អង្គការសមាគមអាស៊ានមានគោលបំណងដូចតទៅ ៖ • ថែរក្សា និងលើកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពរ និងពង្រឹងបន្ថែមទៀតនូវតម្លៃឆ្ពោះទៅរកសន្តិភាពក្នុងតំបន់ ។ • លើកកម្ពស់រឹងមាំនៃតំបន់តាមរយៈការជំរុញឱ្យកាន់តែខ្លាំងថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយសន្តិសុខនិងសង្គមវប្បធម៌ ។ • រក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានអាវុធប្រល័យលោកផ្សេងទៀត ។ • ធានាថាប្រជាជននិងរដ្ឋសមាជិកអាស៊ានរស់នៅប្រកបដោយសន្តិភាពជាមួយពិភពលោកទាំងមូលក្នុងបរិយាយកាសយុត្តិប្រជាធិបតេយ្យនិងភាពសុខដុនរមនា ។ • បង្កើតទីផ្សាររួមមួយ និងមូលដ្ឋានផលិតកម្មរួមដែលមានស្ថិរភាពវិបុលភាព មានការប្រកួតប្រជែងខ្ពស់ និងសមាហរណកម្មសេដ្ឋកិច្ចជាមួយនឹងការសម្របសម្រួលដ៏ចលនាពាណិជ្ជករ អ្នកមានវិជ្ជាជីវៈ អ្នកមានទេពកោសល្យនិងពលករ និងលំហូរដោយម្ចាស់ការនៃទុន ។ • កាត់បន្ថយភាពក្រីក្រនិងបង្រួមគម្លាតនៃការអភិវឌ្ឍនៅក្នុងតំបន់អាស៊ានតាមរយៈការជួយគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ...
vrean.com Latest Questions
ជាតិពន្ធុ គឺសំដៅដល់អត្តសញ្ញាណរបស់ក្រុមមនុស្សដែលមានទំនាក់ទំនងនឹងគ្នាដោយការបូកបញ្ចូលគ្នានៃវប្បធម៌សាសនាភាសាប្រវត្តិសាស្រ្ត និងទីតាំងភូមិសាស្រ្តដោយឡែកៗ ។តាមន័យនេះមនុស្សម្នាក់ៗត្រូវតែជាសមាជិករបស់ក្រុមមនុស្សមួយដោយខានមិនបានមិនថាគេជាសមាជិករបស់ក្រុមមនុស្សជនជាតិភាគតិច ឬភាគច្រើនទេ ។
រដ្ឋាភិបាលត្រូវមានគោលនយោបាយដូចខាងក្រោម ៖ • កាត់បន្ថយការកាប់ព្រៃឈើ បង្កឱ្យជនជាតិភាគតិចចូលរួមរៀបចំការអភិរក្សព្រៃឈើ • ទទួលស្គាល់បម្រើបម្រាស់ដីតាម ប្រពៃណីជនជាតិភាគតិច • ពង្រីកប្រព័ន្ធដី ទុកឱ្យមានជីវជាតិឡើងវិញ និងលើកស្ទួយវិស័យកសិកម្ម • ស្រាវជ្រាវអំពីជីវសាស្ត្រចម្រុះនៅតំបន់ខ្ពង់រាប និងក្នុងព្រៃឈើដែលជនជាតិភាគតិចប្រើប្រាស់ • សិក្សានិងប្រើប្រាស់ភាសារបស់ជនជាតិភាគតិចក្នុងសាលារៀន • សិក្សានិងប្រើប្រាស់ឱសថបុរាណដើម្បីឱ្យជនជាតិភាគតិចមានសុខភាពប្រសើរឡើង • អភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលដែលសមស្របសម្រាប់តំបន់ខ្ពង់រាប • សិក្សានិងពង្រីកតំលៃវប្បធម៌ប្រពៃណី និងការអនុវត្តនានាដើម្បីធានាឱ្យមានការអភិវឌ្ឍជានិរន្តន៍ ។ ល ។
ជនជាតិណាក៏ដូចជាជនជាតិណាដែរយើងអាចរស់នៅជាមួយគ្នាដោយមិនប្រកាន់មិនរើសអើងពូជសាសន៍ ពណ៍ សម្បុរអ្វីឡើយ ។ តែការរស់នៅនៅរបស់គេត្រូវតែជាការរស់នៅស្របច្បាប់ពោលគឺពុំមែនជាជនអន្តោប្រវេសន៍ខុសច្បាប់ព្រោះថាការមានជនជាតិច្រើនធ្វើឱ្យយើងបានសិក្សាស្វែងយល់ពីរបៀបរបបនៃការរស់នៅការប្រកបរបរចិញ្ចឹមជីវិតដែលមានលក្ខណៈផ្សេងៗគ្នានិងទទួលបាននូវបទពិសោធន៍ចំណេះដឹងជាច្រើនដ៏សម្បូរបែបធ្វើឱ្យយើងមានគំនិតច្រើនគំនិតជឿនលឿនដែលជាចំណុចវិជ្ជមានមួយឈានទៅរកការអភិវឌ្ឍ ។លើសនេះការដែលមានជនជាតិផ្សេងៗមករស់នៅលើទឹកដីមួយ ហើយរស់នៅរួមគ្នាក្នុងភាពសុខសាន្តជាប្រភពនៃកម្លាំងពលកម្មក្នុងការអភិវឌ្ឍប្រទេសជាតិនិងបង្ហាញឱ្យឃើញពីសង្គមមួយដែលមានការអត់ឱន និងមានអធ្យាស្រ័យគ្នាទៅវិញទៅមក ។
