Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
យុវជនបច្ចុប្បន្នមួយចំនួនបានកំពុងនឹងវក់លេងហ្គេមអនឡាញ ច្រើនម៉ោងជាជាងម៉ោងសិក្សារបស់ខ្លួន។ ហេតុអ្វីបានជាយុវជនទាំងនោះមានគំនិតអនុវត្តសកម្មភាពនេះ?
យុវជនបច្ចុប្បន្នមួយចំនួនបានកំពុងនឹងវក់លេងហ្គេមអនឡាញ ច្រើនៗម៉ោងជាជាង ម៉ោងសិក្សារបស់ខ្លួន។ បានជាយុវជនទាំងនោះមានគំនិតអនុវត្តសកម្មភាពនេះព្រោះ៖ ស្របតាមបច្ចេកវិទ្យាទំនើប និងភាពជាយុវវ័យសប្បាយៗលើសម្ភារៈនិយមក៏ដូចជាកម្មវិធីហ្គេមអនឡាញសំបូរបែបផងនោះ ទើបបណ្តាលឱ្យយុវជន មួយចំនួនបានកំពុងតែវក់លុងខ្លាំងលើសកម្មភាពលេងហ្Read more
យុវជនបច្ចុប្បន្នមួយចំនួនបានកំពុងនឹងវក់លេងហ្គេមអនឡាញ ច្រើនៗម៉ោងជាជាង ម៉ោងសិក្សារបស់ខ្លួន។ បានជាយុវជនទាំងនោះមានគំនិតអនុវត្តសកម្មភាពនេះព្រោះ៖ ស្របតាមបច្ចេកវិទ្យាទំនើប និងភាពជាយុវវ័យសប្បាយៗលើសម្ភារៈនិយមក៏ដូចជាកម្មវិធីហ្គេមអនឡាញសំបូរបែបផងនោះ ទើបបណ្តាលឱ្យយុវជន មួយចំនួនបានកំពុងតែវក់លុងខ្លាំងលើសកម្មភាពលេងហ្គេម ជាជាងការសិក្សាខ្លួន។ កត្តាបែបនេះ គឺមានផល ប៉ះពាល់ខ្លាំងណាស់លើអនាគត ក៏ដូចជាចំណេះដឹងទូទៅផ្សេងៗសម្រាប់យុវជនទាំងនោះ។ យើងសង្កេត ឃើញថាចប្ចុប្បន្ន អំពើអសីលធម៌ក្នុងសង្គមគឺមានស្ថានភាពបែបឃោឃៅ មានឆក់ ប្លន់ ឬករណីផ្សេងៗទៀត ដែលស្មានមិនដល់ប្រព្រឹត្តដោយយុវជនមួយចំនួននោះ ផ្អែកលើមូលហេតុយកតម្រាប់តាមឬក៏ផ្នត់គំនិតរបស់ពួកគេគឺមានស្ថានភាពវិបល្លាសជាដើម។ ឧទាហរណ៍៖ ករណីមួយនៅខេត្តសៀបរាម ដែលក្មេងប្រុសម្នាក់បានប្រព្រឹត្តទង្វើមិនគួរនឹងកើតឡើងបានបាញ់សម្លាប់ខ្លួនដោយហេតុផលមួយក្នុងការភ្នាល់ហ្គេមចាញ់គ្នាតាម អនឡាញបច្ចេកវិទ្យាទំនើបនេះ។
See lessយើងតែងសង្កេតឃើញថា៖ បច្ចេកវិទ្យាវិទ្យាសាស្រ្តកាន់តែវិវត្ត ទៅមុខឥតឈប់ឈរ។ ដើម្បីជម្រុញឱ្យសកម្មភាពរបស់អ្នកលើការប្រើប្រាស់បច្ចេកវិទ្យាបណ្តាញសង្គមនាពេលបច្ចុប្បន្ន ដោយមិនសូវប៉ះពាល់ដល់ចិត្តគំនិតរបស់អ្នកធ្ងន់ធ្ងរ៖ តើអ្នកត្រូវតែមានវិធីសាស្រ្តអ្វីខ្លះដើម្បីទប់ស្កាត់?
