រួញពណ៌ បៃតងពូជសុទ្ធ។
ការបង្កាត់សណ្ដែកគ្រាប់រលីងពណ៌លឿងពូជសុទ្ធ ជាមួយសណ្ដែកគ្រាប់ជ្រួញពណ៌បៃតងពូជសុទ្ធ។ នៅជំនាន់ទី1(F1) គាត់ទទួលបានសណ្ដែកគ្រាប់រលីង ពណ៌លឿងទាំងអស់។ បន្ទាប់មកគាត់យកសណ្ដែកគ្រាប់ រលីងពណ៌លឿង អ៊ីប្រ៊ីត(F1)ទៅដាំហើយទុកឱ្យធ្វើ ស្វ័យបង្កកំណើត។ នៅជំនាន់ទី2(F2)គាត់ឃើញមាន ផេណូទីបបួនយ៉ាងដែលក្នុងនោះមានផេណូទីបមេបាពីរ និងផេRead more
ការបង្កាត់សណ្ដែកគ្រាប់រលីងពណ៌លឿងពូជសុទ្ធ ជាមួយសណ្ដែកគ្រាប់ជ្រួញពណ៌បៃតងពូជសុទ្ធ។ នៅជំនាន់ទី1(F1) គាត់ទទួលបានសណ្ដែកគ្រាប់រលីង ពណ៌លឿងទាំងអស់។ បន្ទាប់មកគាត់យកសណ្ដែកគ្រាប់ រលីងពណ៌លឿង អ៊ីប្រ៊ីត(F1)ទៅដាំហើយទុកឱ្យធ្វើ ស្វ័យបង្កកំណើត។ នៅជំនាន់ទី2(F2)គាត់ឃើញមាន ផេណូទីបបួនយ៉ាងដែលក្នុងនោះមានផេណូទីបមេបាពីរ និងផេណូទីបថ្មីពីរ គឺគ្រាប់រលីងពណ៌បៃតង និងគ្រាប់ ជ្រួញពណ៌លឿង។ ហើយលទ្ធផលជំនាន់ទី2មាន
See less• គ្រាប់រលីងពណ៌លឿង 9/16 នៃគ្រាប់សរុប។
• គ្រាប់រលីងពណ៌បៃតង 3/16 នៃគ្រាប់សរុប។
• គ្រាប់ជ្រួញពណ៌លឿង 3/16 នៃគ្រាប់សរុប។
• គ្រាប់ជ្រួញពណ៌បៃតង 1/16 នៃគ្រាប់សរុប។
តើលក្ខណៈពីរយ៉ាងរបស់សណ្ដែកព័រដែលលោកម៉ង់ដែលសិក្សាមានអ្វីខ្លះ?
លក្ខណៈពីរយ៉ាងរបស់សណ្ដែកព័រដែលលោក ម៉ង់ដែលសិក្សាមាន៖ • លក្ខណៈសភាពគ្រាប់ដែលមានទិដ្ឋភាពពីរគឺ គ្រាប់រលីងនិងគ្រាប់ជ្រួញ។ • លក្ខណៈពណ៌គ្រាប់ដែលមានទិដ្ឋភាពពីរគឺ គ្រាប់ពណ៌លឿងនិងគ្រាប់ពណ៌បៃតង។
លក្ខណៈពីរយ៉ាងរបស់សណ្ដែកព័រដែលលោក ម៉ង់ដែលសិក្សាមាន៖
See less• លក្ខណៈសភាពគ្រាប់ដែលមានទិដ្ឋភាពពីរគឺ
គ្រាប់រលីងនិងគ្រាប់ជ្រួញ។
• លក្ខណៈពណ៌គ្រាប់ដែលមានទិដ្ឋភាពពីរគឺ
គ្រាប់ពណ៌លឿងនិងគ្រាប់ពណ៌បៃតង។
តើឌីអ៊ីប្រ៊ីឌីសជាអ្វី?
