Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើមុយតាស្យុងទម្រង់ក្រូម៉ូសូមលេចឡើងក្រោមរូបរាងប៉ុន្មានបែប? អ្វីខ្លះ? ចូរបញ្ជាក់។
មុយតាស្យុងទម្រង់ក្រូម៉ូសូមលេចឡើងក្រោមរូបរាង 4 បែបគឺ៖ • ការដាច់អង្កត់:កើតឡើងនៅពេលដែលអង្កត់មួយនៃក្រូម៉ូសូមជ្រុះបាត់។ ចំពោះមនុស្ស ការបាត់ដៃខ្លីនៃក្រូម៉ូសូមទី 5 នាំឱ្យខ្សោយប្រាជ្ញានិងមានសរីរាង្គខ្លះ ដូចជាបំពង់សំឡេងលូតលាស់មិនធម្មតា។ នៅពេលទើបកើត ក្មេងយំមានសំឡេងដូចសំឡេងឆ្មា ដូចនេះគេឱ្យឈ្មោះថាជាជំងឺសម្រែកឆ្Read more
មុយតាស្យុងទម្រង់ក្រូម៉ូសូមលេចឡើងក្រោមរូបរាង
See less4 បែបគឺ៖
• ការដាច់អង្កត់:កើតឡើងនៅពេលដែលអង្កត់មួយនៃក្រូម៉ូសូមជ្រុះបាត់។ ចំពោះមនុស្ស ការបាត់ដៃខ្លីនៃក្រូម៉ូសូមទី 5 នាំឱ្យខ្សោយប្រាជ្ញានិងមានសរីរាង្គខ្លះ ដូចជាបំពង់សំឡេងលូតលាស់មិនធម្មតា។ នៅពេលទើបកើត ក្មេងយំមានសំឡេងដូចសំឡេងឆ្មា ដូចនេះគេឱ្យឈ្មោះថាជាជំងឺសម្រែកឆ្មា។ ការបាត់ដៃខ្លីនៃក្រូម៉ូសូមទី 18 នាំឱ្យភាពមិនប្រក្រតីនៃភ្នែកមុខ ហើយនិងប្រាជ្ញាខ្សោយ។
• ការជ្រៀតអង្កត់មួយចូល:កើតឡើងនៅពេលដែលអង្កត់មួយនៃក្រូម៉ូសូមដាច់ ហើយទៅភ្ជាប់នឹងក្រូម៉ូសូមមួយទៀតដែលជាគូអូម៉ូឡូករបស់វា។ដូច្នេះក្រូម៉ូសូមនេះមានអង្កត់ដូចគ្នាដល់ទៅពីរ។
• បញ្ច្រាសតំណលំដាប់:កើតឡើងនៅពេលមានអង្កត់មួយនៃក្រូម៉ូសូមដាច់ ហើយភ្ជាប់មកវិញតាមទិសដៅបញ្ច្រាស់គ្នា។
• បន្ទេរអង្កត់:អង្កត់មួយនៃក្រូម៉ូសូមដាច់ ហើយ
ទៅជាប់នឹងក្រូម៉ូសូមមួយទៀតដែលមិនមែនជាគូអូម៉ូឡូកនឹងគ្នា។ ការណីខាងលើច្រើនតែបង្កើតជំងឺដ៏មានគ្រោះថ្នាក់ដល់មនុស្ស។
តើមុយតាស្យុងមានប៉ុន្មានយ៉ាង? អ្វីខ្លះ? ចូរបញ្ជាក់ពីមុយតាស្យុងនីមួយៗ។
មុយតាស្យុងមាន 2 យ៉ាងគឺមានដូចជា៖ • មុយតាស្យុងក្រូម៉ូសូម :គឺបណ្ដាលមកពីបម្រែបម្រួលទម្រង់ក្រូម៉ូសូមឬចំនួនក្រូម៉ូសូម។គេអាចមើលឃើញបម្រែបម្រួលនេះនៅក្នុងការីយ៉ូទីប។ • មុយតាស្យុងលើសែន:គឺជាបម្រែបម្រួលនៃទម្រង់សែន ដែលមាននៅលើក្រូម៉ូសូម។
មុយតាស្យុងមាន 2 យ៉ាងគឺមានដូចជា៖
See less• មុយតាស្យុងក្រូម៉ូសូម :គឺបណ្ដាលមកពីបម្រែបម្រួលទម្រង់ក្រូម៉ូសូមឬចំនួនក្រូម៉ូសូម។គេអាចមើលឃើញបម្រែបម្រួលនេះនៅក្នុងការីយ៉ូទីប។
• មុយតាស្យុងលើសែន:គឺជាបម្រែបម្រួលនៃទម្រង់សែន ដែលមាននៅលើក្រូម៉ូសូម។
តើមុយតាស្យុងខ្នជាអ្វី?