យើងតែងសង្កេតឃើញថា៖ បច្ចេកវិទ្យាវិទ្យាសាស្រ្តកាន់តែវិវត្តទៅមុខឥតឈប់ឈរ។ ដើម្បីជម្រុញឱ្យសកម្មភាពរបស់អ្នកលើការប្រើប្រាស់បច្ចេកវិទ្យាបណ្តាញសង្គមនាពេលបច្ចុប្បន្ន ដោយមិនសូវមានផលប៉ះពាល់ដល់ចិត្តគំនិតរបស់អ្នកធ្ងន់ធ្ងរ៖ អ្នកត្រូវតែមានវិធីសាស្រ្តចូលរួមកាត់បន្ថយដូចជា៖ • ប្រើប្រាស់បច្ចេកវិទ្យាឱ្យគោលដៅប្រើស្របតាមកRead more
យើងតែងសង្កេតឃើញថា៖ បច្ចេកវិទ្យាវិទ្យាសាស្រ្តកាន់តែវិវត្តទៅមុខឥតឈប់ឈរ។ ដើម្បីជម្រុញឱ្យសកម្មភាពរបស់អ្នកលើការប្រើប្រាស់បច្ចេកវិទ្យាបណ្តាញសង្គមនាពេលបច្ចុប្បន្ន ដោយមិនសូវមានផលប៉ះពាល់ដល់ចិត្តគំនិតរបស់អ្នកធ្ងន់ធ្ងរ៖ អ្នកត្រូវតែមានវិធីសាស្រ្តចូលរួមកាត់បន្ថយដូចជា៖
See less• ប្រើប្រាស់បច្ចេកវិទ្យាឱ្យគោលដៅប្រើស្របតាមការណែនាំ
• ត្រូវច្នៃបង្កើតនូវអ្វីដែលអាចជំនួសបានក្នុងហេតុផលកុំរំពឹងឬខ្ជះខ្ជាយ
• ប្រើប្រាស់សម្រាប់តម្រូវការចាំបាច់ ឬសម្រាប់ដោះស្រាយបញ្ហាបែបបច្ចេកវិទ្យា
• មិនត្រូវប្រើប្រាស់ហួសដែនកំណត់ ឬលើសពីលទ្ធភាពខ្លួន
• ប្រើប្រាស់ឧបករណ៍ជំនួយផ្សេងៗទប់ស្កាត់នូវសារធាតុគីមីឬវិទ្យុសកម្មផ្សេងៗដែលបង្កផលប៉ះពាល់ ដល់សុខភាព
• កុំទំនោរ ឬប្រើប្រាស់សញ្ចេតនារម្មខ្លាំងលើការប្រើប្រាស់សម្ភារៈនិយម (ស្មាតហ្វូន ឡាន ម៉ូតូ) អាចឱ្យ មានគំនិតមិនល្អក្នុងការអនុវត្តជាដើម។
តើអ្នកគប្បីចំណាយវេលាធ្វើអ្វីខ្លះដើម្បីចិត្តកាយរបស់អ្នមានផាកសុខភាព?
ក្នុងមួយថ្ងៃៗ មនុស្សយើងបានប្រើប្រាស់កម្លាំងពលកម្មលើរាងកាយ និង ចិត្តគំនិតច្រើនពេលច្រើនវេលាណាស់។ ដូច្នេះ៖ សូមអ្នកចំណាយពេលវេលាមួយចំនួនសម្រាប់ថែរក្សាសុខភាពផ្លូវកាយ និង ផ្លូវចិត្តដើម្បីធានាបានលទ្ធផលល្អដល់ជីវិតអ្នក សម្រាប់ធ្វើការឆ្លើយតបភាពស្រស់ថ្លាទៅកាន់តម្រូវការចិត្តកាយរបស់អ្នក។ អ្នកគប្បីចំណាយវេលាធ្វើអ្វRead more
