Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើប្រជាជនខ្មែរនាសម័យអាណាចក្រចេនឡាមានលក្ខណៈយ៉ាងដូចម្តេច?
● មនុស្សសម័យនោះ មានមាឌតូច សម្បុរស្រអែម ទាំងប្រុសស្រីបួងសក់ និងពាក់រយ៉ា។ពួកគេមានគំនិតឆ្លាតវាងវៃ រហ័សរហួសណាស់ តែចិត្តឆេវឆាវបន្តិច ពួកគេចាត់ទុកដៃស្តាំបរិសុទ្ធ ហើយដៃឆ្វេងមិនបរិសុទ្ធ រាល់ព្រឹកគេលុបលាងមុខដុសធេ្មញ រួចអានគម្ពីរ ឬសូត្រធម៌។
● មនុស្សសម័យនោះ មានមាឌតូច សម្បុរស្រអែម ទាំងប្រុសស្រីបួងសក់ និងពាក់រយ៉ា។ពួកគេមានគំនិតឆ្លាតវាងវៃ រហ័សរហួសណាស់ តែចិត្តឆេវឆាវបន្តិច ពួកគេចាត់ទុកដៃស្តាំបរិសុទ្ធ ហើយដៃឆ្វេងមិនបរិសុទ្ធ
See lessរាល់ព្រឹកគេលុបលាងមុខដុសធេ្មញ រួចអានគម្ពីរ ឬសូត្រធម៌។
ក្រោយពីពួកជ្វាបានលុកលុយរាតត្បាតអាណាចក្រចេនឡាទឹកលិច តើប្រទេសខ្មែរបានជួបវិបត្តិដូចម្តេច?
ប្រទេសខ្មែរបានជួបវិបត្តិ ● ជួបបញ្ហាវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ● វិបត្តិនយោបាយ ● ផលដំណាំត្រូវបានបំផ្លិតបំផ្លាញ ● ប្រជាជនបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិ ● ទីក្រុង ប្រាសាទ កំពង់ផែ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញ ● បាត់បង់អាយុជីវិត និងរងរបួសប្រជាជន និងរាជ្យវង្សានុវង្សត្រូវបានចាប់ជាឈ្លើRead more
ប្រទេសខ្មែរបានជួបវិបត្តិ
See less● ជួបបញ្ហាវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ
● វិបត្តិនយោបាយ
● ផលដំណាំត្រូវបានបំផ្លិតបំផ្លាញ
● ប្រជាជនបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិ
● ទីក្រុង ប្រាសាទ កំពង់ផែ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញ
● បាត់បង់អាយុជីវិត និងរងរបួសប្រជាជន និងរាជ្យវង្សានុវង្សត្រូវបានចាប់ជាឈ្លើយសឹក បាត់បង់កម្លាំងពលកម្ម………..។
តើនយោបាយនិងការគ្រប់គ្រងរដ្ឋបាលនៃអាចក្រចេនឡាមានលក្ខណៈដូចម្តេច?
រាជធានីតាំងនៅឥសានបុរៈហើយមានប្រជាជនប្រហែល២០០០០ គ្រួសារ • នៅខាងក្រៅរាជធានីមានក្រុងចំនួន៣៣ទៀត មានគ្រួសាររាប់ពាន់ ហើយគ្រប់គ្រងដោយអភិបាលម្ចាក់ • ៣ថ្ងៃម្តងព្រះរាជាយាងទៅសាលប្រជុំ មន្ត្រីជាន់ខ្ពស់មាន ៥នាក់ ឯមន្ត្រីតូចតាចវិញមានចំនួនច្រើនណាស់ ចំពោះការផ្ទេររាជសម្បត្តិគឺមានតែបុត្ររបស់អគ្គមហេសីទេ ទើបឡើងសោយរាជ្យបRead more
រាជធានីតាំងនៅឥសានបុរៈហើយមានប្រជាជនប្រហែល២០០០០ គ្រួសារ
See less• នៅខាងក្រៅរាជធានីមានក្រុងចំនួន៣៣ទៀត មានគ្រួសាររាប់ពាន់ ហើយគ្រប់គ្រងដោយអភិបាលម្ចាក់
• ៣ថ្ងៃម្តងព្រះរាជាយាងទៅសាលប្រជុំ មន្ត្រីជាន់ខ្ពស់មាន ៥នាក់ ឯមន្ត្រីតូចតាចវិញមានចំនួនច្រើនណាស់
ចំពោះការផ្ទេររាជសម្បត្តិគឺមានតែបុត្ររបស់អគ្គមហេសីទេ ទើបឡើងសោយរាជ្យបាន។
មូលហេតុអ្វីបានជាពួកជ្វាហ៊ានចូលលុកលុយរាតត្បាតអាណាចក្រចេនឡាទឹកលិច?