វត្តមាននៃជនជាតិផ្សេងៗនៅលើទឹកដីនៃប្រទេសណាមួយផ្តល់នូវគុណសម្បត្តិ និងគុណវិបត្តិ ដូចជា ៖ ក. គុណសម្បត្តិ • ទទួលបាននូវបទពិសោធន៍ផ្សេងៗគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដែលជាកត្តាឈានទៅរកជោគជ័យ និងការអភិវឌ្ឍប្រកបដោយពហុជម្រើស • ទទួលបាននូវវប្បធម៌ផ្សេងៗគ្នា (ពហុវប្បធម៌) ធ្វើការសិក្សាប្រៀបធៀបវប្បធម៌ទាំងនោះ និងកែច្នៃឱ្យមានលក្ខណៈជារបស់ខ្លួនដ៏សម្បូរបែប • ទទួលបាននូវចំណេះដឹងផ្សេងៗ គំនិតប្លែកៗដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ • បង្កើនឡើងនូវកម្លាំងពលកម្ម និងការវិនិយោគទុនក្នុងស្រុកដែលអាចផ្តល់ទីផផ្សារការងារបានច្រើនដល់ពលរដ្ឋម្ចាស់ស្រុក • ទទួលបាននូវមោទភាពជាតិខ្មែរនៅពេលដែលជនជាតិផ្សេងៗចូលចិត្តមករស់នៅលើទឹកដីរបស់ខ្លួន ហើយក៏ជាឱកាសនៃការផ្សព្វផ្សាយនូវវប្បធម៌ប្រពៃណីជាតិដ៏ល្អរបស់ខ្លួនផងដែរ • បង្កើននូវទំនាក់ទំនងការទូតបានល្អធ្វើពាណិជ្ជកម្មជាមួយបរទេសនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ ។ ខ. គុណវិបត្តិ • ពិបាកស្វែងរកកន្លែងរស់នៅ ...
សីលធម៌របស់ជនជាតិភាគតិច (ស្អូច ព្នង សំរ៉ែ ស្ទៀង) គឺ ៖ • ស្អូច ៖ ពុំសូវមានវិវាទនឹងគ្នាទេ ពួកគេទៀងត្រង់ណាស់ មិនចេះលួច ឬភូតកុហកឡើយ ។ ឯការសាហាយស្មន់ ឬផិតប្តីប្រពន្ធក៏ពុំដែលកើតមានដែរ ។ • ព្នង ៖ មិនចេះលួច និយាយកុហក មិនមានគំនុំនឹងគ្នា មិនចេះឈ្លោះប្រកែកគ្នារហូតដល់កាប់សម្លាប់គ្នានោះឡើយ ។ • សំរ៉ែ ...
ជីវភាពរស់នៅរបស់ជនជាតិភាគតិចមានលក្ខណៈខុសប្លែកជាងមុនប៉ុន្តែពួកគេរស់នៅតំបន់ដាច់ស្រយ៉ាលពីទីប្រជុំជនពិសេសច្រើនរស់នៅតាមតំបន់ភ្នំ ។ពួកគេជួបការលំបាកក្នុងការធ្វើដំណើរដដោយសារគ្មានផ្លូវគមនាគមន៍ ។ ពួកគេទើបតែដុតរានថ្មី ៗ ។ ក្រៅពីនេះពួកគេប្រកបរបរខ្លឹមចន្ទន៍ បេះក្រវ៉ាញ និងប្រមាញ់ផងដែរ ។ពួកគេបានរក្សាទម្រង់ដើមនៃអរិយធម៌របស់ខ្លួនដោយពុំទទួលឥទ្ធិពលអរិយធម៌បរទេសឡើយ ។ ពួកគេមិនគោរពសាសនាធំៗឡើយគឺពួកគេនូវរក្សាជំនឿតាំងពីដូនតារបស់គេដូចជាការជឿលើបារមីនៃអ្នកតាជាដើម ។ ពេលមានអ្នកណាម្នាក់ឈឺគឺ បណ្តាលមកពីការខឹងសំបារនៃអារុក្ខអារក្សអ្នកតា ហើយពួកគេត្រូវថ្វាយតង្វាយផ្សេងៗដើម្បីឱ្យបានជាសះស្បើយ ។ដើម្បីឱ្យអ្នកតាជួយថែរក្សាភូមិស្រុកពួកគេតែងរៀបចំពិធីឡើងអ្នកតាជារៀងរាល់ឆ្នាំដោយមានការកាប់ក្របីថ្វាយអ្នកតាមានការស៊ីផឹត រាំច្រៀងទៀតផង ។ពួកគេប្រកាន់ខ្ជាប់សីលធម៌បានយ៉ាងល្អដូចជាជនជាតិស្អូចពុំសូវមានវិវាទនឹងគ្នាពួកនេះទៀតត្រង់ណាស់មិនចេះភូតកុហកឡើយព្នងមិនចេះលួចមិនចេះមានគំនុំនឹងគ្នាមិនឈ្លោះប្រកែកវាយតប់គ្នាឡើយ ។ សំរ៉ែឬព័រមានភាពស្មោះត្រង់នឹងគ្នាទៅវិញទៅមកបើមានរឿងហេតុអ្វីគេនាំគ្នាទៅស្បថចំពោះវត្ថុសក្តិសិទ្ធិ ដូចជាអ្នកតាជាដើម ។
