Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ចូរប្អូនរៀបរាប់ពីសកម្មភាពដែលទាក់ទងទៅនិងការបណ្ដុះឆន្ទះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
រៀបរាប់ពីសកម្មភាពដែលទាក់ទងទៅនិងការបណ្ដុះឆន្ទះក្នុងជីវភាពរស់នៅប្រចាំថ្ងៃមានដូចជាការថែទាំសុខភាពផ្លូវចិត្តនិងផ្លូវកាយ ខិតខំសិក្សារៀនសូត្រនិងសម្របទៅនិងឧត្តមរបស់សង្គម ។
រៀបរាប់ពីសកម្មភាពដែលទាក់ទងទៅនិងការបណ្ដុះឆន្ទះក្នុងជីវភាពរស់នៅប្រចាំថ្ងៃមានដូចជាការថែទាំសុខភាពផ្លូវចិត្តនិងផ្លូវកាយ ខិតខំសិក្សារៀនសូត្រនិងសម្របទៅនិងឧត្តមរបស់សង្គម ។
See lessចូរប្អូនរៀបរាប់ពីសកម្មភាពដែលទាក់ទងនឹងអំពើឆន្ទៈនិងអំពើអឆន្ទៈក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
រៀបរាប់ពីសកម្មភាពដែលទាក់ទងនឹងអំពើឆន្ទៈនិងអំពើអឆន្ទៈក្នុងជីវភាពរស់នៅប្រចាំថ្ងៃមានដូចជា ៖ - អំពើឆន្ទះ ការគិតពិចារណាទៅលើអ្វីមួយប្រកបដោយការគិតពិចារណាដោយត្រឹមត្រូវនិងមានគោលដៅច្បាស់លាស់ - អំពើអឆន្ទះ ការក្អក កណ្ដាស ផ្ដាសាយ ជាដើម
រៀបរាប់ពីសកម្មភាពដែលទាក់ទងនឹងអំពើឆន្ទៈនិងអំពើអឆន្ទៈក្នុងជីវភាពរស់នៅប្រចាំថ្ងៃមានដូចជា ៖
See less– អំពើឆន្ទះ ការគិតពិចារណាទៅលើអ្វីមួយប្រកបដោយការគិតពិចារណាដោយត្រឹមត្រូវនិងមានគោលដៅច្បាស់លាស់
– អំពើអឆន្ទះ ការក្អក កណ្ដាស ផ្ដាសាយ ជាដើម
ដើម្បីបណ្ដុះនូវអំពើឆន្ទៈមួយ តើគេត្រូវយកចិត្តទុកដាក់លើកត្តាអ្វីខ្លះ?
ដើម្បីបណ្ដុះឆន្ទៈមួយ គេត្រូវយកចិត្តទុកដាក់លើកតក្តា៤យ៉ាងគឺ៖ ក. កត្តាសរីរាង្គ : កត្តាកាយសម្បទាសុខភាព ជាកត្តាសំខាន់ក្នុងការសម្រេចឆន្ទៈ។ ខ. កត្តាបញ្ញា : បញ្ញាក៏ទាក់ទងនិងសុខភាពដែរ ព្រោះថាបើសុខភាពខ្សោយ បញ្ញាក៏មិនរីកលូតលាស់ដែរ។ គ. កត្តាសញ្ចេតនា : សញ្ចេតនា ជាម៉ូទ័រមួយដ៏សំខាន់ ដូចច្នេះគេត្រូវធ្វើយ៉ាងណាឱ្យដាចRead more
ដើម្បីបណ្ដុះឆន្ទៈមួយ គេត្រូវយកចិត្តទុកដាក់លើកតក្តា៤យ៉ាងគឺ៖
See lessក. កត្តាសរីរាង្គ : កត្តាកាយសម្បទាសុខភាព ជាកត្តាសំខាន់ក្នុងការសម្រេចឆន្ទៈ។
