ក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកប្រទេសអង់គ្លេសបានចូលរួម ជាមួយសហរដ្ឋអាមេរិកដូចជា ៖ • ចូលរួមបង្កើតសន្ធិសញ្ញាអាត្លង់ទិកខាងជើងដើម្បីការពារទ្វីបអឺរ៉ុបខាងលិចនិងសហរដ្ឋអាមេរិក • អង់គ្លេសបានចូលរួមប្រឡូកក្នុងសង្រ្គាមកូរ៉េជាមួយសហរដ្ឋអាមេរិកនៅឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣ • អង់គ្លេសបានចូលរួមប្រឡូកក្នុងសង្រ្គាម ជាមួយសហរដ្ឋអាមេរិកនៅនៅអាហ្គានីស្ថានអីុរ៉ាក់ ។
vrean.com Latest Questions
កត្កាដែលធ្វើឲ្យនយោបាយរបស់បក្សកុំមុយនីស្ដសូវៀតធ្លាក់ចុះនិងបានជំនឿមាន ៖ • វិបត្តិខាងកសិកម្មដោយការប្រើជីគីមីនិងថ្នាំពុលហូសប្រមាណដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននិងខូចដីធ្លីដែលបានេជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍន៍កសិកម្ម ។ • វិបត្ដិខាងសង្គមដូចជាការធ្លាក់ទឹកចិត្តការប្រមឹកស្រាបញ្ហាពុករលុយចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើការថយចុះអាយុនិងកំណើនអត្រាមរណៈកុមារ ។
លោកគ្រូតឆូវមានចំណុចខ្សោយជាច្រើននៅលើផ្នែកសេដ្ឋកិច្ចនិងទំនាក់ទំនងអន្តរជាតិ ដូចជាការបរាជ័យខាងសេដ្ឋកិច្ចដែលមិនបានលើស្ទួយឪ្យប្រសើរនិងប្រហាក់ប្រហែលសហរដ្ឋអាមេរិក ។ លោកបានធ្លាក់ពីអំណាចនៅឆ្នាំ ១៩៦៤ ដោយសារបាត់ការគាំទ្រពីសហជិកបក្ស ។
ព្រះអង្គឌួងមានស្នាមព្រះហស្ថជាច្រើនដូចជា ៖ • ជាអ្នកវិនិពន្ធផ្នែកអក្សរសាស្រ្ដខ្មែរ • ធ្វើកំណែទម្រង់ផ្នែករដ្ឋបាល • បង្កើតប្រាក់ថ្មី • កសាងហេដ្ឋារចនាសម័្ពន្ធថ្មីៗ ដូចជា ផ្លូវពីឧដុង្គទៅកំពត កាត់តាមស្រុកឈូក តភ្ជាប់ទៅដល់កំពង់ផែសមុទ្រថ្មី ។ • កសាងកំពង់ផែថ្មី ដើម្បីជំនួសកំពង់ផែចាស់ដែលប្រទេសអណ្ណមបានយក ។
ព្រះរាជាណាចក្រកម្ពុជាបានក្លាយជាសាធារណរដ្ឋខ្មែរ នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ១៩៧០ ហើយរស់រានបានដោយសារតែជំនួយយោធាពីសហរដ្ឋអាមេរិក ។