Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
Start Connecting Your Questions and Answers to the world.
តើក្រមមានអត្ថន័យបែបណា?
ខ.ជាលំដាប់ ក្បួន បែប ពួក ។
ខ.ជាលំដាប់ ក្បួន បែប ពួក ។
See lessតើបណ្ដឹងសាទុក្ខ និងបណ្ដឹងជំទាស់ខុសគ្នាដូចម្ដេច ?
ភាពខុសគ្នារវាងបណ្ដឹងសាទុក្ខ និងបណ្ដឹងជំទាស់ ៖ បណ្ដឹងសាទុក្ខ ៖ • បណ្ដឹងសាទុក្ខ ជាបណ្ដឹងមិនយល់ស្របជាមួយសាលក្រម ឬសាលដីកាទៅតុលាការកំពូល ។ • បណ្ដឹងនេះធ្វើឡើងដើម្បីឱ្យតុលាការកំពូលពិនិត្យទៅលើដីការបស់សាលាឧទ្ធរណ៍ ឬក៏ពិនិត្យទៅលើសាលក្រមរបស់សាលាដំបូង ដោយផ្អែកទៅលើអង្គច្បាប់ ។ • ដើមបណ្ដឹងត្រូវបង្ហាញពីគោលបំណងរបស់ខRead more
ភាពខុសគ្នារវាងបណ្ដឹងសាទុក្ខ និងបណ្ដឹងជំទាស់ ៖
See lessបណ្ដឹងសាទុក្ខ ៖
• បណ្ដឹងសាទុក្ខ ជាបណ្ដឹងមិនយល់ស្របជាមួយសាលក្រម ឬសាលដីកាទៅតុលាការកំពូល ។
• បណ្ដឹងនេះធ្វើឡើងដើម្បីឱ្យតុលាការកំពូលពិនិត្យទៅលើដីការបស់សាលាឧទ្ធរណ៍ ឬក៏ពិនិត្យទៅលើសាលក្រមរបស់សាលាដំបូង ដោយផ្អែកទៅលើអង្គច្បាប់ ។
• ដើមបណ្ដឹងត្រូវបង្ហាញពីគោលបំណងរបស់ខ្លួនថាសាលក្រម ឬសាលដីកាមានភាពផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ ឬ ច្បាប់ ឬ បទដ្ឋានគតិយុត្តិផ្សេងៗ
• រយៈពេលនៃការដាក់ពាក្យបណ្ដឹងសាទុក្ខ ៖
-ចំពោះសាលក្រមចំពោះមុខ ៖ រយៈពេល១ខែ គិតចាប់ពីថ្ងៃទទួលបានសាលក្រម ។
-ចំពោះសាលក្រមកំបាំងមុខ ៖ រយៈពេល១ខែ គិតចាប់ពីថ្ងៃផុតកំណត់នៃការប្ដឹងទាស់ ។ ករណីមួយទៀត គឺ រយៈពេល១ខែ គិតចាប់ពីថ្ងៃជូនដំណឹងអំពីការសម្រេចច្រានចោលលើបណ្ដឹងទាស់ ។
បណ្ដឹងជំទាស់ ៖
• បណ្ដឹងជំទាស់ជាបណ្ដឹងមិនយល់ស្របនឹងដីកាសម្រេចរបស់សាលាដំបូង ឬសាលាឧទ្ធរណ៍ ទៅសាលាឧទ្ធរណ៍ ឬតុលាការកំពូល ។
• រាល់ដីកាសម្រេចណាដែលអនុញ្ញាតដោយច្បាប់ ទើបអាចប្ដឹងជំទាស់បាន ។
• អ្នកដែលមានសិទ្ធិអាចប្ដឹងជំទាស់បានគឺជាអ្នកដែលបាត់បង់ផលប្រយោជន៍ពីដីកាសម្រេច ។
• រយៈពេលនៃការដាក់ពាក្យប្ដឹងជំទាស់គឺមួយសប្ដាហ៍គិតចាប់ពីថ្ងៃទទួលដីកាសម្រេច ។
តើលោកស្រីរស្មី ត្រូវដាក់ពាក្យប្ដឹងនៅឯណា ?
