Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
Start Connecting Your Questions and Answers to the world.
ចូរប្អូនរៀបរាប់សកម្មភាពរបស់ប្អូនដែលទាក់ទងនឹងវិស័យវប្បធម៌ឱ្យបានបី ។
សកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំដែលទាក់ទងនឹងវិស័យវប្បធម៌ គឺ ៖ • ខ្ញុំខិតខំរៀនសូត្រ • ខ្ញុំគោរពប្រពៃណីទំនៀមទម្លាប់ខ្មែរ • ខ្ញុំតែងសរសេរអក្សរខ្មែរបានត្រឹមត្រូវនៅតាមបណ្ដាញសង្គមផ្សេងៗ • ខ្ញុំតែងលេងល្បែងប្រជាប្រិយនៅពេលចូលឆ្នាំម្ដងៗដូចជា បោះអង្គញ់ ទាញព្រ័ត្រ លាកកន្សែង ចាប់កូនខ្លែង ជាដើម • ខ្ញុំមិនដែលយកអ្វីទៅគួRead more
សកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំដែលទាក់ទងនឹងវិស័យវប្បធម៌ គឺ ៖
See less• ខ្ញុំខិតខំរៀនសូត្រ
• ខ្ញុំគោរពប្រពៃណីទំនៀមទម្លាប់ខ្មែរ
• ខ្ញុំតែងសរសេរអក្សរខ្មែរបានត្រឹមត្រូវនៅតាមបណ្ដាញសង្គមផ្សេងៗ
• ខ្ញុំតែងលេងល្បែងប្រជាប្រិយនៅពេលចូលឆ្នាំម្ដងៗដូចជា បោះអង្គញ់ ទាញព្រ័ត្រ លាកកន្សែង ចាប់កូនខ្លែង ជាដើម
• ខ្ញុំមិនដែលយកអ្វីទៅគួសលើជញ្ជាំងប្រាសាទដែលនាំឱ្យខូចខាតដល់ជញ្ជាំងប្រាសាទឡើយពេលខ្ញុំទៅលេងម្ដងៗ ។
ចូរប្អូនរៀបរាប់សកម្មភាពរបស់ប្អូនដែលទាក់ទងនឹងវិស័យសង្គមកិច្ចឱ្យបានបី ។
សកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំដែលទាក់ទងនឹងវិស័យសង្គមកិច្ច គឺ ៖ • ខ្ញុំជួយចម្លងផ្លូវដល់លោកតា លោកយាយនៅក្នុងភូមិ • ខ្ញុំជួយរត់តុរាល់ពេលមានកម្មវិធីបុណ្យនៅក្នុងភូមិ • ខ្ញុំបោសសម្អាតផ្ទះខ្ញុំ • ខ្ញុំបោសសម្អាតថ្នាក់រៀន និងទីធ្លាក្នុងសាលារៀន • ខ្ញុំចោលសំរាមនៅក្នុងធុងជានិច្ច • ខ្ញុំមិនដុតសំរាមប្លាស្ទិកទេ • ខ្ញុRead more
សកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំដែលទាក់ទងនឹងវិស័យសង្គមកិច្ច គឺ ៖
See less• ខ្ញុំជួយចម្លងផ្លូវដល់លោកតា លោកយាយនៅក្នុងភូមិ
• ខ្ញុំជួយរត់តុរាល់ពេលមានកម្មវិធីបុណ្យនៅក្នុងភូមិ
• ខ្ញុំបោសសម្អាតផ្ទះខ្ញុំ
• ខ្ញុំបោសសម្អាតថ្នាក់រៀន និងទីធ្លាក្នុងសាលារៀន
• ខ្ញុំចោលសំរាមនៅក្នុងធុងជានិច្ច
• ខ្ញុំមិនដុតសំរាមប្លាស្ទិកទេ
• ខ្ញុំជួយរុញរទេះមិត្តភ័ក្ដិខ្ញុំដែលពិការជើង
• ខ្ញុំជួយបី ឬគ្រាមិត្តភ័ក្ដិដែលខ្យល់គសន្លប់ ។
តើការចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក បានលើកស្ទួយសេច្ចកិច្ចពលរដ្ឋយ៉ាងដូចម្ដេចខ្លះ ?
ការចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក បានលើកស្ទួយសេច្ចកិច្ចពលរដ្ឋដូចជា ៖ - បង្កើតឱកាសការងារ និងប្រាក់ចំណូលដល់ពលរដ្ឋក្នុងសហគមន៍ - ប្រជាពលរដ្ឋបានប្រើប្រាស់ផលិតផលដែលមានតម្លៃទាបពីព្រោះមិនអស់ថ្លៃពន្ធនាំចូល ។
ការចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក បានលើកស្ទួយសេច្ចកិច្ចពលរដ្ឋដូចជា ៖
See less– បង្កើតឱកាសការងារ និងប្រាក់ចំណូលដល់ពលរដ្ឋក្នុងសហគមន៍
– ប្រជាពលរដ្ឋបានប្រើប្រាស់ផលិតផលដែលមានតម្លៃទាបពីព្រោះមិនអស់ថ្លៃពន្ធនាំចូល ។
ចូរប្អូនរៀបរាប់សកម្មភាពរបស់ប្អូនដែលទាក់ទងនឹងវិស័យសេដ្ឋកិច្ចឱ្យបានបី ។
សកម្មភាពខ្ញុំដែលទាក់ទងនឹងវិស័យសេដ្ឋកិច្ច គឺ ៖ (អាស្រ័យលើសិស្ស) • ជួយលក់ដូរបន្លែ ឬទំនិញឪពុកម្ដាយ នៅផ្សារ • ជួយដាំដំណាំ ដកស្ទូង ច្រូតកាត់ • ជួយទិញបន្លែបង្ការបស់អ្នកស្រុក • ជួយទិញទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេសដែលខ្មែរផលិត • ខ្ញុំលក់ខោអាវ/ គ្រឿងសំអាងonline ជាដើម ។
សកម្មភាពខ្ញុំដែលទាក់ទងនឹងវិស័យសេដ្ឋកិច្ច គឺ ៖ (អាស្រ័យលើសិស្ស)
See less• ជួយលក់ដូរបន្លែ ឬទំនិញឪពុកម្ដាយ នៅផ្សារ
• ជួយដាំដំណាំ ដកស្ទូង ច្រូតកាត់
• ជួយទិញបន្លែបង្ការបស់អ្នកស្រុក
• ជួយទិញទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេសដែលខ្មែរផលិត
• ខ្ញុំលក់ខោអាវ/ គ្រឿងសំអាងonline ជាដើម ។
តើប្រជាពលរដ្ឋម្នាក់ៗមានតួនាទីដូចម្ដេចខ្លះនៅក្នុងការចូលរួមនៅក្នុងវិស័យនយោបាយ ?
ក្នុងការចូលរួមនៅក្នុងវិស័យនយោបាយប្រជាពលរដ្ឋម្នាក់ៗមានតួនាទីដូចជា ៖ • ចូលរួមបោះឆ្នោតជ្រើសរើសតំណាងថ្នាក់ជាតិ និងមូលដ្ឋាន • ជួបជុំគ្នាពិភាក្សារកដំណោះស្រាយបញ្ហាដែលកើតមាននៅក្នុងសហគមន៍មូលដ្ឋាន • ចូលរួមគោរពច្បាប់ ទាំងច្បាប់ចរាចរណ៍ និងច្បាប់ផ្សេងៗទៀតដែលមានចែងជាធរមាន ។
ក្នុងការចូលរួមនៅក្នុងវិស័យនយោបាយប្រជាពលរដ្ឋម្នាក់ៗមានតួនាទីដូចជា ៖
See less• ចូលរួមបោះឆ្នោតជ្រើសរើសតំណាងថ្នាក់ជាតិ និងមូលដ្ឋាន
• ជួបជុំគ្នាពិភាក្សារកដំណោះស្រាយបញ្ហាដែលកើតមាននៅក្នុងសហគមន៍មូលដ្ឋាន
• ចូលរួមគោរពច្បាប់ ទាំងច្បាប់ចរាចរណ៍ និងច្បាប់ផ្សេងៗទៀតដែលមានចែងជាធរមាន ។
តើប្រជាពលរដ្ឋម្នាក់ៗមានតួនាទីដូចម្ដេចខ្លះនៅក្នុងការចូលរួមនៅក្នុងវិស័យវប្បធម៌ ?
ក្នុងការចូលរួមនៅក្នុងវិស័យវប្បធម៌ ប្រជាពលរដ្ឋម្នាក់ៗមានតួនាទីដូចជា ៖ • ខិតខំសិក្សារៀនសូត្រ • គោរពទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីដ៏ល្អរបស់ជាតិ • គោរពជំនឿសាសនាដទៃ • ចូលរួមលើកតម្កើងភាសា និងអក្សរជាតិ ។
ក្នុងការចូលរួមនៅក្នុងវិស័យវប្បធម៌ ប្រជាពលរដ្ឋម្នាក់ៗមានតួនាទីដូចជា ៖
See less• ខិតខំសិក្សារៀនសូត្រ
• គោរពទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីដ៏ល្អរបស់ជាតិ
• គោរពជំនឿសាសនាដទៃ
• ចូលរួមលើកតម្កើងភាសា និងអក្សរជាតិ ។
តើប្រជាពលរដ្ឋម្នាក់ៗមានតួនាទីដូចម្ដេចខ្លះនៅក្នុងការចូលរួមនៅក្នុងវិស័យសង្គមកិច្ច ?
