Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើម៉ូលេគុលADNមាននុយក្លេអូទីតប៉ុន្មានប្រភេទ? អ្វីខ្លះ?
ម៉ូលេគុលADNមាននុយក្លេអូទីត 4 ប្រភេទគឺ៖ • អាដេនីន(A)។ • ស៊ីតូស៊ីន(C)។ • កានីន(G)។ • ទីមីន(T)។
ម៉ូលេគុលADNមាននុយក្លេអូទីត 4 ប្រភេទគឺ៖
See less• អាដេនីន(A)។
• ស៊ីតូស៊ីន(C)។
• កានីន(G)។
• ទីមីន(T)។
តើសែនជាអ្វី?
សែន គឺជាអង្កត់មួយរបស់ ADN ។
សែន គឺជាអង្កត់មួយរបស់ ADN ។
See lessតើលោកម៉ង់ដែលសន្និដ្ឋានថាអ្វីដែលកំណត់លក្ខណៈរបស់ភាវរស់នីមួយៗ?
លោកម៉ង់ដែលសន្និដ្ឋានថាសែនជាកត្តាតំណពូជដែលកំណត់លក្ខណៈរបស់ភាវរស់នីមួយៗ។
លោកម៉ង់ដែលសន្និដ្ឋានថាសែនជាកត្តាតំណពូជដែលកំណត់លក្ខណៈរបស់ភាវរស់នីមួយៗ។
See lessហេតុអ្វីបានជាគេប្រើសារធាតុគីមីកុលស៊ីស៊ីនដើម្បីធ្វើប៉ូលីប្លូអ៊ីឌី?
បានជាគេប្រើសារធាតុគីមីកុលស៊ីស៊ីនដើម្បីធ្វើប៉ូលីប្លូអ៊ីឌីពីព្រោះសារធាតុគីមីនេះបំផ្លាញត្រយ៉ូងអាក្រូម៉ាទិចដែលកើតមានឡើងនៅពេលកោសិកាកំពុងធ្វើចំណែក។
បានជាគេប្រើសារធាតុគីមីកុលស៊ីស៊ីនដើម្បីធ្វើប៉ូលីប្លូអ៊ីឌីពីព្រោះសារធាតុគីមីនេះបំផ្លាញត្រយ៉ូងអាក្រូម៉ាទិចដែលកើតមានឡើងនៅពេលកោសិកាកំពុងធ្វើចំណែក។
See lessតើប៉ូលីប្លូអ៊ីឌីចំពោះកសិកម្មមានអត្ថប្រយោជន៍ដូចម្ដេច?
ប៉ូលីប្លូអ៊ីឌីចំពោះកសិកម្មមានអត្ថប្រយោជន៍ដូចជា ការបង្កើតពូជរុក្ខជាតិដែលផ្ដល់ទិន្នផលខ្ពស់។
ប៉ូលីប្លូអ៊ីឌីចំពោះកសិកម្មមានអត្ថប្រយោជន៍ដូចជា ការបង្កើតពូជរុក្ខជាតិដែលផ្ដល់ទិន្នផលខ្ពស់។
See lessចូរពិពណ៌នាពីប៉ូលីប្លូអ៊ីឌីចំពោះសត្វនិងរុក្ខជាតិ។
ពិពណ៌នាពីប៉ូលីប្លូអ៊ីឌីចំពោះសត្វនិងរុក្ខជាតិមាន • ចំពោះសត្វបណ្ដាលឱ្យស្លាប់។ • ចំពោះរុក្ខជាតិគឺ ដើម ផ្កា និងផ្លែមានទំហំធំ ហើយលូតលាស់ល្អជាងរុក្ខជាតិឌីប្លូអ៊ីតធម្មតា។
ពិពណ៌នាពីប៉ូលីប្លូអ៊ីឌីចំពោះសត្វនិងរុក្ខជាតិមាន
See less• ចំពោះសត្វបណ្ដាលឱ្យស្លាប់។
• ចំពោះរុក្ខជាតិគឺ ដើម ផ្កា និងផ្លែមានទំហំធំ ហើយលូតលាស់ល្អជាងរុក្ខជាតិឌីប្លូអ៊ីតធម្មតា។
តើប៉ូលីប្លូអ៊ីឌីជាអ្វី? តើការលេចឡើងរបស់វាបណ្ដាលមកពីអ្វី? ចូរបញ្ជាក់។
ប៉ូលីប្លូអ៊ីឌី គឺជាបាតុភូតដែលធ្វើឱ្យក្រូម៉ូសូមទាំងអស់ក្នុងកោសិកាកើនឡើងតាមពហុគុណរបស់ n (3n,4n,5n,…)។ ប៉ូលីប្លូអ៊ីឌីលេចឡើងបណ្ដាលមកពីមានដំណើរប្រព្រឹត្តទៅមិនធម្មតានៃមីតូសឬមេយ៉ូស។ នៅចំណែកមីតូស ក្រូម៉ូសូមទាំងអស់ស្វ័យដំឡើងទ្វេ តែដោយសារបុព្វហេតុណាមួយត្រយ៉ូងអាក្រូម៉ាទិចមិនបានកើតឡើងដែលនាំឱ្យក្រូម៉ូសូមកូនមិនអាRead more