បានជាពួកជ្វាហ៊ានចូលលុកលុយរាតត្បាតអាណាចក្រចេនឡាទឹកលិចពីព្រោះ ● មានមតិខ្លះបានយល់ថាជាការទាមទារយក កេរមត៌ដូនតារបស់ពួកគេ គឺរាជវង្សសៃលេន្រ្ទ នេះបាន ប្រកាស់ខ្លួន ថាជាស្តេចភ្នំ និងមានឋានន្តរនាមដូចសេ្តចអាណាចក្រភ្នំនៅប្រទេសខ្មែរដែរ។ ● មួយទៀតប្រហែលជាការសងសឹកចំពោះព្រះរាជាខ្មែរមួយអង្គ ដែលចង់ឃើញព្រះសិរនៃមហារាជជ្វាRead more
បានជាពួកជ្វាហ៊ានចូលលុកលុយរាតត្បាតអាណាចក្រចេនឡាទឹកលិចពីព្រោះ
See less● មានមតិខ្លះបានយល់ថាជាការទាមទារយក កេរមត៌ដូនតារបស់ពួកគេ គឺរាជវង្សសៃលេន្រ្ទ នេះបាន
ប្រកាស់ខ្លួន ថាជាស្តេចភ្នំ និងមានឋានន្តរនាមដូចសេ្តចអាណាចក្រភ្នំនៅប្រទេសខ្មែរដែរ។
● មួយទៀតប្រហែលជាការសងសឹកចំពោះព្រះរាជាខ្មែរមួយអង្គ ដែលចង់ឃើញព្រះសិរនៃមហារាជជ្វា
កាត់ដាក់លើថាស។
ហេតុអ្វីបានជារដ្ឋជ្វាអាចលុកលុយចូលអាណាចក្រចេនឡាទឹកលិចបាន?
បានជារដ្ឋជ្វាអាចលុកលុយចូលអាណាចក្រចេនឡាទឹកលិចបានដោយសារ៖ ● តែមានសង្រ្គាមដណ្តើមកាន់កាប់ទឹកដីរវាងគ្នានិងគ្នា ហើយបណ្តាលឪ្យមានការឈានទៅរកជម្លោះនិងបែកបាក់ផ្ទៃក្នុង។ការបែកបាក់គ្នានេះធ្វើឪ្យ ឫទ្ធានុភាព និងអំណាចដែលធ្លាប់មានពីមុននោះត្រូវចុះទន់ខ្សោយ ហើយពួកបរទេសមើលងាយ និងហ៊ានចូលលុកលុយរាតត្បាតតាមអំពើចិត្តដោយពួកជ្វRead more
បានជារដ្ឋជ្វាអាចលុកលុយចូលអាណាចក្រចេនឡាទឹកលិចបានដោយសារ៖
See less● តែមានសង្រ្គាមដណ្តើមកាន់កាប់ទឹកដីរវាងគ្នានិងគ្នា ហើយបណ្តាលឪ្យមានការឈានទៅរកជម្លោះនិងបែកបាក់ផ្ទៃក្នុង។ការបែកបាក់គ្នានេះធ្វើឪ្យ ឫទ្ធានុភាព និងអំណាចដែលធ្លាប់មានពីមុននោះត្រូវចុះទន់ខ្សោយ ហើយពួកបរទេសមើលងាយ និងហ៊ានចូលលុកលុយរាតត្បាតតាមអំពើចិត្តដោយពួកជ្វា។
ក្រោយពីអាណាចក្រចេនឡាត្រូវបានបែងចែកជាពីរ តើចេនឡាដីគោកនិងចេនឡាលិចមានស្ថានភាពប្រទេសខុសគ្នាដូចម្តេច?
