ពីមុន អង់គ្លេសនិងសហភាពសូវៀតដៃគូ នឹងគ្នា បានជាប្រទេសអង់គ្លេសក្លាយជាដៃគូប្រឆាំង នឹងសហភាពសូវៀតវិញគឺ ដោយសារតែប្រទេសអង់គ្លេសមានគំនិត ប្រឆាំងនឹងកុំមុយនីស្ដ ។ ពេលនោះលោក ឆឺ ឈីល បានថ្លឺង នៅហ្វុល តុន ថាពេលនេះវាំងននដែក បានបែងចែកទ្វីបអឺរ៉ុបជាពីរ គឺអឺរ៉ុបខាងលិច និងអឺរ៉ុបខាងកើត ។
vrean.com Latest Questions
ភាពវឹកកវដែលគួរកត់សំគាល់នៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ក្នុងដំណាក់កាលក្រោយការទទួលឯករាជ្យជាតិ មានដូចជា ៖ • សង្រ្គាមនៅតំបន់ឥណ្ឌូចិន ( កម្ពុជា វៀតណាម ឡាវ) ដោយទទួលឥទ្ធិពលនៃសង្រ្គាមត្រជាក់ • ឥណ្ឌូនេស៊ី មានការផ្តួលរំលំស៊ូកាណូពីអំណាចនៅឆ្នាំ ១៩៦៧ • ប្រទេសភូមា បានដឹកនាំនយោបាយមិនចូលបក្សសសម័្ពន្អក្រោមរដ្ឋអំណាចយោធានិយម ដឹកនាំនយោបាយនិយម ដឹកនាំដោយឧត្តមសេនីយនេវីន ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៨៨។ ប្រទេសភូមាបានកាត់ផ្ដាច់ពីពិភពលោក ។ • ហ្វីលីពីនបានអនុញ្ញាតឪ្យសហរដ្ឋអាមេរិកសង់មូលដ្ឋានទ័ព ដើម្បីការពារតំបន់ភូមិភាគខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក ទោះបីបានត្រូវមហាជនធ្វើជំទាស់តវ៉ាក៏ដោយ ...
ចំពោះមនុស្សដែលមានភាពស្មោះត្រង់ ចូលចិត្តនិយាយតែពាក្យពិត មិនភូតកុហក់ គោរពពាក្យសម្ដីរបស់ខ្លួន តើគេអាចចាត់ទុកថាជាមនុស្សដូចម្ដេច? ក. មនុស្សស្លូតបូត ខ. មនុស្សមានសីលធម៌ គ. មនុស្សសុភាពរាបសារ ឃ. មនុស្សប្រកាន់ពាក្យសច្ចៈ
លោកស្រីម៉ាការ៉េត ថាត់ឆឺ បានជាប់ឆ្នោតជានាយករដ្ឋមន្រ្ដី អង់គ្លេសនៅឆ្នាំ ១៩៧៩ នៅឆ្នាំ១៩៨៣ និងនៅឆ្នាំ១៩៨៧ លោកស្រីមកពីគណបក្សអភិរក្សនិយម។ កត្តាដែលជម្រុញឪ្យលោកស្រីអាចជាប់ឆ្នោត ជាបន្ដបន្ទាប់មានដូចជា៖ • ធ្វើសង្រ្គាមជាមួយប្រទេស អាហ្សង់ទីន ដើម្បីកាន់កាប់កោះ ហ្វកឡិន ដែលសេះវិបត្តិដ៏រុំារ៉ៃ • ខួងប្រេងនៅលំហសមុទ្រខាងជើង ដើម្បីកាត់បន្ថយការនាំប្រេងចូលពីអារ៉ាប់ • កាត់បន្ថយការចំណាយលើក្រសួងមួយចំនួនដែលមិនចាំបាច់ដើម្បីកាន់បន្ថយអតិផរណា។ • រុះរើនយោបាយជាតូបនីយកម្មចោល ដោយប្រគល់កម្មសិទ្ធិផ្សេងឪ្យឯកជនគ្រប់គ្រងវិញ។
ក្នុងការគ្រប់គ្រងប្រទេស ព្រះហិររក្សរាមាធិបតីព្រះអង្គឌួង បានធ្វើកំណែទម្រង់សង្គមដូចជាៈ វិស័យរដ្ឋបាល • កែច្បាប់ បន្ធូរបន្ថយវិស័យផ្សេងៗ… សេដ្ឋកិច្ច • ជម្រុញការស្តារហេដ្ឋារចនាសម្ព័ន្ធ • កសាងផ្លូវគមនាគមន៍ តំបន់ កំពង់ផែសមុទ្រនៅកំពត • បោះពុម្ពប្រាក់សម្រាប់សម្រួលជីវភាពប្រជាជន • បន្ថយពន្ធដារ… នយោបាយ • ដឹកនាំប្រទេសដោយមានប្រជាជនចូលរួមយ៉ាងច្រើន • លើកតម្កើងវប្បធម៌អក្សរសាស្រ្តជាតិ… ។