ក្នុងមួយថ្ងៃៗ មនុស្សយើងបានប្រើប្រាស់កម្លាំងពលកម្មលើរាងកាយ និង ចិត្តគំនិតច្រើនពេលច្រើនវេលាណាស់។ ដូច្នេះ៖ សូមអ្នកចំណាយពេលវេលាមួយចំនួនសម្រាប់ថែរក្សាសុខភាពផ្លូវកាយ និង ផ្លូវចិត្តដើម្បីធានាបានលទ្ធផលល្អដល់ជីវិតអ្នក សម្រាប់ធ្វើការឆ្លើយតបភាពស្រស់ថ្លាទៅកាន់តម្រូវការចិត្តកាយរបស់អ្នក។ អ្នកគប្បីចំណាយវេលាធ្វើអ្វីខ្លះដើម្បីចិត្តកាយរបស់អ្នកដូចជា៖
See less• ធ្វើលំហាត់ប្រាណ ធ្វើសមាធិ ឬ លំហាត់ការដកដង្ហើម
• ជួបជុំគ្រួសារដោយបរិយាកាសរីករាយ ការញាំអាហារជុំគ្រួសារ ការជជែកលេង
• ការសិក្សា ឬការអនុវត្តការងារប្រចាំថ្ងៃត្រូវមានគោលដៅច្បាស់លាស់ មានពេលវេលាកំណត់ជាក់លាក់
• ប្រឹក្សាយោបល់ ឬ ទទួលបានគំនិតល្អៗ ជាមួយម្តាយឪពុក មិត្តភក្តិ លោកគ្រូអ្នកគ្រូ បងប្អូន
• កុំសូវតឹងតែងនឹងហេតុការណ៍ឬការងារដែលជួបប្រទះពេក ដោះស្រាយទៅតាមលទ្ធភាពដែលអាចធ្វើ បាន
តើអ្នកធ្លាប់យល់ឃើញថា៖ ខ្លួនអ្នកមិនអាចធ្វើអ្វីមួយបានដូចអ្នកដទៃក្រោមហេតុផលណាមួយឬទេ? ចូរបញ្ជាក់ហេតុផលរបស់អ្នក។
អ្នកធ្លាប់យល់ឃើញថា៖ ខ្លួនអ្នកមិនអាចធ្វើអ្វីមួយបានដូចអ្នកដទៃក្រោមហេតុផលដូចជា៖ • ការបង្អាក់សកម្មភាព ការប្រមាថ ឬការម៉ាកងាយ • ការមិនជម្រុញលើកទឹកចិត្តក្នុងលក្ខខណ្ឌមិនមានធនធាន ឬសម្ភារៈផ្សេងៗ • ភាពភ័យខ្លាច ភាពមិនទទួលខុសត្រូវលើទង្វើដែលខ្លួនប្រព្រឹត្ត • ការយល់ខ្លួនមិនអាចធ្វើអ្វីបានដូចគេ ឬ មិនដូចមិត្តភក្តិក្នRead more
អ្នកធ្លាប់យល់ឃើញថា៖ ខ្លួនអ្នកមិនអាចធ្វើអ្វីមួយបានដូចអ្នកដទៃក្រោមហេតុផលដូចជា៖
See less• ការបង្អាក់សកម្មភាព ការប្រមាថ ឬការម៉ាកងាយ
• ការមិនជម្រុញលើកទឹកចិត្តក្នុងលក្ខខណ្ឌមិនមានធនធាន ឬសម្ភារៈផ្សេងៗ
• ភាពភ័យខ្លាច ភាពមិនទទួលខុសត្រូវលើទង្វើដែលខ្លួនប្រព្រឹត្ត
• ការយល់ខ្លួនមិនអាចធ្វើអ្វីបានដូចគេ ឬ មិនដូចមិត្តភក្តិក្នុងលក្ខខណ្ឌណាមួយ
• ការមិនហ៊ានបង្ហាញពីសកម្មភាព ឬ អ្វីដែលខ្លួនអាចធ្វើបានដើម្បីទទួលបានការរិះគន់ត្រឡប់ជាដើម
ហេតុអ្វីធារិទ្ធត្រូវជួយសង្គ្រោះបឋមដល់ជនទាំងពីរ?
