Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
Start Connecting Your Questions and Answers to the world.
តើបទល្មើសអ្វីខ្លះដែលមិនអាចផុតអាជ្ញាយុកាល?ព្រោះអ្វី?
បទល្មើសដែលមិនអាចផុតអាជ្ញាយុកាលមាន បទល្មើសប្រល័យពូជសាសន៍មនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាមជាដើម ព្រោះជាបទល្មើសដែលព្យសនកម្មធំធេងមិនអាចគ្រប់គ្រងបានហេតុនេះបុគ្គលដែលដឹកនាំ បញ្ជាត្រូវតែទទួលខុសត្រូវពេញមួយជីវិត ហើយបានកំណត់ដោយច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។

See lessហេតុអ្វីបានជាបណ្តឹងរដ្ឋប្បវេណីមិនអាចធ្វើបានចំពោះមុខតុលាការព្រហ្មទណ្ឌក្រោយផុតអាជ្ញាយុកាលនៃបណ្តឹងអាជ្ញា?
បានជាបណ្តឹងរដ្ឋប្បវេណីមិនអាចធ្វើបានចំពោះមុខតុលាការព្រហ្មទណ្ឌក្រោយផុតអាជ្ញាយុកាលនៃបណ្តឹងអាជ្ញា ព្រោះផុតរយៈពេលប្តឹង ជនជាប់ចោទបានរួចផុតពីទោសដែលខ្លួនប្រព្រឹត្តហេតុនេះទើបមិនអាចធ្វបណ្តឹងរដ្ឋប្បវេណីបាន។

See lessមូលហេតុអ្វីខ្លះបានជាគេធ្វើចំណាត់ថ្នាក់នៃបទល្មើស?
បានជាគេធ្វើចំណាត់ថ្នាក់នៃបទល្មើស ព្រោះដើម្បីងាយស្រួលក្នុងរៀបចំទៅតាមប្រភេទ កម្រិតទោស និង កំណត់ពីនីតិវិធីក្នុងការកាត់ក្តី។

See lessចូរបង្ហាញពីភាពខុសគ្នារវាង បទឧក្រិដ្ឋ បទមជ្ឈឹម និង បទលហុ ។
បង្ហាញពីភាពខុសគ្នា រវាងឧក្រិដ្ឋ មជ្ឈិម និង លហុ -បទឧក្រិដ្ឋ ជាបទល្មើសដែលកម្រិតទោសអតិបរមាជាទោសជាប់ពន្ធនាគារចាប់ពី៥ឆ្នាំ ដល់មួយជីវិត។ -បទមជ្ឈិមជាប្រភេទបទល្មើសដែលកម្រិតទោសអតិបរមាជាប់ពន្ធនាគារពី៦ថ្ងៃ ដល់៥ឆ្នាំ។ -បទលហុជាបទល្មើសដែលកម្រិតទោសអតិបរមា ជាប់ពន្ធនាគារតិចជាង៦ថ្ងៃ ឬជាបទល្មើសដែលផ្តន្ទាទោសត្រឹមតែជាប្Read more
បង្ហាញពីភាពខុសគ្នា រវាងឧក្រិដ្ឋ មជ្ឈិម និង លហុ
See less-បទឧក្រិដ្ឋ ជាបទល្មើសដែលកម្រិតទោសអតិបរមាជាទោសជាប់ពន្ធនាគារចាប់ពី៥ឆ្នាំ ដល់មួយជីវិត។
-បទមជ្ឈិមជាប្រភេទបទល្មើសដែលកម្រិតទោសអតិបរមាជាប់ពន្ធនាគារពី៦ថ្ងៃ ដល់៥ឆ្នាំ។
-បទលហុជាបទល្មើសដែលកម្រិតទោសអតិបរមា ជាប់ពន្ធនាគារតិចជាង៦ថ្ងៃ ឬជាបទល្មើសដែលផ្តន្ទាទោសត្រឹមតែជាប្រាក់ពិន័យសុទ្ធសាធ ដោយគ្មានទោសពន្ធនាគារ។
តើបណ្តឹងអាជ្ញាអាចរលត់បានដោយមូលហេតុអ្វីខ្លះ?
បណ្តឹងអាជ្ញាអាចផុតរលត់បានក្នុងករណីដូចជា៖ មរណភាពនៃជនល្មើស ការផុតអាជ្ញាយុកាល ការលើកលែងទោសជាទូទៅ និរាករណ៍(មោឃៈ)នៃច្បាប់ព្រហ្មទណ្ឌ។

