vrean.com Latest Questions
ពួកអាស្តែកមានជំនឿលើពហុទេពនិយម គឺជាធាតុផ្សំម៉្យាងសម្រាប់សម្គាល់អរិយធម៌របស់ពួកគេ។ អាទិទេពពស់មានស្លាបគឺជាអាទិទេពតំណាងឱ្យការស្លាប់និងការរស់ឡើងវិញ។ ពួកអាស្តែកយល់ថាអាទិទេពរស់ដោយសារទឹកអម្រិត(ជាទីសក្ការៈ)ដែលគ្មានអ្វីក្រៅពីឈាមមនុស្សឡើយបើសិនពុំមានឈាមជាដង្វាយទេ អាទិទេពខ្ញាល់នឹងធ្វើឱ្យមានគ្រោះមហន្តរាយផ្សេងៗដូចជា ភាពអត់ឃ្លាន រោគរាតត្បាត ការរញ្ជួយដីជាដើម។ តើអ្នកគិតដូចម្តេចប្រសិនបើជំនឿនេះបន្តរហូតដល់សព្វថ្ងៃនេះ?
កត្តាដែលធ្វើឪ្យនយោបាយរបស់កុំមុយនីស្ដសូវៀតធ្លាក់ចុះ និងបានជំនឿមាន ៖ • វិបត្ដិខាងកសិកម្ម ដោយការប្រើជីគីមី និងថ្នាំពុលហួសប្រមាណដែលបានធ្វើឪ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននិងខូចដីធ្លីដែលបានជិះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍន៍កសិកម្ម ។ • វិបត្តិខាងសង្គម ដូចជា ការធ្លាក់ទឹកចិត្ត ការប្រមឹកស្រា បញ្ហាពុករលួយចាប់ពីថ្នាក់ ក្រោមដល់ថ្នាក់លើ ការថយចុះអាយុ និងកំណើនអត្រាមរណៈភាព ។