មុយតាស្យុងខ្ន:គឺជាប្រភេទមុយតាស្យុងដែលកើតឡើងនៅក្នុងកោសិកាបន្តពូជ មុយតាស្យុងនេះអាចត្រូវ បញ្ជូនទៅឱ្យស៊ីកូតតាមរយៈកាម៉ែត។ ដូចនេះគ្រប់កោសិកាទាំងអស់របស់សារពាង្គកាយមួយដែលលូតលាស់ចេញពីស៊ីកូតក៏មានមុយតាស្យុងដែរ។
មុយតាស្យុងខ្ន:គឺជាប្រភេទមុយតាស្យុងដែលកើតឡើងនៅក្នុងកោសិកាបន្តពូជ មុយតាស្យុងនេះអាចត្រូវ
See lessបញ្ជូនទៅឱ្យស៊ីកូតតាមរយៈកាម៉ែត។ ដូចនេះគ្រប់កោសិកាទាំងអស់របស់សារពាង្គកាយមួយដែលលូតលាស់ចេញពីស៊ីកូតក៏មានមុយតាស្យុងដែរ។
តើមុយតាស្យុងសូម៉ាជាអ្វី?ចូរលើកឧទាហរណ៍មកបញ្ជាក់។
មុយតាស្យុងសូម៉ា: គឺជាប្រភេទមុយតាស្យុងដែលកើតឡើងនៅក្នុងកោសិកាលូតលាស់ហើយមុយតាស្យុងនេះត្រូវបញ្ជូនទៅឱ្យកោសិកាផ្សេងៗទៀតនៃសារពាង្គកាយតាមមីតូស តែមិនអាចបញ្ជូនទៅសន្តានក្រោយបានទេ។ ឧទាហរណ៍:ជំងឺមហារីកមួយចំនួនបណ្ដាលមកពីមុយតាស្យុងសូម៉ា។
មុយតាស្យុងសូម៉ា: គឺជាប្រភេទមុយតាស្យុងដែលកើតឡើងនៅក្នុងកោសិកាលូតលាស់ហើយមុយតាស្យុងនេះត្រូវបញ្ជូនទៅឱ្យកោសិកាផ្សេងៗទៀតនៃសារពាង្គកាយតាមមីតូស តែមិនអាចបញ្ជូនទៅសន្តានក្រោយបានទេ។ ឧទាហរណ៍:ជំងឺមហារីកមួយចំនួនបណ្ដាលមកពីមុយតាស្យុងសូម៉ា។
See lessតើមុយតង់ជាអ្វី?
មុយតង់ គឺជាសារពាង្គដំបូងគេបង្អស់ដែលមានលក្ខណៈថ្មីកើតឡើងដោយមុយតាស្យុង។
មុយតង់ គឺជាសារពាង្គដំបូងគេបង្អស់ដែលមានលក្ខណៈថ្មីកើតឡើងដោយមុយតាស្យុង។
See lessតើមុយតាសែនមានប៉ុន្មានបែប? អ្វីខ្លះ?