ប៉ូលីប្លូអ៊ីឌី គឺជាបាតុភូតដែលធ្វើឱ្យក្រូម៉ូសូមទាំងអស់ក្នុងកោសិកាកើនឡើងតាមពហុគុណរបស់ n (3n,4n,5n,…)។ ប៉ូលីប្លូអ៊ីឌីលេចឡើងបណ្ដាលមកពីមានដំណើរប្រព្រឹត្តទៅមិនធម្មតានៃមីតូសឬមេយ៉ូស។ នៅចំណែកមីតូស ក្រូម៉ូសូមទាំងអស់ស្វ័យដំឡើងទ្វេ តែដោយសារបុព្វហេតុណាមួយត្រយ៉ូងអាក្រូម៉ាទិចមិនបានកើតឡើងដែលនាំឱ្យក្រូម៉ូសូមកូនមិនអាចធ្វើដំណើរទៅប៉ូល។ ដូច្នេះកោសិកាមានចំនួនក្រូម៉ូសូមទ្វេជាពីរ គឺ 4n កើតឡើង។បើសិនជាបាតុភូតនេះកើតឡើងនៅចំណែកមេយ៉ូសនោះនឹងគ្មានការផ្ដាច់ចេញនៃគូក្រូម៉ូសូមអូម៉ូឡូកទាំងអស់ទៅប៉ូលទេ។ ដូច្នេះកាម៉ែតមានចំនួន 2nក្រូម៉ូសូម។ នៅពេលបង្កកំណើតបើកាម៉ែតឌីប្លូអ៊ីតនេះជួបកាម៉ែតអាប្លូអ៊ីតធម្មតានឹងបង្កើតបានស៊ីកូតដែលមាន 3nក្រូម៉ូសូម(ទ្រីប្លូអ៊ីត)។
See lessចូរពិពណ៌នាពីមុយតាស្យុងកើតឡើងនៅលើ ក្រូម៉ូសូមភេទ។
មុយតាស្យុងកើតឡើងនៅលើក្រូម៉ូសូមភេទ គឺបណ្ដាលមកពីពេលដំណើរកំណអូវុលនៅចំណែកមេយ៉ូសគ្មានការផ្ដាច់ចេញនៃក្រូម៉ូសូមភេទ XX។ពេលនោះមានអូវុលពីរបែបកើតឡើង គឺមួយបែបមានក្រូម៉ូសូម Xដល់ទៅពីរ(XX)និងមួយបែបគ្មានក្រូម៉ូសូមភេទសោះ(០)។ ដូចនេះនៅពេលបង្កកំណើត ស៊ីកូតដែលកើតឡើងពីការរួមគ្នារវាងស្ពែម៉ាតូសូអ៊ីតធម្មតានិងអូវុលប្រភេទខាងលើRead more
មុយតាស្យុងកើតឡើងនៅលើក្រូម៉ូសូមភេទ គឺបណ្ដាលមកពីពេលដំណើរកំណអូវុលនៅចំណែកមេយ៉ូសគ្មានការផ្ដាច់ចេញនៃក្រូម៉ូសូមភេទ XX។ពេលនោះមានអូវុលពីរបែបកើតឡើង គឺមួយបែបមានក្រូម៉ូសូម Xដល់ទៅពីរ(XX)និងមួយបែបគ្មានក្រូម៉ូសូមភេទសោះ(០)។ ដូចនេះនៅពេលបង្កកំណើត ស៊ីកូតដែលកើតឡើងពីការរួមគ្នារវាងស្ពែម៉ាតូសូអ៊ីតធម្មតានិងអូវុលប្រភេទខាងលើនេះអាចមានដូចខាងក្រោម៖
See less• ឯកត្តៈមានក្រូម៉ូសូមភេទ X០(ក្រូម៉ូសូម X តែ
មួយ)មានអាការៈរោគតួណេ(Turner)។ អ្នក
ជំងឺភេទស្រីមានរូបរាងទាប អារហើយលក្ខណៈ
ភេទបន្ទាប់លូតលាស់តិចបំផុត(អូវែមិនដំណើរការ គ្មានរដូវនិងដើមទ្រូងមិនលូតលាស់)។
• ឯកត្តៈមានក្រូម៉ូសូមភេទ XXY មានអាការៈរោគគ្លីណឺភែលធើ(Klinerfelter)។ គឺជាបុរសដែលមានលក្ខណៈភេទបន្ទាប់ប្រុសផង(មាឌធំ ស្មាទូលាយ)និងស្រីផង(ត្រគាកសាយ ដើមទ្រូងលូតលាស់)។បុរសនេះអារដោយពងស្វាស មិនលូតលាស់។
• ឯកត្តៈមានក្រូម៉ូសូមភេទ XXX (ទ្រីសូមី) ជាស្ត្រីមានអូវែមិនលូតលាស់ អារនិងប្រាជ្ញាអន់
• ឯកត្តៈមានក្រូម៉ូសូម ០Y មិនអាចរស់បានទេ។
តើទ្រីសូមីទី 21 កើតឡើងញឹកញាប់នៅអាយុប៉ុន្មាន?