ឌីអ៊ីប្រ៊ីឌីស គឺជាការបង្កាត់មេបាដែលខុសគ្នាដោយ លក្ខណៈពីរយ៉ាង។
ឌីអ៊ីប្រ៊ីឌីស គឺជាការបង្កាត់មេបាដែលខុសគ្នាដោយ លក្ខណៈពីរយ៉ាង។
See lessដូចម្ដេចដែលហៅថាការបង្កាត់តេស្ត? ចូរបកស្រាយពីការការបង្កាត់តេស្ត។
ដែលហៅថាការបង្កាត់តេស្ត គឺជាវិធីដែលគេចង់ដឹង ពីសេណូទីបរបស់ឯកត្តៈដែលមានលក្ខណៈលុប ហើយគេ ត្រូវយកវាទៅបង្កាត់ជាមួយលក្ខណៈអន់។ • បើបានឯកត្តៈកូនមានលក្ខណៈលុបទាំងអស់នោះ សេណូទីបមេបាមានលក្ខណៈលុបគឺ AAវាជាអូម៉ូស៊ីកូត។ • បើបានឯកត្តៈកូនមានលក្ខណៈលុប 50% និងអន់ 50% នោះសេណូទីបមេបាលក្ខណៈ លុបគឺ Aa វាជាអ៊ីប្រ៊ីត អេតេរ៉ូស៊ីRead more
ដែលហៅថាការបង្កាត់តេស្ត គឺជាវិធីដែលគេចង់ដឹង ពីសេណូទីបរបស់ឯកត្តៈដែលមានលក្ខណៈលុប ហើយគេ ត្រូវយកវាទៅបង្កាត់ជាមួយលក្ខណៈអន់។
See less• បើបានឯកត្តៈកូនមានលក្ខណៈលុបទាំងអស់នោះ សេណូទីបមេបាមានលក្ខណៈលុបគឺ AAវាជាអូម៉ូស៊ីកូត។
• បើបានឯកត្តៈកូនមានលក្ខណៈលុប 50% និងអន់ 50% នោះសេណូទីបមេបាលក្ខណៈ
លុបគឺ Aa វាជាអ៊ីប្រ៊ីត អេតេរ៉ូស៊ីកូត។
ករណីទី 1
សេណូទីបនៃឯកត្តៈមេបាម្ខាងមានលក្ខណៈលុបគឺ AA
P : AA x aa
កាម៉ែត P : A a
F1 : Aa
ឯកត្តៈមានលក្ខណៈលុប100%
ករណីទី 2
សេណូទីបនៃឯកត្តៈមេបាម្ខាងមានលក្ខណៈលុបគឺ Aa
P : Aa x aa
កាម៉ែត P : A , a a
F1 : Aa aa
ឯកត្តៈមានលក្ខណៈលុប 50% អន់ 50%
ដូចម្តេចដែលហៅថាការបង្កាត់ករណីលុបមិនពេញលេញ? ចូរបកស្រាយពីការបង្កាត់ករណីលុប មិនពេញលេញ។
ដែលហៅថាការបង្កាត់ករណីលុបមិនពេញលេញ គឺជាការបង្កាត់ដែលមេ និងបាមានសមត្ថភាពស្មើគ្នា ហើយអ៊ីប្រ៊ីតមានលក្ខណៈកណ្ដាលរវាងមេបាទាំងពីរ។ គេបង្កាត់ផ្កាម៉ោងបួនពណ៌សពូជសុទ្ធជាមួយផ្កាម៉ោងបួន ពណ៌ក្រហមពូជសុទ្ធ។ តាង A ជាអាឡែលកំណត់លក្ខណៈផ្កាពណ៌ក្រហម A’ ជាអាឡែលកំណត់លក្ខណៈផ្កាពណ៌ស P(ពូជសុទ្ធ): ផ្កាម៉ោងបួនពណ៌ក្រហម x ផ្កាម៉ោងRead more
ដែលហៅថាការបង្កាត់ករណីលុបមិនពេញលេញ
គឺជាការបង្កាត់ដែលមេ និងបាមានសមត្ថភាពស្មើគ្នា ហើយអ៊ីប្រ៊ីតមានលក្ខណៈកណ្ដាលរវាងមេបាទាំងពីរ។