“ធារិទ្ធ” បានជួបប្រទះហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ ក្នុងស្ថានភាពស្រាល អ្នកបើកបរម៉ូតូប៉ះទង្គិចជាមួយអ្នកជិះកង់ ហើយអ្នកទាំងពីរមានរបួសស្រាល គឺម្នាក់មានឈាមនៅកែងដៃនិងហើមថ្ងាស់បន្តិចនិងម្នាក់ទៀតមានសភាពញ័រភិតភ័យបន្តិច។ អំឡុងពេលនោះ ”ធារិទ្ធ” ក៏បានជួយសង្គ្រោះបឋមដល់ពួកគាត់ទាំងពីរ និង សម្រួលការចាំបាច់ផ្សេងៗដែលអាRead more
“ធារិទ្ធ” បានជួបប្រទះហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ ក្នុងស្ថានភាពស្រាល អ្នកបើកបរម៉ូតូប៉ះទង្គិចជាមួយអ្នកជិះកង់ ហើយអ្នកទាំងពីរមានរបួសស្រាល គឺម្នាក់មានឈាមនៅកែងដៃនិងហើមថ្ងាស់បន្តិចនិងម្នាក់ទៀតមានសភាពញ័រភិតភ័យបន្តិច។ អំឡុងពេលនោះ ”ធារិទ្ធ” ក៏បានជួយសង្គ្រោះបឋមដល់ពួកគាត់ទាំងពីរ និង សម្រួលការចាំបាច់ផ្សេងៗដែលអាចធ្វើទៅបាន។ យោងលើអំណះអំណាង “ធារិទ្ធ” ត្រូវបានជួយសង្គ្រោះបឋមដល់ជនទាំងពីរ ក្នុងហេតុផលសីលធម៌មនុស្សទូទៅមួយក្នុងសង្គម ក្នុងពេលជួបទុក្ខធុរៈដែលអាចបង្កភាពធ្ងន់ធ្ងរណាមួយទៅដល់អាយុជីវិតមនុស្សតាមដងវិថីនានា ដូច្នេះ យើងអាចសន្និដ្ឋានបានថា៖ ទោះបីហេតុការណ៍នោះស្ថិតក្នុងស្ថានភាពស្រាលឬធ្ងន់ធ្ងរក៏ដោយចាំបាច់ត្រូវសង្រ្គោះជីវិតជាមុន។
See less“ធារ័ត្ន” មានឥរិយាបថស្រស់ស្រាយលើការងាររបស់គាត់ធ្វើ និងតែងតែដោះស្រាយបញ្ហាផ្សេងៗដោយមិនស្ទាក់ស្ទើ ទោះទទួលបាន លទ្ធផលឆ្លើយតបត្រលប់យ៉ាងណាមកវិញ ក៏ធារ័ត្ននៅតែរក្សាស្នាមញញឹមរីករាយសម្រាប់ការងាររបស់គាត់ជានិច្ច។ ហេតុអ្វីបានជា “ធារ័ត្ន” ប្រើប្រាស់ឥរិយាបថក្នុងការអនុវត្តការងាររបស់គាត់បែបហ្នឹង?
“ធារ័ត្ន” មានឥរិយាបថស្រស់ស្រាយលើការងាររបស់គាត់ធ្វើ និងតែងតែដោះស្រាយបញ្ហាផ្សេងៗដោយមិនស្ទាក់ស្ទើ ទោះទទួលបានលទ្ធផលឆ្លើយតបត្រលប់យ៉ាងណាមកវិញ ក៏ធារ័ត្ននៅតែរក្សាស្នាមញញឹមរីករាយសម្រាប់ការងាររបស់គាត់ជានិច្ច។ យោងលើអំណះអំណាង “ធារ័ត្ន” ជាបុគ្គលដែលមានគំនិតសុទិដ្ឋិនិយម គិតលើហេតុផលវិជ្ជមានក្នុងការបំពេញកិច្ចការការងRead more
“ធារ័ត្ន” មានឥរិយាបថស្រស់ស្រាយលើការងាររបស់គាត់ធ្វើ និងតែងតែដោះស្រាយបញ្ហាផ្សេងៗដោយមិនស្ទាក់ស្ទើ ទោះទទួលបានលទ្ធផលឆ្លើយតបត្រលប់យ៉ាងណាមកវិញ ក៏ធារ័ត្ននៅតែរក្សាស្នាមញញឹមរីករាយសម្រាប់ការងាររបស់គាត់ជានិច្ច។ យោងលើអំណះអំណាង “ធារ័ត្ន” ជាបុគ្គលដែលមានគំនិតសុទិដ្ឋិនិយម គិតលើហេតុផលវិជ្ជមានក្នុងការបំពេញកិច្ចការការងារ មានការទទួលខុសត្រូវភារកិច្ចខ្លួន និងរក្សាគុណតម្លៃការងារផងដែរ។
See lessតើមូលដ្ឋានក្នុងការប្រើប្រាស់គំនិតយល់ឃើញរបស់អ្នក សម្រាប់បានការសន្និដ្ឋានភ្លាមៗត្រូវផ្អែកលើកត្តាអ្វីខ្លះ?
