ដើម្បីការពារសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងការបញ្ចេញមតិសេចក្ដីថ្លែងការណ៍ ជាសកលស្ដីពីសិទ្ធិមនុស្សបានចែងថា ៖ • មនុស្សគ្រប់រូបមានសិទ្ធិប្រកាន់មតិនិងក្នុងការសំដេងគំនិត ឬវិញ្ញត្តិ ។ • សិទ្ធិនេះរួមមានសេរីភាពក្នុងការប្រកាន់និងបញ្ចេញមតិដោយគ្មានការជ្រៀតជ្រែក គ្មានការបារម្ភភិតភ័យដោយសារមតិរបស់ខ្លួន ។ • មនុស្សមានសេរីភាពក្នុង ស្វែងរកការទទួលទានការផ្សព្ចផ្សាយ ទូទៅដោយឥតគិតពីព្រំដេនអ្វីឡើយនូវពត៌មានព្រមទាំងគំនិតអ្វីផ្សេងៗ តាមមធ្យោបាយបែបណាក៏ដោយ ។
vrean.com Latest Questions
បានជាប្រទេសនៅទ្វីបអឺរ៉ុបខាងលិច នឹងសហរដ្ឋអាមេរិកនាំគ្នាបង្កើតសន្ធិសញ្ញាអាត្លង់ទិចខាងជើង ព្រោះ ដើម្បីការពារទ្វីបអឺរ៉ុបពីពួកកុំមុយនីស្ត ។
អគតិទាំង៤ដែលមនុស្សទាំងពួងត្រូវចៀសវាងរួមមានគឺ ៖ • មោហោគតិ : លំអៀងព្រោះការវង្វេង • ទោសាគតិ : លំអៀងព្រោះភ័យខ្លាច • ភយាគតិ : លំអៀងព្រោះល្ងង់ខ្លៅ • ឆន្ទាគតិ : លំអៀងព្រោះស្រឡាញ់ ។
ជញ្ជាំងក្រុងប៊ែកឡាំងត្រូវបានសាងសងឡើងពីបេតុងយ៉ាងក្រាសនិងរាយលួសបន្លាខាងលើហើយមានមានចំងាយ៤៣គម។ ជញ្ជាំងនេះត្រូវបានសាងសង់ឡើងដើម្បីទប់ស្ដាត់ជនភាសខ្លួនមកពីអាឡឺម់ង់ខាងកើត។
កង្វះបង្គន់អនាម័យប្រើប្រាស់នៅទីក្រុង ឬនៅជនបទដែលមានកម្រិតខ្ពស់ជាងនៅទីប្រជុំជនពីព្រោះ ៖ • នៅតាមជនបទប្រជាជនមានជីវភាពក្រីក្រជាងនៅទីប្រជុំជន • ការយល់ដឹងអំពីសារៈសំខាន់នៃការប្រើប្រាស់បង្គន់របស់ប្រជាជននៅជនបទនៅមានកម្រិត • ខ្វះទឹកសម្រាប់ប្រើប្រាស់ • ខ្វះបច្ចេកទេសក្នុងការសាងសង់បង្គន់ ។
បានជាមនុស្សស្ងប់ស្ងាត់និងអសកម្មតែមនុស្ស ឡូឡា និងរំលោតបំពានព្រោះនោះជាបុគ្គលិកលក្ខណៈរបស់បុគ្គល ជាពិសេសសំដៅលើរបៀបដែលពួកគេសម្ដែងចំពោះអ្នកដទៃ ។