គេបង្កាត់ផ្កាម៉ោងបួនពណ៌សពូជសុទ្ធជាមួយផ្កាម៉ោងបួន ពណ៌ក្រហមពូជសុទ្ធ។
តាង A ជាអាឡែលកំណត់លក្ខណៈផ្កាពណ៌ក្រហម
A’ ជាអាឡែលកំណត់លក្ខណៈផ្កាពណ៌ស
P(ពូជសុទ្ធ): ផ្កាម៉ោងបួនពណ៌ក្រហម x ផ្កាម៉ោងបួនពណ៌ស
សេណូទីប P: AA A’A’
កាម៉ែត P:AA’
សេណូទីប F1: AA’
កាម៉ែតនៃ F1មានពីរបែប : A និង A’
យើងរក F2 ដោយគូរតារាងពុយនេ
កាម៉េតញីនិងឈ្មោល A A’
A AA 25%
ផ្កាពណ៌ក្រហម AA’ 25%
ផ្កាពណ៌ផ្កាឈូក
A’ AA’ 25%
ផ្កាពណ៌ផ្កាឈូក AA’ 25%
ផ្កាពណ៌ស
លទ្ធផលទទួលបាននៅ F2 មាន :
See less• ផ្កាពណ៌ក្រហម 25%
• ផ្កាពណ៌ផ្កាឈូក 50%
• ផ្កាពណ៌ស 25%
ក្នុងករណីម៉ូណូអ៊ីប្រ៊ីឌីស តើច្បាប់មានចំនួនប៉ុន្មាន ដែលលោកម៉ង់ដែលបានទាញសន្និដ្ឋាន? មានអ្វីខ្លះ? ចូរបញ្ជាក់ពីច្បាប់នីមួយៗ។
ងករណីម៉ូណូអ៊ីប្រ៊ីឌីស ច្បាប់មានចំនួនពីរដែល លោកម៉ង់ដែលបានទាញសន្និដ្ឋាន។ ច្បាប់ទាំងនោះមាន ដូចតទៅ៖ • ច្បាប់ឯកសណ្ឋានភាពនៃអ៊ីប្រ៊ីតជំនាន់ទី1: បើ មេបាជាពូជសុទ្ធ អ៊ីប្រ៊ីតជំនាន់ទី1មានលក្ខណៈ ដូចគ្នាទាំងអស់។ • ច្បាប់ការផ្តាច់ចេញនៃគូអាឡែល : ចំពោះ សារពាង្គកាយមួយលក្ខណៈនីមួយៗកំណត់ ដោយអាឡែលពីរ។ នៅពេលកំណកាម៉ែត អាឡRead more
ងករណីម៉ូណូអ៊ីប្រ៊ីឌីស ច្បាប់មានចំនួនពីរដែល លោកម៉ង់ដែលបានទាញសន្និដ្ឋាន។ ច្បាប់ទាំងនោះមាន ដូចតទៅ៖
See less• ច្បាប់ឯកសណ្ឋានភាពនៃអ៊ីប្រ៊ីតជំនាន់ទី1: បើ មេបាជាពូជសុទ្ធ អ៊ីប្រ៊ីតជំនាន់ទី1មានលក្ខណៈ ដូចគ្នាទាំងអស់។
• ច្បាប់ការផ្តាច់ចេញនៃគូអាឡែល : ចំពោះ សារពាង្គកាយមួយលក្ខណៈនីមួយៗកំណត់ ដោយអាឡែលពីរ។ នៅពេលកំណកាម៉ែត អាឡែលទាំងពីរបែកចេញពីគ្នា កាម៉ែតមាន អាឡែលតែមួយចំពោះលក្ខណៈនីមួយៗ។
នៅពេលបង្កកំណើតសារពាង្គកាយថ្មីមាន អាឡែលពីរ មួយបានមកពីមេ ហើយមួយទៀត បានមកពីបា។
ដូចនេះនៅ(F1) គេបានទាំងលក្ខណៈលុប និង លក្ខណៈអន់តាមសមាមាត្រ 3:1 ។
ហេតុអ្វីបានជានៅជំនាន់ទី2 (F2) មានលក្ខណៈ អន់លេចឡើង?