ខ. កត្តាបញ្ញា : បញ្ញាក៏ទាក់ទងនិងសុខភាពដែរ ព្រោះថាបើសុខភាពខ្សោយ បញ្ញាក៏មិនរីកលូតលាស់ដែរ។
គ. កត្តាសញ្ចេតនា : សញ្ចេតនា ជាម៉ូទ័រមួយដ៏សំខាន់ ដូចច្នេះគេត្រូវធ្វើយ៉ាងណាឱ្យដាច់ស្រេចក្នុងចិត្តមិនត្រូវស្ទាក់ស្ទើររារែក ឬសាវ៉ាឡើយ។
ឃ. កត្តាឧត្ដមគតិសង្គម: ឆន្ទៈអាចសម្រេចបានអាស្រ័យលើឆន្ទៈនោះស្របទៅតាមច្បាប់សង្គម ប្រសិនបើឆន្ទៈផ្ទុយនឹងច្បាប់នឹងត្រូវច្បាប់សង្គមកាច់បំបាក់ជាមិនខាន។
ចូរពន្យល់ពីភាពខុសគ្នារវាងអំពើឆន្ទៈនិងអំពើអឆន្ទៈ។
ភាពខុសគ្នារវាងអំពើឆន្ទៈនិងអំពើអឆន្ទៈ ក. អំពើឆន្ទៈមិនមែនកើងឡើងដោយឯកឯងដោយងាយៗដាច់ពីមូលហេតុឬបុព្វហេតុនោះទេ។ តាមពិតឆន្ទៈរបស់មនុស្សកើតឡើងដោយសារការតាងចិត្តច្បាស់លាស់ដែលភ្ជាប់ដោយគោលបំណង សេចក្ដីប្រាថ្នា បុព្វហេតុព្រមទាំងមានការទទួលរងនូវឥទ្ធិពលនៃលក្ខខណ្ឌសង្គមនិងបរិស្ថានផងដែរ។ ខ. អំពើអឆន្ទៈ គឺជាអំពើអចេតនាដែលមិRead more
ភាពខុសគ្នារវាងអំពើឆន្ទៈនិងអំពើអឆន្ទៈ
See lessក. អំពើឆន្ទៈមិនមែនកើងឡើងដោយឯកឯងដោយងាយៗដាច់ពីមូលហេតុឬបុព្វហេតុនោះទេ។
តាមពិតឆន្ទៈរបស់មនុស្សកើតឡើងដោយសារការតាងចិត្តច្បាស់លាស់ដែលភ្ជាប់ដោយគោលបំណង សេចក្ដីប្រាថ្នា បុព្វហេតុព្រមទាំងមានការទទួលរងនូវឥទ្ធិពលនៃលក្ខខណ្ឌសង្គមនិងបរិស្ថានផងដែរ។
ខ. អំពើអឆន្ទៈ គឺជាអំពើអចេតនាដែលមិនបានគ្រោងទុកជាមុន គ្មានបំណងនិងមិនបានឆ្លងកាត់ការត្រិះរិះពិចារណា។
ជាអំពើចៃដន្យ ធ្វើតាមបញ្ជាដោយគ្មានវិធីជ្រើសរើស។ ម្យ៉ាងទៀត រេផ្លិចឥតលក្ខខណ្ឌទាំងឡាយរបស់មនុស្ស ក៏ចាត់ទុកជាអំពើអឆន្ទៈដែរ ដូចជា ការក្អក កណ្ដាស់ ការភ្ញាក់ ការកន្រ្តាក់ដៃពេលរលាកភ្លើង ឬឆក់ខ្សែភ្លើងជាដើម។
តើអំពើអឆន្ទៈជាអ្វី?
អំពើអឆន្ទៈ គឺជាអំពើអចេតនាដែលគ្មានគម្រោងទុកជាមុនគឺជាអំពើដែលគ្មានបំណងហើយមិនបានឆ្លងកាត់ការត្រិះរិះពិចារណា។
អំពើអឆន្ទៈ គឺជាអំពើអចេតនាដែលគ្មានគម្រោងទុកជាមុនគឺជាអំពើដែលគ្មានបំណងហើយមិនបានឆ្លងកាត់ការត្រិះរិះពិចារណា។
See lessតើអំពើឆន្ទៈជាអ្វី?