មុយតាសែនមាន 2 បែបដូចជា៖ • ភ្នាក់ងាររូប: កាំរស្មី X កាំរស្មីស្វាយអ៊ុលត្រា UV កាំរស្មីឡាំងដា…។ • ភ្នាក់ងារគីមី: អាស៊ីតនីទ្រឺឬអាស៊ីតអាគ្រីឌីន…។
មុយតាសែនមាន 2 បែបដូចជា៖
See less• ភ្នាក់ងាររូប: កាំរស្មី X កាំរស្មីស្វាយអ៊ុលត្រា UV
កាំរស្មីឡាំងដា…។
• ភ្នាក់ងារគីមី: អាស៊ីតនីទ្រឺឬអាស៊ីតអាគ្រីឌីន…។
តើប្រេកង់នៃមុយតាស្យុងក្នុងធម្មជាតិមានតិចឬច្រើន? តើកត្តានៃមុយតាស្យុងហៅថាអ្វី?
ប្រេកង់នៃមុយតាស្យុងក្នុងធម្មជាតិ កើតឡើងដោយឯងមានក្នុងកម្រិតទាបណាស់។កត្តានៃមុយតាស្យុងហៅថាមុយតាសែន។
ប្រេកង់នៃមុយតាស្យុងក្នុងធម្មជាតិ កើតឡើងដោយឯងមានក្នុងកម្រិតទាបណាស់។កត្តានៃមុយតាស្យុងហៅថាមុយតាសែន។
See lessតើមុយតាស្យុងជាអ្វី?
មុយតាស្យុង គឺជាកំណែប្រែសំភារៈសេនេទិចមានដូចជា បម្រែបម្រួលសែន ឬបម្រែបម្រួលក្រូម៉ូសូម។
មុយតាស្យុង គឺជាកំណែប្រែសំភារៈសេនេទិចមានដូចជា បម្រែបម្រួលសែន ឬបម្រែបម្រួលក្រូម៉ូសូម។
See lessចូរលើកឧទាហរណ៍ពីសត្វដែលខុសប្លែកពីគេ។ តើលក្ខណៈខុសប្លែកនេះបណ្ដាលមកពីអ្វី?
ឧទាហរណ៍ពីសត្វដែលខុសប្លែកពីគេមានដូចជា៖ • ដ្រូសូភីលស្លាបរួញ ឆ្កែគ្មានកន្ទុយគោឬក្របីគ្មានស្នែងកណ្ដុរគ្មានរោមឬមានពណ៌ផ្សេងៗ • វត្តមាននៃលក្ខណៈខុសប្លែកនេះបណ្ដាលមកពី មុយតាស្យុង។
ឧទាហរណ៍ពីសត្វដែលខុសប្លែកពីគេមានដូចជា៖
See less• ដ្រូសូភីលស្លាបរួញ ឆ្កែគ្មានកន្ទុយគោឬក្របីគ្មានស្នែងកណ្ដុរគ្មានរោមឬមានពណ៌ផ្សេងៗ
• វត្តមាននៃលក្ខណៈខុសប្លែកនេះបណ្ដាលមកពី មុយតាស្យុង។
តើហេតុអ្វីបានជាជំងឺតពូជជាប់នឹងភេទច្រើនតែកើតចំពោះបុរស?ចូរលើកឧទាហរណ៍មកបញ្ជាក់។
បានជាជំងឺតពូជជាប់នឹងភេទច្រើនតែកើតចំពោះបុរស ពីព្រោះបើសិនជាសែនកំណត់ជំងឺនៅលើអូតូសូម នោះជំងឺនេះអាចកើតមានចំពោះឯកត្តៈទាំងពីរភេទក្នុងសមាមាត្រប្រហែលគ្នា តែជំងឺមីញ៉ូប៉ាទីមានចំពោះបុរសច្រើនជាងនារី។ដូច្នេះសែនកំណត់ជំងឺនេះមិនស្ថិតនៅលើអូតូសូមទេ។សែនកំណត់ជំងឺនេះមិនស្ថិតនៅលើក្រូម៉ូសូម Y ទេ ព្រោះតារាងពង្សាវលីបង្ហាញថាឪRead more