បានជានៅជំនាន់ទី2 (F2) មានលក្ខណៈអន់លេច ឡើងព្រោះ សណ្ដែកគ្រាប់លឿងអ៊ីប្រ៊ីតជំនាន់ទី 1(F1) មាន សេណូទីប Aa ។ ក្នុងកំណកាម៉ែតតាមចំណែក មេយ៉ូសមានការផ្ដាច់ចេញនៃគូក្រូម៉ូសូមអូម៉ូឡូក ដែល នាំឱ្យមានការផ្ដាច់ចេញនៃគូអាឡែល Aa ។ ដូច្នេះ កាម៉ែត នៃ(F1)មានអាឡែលតែមួយគឺ A ឬ a ។ អ៊ីប្រ៊ីត(F1) ញី ឬឈ្មោលបង្កើតកាម៉ែតបានពីរបែបដRead more
បានជានៅជំនាន់ទី2 (F2) មានលក្ខណៈអន់លេច ឡើងព្រោះ សណ្ដែកគ្រាប់លឿងអ៊ីប្រ៊ីតជំនាន់ទី 1(F1) មាន សេណូទីប Aa ។ ក្នុងកំណកាម៉ែតតាមចំណែក មេយ៉ូសមានការផ្ដាច់ចេញនៃគូក្រូម៉ូសូមអូម៉ូឡូក ដែល នាំឱ្យមានការផ្ដាច់ចេញនៃគូអាឡែល Aa ។ ដូច្នេះ កាម៉ែត នៃ(F1)មានអាឡែលតែមួយគឺ A ឬ a ។ អ៊ីប្រ៊ីត(F1) ញី ឬឈ្មោលបង្កើតកាម៉ែតបានពីរបែបដែលមានសមាមាត្រ 50% ស្មើគ្នា គឺមួយបែបមានA និងមួយបែបទៀតមាន a។ នៅពេលបង្កកំណើតមានការជួបគ្នាដោយចៃដន្យរវាង កាម៉ែតឈ្មោលពីរបែប និងកាម៉ែតញីពីរបែប។
See lessចូរពន្យល់ពាក្យ សេណូទីប ផេណូទីប អូម៉ូស៊ីកូត និងអេតេរ៉ូស៊ីកូត។
ពន្យល់ពាក្យ៖ • ផេណូទីប:គឺជាបណ្ដុំលក្ខណៈនៃសារពាង្គកាយដែលយើង មើលឃើញ។ • សេណូទីប:គឺជាសំណុំអាឡែលដែលកំណត់ លក្ខណៈមួយរបស់ សារពាង្គកាយ។ • អូម៉ូស៊ីកូត : គឺជាឯកត្តៈពូជសុទ្ធដែលមាន អាឡែលពីរដូចគ្នា ហើយវាបង្កើតបានជាកាម៉ែត តែមួយបែប។ • អេតេរ៉ូស៊ីកូត : គឺជាឯកត្តៈពូជមិនសុទ្ធដែលមាន អាឡែលពីរខុសគ្នា ហើយវាបង្កើតបានជា កាម៉Read more
ពន្យល់ពាក្យ៖
See less• ផេណូទីប:គឺជាបណ្ដុំលក្ខណៈនៃសារពាង្គកាយដែលយើង មើលឃើញ។
• សេណូទីប:គឺជាសំណុំអាឡែលដែលកំណត់ លក្ខណៈមួយរបស់ សារពាង្គកាយ។
• អូម៉ូស៊ីកូត : គឺជាឯកត្តៈពូជសុទ្ធដែលមាន អាឡែលពីរដូចគ្នា ហើយវាបង្កើតបានជាកាម៉ែត តែមួយបែប។
• អេតេរ៉ូស៊ីកូត : គឺជាឯកត្តៈពូជមិនសុទ្ធដែលមាន អាឡែលពីរខុសគ្នា ហើយវាបង្កើតបានជា កាម៉ែតពីរបែបខុសគ្នាដែរ។