ក្នុងសង្គមមួយមានរូបភាពកើតឡើងច្រើនសណ្ឋាន ច្រើនទម្រង់ណាស់ក្នុងពេលវេលាមួយជាក់លាក់។ មូលដ្ឋានក្នុងការប្រើប្រាស់គំនិតយល់ឃើញរបស់អ្នកសម្រាប់បានការសន្និដ្ឋានមួយភ្លាមៗ គឺត្រូវផ្អែកទៅលើ កត្តាដូចជា៖ ភូមិសាស្រ្ត ទីតាំង ប្រជាសាស្រ្ត វត្ថុបំណងហេតុ ថេរពេលវេលា វត្ថុតាង លក្ខណៈបច្ចេកទេសអង្កេត ការសាកសួរហេតុ និង ការឆ្លើRead more
ក្នុងសង្គមមួយមានរូបភាពកើតឡើងច្រើនសណ្ឋាន ច្រើនទម្រង់ណាស់ក្នុងពេលវេលាមួយជាក់លាក់។
See lessមូលដ្ឋានក្នុងការប្រើប្រាស់គំនិតយល់ឃើញរបស់អ្នកសម្រាប់បានការសន្និដ្ឋានមួយភ្លាមៗ គឺត្រូវផ្អែកទៅលើ កត្តាដូចជា៖ ភូមិសាស្រ្ត ទីតាំង ប្រជាសាស្រ្ត វត្ថុបំណងហេតុ ថេរពេលវេលា វត្ថុតាង លក្ខណៈបច្ចេកទេសអង្កេត ការសាកសួរហេតុ និង ការឆ្លើយតបមកវិញស្របទៅតាមតឹកតាងបង្ហាញ ឬ ទោះបីស្របតាមការបំភ័ន្តហេតុយ៉ាងណា ឬក៏មិនជាក់ច្បាស់យ៉ាងណាក៏ដោយ។ ការសន្និដ្ឋានអ្នកអាចទទួលបានសម្រាប់គំនិតយល់ឃើញរបស់អ្នក គឺកើតមានឡើងនៅពេលដែលអ្នកក្តាប់បាននៅរាល់ព័ត៌មានជុំវិញនោះ ហើយវត្ថុបំណងដ៏សំខាន់និងចាំបាច់នោះសម្រាប់លទ្ធផល គឺត្រូវការនូវភស្តុតាងវត្ថុតាង លក្ខខណ្ឌបច្ចេកទេស ដែលត្រូវឆ្លើយតបទៅនឹងការពិនិត្យមានលើគំនិតអ្នក ទើបការយល់ដឹងការឃើញស្តែងចេញនូវគំនិតវិភាគនិង សំយោគ លេចចេញជាខ្លឹមសាររូបរាងសំដែងអាកប្បកិរិយា ដោយ ឡែកៗគ្នាមកខាងក្រៅជាក់ស្តែង។
ឧទាហរណ៍៖ ការតាមដាននូវព្រឹត្តការណ៍ណាមួយដែលបាន បង្ហាញផ្សព្វផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុក មានដូចជា ព្រឹត្តការណ៍នយោបាយ ព្រឹត្តិការណ៍កីឡាប្រដាល់ជាដើម។
ហេតុអ្វីបានជាហេតុការណ៍ឬស្ថានការណ៍មួយកើតឡើង ពេលនោះមជ្ឈដ្ឋានមនុស្សជុំវិញនោះ បែរជាមានគំនិតយល់ឃើញទៅលើហេតុការណ៍ ឬ ស្ថានភាពនោះផ្សេងៗគ្នាដែរ?ចូរពន្យល់។
បានជាហេតុការណ៍ ឬ ស្ថានការណ៍មួយកើតឡើង ពេលនោះមជ្ឈដ្ឋានមនុស្សជុំវិញនោះ បែរជាមានគំនិតយល់ឃើញទៅលើហេតុការណ៍ ឬ ស្ថានភាពនោះផ្សេងៗគ្នាដែរនោះ៖ មនុស្សម្នាក់ៗ គឺពួកគេមានការគិត ការយល់ឃើញការយល់ដឹងទៅតាមទំនោរសរីរាង្គនិងទំនោរចិត្តគំនិតដែលមានពីធម្មជាតិ។ យោងលើហេតុផល ហេតុការណ៍ ឬ ស្ថានការណ៍មួយបានកើតឡើងនោះប្រាកដណាស់ ការយលRead more
បានជាហេតុការណ៍ ឬ ស្ថានការណ៍មួយកើតឡើង ពេលនោះមជ្ឈដ្ឋានមនុស្សជុំវិញនោះ បែរជាមានគំនិតយល់ឃើញទៅលើហេតុការណ៍ ឬ ស្ថានភាពនោះផ្សេងៗគ្នាដែរនោះ៖ មនុស្សម្នាក់ៗ គឺពួកគេមានការគិត ការយល់ឃើញការយល់ដឹងទៅតាមទំនោរសរីរាង្គនិងទំនោរចិត្តគំនិតដែលមានពីធម្មជាតិ។ យោងលើហេតុផល ហេតុការណ៍ ឬ ស្ថានការណ៍មួយបានកើតឡើងនោះប្រាកដណាស់ ការយល់ឃើញនិងបញ្ជាក់តាមសកម្មភាព អត្តចរិក កាយវិកាណាមួយដែលសំដែងចេញអាការៈខាងក្រៅរបស់ពួកគេ។
See lessហេតុអ្វីបានជាយុវជនយើងមួយចំនួន តែងតែប្រើប្រាស់គ្រឿង អេឡិចត្រូវនិចស្មាតហ្វូន និង បច្ចេកវិទ្យា គឺមិនចំគោលដៅសម្រាប់ ឆ្លើយតបក្នុងវ័យសិក្សារបស់ពួកគាត់?
