ចាប់ពីចុងសតវត្សទី២០ និងបន្តរហូតដល់ពេលបច្ចុប្បន្ននេះកំណើនប្រជាជនពិភពលោក បានលេចឡើងនូវបញ្ហាដូចជា បរិស្ថាន សន្តិសុខស្បៀង ជនឥន្តោប្រវេសន៍ និងឧបត្ថម្ភថាមពល ។
vrean.com Latest Questions
មកដល់ទសវត្សឆ្នាំ ៨០ នៃសតវត្សទី២០ គេបានភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារ បញ្ហារួមលើសកលលោកបានលេចឡើងជាច្រើនទៀតដែលគំរាមកំហែងដល់ការរស់នៅរបស់ប្រជាជនលើសកលលោកទាំងមូល។
គ្រោះធម្មជាតិដែលបណ្តាលមកពីការខូចខាតធម្មជាតិរួមមាន៖ • ការរញ្ជួយដី • កំណើនកំដៅផែនដី • គ្រោះទឹកជំនន់ • ភាពរាំងស្ងួត • ខ្យល់ព្យុះ ។
ការធ្លាក់ចុះនៃបរិស្ថានធម្មជាតិទាក់ទងយ៉ាងស្និទរមួតទៅនិងធាតុសំខាន់មួយចំនួនគឺ បរិកយាកាស និងអាកាសធាតុ ធនធានទឹក និងមហាសមុទ្រ ដីស្រទាប់ផែនដី រុក្ខជាតិ និងសត្វ ។
គេបានរកឃើញសារធាតុពុលជាង ២០០មុខក្នុងតំបន់ឧស្សាហកម្ម ស្លដែកចំរាញ់ប្រេងកាត ផលិតកម្មគីមី រោងចក្រផលិតជី ។ សារធាតុពុលទាំងនោះអាចនាំគ្រោះថ្នាក់ទៅលើសុខភាពនិងជីវីតមនុស្សធ្វើឲ្យខាតបង់ដល់រុក្ខជាតិ និងជីវីតសព្វសត្វក្នុងតំបន់ទាំងមូល ។
បរិស្ថានធម្មជាតិលើសកលលោកទទួលការគំរាមកំហែងដូចជា៖ • ការបំពុលអាកាស ដែលកើតឡើងដោយកាកសំណល់ពីរោងចក្រ និងផ្សែងយានយន្ត • ការបាត់បង់ស្រទាប់អូសូន ដែលបណ្តាលមកពីសារធាតុពុលពីកាកសំណល់ពីរោងចក្រ • ការឡើងកំដៅផែនដីដែលបង្កគ្រោះថ្នាក់ដល់ការវាស់នៅលើផែនដី • ការធ្វើឲ្យទឹកកខ្វក់ ដោយកាកសំណល់ផ្សេងៗ • ការចោលសំរាមជាកាកសំណល់ពីរោងចក្រដែលនាំឲ្យខូចបរិស្ថាន នៅក្នុងទឹក និងលើគោក • ការធ្វើឲ្យរិចរិលនៃស្រទាប់ដីដោយការប្រើប្រាស់ជីមិនសមស្រប • ការកាប់បំផ្លាញព្រៃឈើធ្វើឲ្យបាត់បង់ជីវចម្រុះលើដី ។
បានជាសហរដ្ឋអាមេរិចនៅមានប្រជាជនមូយចំនួនរស់នៅក្នុងភាពក្រីក្រ៖ • ប្រជាជនភាគតិច ( ជនជាតិដើម ) • ជាប្រជាជនគ្មានការងារធ្វើ • មានការងារមិនជាប់លាប់ • ប្រជាជនមិនបានទទូលការអប់រំ រអប់រំបានតិចតួច ។
ចលនាតស៊ូដើម្បីឯករាជ្យជាតិក្នុងប្រទេសកម្ពុជាចែកជា២ផ្នែកគឺ៖ • ការតស៊ូដោយអាវុធដឹកនាំដោយកម្លាំងនៃចលនាតស៊ូខ្មែរឥស្សរៈដែលមានការជួយគាំទ្រពសំណាក់កងកម្លាំងវៀតមិញ • ការតស៊ូដោយសន្តិលវិធីដឹកនាំដោយសម្តេចព្រះនរោត្តមសីហនុ ( នយោបាយការទូត ) ។
គោលបំណងនៃការកសាងវិមានឈ្នះឈ្នះមាន៖ • ដើម្បីជាការចងចាំ និងដឹងគុណដល់ការពុះពារគ្រប់យ៉ាងដើម្បីទទួលបានសន្តិភាព • សម្រាប់ជាការបង្ហាញសមិទ្ធផលនានាដែលកម្ពុជាទទួលបានរយៈពេល២០ឆ្នាំ ក្រោយនយោបាយឈ្នះឈ្នះ • ដើម្បីជាកន្លែងសម្រាប់សិក្សាស្វែងយល់អំពីប្រវត្ថិសាស្រ្តនិងចក្ខុវិស័យបែបនេះ ។
វិមានអនុស្សាវរីយ៍ « នយោបាយឈ្នះឈ្នះ » មានច្រកទ្វារចូលក្នុងវិមានចំនួន៣គឺ៖ • ច្រកទ្វារទី១៖ ចម្លាក់លើទ្វារសុខដុមនីយកម្មសាសនា៖ រួបរចនានៅលើផ្តែរយកសាសនាបីជាគោល គឺព្រះពុទ្ធសាសនា អ៊ីស្លាមសាសនា និងគ្រឹស្តសាសនា • ច្រកទី២៖ ចម្លាក់លើទ្វារនិមិត្តសញ្ញា « នយោបាយឈ្នះឈ្នះ » រួបរចនានៅលើផ្តែរ គឹការធានាបីយ៉ាងបស់នយោបាយឈ្នះឈ្នះ • ច្រកទី៣៖ ចម្លាក់លើទ្វារសុខដុមនីយកម្មសម័យប្រវត្តិសាស្រ្តខ្មែររូបរចនានៅលើផ្តេរ ស្តីពីវប្បធម៌និងបេតិកណ្ឌជាតិដែលក្នុងនោះជ្រើសយកប្រាសាទដែលល្បីៗក្នងប្រទេសកម្ពូជាពីអាយុកាលពីអង្គររហូតដល់ចុងអង្គរ ។