ហេតុអ្វីបានជាអ៊ីប្រ៊ីត(F1)មានលក្ខណៈដូចគ្នា ទាំងអស់? ចូរបកស្រាយ។
បានជាអ៊ីប្រ៊ីត(F1)មានលក្ខណៈដូចគ្នាទាំងអស់ព្រោះ លក្ខណៈសភាពគ្រាប់សណ្ដែកមានទិដ្ឋភាព 2 គឺ គ្រាប់ លឿង និងគ្រាប់បៃតងសែនកំណត់លក្ខណៈពណ៌គ្រាប់ក៏ មានអាឡែលពីរដែរ គឺអាឡែលកំណត់លក្ខណៈគ្រាប់ លឿង និងអាឡែលកំណត់លក្ខណៈគ្រាប់បៃតង។ តាង A ជាអាឡែលកំណត់លក្ខណៈគ្រាប់លឿង។ a ជាអាឡែលកំណត់លក្ខណៈគ្រាប់បៃតង។ • ក្នុងកោសិកាលូតលាស់(កRead more
បានជាអ៊ីប្រ៊ីត(F1)មានលក្ខណៈដូចគ្នាទាំងអស់ព្រោះ លក្ខណៈសភាពគ្រាប់សណ្ដែកមានទិដ្ឋភាព 2 គឺ គ្រាប់ លឿង និងគ្រាប់បៃតងសែនកំណត់លក្ខណៈពណ៌គ្រាប់ក៏ មានអាឡែលពីរដែរ គឺអាឡែលកំណត់លក្ខណៈគ្រាប់ លឿង និងអាឡែលកំណត់លក្ខណៈគ្រាប់បៃតង។
See lessតាង A ជាអាឡែលកំណត់លក្ខណៈគ្រាប់លឿង។
a ជាអាឡែលកំណត់លក្ខណៈគ្រាប់បៃតង។
• ក្នុងកោសិកាលូតលាស់(កោសិកាឌីប្លូអ៊ីត)នៃ សណ្ដែកគ្រាប់លឿងពូជសុទ្ធមានអាឡែល កំណត់លក្ខណៈគ្រាប់លឿងចំនួនពីរ(AA)នៅលើក្រូម៉ូសូមអូម៉ូឡូកមួយគូ។ កំណកាម៉ែត ប្រព្រឹត្តទៅដោយមានចំណែកមេយ៉ូស។ នៅ ចំណែកមេយ៉ូសមានការផ្ដាច់ចេញពីគ្នានៃគូ ក្រូម៉ូសូមអូម៉ូឡូកដែលនាំឱ្យមានការផ្តាច់ចេញនៃគូអាឡែល(AA)។ ដូចនេះកាម៉ែតនៃសណ្ដែក គ្រាប់លឿងមានអាឡែល(A)តែមួយគត់។
• ដូចសណ្ដែកគ្រាប់លឿងដែរ កោសិកាលូតលាស់ របស់សណ្ដែកគ្រាប់បៃតងក៏មានអាឡែល aចំនួន ពីរដែរ។ ឯកាម៉ែតសណ្ដែកគ្រាប់បៃតងមាន អាឡែល a តែមួយទេ។
• ការជួបគ្នារវាងកាម៉ែតញី និងកាម៉ែតឈ្មោលនៅ ពេលបង្កកំណើតបណ្ដាលឱ្យមានការជួបគ្នារវាងក្រូម៉ូសូមមានដើមកំណើតពីមេនិងក្រូម៉ូសូមមានដើមកំណើតពីបា។ ដូចនេះ ក្នុងស៊ីកូតមាន អាឡែលពីរគឺ (Aa)។ តែអាឡែល A កំណត់ លក្ខណៈគ្រាប់លឿងលុបលើអាឡែលa កំណត់ លក្ខណៈគ្រាប់បៃតង។ ដូចនេះ អ៊ីប្រ៊ីតមានតែ លក្ខណៈគ្រាប់លឿងទេដែលលេចចេញឡើង។ អ៊ីប្រ៊ីតជំនាន់ទី 1(F1) មានលក្ខណៈដូចគ្នា ទាំងអស់ គឺគ្រាប់លឿង។