ក្រោយសង្រ្គាមលោកលើកទី ២ បានជាគេថាសហភាពសូវៀតបាន ក្លាយជាមហាសអំណាចមួយថ្មីព្រោះសហភាពសូវៀតបានទទួលជ័យជម្នះយ៉ាងធំធេងហើយសូម្បីតែប្រទេសនៅអឺរ៉ុបខាងលិចក៏បានលើកសរសើរនិងជំនឿជឿយ៉ាងខ្លាំងលើសហភាពសូវៀតផងដែរ ។
vrean.com Latest Questions
ក្រោយសង្រ្គាមលោកលើកទី ២ ពិភពលោកបានបែងចែកមនោគមវិជ្ជា២ គឺមូលធននិយម ឬ សេរី និងសង្គមនិយម ឬ កុំមុយនីស្ដ ។ • មូលធននិយម ដឹកនាំដោយសហរដ្ឋអាមេរិក • សង្គមនិយម ដឹកនាំដោយសារសហភាពសូវៀត ។
សហភាពសូវៀតនិងសហរដ្ឋអាមេរិក បានចាប់ផ្ដើមប្រឈមមុខដាក់គ្នានៅឆ្នាំ ១៩៤៧ នេះគឺ ដោយសារតែ សហរដ្ឋអាមេរិករំដោះប្រទេសនៅអឺរ៉ុបខាងលិចចេញពី ក្រញុំាសហភាពសូវៀត តាមរយៈផែនការម៉ាសាល់ ។ ការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំងពីរ នេះបង្កើតបានជាសង្រ្គាមត្រជាក់ ។
ក្នុងសង្រ្គាមលោកលើកទី ២ បានជាសហភាពសូវៀតមានប្រៀបលើប្រទេសសម្ព័ន្ធមិត្តព្រោះ សហភាពសូវៀតេបានរំដោះទឹកដីបានយ៉ាងធំទូលាយមានអឺរ៉ុបខាងកើត និងអឺរ៉ុបកណ្ដាល រហូតដល់ក្រុងប៊ែកឡាំង ។ ចំណែកប្រទេសសម័្ពន្ធមិត្តវិញបានរំកិលយឺតៗ ដោយសារការប្រយុទ្ធ រារាំងពីកងទ័ពអាឡឺម៉ងជាពិសេសការវាយឡើងច្រាំង នៅន័រម៉ងឌី ។
ប្រជាជនសូវៀតបានចាត់ទុកលោកស្ដាលីនស្មើនឹង អាទិទេពមួយអង្គ ពីព្រោះ លោកបានជួយស្រោចស្រង់ប្រជាជន សូវៀតឪ្យរួចផុតពីការសម្លាប់របស់់ទាហានណាស៊ី អាឡឺម៉ង់ ។
សេចក្ដីគោរពរបស់ប្រជាជនសូវៀតចំពោះលោក ស្ដាលីន ត្រូវបានគេឃើញតាមរយៈការប្ដូរឈ្មោះអគារសាធារណៈផ្លូវថ្នល់ និងសាលារៀនសុទ្ធតែឈ្មោះរបស់លោកស្ដាលីន រួមទាំងការសង់រូបសំណាក់របស់គាត់ទៀតផង នៅតាមសួនច្បារសាធារណៈ ។
លោកស្ដាលីន បានពង្រីកអំណចរបស់គាត់តាមរយៈការបង្កើត ប៉ូលីស សម្ងាត់ដើម្បីបង្ក្រាមពួកប្រឆាំងចាប់ជនសង្ស័យក្នុងជួរបុគ្គលិករដ្ឋឬសមាជិកបក្សយកទៅ ដាក់គុក ឬនិរទេសខ្លួនទៅតំបន់ស៊ីបេរី ក្រោមទណ្ឌកម្មការងារជាទម្ងន់ និងមានអាកាសធាតុអាក្រក់បំផុត ។
លោក ស្ដាលីនបានទទួលមរណៈភាពនៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ១៩៥៣ នៅអាយុ ៧៣ ឆ្នាំ ដោយសារតែជំងឺកឈាមក្នុងខួរក្បាល ។
តាមរយៈសន្និសញ្ញាថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ១៩៩០ បានតម្រូវឪ្យពួកសម្ព័ន្ធមិត្តត្រូវដកកងទ័ពចេញទាំងអស់ពីទឹកដីអាឡឺម៉ង់ដើម្បីដោះលែងប្រទេសអាឡឺម៉ង់ឪ្យសេរីភាពខាងនយោបាយពោលគឺអធិបតេយ្យភាពនិងឯករាជ្យជាតិ ។
ការរីកចម្រើនខាងវិស័យសេដ្ឋកិច្ចនៅអាឡឺម៉ង់ខាងលិចអាស្រ័យលើកត្តាអនុគ្រោះមួយចំនួនដូចជា ៖ • តំបន់រួមជាតំបន់ធ្យូងថ្មដ៏ធំរបស់ប្រទេសអាឡឺម៉ងហើយក៏ជាប្រភពថាមពលសម្រាប់រោងចក្រធំៗដូចជារោងចក្រស្លដែកជាដើម ។ • ការសម្បូរហត្ថករដែលជាមានប្រាក់កំរ៉ៃថោកជាពិសេសជនភៀសខ្លួនមកពីអាឡឺម៉ងខាងកើតនិងអឺរ៉ុបប៉ែកចាងត្បូង ដែលមានក្រិកយូហ្គោលស្លាវី និងតួគី ជាដើម ។