ក្រោយពីអាណាចក្រចេនឡាត្រូវបានបែងចែកជាពីរ ចេនឡាដីគោកនិងចេនឡាលិចមានស្ថានភាពប្រទេសខុសគ្នា៖ ● ចេនឡាដីគោក រក្សាបានឯករាជ្យជាតិ និងមានវិសាលភាពទឹកដីធំធេងណាស់ ● ចេនឡាទឹកលិច មិនអាចរក្សាឯកភាពទឹកដីបានយូរអង្វែងទេ រដ្ឋចេនឡាទឹកលិចត្រូវបានបែងចែក ជា ក្សត្របូរីតូចៗ យ៉ាងហោចណាស់ក៏មានទៅដល់ ៥ក្សត្របូរីផ្សេងទៀត។ ហើយក៏ធ្លាកRead more
ក្រោយពីអាណាចក្រចេនឡាត្រូវបានបែងចែកជាពីរ
See lessចេនឡាដីគោកនិងចេនឡាលិចមានស្ថានភាពប្រទេសខុសគ្នា៖
● ចេនឡាដីគោក រក្សាបានឯករាជ្យជាតិ និងមានវិសាលភាពទឹកដីធំធេងណាស់
● ចេនឡាទឹកលិច មិនអាចរក្សាឯកភាពទឹកដីបានយូរអង្វែងទេ រដ្ឋចេនឡាទឹកលិចត្រូវបានបែងចែក
ជា ក្សត្របូរីតូចៗ យ៉ាងហោចណាស់ក៏មានទៅដល់ ៥ក្សត្របូរីផ្សេងទៀត។ ហើយក៏ធ្លាក់ក្រោមការ
ត្រួតត្រារបស់រដ្ឋជ្វា។
តើទីតាំងភូមិសាស្រ្តនៃអាណាចក្រនីមួយៗមានលក្ខណៈដូចម្តេច? ចូរបង្ហាញ។
ទីតាំងភូមិសាស្រ្តនៃអាណាចក្រនីមួយៗ៖ ● ចេនឡាដីគោក ស្ថិតនៅផ្នែកខាងជើង ជាតំបន់ដែលសម្បូរទៅដោយភ្នំ កូនភ្នំ ជ្រលងភ្នំ ជួរភ្នំ និងខ្ពង់រាប ហើយមានវិសាលភាពទឹកដីធំធេងណាស់ ● ចេនឡាទឹកលិច ស្ថិតនៅផ្នែកខាងត្បូង ជាតំបន់ដែលសម្បូរទៅដោយវាលទំនាប ទន្លេ ស្ទឹង បឹងបួរ និង មានសមុទ្រព័ទ្ធជុំវិញ ហើយតំបន់នេះគ្របដណ្តប់ទៅដោយអាងទនRead more
ទីតាំងភូមិសាស្រ្តនៃអាណាចក្រនីមួយៗ៖
See less● ចេនឡាដីគោក ស្ថិតនៅផ្នែកខាងជើង ជាតំបន់ដែលសម្បូរទៅដោយភ្នំ កូនភ្នំ ជ្រលងភ្នំ ជួរភ្នំ
និងខ្ពង់រាប ហើយមានវិសាលភាពទឹកដីធំធេងណាស់
● ចេនឡាទឹកលិច ស្ថិតនៅផ្នែកខាងត្បូង ជាតំបន់ដែលសម្បូរទៅដោយវាលទំនាប ទន្លេ ស្ទឹង បឹងបួរ
និង មានសមុទ្រព័ទ្ធជុំវិញ ហើយតំបន់នេះគ្របដណ្តប់ទៅដោយអាងទន្លេមេគង្គ។
ក្រោយពីការចូលទិវង្គតរបស់ព្រះបាទជ័យវម៌្មទី១ តើអាណាចក្រចេនឡាមានព្រឹត្តិការណ៍អ្វីខ្លះបានកើតឡើង?