ទ្រីសូមីទី 21 កើតឡើងញឹកញាប់នៅអាយុ៖ មួយករណីក្នុងចំណោម 650-700 កំណើត។ សមាមាត្រនេះកើនឡើងទៅតាមអាយុរបស់ ម្តាយ(1/200 មុនអាយុ 30 ឆ្នាំ)(4/100នៅអាយុលើ 35 ឆ្នាំ) និង (1/50 នៅអាយុ 45 ឆ្នាំ)។
ទ្រីសូមីទី 21 កើតឡើងញឹកញាប់នៅអាយុ៖
See lessមួយករណីក្នុងចំណោម 650-700 កំណើត។
សមាមាត្រនេះកើនឡើងទៅតាមអាយុរបស់
ម្តាយ(1/200 មុនអាយុ 30 ឆ្នាំ)(4/100នៅអាយុលើ 35 ឆ្នាំ) និង (1/50 នៅអាយុ 45 ឆ្នាំ)។
ចូរពិពណ៌នាពីក្រូម៉ូសូមទ្រីសូមី។
ក្មេងខ្លះក្រូម៉ូសូមទ្រីសូមី(ក្រូម៉ូសូមទី 21 មានដល់ទៅ 3)។ ចំពោះក្មេងនេះ ចំនួនឌីប្លូអ៊ីត 2n = 47 ។ចំពោះក្មេងដែលមានទ្រីសូមីទី 21 សារពាង្គកាយរបស់គេមិនលូតលាស់ តឿ មិនសូវមានប្រាជ្ញា ប្រអប់ដៃខ្លី ភ្នែកបញ្ចិតចុះក្រោម ហើយអារ។ បុព្វហេតុនៃជំងឺនេះ គឺនៅចំណែកមេយ៉ូសក្នុងពេលកំណកាម៉ែត គ្មានការផ្ដាច់ចេញនៃគូក្រូម៉ូសូមអRead more
ក្មេងខ្លះក្រូម៉ូសូមទ្រីសូមី(ក្រូម៉ូសូមទី 21 មានដល់ទៅ 3)។ ចំពោះក្មេងនេះ ចំនួនឌីប្លូអ៊ីត 2n = 47 ។ចំពោះក្មេងដែលមានទ្រីសូមីទី 21 សារពាង្គកាយរបស់គេមិនលូតលាស់ តឿ មិនសូវមានប្រាជ្ញា ប្រអប់ដៃខ្លី ភ្នែកបញ្ចិតចុះក្រោម ហើយអារ។ បុព្វហេតុនៃជំងឺនេះ គឺនៅចំណែកមេយ៉ូសក្នុងពេលកំណកាម៉ែត គ្មានការផ្ដាច់ចេញនៃគូក្រូម៉ូសូមអូម៉ូឡូកទី 21 ទេ ។ ដូចនេះចំពោះកាម៉ែតដែលកើតឡើងគឺមានកាម៉ែតម្យ៉ាងដែលមានគូក្រូម៉ូសូមទី21 ដល់ទៅ 2 និងកាម៉ែតម្យ៉ាងទៀត គ្មានក្រូម៉ូសូមទី 21 សោះ។ នៅពេលបង្កកំណើត បើកាម៉ែតដែលមានក្រូម៉ូសូមទី 21ចំនួន 2 ទៅជួបកាម៉ែតធម្មតានោះនឹងកើតឡើងស៊ីកូតដែលមានក្រូម៉ូសូមទី21 ដល់ទៅ 3 គឺជាទ្រីសូមីទី21។ បើកាម៉ែតធម្មតាទៅជួបកាម៉ែតដែលគ្មានក្រូម៉ូសូមទី21 នោះស៊ីកូតមានក្រូម៉ូសូមទី21 តែមួយ នេះជាករណីម៉ូណូសូមី។ ជាទូទៅ ម៉ូណូសូមីបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាងទ្រីសូមី។ ទ្រីសូមីទី 21 កើតមានជាញឹកញាប់ ។
See less