លោកស្រីរស្មី ត្រូវដាក់ពាក្យប្ដឹងនៅសាលាដំបូងរាជធានីភ្នំពេញ ។
លោកស្រីរស្មី ត្រូវដាក់ពាក្យប្ដឹងនៅសាលាដំបូងរាជធានីភ្នំពេញ ។
See lessចូរប្រាប់ពីដែនសមត្ថកិច្ចនៃសាលាឧទ្ធរណ៍នីមួយៗ ។
ដែនសមត្ថកិច្ចនៃសាលាឧទ្ធរណ៍នីមួយៗ មានដូចជា ៖ • សាលាឧទ្ធរណ៍ភ្នំពេញ មានសមត្ថកិច្ច ជំនុំជម្រះក្ដីដែលស្ថិតនៅក្នុងសមត្ថកិច្ចដែនដីដែលគ្របដណ្ដប់លើរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ។ • សាលាឧទ្ធរណ៍ត្បូងឃ្មុំ មានសមត្ថកិច្ច ជំនុំជម្រះក្ដីដែលស្ថិតនៅក្នុងសមត្ថកិចRead more
ដែនសមត្ថកិច្ចនៃសាលាឧទ្ធរណ៍នីមួយៗ មានដូចជា ៖
See less• សាលាឧទ្ធរណ៍ភ្នំពេញ មានសមត្ថកិច្ច ជំនុំជម្រះក្ដីដែលស្ថិតនៅក្នុងសមត្ថកិច្ចដែនដីដែលគ្របដណ្ដប់លើរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ។
• សាលាឧទ្ធរណ៍ត្បូងឃ្មុំ មានសមត្ថកិច្ច ជំនុំជម្រះក្ដីដែលស្ថិតនៅក្នុងសមត្ថកិច្ចដែនដីដែលគ្របដណ្ដប់លើខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
• សាលាឧទ្ធរណ៍ព្រះសីហនុ មានសមត្ថកិច្ច ជំនុំជម្រះក្ដីដែលស្ថិតនៅក្នុងសមត្ថកិច្ចដែនដីដែលគ្របដណ្ដប់លើខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប។
សាលាឧទ្ធរណ៍បាត់ដំបង មានសមត្ថកិច្ច ជំនុំជម្រះក្ដីដែលស្ថិតនៅក្នុងសមត្ថកិច្ចដែនដីដែលគ្របដណ្ដប់លើខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។
តើបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាមានសាលាឧទ្ធរណ៍ចំនួនប៉ុន្មានតំបន់ ? ចូររៀបរាប់ ។
បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាមានសាលាឧទ្ធរណ៍ចំនួន ៤តំបន់ គឺ សាលាឧទ្ធរណ៍ភ្នំពេញ សាលាឧទ្ធរណ៍ត្បូងឃ្មុំ សាលាឧទ្ធរណ៍ព្រះសីហនុ និងសាលាឧទ្ធរណ៍បាត់ដំបង ។
បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាមានសាលាឧទ្ធរណ៍ចំនួន ៤តំបន់ គឺ សាលាឧទ្ធរណ៍ភ្នំពេញ សាលាឧទ្ធរណ៍ត្បូងឃ្មុំ សាលាឧទ្ធរណ៍ព្រះសីហនុ និងសាលាឧទ្ធរណ៍បាត់ដំបង ។
See lessតើសាលាឧទ្ធរណ៍តំបន់ចំនួន៣នោះ ត្រូវបានដាក់ឱ្យបើកដំណើរការចាប់តាំងពីថ្ងៃ ខែ ឆ្នាំ ណា ?
សាលាឧទ្ធរណ៍តំបន់ចំនួន៣នោះ ត្រូវបានដាក់ឱ្យបើកដំណើរការចាប់តាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២០ ។
សាលាឧទ្ធរណ៍តំបន់ចំនួន៣នោះ ត្រូវបានដាក់ឱ្យបើកដំណើរការចាប់តាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២០ ។
See lessបណ្ដឹងជំទាស់ ជាបណ្ដឹងដូចម្ដេច ?
បណ្ដឹងជំទាស់ គឺជាបណ្ដឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់ (សាលាឧទ្ធរណ៍ ឬ តុលាការកំពូល)ចំពោះដីកាសម្រេចរបស់ដែលជាសេចក្ដីសម្រេចមិនមែនជាសាលក្រម ឬសាលដីកា ។
បណ្ដឹងជំទាស់ គឺជាបណ្ដឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់ (សាលាឧទ្ធរណ៍ ឬ តុលាការកំពូល)ចំពោះដីកាសម្រេចរបស់ដែលជាសេចក្ដីសម្រេចមិនមែនជាសាលក្រម ឬសាលដីកា ។
See lessបណ្ដឹងសាទុក្ខ ជាបណ្ដឹងដូចម្ដេច ?
បណ្ដឹងសាទុក្ខ ជាបណ្ដឹងមិនយល់ស្របជាមួយនឹងសាលដីការបស់សាលាឧទ្ធរណ៍ ឬសាលក្រមរបស់សាលាដំបូង ដោយដាក់ពាក្យប្ដឹងទៅតុលាការកំពូល ។
បណ្ដឹងសាទុក្ខ ជាបណ្ដឹងមិនយល់ស្របជាមួយនឹងសាលដីការបស់សាលាឧទ្ធរណ៍ ឬសាលក្រមរបស់សាលាដំបូង ដោយដាក់ពាក្យប្ដឹងទៅតុលាការកំពូល ។
See lessតើបណ្ដឹងឧទ្ធរណ៍ ជាបណ្ដឹងដូចម្ដេច ?
បណ្ដឹងឧទ្ធរណ៍ ជាបណ្ដឹងមិនយល់ស្របជាមួយសេចក្ដីសម្រេចរបស់សាលាជម្រះក្ដីជាន់ទាប ទៅសាលាជម្រះក្ដីជាន់ខ្ពស់ ។
បណ្ដឹងឧទ្ធរណ៍ ជាបណ្ដឹងមិនយល់ស្របជាមួយសេចក្ដីសម្រេចរបស់សាលាជម្រះក្ដីជាន់ទាប ទៅសាលាជម្រះក្ដីជាន់ខ្ពស់ ។
See lessតើបណ្ដឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់ជាអ្វី ?
បណ្ដឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់ជាវិធីធ្វើឧបាស្រ័យទាមទារដោយភាគី ទៅតុលាការជាន់ខ្ពស់ឱ្យលប់ចោល ឬផ្លាស់ប្ដូរនូវសេចក្ដីសម្រេច (សាលក្រម សាលដីកា ឬដីកាសម្រេច)ដែលចេញដោយតុលាការថ្នាក់ក្រោមនៅមុនពេលដែលសេចក្ដីសម្រេចនោះចូលជាស្ថាពរ ។

See less