ដែលហៅថា អព្ភន្តរញាណគឺជាពុទ្ធិឬចំណេះដឹងដែលកើតឡើងដោយចំណាប់ផ្ទាល់ភ្លាមៗដោយមិនចាំបាច់ឆ្លងកាត់វិចារ។ គុណសម្បត្តិរបស់អព្ភន្តរញាណគឺ៖ • ចំណេញពេលព្រោះវាគ្មានស្ពានកណ្តាលអាចប្រព្រឹត្តទៅបានលឿនជាងវិចារ។ • ពុំផ្តល់ដល់ការនឿយហត់ដល់អ្នកប្រព្រឹត្តព្រោះអ្នកមិនបាច់ខំប្រមើលមើល ឬសញ្ជឹងគិត • អាចជៀសពីកំហុសបានច្រើនព្រោះជាគំហើញផ្ទាល់មិនចំាបាច់ប្រើលំនឹក។ • ទប់បានតថភាពដឹងច្បាស់នូវសច្ចភាពដោយពុំចាំបាច់ពិសោធន៍និងពិចារណា។ គុណវិបត្តិរបស់អព្ភន្តរញាណគឺ៖ • អាចខុស កាលបើយើងណែនាំវាមិនបានអាចមានការភ្លាំងភ្លាត់អាចច្រលំ។ • មិនត្រូវទុកចិត្តទាំងស្រុងទេព្រោះយើងមិនទាន់ស្គាល់ឬសគុលវាច្បាស់។ • មិនអាចពិនិត្យវាសាជាថ្មីបានទេ។
vrean.com Latest Questions
ការសាងសង់ប្រាសាទច្រើនសាងសង់តួប្រាង្គបីតំរៀបគ្នាលើខឿនតែមួយ សម្រាប់តំណាងអាទិទេពទាំងបីគឺ ៖ • តួប៉មប្រាង្គប្រាសាទ ខាងជើង គឺតំណាង ព្រះវិស្ណុ (ព្រះនរាយណ៍) • តួប៉មប្រាង្គប្រាសាទ កណ្តាល គឺតំណាង ព្រះសិវៈ(ព្រះឥសូរ) • តួប៉មប្រាង្គប្រាសាទ ខាងត្បូង គឺតំណាង ព្រះព្រហ្
ព្រះរាជាខ្មែរ ដែលសោយរាជ្យក្នុងសម័យអាណានិគមបារាំងមាន ៖ • ព្រះបាទនរោត្តម ( ១៤៦៤-១៩០៤ ) • ព្រះបាទស៊ីសុវត្ថិ ( ១៩០៤-១៩២៧ ) • ព្រះបាទស៊ីសុវត្ថិ មុនីវង្ស ( ១៩២៧-១៩៤១ ) • ព្រះបាទនរោត្តម សីហុន សោយរាជ្យលើកទី១ ( ១៩៤១-១៩៥៥ ) ។
នៅក្រោយសង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិចក្លាយជាមហាអំណាចសេដ្ឋកិច្ចលើពិភពលោកព្រោះដោយសារមូលហេតុដូចជា ៖ • សង្រ្គាមលោកទី២ផ្ទុះនៅអ៊ឺរ៉ុប មិនមែនផ្ទុះនៅសហរដ្ឋអាមេរិចទេ • នៅក្នុងសង្រ្គាមសហរដ្ឋអាមេរិចលក់អាវុធនិងស្បៀងឪ្យទៅប្រទេសដែលកំពុងជាប់ដៃធ្វើសង្រ្គាម • ក្រោយសង្រ្គាមប្រទេសនៅអ៊ឺរ៉ុបសេដ្ឋកិច្ចត្រូវបំផ្លាញគ្មានសល់ • ចំនែកសហរដ្ឋអាមេរិចសរដ្ឋកិច្ចមានការរីកចំរើនតាំងពីមុនសង្រ្គាមមកមិនទទួលនៅការបំផ្លាញនោះទេ • នៅក្រោយសង្រ្គាមប្រទេសនៅអ៊ឺរ៉ុបក្លាយជាកូនបំណុលរបស់សហរដ្ឋអាមេរិច ។ កត្ដាទាំងអស់នេះហើយធ្វើជាមហាអំណាចសេដ្ឋកិច្ចលើពិភពលោក ។
គុណធម៌របស់មនុស្សមានច្រើនចែបច្រើនយ៉ាងណាស់ ហើយមានលក្ខណៈពុំដូចគ្នាទាំងអស់ទេ ។ ហើយគេអាចចែកគុណធម៌ជា ២ពួកផ្សេងៗគ្នាគឺ ៖ គុណធម៌សាមញ្ញាៈ គឺគុណធម៌ដែលបានមកពីការហឹ្វកហ្វឺន និងការអប់រំ ។ ឧទាហរណ៍ការទៀងពេល ការចេះប្រមាណមិនឲ្យហួសភក្តីភាព ភាពខ្ជាប់ខ្ជួន និងការគួរសមជាដើម ។ គុណធម៌កំណើតៈគឺជាគុណធម៌ដែលមនុស្សបានទទួលមរតកកពីក្នុងពោះមាតារបស់ខ្លួនមក។ ឧទាហរណ៍ៈ មិត្តល្អ ភាពមិនរឹងរូស ចិត្តសន្តោសមេត្តា ។ល។
លទ្ធភាពប្រើប្រាស់ទឹកស្អាតរបស់ប្រជាជនកម្ពុជា នាំមកនូវប្រយោជន៍ ជាច្រើនដូចជា ៖ • ពួកគាត់អាចជៀសផុតពីជំងឺផ្សេងៗ • មានអារម្មណ៍ល្អក្នុងការធ្វើការងារ ឬប្រកបមុខរបរ • ពួកគាត់ចំណេញ
ដើម្បីការពារសិទ្ធិរបស់ខ្លួនកុមារត្រូវស្តាប់ការទូន្មានរបស់ឪពុកម្តាយ ត្រូវគោរពច្បាប់ និងត្រូវចេះការពារខ្លួនប្រឆាំងនឹងអំពើជួញដូរមនុស្សនិងកុំប៉ះពាល់គ្រឿងញៀន ។
សីលធម៏ទាំងបីប្រការដែលមនុស្សក្នុងសង្គមប្រជាធិបតេយ្យតែងតែប្រតិបត្តិ គឺៈ ១. សុំទោស (មានមោទភាពនឹងទទួលកំហុសកែលំអខ្លួន) ២. អរគុណ (ទទួលស្គាល់មោទភាព ដោយចេះសំដែងអំណរ) ៣. សរសើរ ( ផ្តល់មោទភាព តាមការលើកទឹកចិត្ត ចំពោះអ្នកធ្វើល្អ)