អាស៊ានមានសមាជីកពេញសិទ្ធិ និងមិនពេញសិទ្ធិសរុបទាំងអស់មាន១២ប្រទេស រួមមាន៖ • សមាជិកពេញសិទ្ធិ មាន១០ប្រទេសគឺ សមាជិកអាស៊ានទាំង១០ (កម្ពុជា ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីភីន ឥណ្ឌូនេស៊ី ព្រុយណេ ភូមា និងឡាវ) • សមាជិកមិនពេញសិទ្ធិ មាន២ ប្រទេសគឺ ទីម័រខាងកើត និងប៉ាពួហ្គីណេថ្មី។
vrean.com Latest Questions
ពួកភេវរកម្មអន្តរជាតិគឺសំដៅលើពួកឧក្រិដ្ឋជនដែលធ្វើសកម្មភាពដោយគ្មានព្រំដែន។ ក្រៅពីសម្លាប់ឥស្សរៈសំខាន់ៗនិងប្រជាជន ពួកភេវរកម្មអន្តរជាតិបានបង្ក វិនាសកម្មមួយចំនួនដល់សន្ដិសុខនិងស្ថេរភាពសង្គមដូចជា៖ • បើកយន្ដហោះបំផ្លាញអាគារពាណិជ្ជកម្មពិភពលោក នៅទីក្រុងញ៉ូវញ៉កថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១១។ • ធ្វើសកម្មភាពពាក់ព័ន្ធនិងការជួញដូរថ្នាំញៀន និងជួញដូរមនុស្ស។ • ធ្វើចរាចរលុយក្លែងក្លាយ និងក្លែងឯកសារលុយពីធនាគារ។
ផលវិបាកនៃការប្រកាន់យកនយោបាយអព្យាក្រឹត្យរបស់កម្ពុជាដូចជា៖ ផលវិជ្ជមាន • ធ្វើឪ្យក្រិត្យានុភាពកម្ពុជាល្បីរីកសុសសាយក្នុងតំបន់ និងត្រូវបានពង្រីងបន្ថែម • ធ្វើឪ្យកម្ពុជារស់ដោយសន្ដិភាពរយៈពេល១៥ឆ្នាំ ក្នុងខណៈដែលប្រទេសជិតខាងកំពុងឆាប់ឆេះក្នុងភ្លើងសង្រ្គាមនៅវៀតណាម។ ផលអវិជ្ជមាន • ពុំមានលទ្ធភាពការពារខ្លួនឯងទប់ទល់នឹងការលុកលុយពីសំណាក់ប្រទេសមហាអំណាចឡើយ • ទំបំផុតត្រូវបញ្ចប់ដោយកម្លាំងខាងក្នុង គឺការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១៨ មីនា ១៩៧០។
បទចម្រៀងជាតិនៃព្រះរាជាណាចក្រកម្ពុជាមានចំណងជើងថា « បទនគររាជ » ជាស្នាដៃសម្តេចព្រះសង្ឃរាជ ជួនណាតនិពន្ធនាថ្ងៃទី ២០ ខែ កក្កដាឆ្នាំ ១៩៤១ ។
កត្តាដែលបណ្តាលឲ្យដំណើរវិវត្តិផលិតកសិកម្មមិនទទួលបានជោគជ័យ គឺ • គេមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មស្រែសម្ការនៅលើផ្ទៃដីលើសពី ១៥% នៃផ្ទៃដីទាំងអស់ • បញ្ហាបាត់បង់ធនធានទឹកក្នុងការស្រោចស្រពលើដីដាំដំណាំដែលបណ្តាលឲ្យមានការងស់ទឹកពីទន្លេ ព្រែក បឹង • ដីឆាប់ខ្សោះគឺជាតិដោយការប្រើជីគីមី ហើយទីបំផុតដីកសិកម្មទាំងនោះនឹងក្លាយទៅជាទីរហោរស្ថាន និងត្រូវគេបោះបង់ចោល ។