ក្រោយពីការចូលទិវង្គតរបស់ព្រះបាទជ័យវម៌្មទី១ អាណាចក្រចេនឡាមានព្រឹត្តិការណ៍៖ ● ក្រោយពីការចូលទិវង្គតរបស់ព្រះបាទជ័យវម៌្មទី១ ទំនងពុំមានបុត្រស្នងរាជ្យបន្តពីព្រះអង្គ ទើបមាន ក្សត្រីជ័យទេវី ជាអ្នកស្នងរាជ្យបន្ត ព្រះនាងបានត្អូញត្អែរពីភាពច្របូកច្របល់ ទុក្ខវេទនា ក្នុងការគ្រប់គ្រង ប្រទេស ដែលមានកលិយុគ។ នគរមានចម្បាំRead more
ក្រោយពីការចូលទិវង្គតរបស់ព្រះបាទជ័យវម៌្មទី១ អាណាចក្រចេនឡាមានព្រឹត្តិការណ៍៖
See less● ក្រោយពីការចូលទិវង្គតរបស់ព្រះបាទជ័យវម៌្មទី១ ទំនងពុំមានបុត្រស្នងរាជ្យបន្តពីព្រះអង្គ ទើបមាន
ក្សត្រីជ័យទេវី ជាអ្នកស្នងរាជ្យបន្ត ព្រះនាងបានត្អូញត្អែរពីភាពច្របូកច្របល់ ទុក្ខវេទនា ក្នុងការគ្រប់គ្រង
ប្រទេស ដែលមានកលិយុគ។ នគរមានចម្បាំងនឹងគ្នារវាងក្សត្របូរីផ្សេងៗនៅក្នុងអាណាចក្រចេនឡាដែល
នាំឪ្យឈានដល់ការបែងចែកចេនឡាជាពីរធំៗ។
តើព្រះអង្គមានវិធីសាស្រ្តបែបណាក្នុងការគ្រប់គ្រងទឹកដី?
នៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវម៌្មទី១ ព្រះអង្គនៅតែបន្តនយោបាយគ្រប់គ្រងទឹកដីទៅទិសខាងត្បូង និងភាគខាងលិច គឺតំបន់អាងទន្លេមេណាមភាគខាងកើតព្រមទាំងតំបន់ខាងលើនិងភាគកណ្តាលប្រទេសឡាវ។ទឹកដីធំធេងយ៉ាងនេះ ព្រះអង្គមានវិធីសាស្រ្តបែបណាក្នុងការគ្រប់គ្រង៖ ● ព្រះអង្គបានបែងចែកទឹកដីជាពីរតំបន់ក្នុងការគ្រប់គ្រង ● តំបន់វត្តភូ រRead more
នៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវម៌្មទី១ ព្រះអង្គនៅតែបន្តនយោបាយគ្រប់គ្រងទឹកដីទៅទិសខាងត្បូង និងភាគខាងលិច គឺតំបន់អាងទន្លេមេណាមភាគខាងកើតព្រមទាំងតំបន់ខាងលើនិងភាគកណ្តាលប្រទេសឡាវ។ទឹកដីធំធេងយ៉ាងនេះ ព្រះអង្គមានវិធីសាស្រ្តបែបណាក្នុងការគ្រប់គ្រង៖
See less● ព្រះអង្គបានបែងចែកទឹកដីជាពីរតំបន់ក្នុងការគ្រប់គ្រង
● តំបន់វត្តភូ រហូតដល់ដីសណ្ត គឺភាគខាងកើតអាងទន្លេមេគង្គ មកដល់ ស្ទឹងត្រែង ក្រចេះ បាភ្នំ ព្រៃនគរ និងមានទីក្រុងសំខាន់គឺ សម្ភុបុរៈ។
● តំបន់ខាងលិច អាងទន្លេមេគង្គ ទៅដល់អង្គបុរី បាត់ដំបង និងខាងជើងបឹងទន្លេសាប។
តើស្តេចអង្គណាជាអ្នកផ្លាស់ប្តូររាជធានី?
គ. ព្រះបាទឦសានវម៌្មទី១
គ. ព្រះបាទឦសានវម៌្មទី១
See less