បានជាយុវជនយើងមួយចំនួនតែងតែប្រើប្រាស់គ្រឿងអេឡិចត្រូវនិចស្មាតហ្វូន និង បច្ចេកវិទ្យា គឺមិនចំគោលដៅសម្រាប់ឆ្លើយតបក្នុងវ័យសិក្សាដោយហេតុយល់ថា៖ ជាការសប្បាយរីករាយលើបច្ចេកវិទ្យាទំនើប បង្កភាព ងាយស្រួលលើអារម្មណ៍ខ្លួនប្រើប្រាស់សម្ភារៈនិយម ជាការគេចវេសម៉ោងសិក្សាដោយហេតុរៀនមិនទាន់គេ ឬជា ចេតនាមួយមិនសមរម្យ ការបង្អួតកាRead more
បានជាយុវជនយើងមួយចំនួនតែងតែប្រើប្រាស់គ្រឿងអេឡិចត្រូវនិចស្មាតហ្វូន និង បច្ចេកវិទ្យា គឺមិនចំគោលដៅសម្រាប់ឆ្លើយតបក្នុងវ័យសិក្សាដោយហេតុយល់ថា៖ ជាការសប្បាយរីករាយលើបច្ចេកវិទ្យាទំនើប បង្កភាព ងាយស្រួលលើអារម្មណ៍ខ្លួនប្រើប្រាស់សម្ភារៈនិយម ជាការគេចវេសម៉ោងសិក្សាដោយហេតុរៀនមិនទាន់គេ ឬជា ចេតនាមួយមិនសមរម្យ ការបង្អួតការបង្អួតប្រជែងទូរសព្ទទំនើបៗក្នុងហេតុបង្ហាញពីភាពឆើតឆាយជាដើម។
See lessតើមានមជ្ឈដ្ឋានជុំវិញអ្នកអ្វីខ្លះ ដែលបានរារាំងមិនឱ្យអ្នកបង្ហាញនូវសមត្ថភាព ឬ ទេពកោសល្យទៅលើការប្រកួតប្រជែងអ្វីមួយ?
• ការមិនលើកទឹកចិត្ត ឬមើលងាយវាយតម្លៃលើសមត្ថភាពដែលមិនទាន់នឹងបង្ហាញចេញមក • ការខ្លាចខុស ខ្លាចការពិត មិនហ៊ានទទួលយកអ្វីដែលជាស្នាដៃរបស់ខ្លួនឱ្យសាធារណៈជនវាយតម្លៃ • ការមិនជំនះនូវការទទួលយកការពិតណាមួយលើកិច្ចការរបស់អ្នក • កើតនូវជំងឺថប់អារម្មណ៍ ឬ ធ្លាក់ទឹកធ្លាក់ទឹកចិត្តដោយមិនទាន់ទទួលបានការប្រឹក្សាឬព្យាបាលណាមួយ •Read more
• ការមិនលើកទឹកចិត្ត ឬមើលងាយវាយតម្លៃលើសមត្ថភាពដែលមិនទាន់នឹងបង្ហាញចេញមក
See less• ការខ្លាចខុស ខ្លាចការពិត មិនហ៊ានទទួលយកអ្វីដែលជាស្នាដៃរបស់ខ្លួនឱ្យសាធារណៈជនវាយតម្លៃ
• ការមិនជំនះនូវការទទួលយកការពិតណាមួយលើកិច្ចការរបស់អ្នក
• កើតនូវជំងឺថប់អារម្មណ៍ ឬ ធ្លាក់ទឹកធ្លាក់ទឹកចិត្តដោយមិនទាន់ទទួលបានការប្រឹក្សាឬព្យាបាលណាមួយ
• ឧបសគ្គពីសំណាក់ដៃគូដៃគូប្រកួតប្រជែងជាដើម។