ក្នុងការចូលរួមនៅក្នុងវិស័យសង្គមកិច្ច ប្រជាពលរដ្ឋម្នាក់ៗមានតួនាទីដូចជា ៖ • គោរពស្រឡាញ់រាប់អានអ្នកដទៃ និងចេះជួយយកអាសាអ្នកដទៃ ជាពិសេសជនងាយរងគ្រោះដូចជា ជនពិការ ជនក្រីក្រ ជនចាស់ជរា និងក្មេងកំព្រា ជាដើម ។ • ចូលរួមថែរក្សា និងសម្អាតបរិស្ថានទាំងនៅផ្ទះ និងនៅតាមទីសាធារណៈ ដូចជាតាមសួនច្បារ និងទីកម្សាន្តផ្សេងៗ ។
ក្នុងការចូលរួមនៅក្នុងវិស័យសង្គមកិច្ច ប្រជាពលរដ្ឋម្នាក់ៗមានតួនាទីដូចជា ៖
See less• គោរពស្រឡាញ់រាប់អានអ្នកដទៃ និងចេះជួយយកអាសាអ្នកដទៃ ជាពិសេសជនងាយរងគ្រោះដូចជា ជនពិការ ជនក្រីក្រ ជនចាស់ជរា និងក្មេងកំព្រា ជាដើម ។
• ចូលរួមថែរក្សា និងសម្អាតបរិស្ថានទាំងនៅផ្ទះ និងនៅតាមទីសាធារណៈ ដូចជាតាមសួនច្បារ និងទីកម្សាន្តផ្សេងៗ ។
តើប្រជាពលរដ្ឋម្នាក់ៗមានតួនាទីដូចម្ដេចខ្លះនៅក្នុងការចូលរួមនៅក្នុងវិស័យសេដ្ឋកិច្ច ?
ក្នុងការចូលរួមនៅក្នុងវិស័យសេដ្ឋកិច្ច ប្រជាពលរដ្ឋម្នាក់ៗមានតួនាទីដូចជា ៖ • ប្រកបការងារសុចរិត ស្របច្បាប់ • ចូលរួមបង់ពន្ធជូនរដ្ឋ • ចូលរួមលើកស្ទួយ គាំទ្រ ប្រើប្រាស់ផលិតផលក្នុងស្រុក • ជួយធ្វើការងារឪពុកម្ដាយ • ជួយថែរក្សាសម្បត្តិសាធារណៈ ។
ក្នុងការចូលរួមនៅក្នុងវិស័យសេដ្ឋកិច្ច ប្រជាពលរដ្ឋម្នាក់ៗមានតួនាទីដូចជា ៖
See less• ប្រកបការងារសុចរិត ស្របច្បាប់
• ចូលរួមបង់ពន្ធជូនរដ្ឋ
• ចូលរួមលើកស្ទួយ គាំទ្រ ប្រើប្រាស់ផលិតផលក្នុងស្រុក
• ជួយធ្វើការងារឪពុកម្ដាយ
• ជួយថែរក្សាសម្បត្តិសាធារណៈ ។
តើហេតុអ្វីបានជាយើងត្រូវប្រើអក្សរខ្មែរ ដើម្បីសរសេរជាភាសាខ្មែរ ?
គ. ព្រោះដើម្បីលើកតម្កើងភាសា និងអក្សរជាតិ ។
គ. ព្រោះដើម្បីលើកតម្កើងភាសា និងអក្សរជាតិ ។
See lessតាមរយៈសេចក្ដីពន្យល់ខាងលើ ចូរបង្ហាញពីសកម្មភាពរបស់ឧស្សាហ៍នៅក្នុងវិស័យវប្បធម៌ ។
សកម្មភាពរបស់ឧស្សាហ៍នៅក្នុងវិស័យវប្បធម៌ ៖ - ឧស្សាហ៍បានរៀនចប់បាក់ឌុប និងបន្តការសិក្សានៅឧត្ដមសិក្សា និងថ្នាក់ក្រោយឧត្ដមសិក្សានៅបរទេស - ឧស្សាហ៍គោរពប្រពៃណីឧស្សាហ៍ចេះគោរពជាតិសាសន៍ និងជំនឿសាសនារបស់មិត្តភ័ក្ដិ ។
សកម្មភាពរបស់ឧស្សាហ៍នៅក្នុងវិស័យវប្បធម៌ ៖
See less– ឧស្សាហ៍បានរៀនចប់បាក់ឌុប និងបន្តការសិក្សានៅឧត្ដមសិក្សា និងថ្នាក់ក្រោយឧត្ដមសិក្សានៅបរទេស
– ឧស្សាហ៍គោរពប្រពៃណីឧស្សាហ៍ចេះគោរពជាតិសាសន៍ និងជំនឿសាសនារបស់មិត្តភ័ក្ដិ ។