vrean.com Latest Questions
អំណាចប្រធានាធិបតីនៅសហរដ្ឋអាមេរិក គឺជាអំណាច នីតិប្រិបត្តិ ប៉ុន្ដែមានសិទ្ធិទូលំ ទូលាយ ។ ប្រធានាធិបតីត្រូវបានជ្រើសចេញពីបោះឆ្នោតដែលមានអាណត្តិ ៤ ឆ្នាំ ហើយអាចឈរឈ្មោះបាន ២ អាណត្តិ ។ ប្រធានាធិបតី គឺជាអគ្គមេបញ្ជាការកងទ័ព ជាតិព្រមទាំងមានសិទ្ធិផ្គួចផ្ដើមក្នុងការធ្វើច្បាប់ផងដែរ ។
បានជាគេនិយាយថាតំណលំដាប់អាស៊ីតអាមីនេកំណត់ទម្រង់និងនាទីរបស់ប្រូតេអ៊ីនព្រោះ ប្រូតេអ៊ីនជាប៉ូលីមែនៃអាស៊ីតអាមីនេ ហើយតំណលំដាប់នៃការតម្រៀបអាស៊ីតអាមីនេទក្នុងម៉ូលេគុលប្រូតេអ៊ីនធ្វើឱ្យម៉ូលេគុលនោះមានទម្រង់ខុសៗគ្នាដែលទម្រង់ទាំងនោះជាអ្នកកំនត់នាទីរបស់ប្រូតេអ៊ីន។
a) ការរីកនៃទឹកដូចទៅការរីកនៃអង្គធាតុរាវដទៃទៀតទេ ពីព្រោះបើទឹកកើនសីតុណ្ហភាពពី០℃ ទៅ ៤℃ មាឌវាថយចុះ បើទឹកកើនសីតុណ្ហភាពពី៤℃ ទៅ១០០℃ មាឌវាកើនឡើង ។ b) ការរីកនៃទឹកមិនដូចការរីកនៃអង្គធាតុរាវដទៃទៀតទេ ពីព្រោះបើទឹកកើនសីតុណ្ហភាពពី០℃ ទៅ ៤℃ មាឌវាថយចុះ បើទឹកកើនសីតុណ្ហភាពពី៤℃ ទៅ១០០℃ មាឌវាកើនឡើង ។ c) ការរីកនៃទឹកមិនដូចទៅការរីកនៃអង្គធាតុរាវដទៃទៀតទេ ពីព្រោះបើទឹកកើនសីតុណ្ហភាពពី០℃ ទៅ ៤℃ មាឌវាថយចុះ បើទឹកកើនសីតុណ្ហភាពពី៤℃ ទៅ១០℃ ...
អ្នកបង្កើតទ្រឹស្តីទ្វីបរសាត់គឺ លោកអាល់ព្រីដវ៉េសនឺ(Alfred Wegener) ជនជាតិ អាឡឺម៉ងនៅឆ្នាំ ១៩១០ ។
វាយភាពដីមានសារៈសំខាន់ណាស់ ព្រោះវាមានឥទ្ធិពលទៅលើទម្រង់វត្តមានសារធាតុចិញ្ចឹមនិងទឹកនៅក្នុងដី ហើយវាមានសារៈសំខាន់ណាស់ក្នុងការកំណត់ភាពសមស្របសម្រាប់ការប្រើប្រាស់ណាមួយជាក់លាក់។