ក. ត្រូវបានសញ្ជាតិខ្មែរ ទោះបីកើតនៅទីណាក៏ដោយ • កូនមានខាន់ស្លា ដែលកើតមកពីម្តាយ ឬឪពុកមានសញ្ជាតិខ្មែរ • កូនឥតខាន់ស្លា ដែលកើតមកពីម្តាយ ឬឪពុកមានសញ្ជាតិខ្មែរ • កូនដែលម្តាយឪពុកមិនទទួលស្គាល់កាលបើតុលាការបានចេញសាលក្រមថា កូននោះពិតជាកើតពីម្តាយ ឬឪពុកដែលមានសញ្ជាតិខ្មែរ ។ ខ. ត្រូវបានសញ្ជាតិខ្មែរដោយកើតនៅក្នុងព្រះរាជាណាចកម្ពុជា • កូនដែលកើតពីម្តាយ និងឪពុកបរទេសដែលកើត និងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា • កូនដែលកើតពីម្តាយឪពុកមិនស្គាល់ និងកូនទើបនឹងកើតដែលគេរើស បាននៅក្នុងព្រះរាណាចក្រកម្ពុជាដែរ ។ • ស្ត្រី ឬបុរសបរទេសដែលយកប្តី ឬប្រពន្ធខ្មែរដោយបានរៀបអាពាហ៍ពិពាហ៍
ក. ត្រូវបានសញ្ជាតិខ្មែរ ទោះបីកើតនៅទីណាក៏ដោយ • កូនមានខាន់ស្លា ដែលកើតមកពីម្តាយ ឬឪពុកមានសញ្ជាតិខ្មែរ • កូនឥតខាន់ស្លា ដែលកើតមកពីម្តាយ ឬឪពុកមានសញ្ជាតិខ្មែរ • កូនដែលម្តាយឪពុកមិនទទួលស្គាល់កាលបើតុលាការបានចេញសាលក្រមថា កូននោះពិតជាកើតពីម្តាយ ឬឪពុកដែលមានសញ្ជាតិខ្មែរ ។ ខ. ត្រូវបានសញ្ជាតិខ្មែរដោយកើតនៅក្នុងព្រះរាជាណាចកម្ពុជា • កូនដែលកើតពីម្តាយនិងឪពុកបរទេសដែលកើតនិងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា • កូនដែលកើតពីម្តាយឪពុកមិនស្គាល់និងកូនទើបនឹងកើតដែលគេរើសបាននៅក្នុងព្រះរាណាចក្រកម្ពុជាដែរ ។ • ស្ត្រី ឬបុរសបរទេសដែលយកប្តី ឬប្រពន្ធខ្មែរដោយបានរៀបអាពាហ៍ពិពាហ៍ • អាចទាមទារសញ្ជាតិខ្មែរបានលុះត្រាតែស្រ្តីឬបុរសនោះរស់នៅជាមួយគ្នារយៈពេលបីឆ្នាំក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍ • ប្រជាជនរដ្ឋខ្មែរមិនបាត់សញ្ជាតិខ្មែរដោយសារការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសទេ • ប្រជាពលរដ្ឋខ្មែរមិនបាត់សញ្ជាតិខ្មែរដោយសារការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសទេ • កូនដែលកើតពីម្តាយឪពុកបរទេស ...
សិទ្ធិជាមូលដ្ឋានបីប្រការរបស់ជនបរទេសគឺ ៖ • សិទ្ធិសុំការជ្រកកោន • សិទ្ធិរួចផុតពីការនិរទេសមិនត្រូវនិរទេសឱ្យទៅរស់នៅប្រទេសមួយដែលជីវិតឬសេរីភាពផ្ទាល់ខ្លួនត្រូវទទួលគ្រោះថ្នាក់ដោយសារតែរឿងពូជសាសន៍សញ្ជាតិសាសនាឋានៈសង្គមឬការបញ្ចេញមតិ ខាងនយោបាយ • សិទ្ធិដើម្បីជួបជុំគ្រួសារឡើងវិញសិទ្ធិជួបជុំគ្រួសារដែលបែកខ្ញែកគ្នា ។