See lessតើករណីបែបណាទើប អាចព្យួរការអនុវត្តបណ្តឹងអាជ្ញាបាន?
ចំពោះករណីដែលអាចព្យួរឬដកបណ្តឹងបានដោយសារមានការសម្របសម្រួលជាមួយរដ្ឋ និងការបង់ប្រាក់ពិន័យសរុប ឬប្រាប់ពិន័យសម្របសម្រួល។

See lessជនរងគ្រោះអាចបោះបង់មិនធ្វើបណ្តឹងរដ្ឋប្បវេណីបានក្នុងការទាមទារសំណង។ តើហេតុអ្វីបានជា ការលះបង់មិនប្តឹង និងដកពាក្យបណ្តឹងរបស់ជនរងគ្រោះមិនអាចបញ្ឈប់ ឬព្យួរការអនុវត្តនៃបណ្តឹងអាជ្ញាបាន?
បានជា ការលះបង់មិនប្តឹង និងដកពាក្យបណ្តឹងរបស់ជនរងគ្រោះមិនអាចបញ្ឈប់ ឬព្យួរការអនុវត្តនៃបណ្តឹងអាជ្ញាដោយសារតុលាការចង់រកយុត្តិធម៌ដល់ជនរងគ្រោះ ក្រែងបង្កមកពីការគំរាមកំហែងណាមួយទើបមិនដាក់ពាក្យបណ្តឹង និងដាក់ទោសដល់ជនប្រព្រឹត្តនោះឱ្យបានរាងចាល កុំបង្កអសន្តិសុខសង្គម និងកុំឱ្យមានភាពក្អេងក្អាងអាងថាជនរងគ្រោះមិនប្តឹង។

See lessតើបណ្តឹងរដ្ឋប្បវេណីធ្វើឡើងដើម្បីអ្នកណា?
បណ្តឹងរដ្ឋប្បវេណីធ្វើឡើងដើម្បីឱ្យជនរងគ្រោះបានទួលសំណងជំងឺចិត្ត សំណងទ្រព្យសម្បត្តិដែលបាតបង់ ឬជួសជុលឡើងវិញនូវទ្រព្យសម្បត្តិអ្វីដែលជនល្មើសធ្វើឱ្យខូចខាត។

See lessចូរបង្ហាញពីភាពខុសគ្នារវាងបណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី។
បណ្តឹងអាជ្ញាខុសពីបណ្តឹងរដ្ឋប្បវេណីត្រង់បណ្តឹងអាជ្ញាសម្រាប់ចោទប្រកាន់លើជនដែលប្រព្រឹត្តបទល្មើស រីឯបណ្តឹងរដ្ឋប្បវេណីសម្រាប់ទាមទារសំណងការខូចខាតពីជនដែលប្រព្រឹត្តនោះ។

See lessតើបណ្តឹងរដ្ឋប្បវេណីកើតឡើងដោយរបៀបណា?
បណ្តឹងរដ្ឋប្បវេណីកើតឡើងដោយសារអំពើជាបទល្មើសព្រហ្មទណ្ឌ ជាផ្នែកមួយនៃបណ្តឹងដែលទាមទារឱ្យជនល្មើសសងការខូចខាតឱ្យជនរងគ្រោះ បន្ថែមលើបណ្តឹងអាជ្ញាដែលជនល្មើសបានប្រព្រឹត្តក្នុងបទល្មើសព្រហ្មទណ្ឌ។

See less