បានជាជំងឺតពូជជាប់នឹងភេទច្រើនតែកើតចំពោះបុរស ពីព្រោះបើសិនជាសែនកំណត់ជំងឺនៅលើអូតូសូម នោះជំងឺនេះអាចកើតមានចំពោះឯកត្តៈទាំងពីរភេទក្នុងសមាមាត្រប្រហែលគ្នា តែជំងឺមីញ៉ូប៉ាទីមានចំពោះបុរសច្រើនជាងនារី។ដូច្នេះសែនកំណត់ជំងឺនេះមិនស្ថិតនៅលើអូតូសូមទេ។សែនកំណត់ជំងឺនេះមិនស្ថិតនៅលើក្រូម៉ូសូម Y ទេ ព្រោះតារាងពង្សាវលីបង្ហាញថាឪពុកមានជំងឺមិនបានបញ្ជូនជំងឺនេះទៅកូនប្រុសគាត់ទេ។ យើងអាចសន្និដ្ឋានថាសែនកំណត់ជំងឺមីញ៉ូប៉ាទីជាសែនអន់ ហើយស្ថិតនៅតែលើក្រូម៉ូសូម Xគ្មាននៅលើក្រូម៉ូសូម Y ទេ។
ដូច្នេះ
• មនុស្សប្រុសមានក្រូម៉ូសូមភេទ XY បើបុរសមានអាឡែលកំណត់ជំងឺតែមួយគេនឹងកើតជំងឺ
• តែចំពោះនារីដែលមានក្រូម៉ូសូមភេទ XX វិញនឹងមានជំងឺលុះត្រាតែមានអាឡែលអន់ទាំង2 នេះជាករណីកម្រកើតមាន។ នារីគ្មានជំងឺតែអាចជាអេតេរ៉ូស៊ីកូតគឺមានអាឡែលមួយកំណត់ជំងឺ នារីនេះអាចចម្លងទៅកូនបាន។ កូនប្រុសទទួលក្រូម៉ូសូម X ពីម្ដាយនិងក្រូម៉ូសូមYពីឪពុក ដូច្នេះកូនប្រុសកើតជំងឺត្រូវទទួលសែន
កំណត់ជំងឺនេះពីម្ដាយ។
ឧទាហរណ៍ : ជំងឺងងឹតពណ៌
តាង D ជាអាឡែលកំណត់លក្ខណៈគំហើញធម្មតា
d ជាអាឡែលកំណត់លក្ខណៈជំងឺងងឹតពណ៌
ករណី3កើតឡើង៖
• ម្ដាយផ្ទុកសែនជំងឺនិងឪពុកជាធម្មតា
សេណូទីប P : XDXd x XDY
• ម្ដាយអូម៉ូស៊ីកូតលក្ខណៈធម្មតានិងឪពុកឈឺ
សេណូទីប P : XDXD x XdY
• ម្ដាយផ្ទុកសែនជំងឺនិងឪពុកឈឺ
សំគាល់: ស្ត្រីអាចកើតជំងឺងងឹតពណ៌ តែក្នុងសមាមាត្រតិចជាងបុរស(បុរសមាន 4% តែស្ត្រីមាន 0,2% កើត
ជំងឺងងឹតពណ៌)។ តែកម្រមាននារីកើតជំងឺឈាមក្រកកណាស់ ពីព្រោះឯកត្តៈជាអូម៉ូស៊ីកូត ចំពោះសែនអន់កំណត់ឈាមក្រកក(អន់)XhXh ត្រូវបានស្លាប់តាំងពីអំប្រ៊ីយ៉ុងម្លេះ។
សេណូទីប P : XDXd x XdY
See less