អំពើឆន្ទៈ ជាអំពើប្រកបដោយបំណង និងបានព្រាងទុកជាមុន ជាអំពើដែលបានពិចារណារួចហើយ មានន័យថាជាអំពើចេតនា។
អំពើឆន្ទៈ ជាអំពើប្រកបដោយបំណង និងបានព្រាងទុកជាមុន ជាអំពើដែលបានពិចារណារួចហើយ មានន័យថាជាអំពើចេតនា។
See lessប្រសិនបើប្អូនចង់ធ្វើការងារអ្វីមួយ តើប្អូនត្រូវគិតទៅលើចំណុចសំខាន់អ្វីខ្លះ?
ប្រសិនបើចង់ធ្វើការងារអ្វីមួយ យើងត្រូវគិតទៅលើចំណុចសំខាន់ដូចជា៖ កាយសម្បទា: អវៈយវៈគ្រប់គ្រាន់ សុខភាព: សុខភាពផ្លូវកាយ ផ្លូវចិត្តល្អ មានចំណេះដឹង ជំនាញ ទេពកោសល្យ ចំណង់ចំណូលចិត្ត មនោសញ្ចេតនា ច្បាប់សង្គម: ការងារសុចរិតដែលសង្គមទទួលស្គាល់(ស្របតាមច្បាប់សង្គម)។
ប្រសិនបើចង់ធ្វើការងារអ្វីមួយ យើងត្រូវគិតទៅលើចំណុចសំខាន់ដូចជា៖
See lessកាយសម្បទា: អវៈយវៈគ្រប់គ្រាន់
សុខភាព: សុខភាពផ្លូវកាយ ផ្លូវចិត្តល្អ
មានចំណេះដឹង ជំនាញ ទេពកោសល្យ
ចំណង់ចំណូលចិត្ត មនោសញ្ចេតនា
ច្បាប់សង្គម: ការងារសុចរិតដែលសង្គមទទួលស្គាល់(ស្របតាមច្បាប់សង្គម)។
តើអំពើអឆន្ទៈវាអាចកើតមានឡើងបានយ៉ាងដូចម្ដេច?
អំពើអឆន្ទៈវាអាចកើតមានឡើងបានគ្មានការព្រៀងទុកជាមុនឬកើតឡើងដោយអចេតនា។
អំពើអឆន្ទៈវាអាចកើតមានឡើងបានគ្មានការព្រៀងទុកជាមុនឬកើតឡើងដោយអចេតនា។
See lessតើសកម្មភាពដែលបានរៀបរាប់ខាងលើនេះបង្ហាញនូវអំពើអ្វី?
សកម្មភាពទាំងនេះបង្ហាញនូវអំពើអឆន្ទៈ។
សកម្មភាពទាំងនេះបង្ហាញនូវអំពើអឆន្ទៈ។
See lessតើសកម្មភាពដែលធីតាដែលបានតាំងចិត្ត រៀបចំផែនការក្នុងការសិក្សាដើម្បីសម្រេចបានលទ្ធផលល្អវាស្ដែងនូវអំពើឆន្ទៈឬអំពើអឆន្ទៈ?
សកម្មភាពដែលធីតាដែលបានតាំងចិត្ត រៀបចំផែនការក្នុងការសិក្សាដើម្បីសម្រេចបានលទ្ធផលល្អវាស្ដែងនូវអំពើឆន្ទៈ។
សកម្មភាពដែលធីតាដែលបានតាំងចិត្ត រៀបចំផែនការក្នុងការសិក្សាដើម្បីសម្រេចបានលទ្ធផលល្អវាស្ដែងនូវអំពើឆន្ទៈ។
See less