vrean.com Latest Questions
ការងារនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យមានដូចតទៅ៖ • កុមារត្រូវធ្វើការងារតាមក្រុម ឬតាមកងកុមារ • មនុស្សវ័យចំណាស់ៗត្រូវមើលថែកុមារតូចៗ សត្វពានៈត្បាញកញ្រែ្ចងល្អី។ ល។ • យុវជនត្រូវរែកដី លើកប្រព័ន្ធភ្លឺ លើកទំនប់ ជីកប្រឡាយទឹក កាប់ឈើធ្វើផ្ទះ រានដីធ្វើចម្ការ ធ្វើស្រែ និងត្រូវបញ្ជូនទៅតាមការដ្ឋានផ្សេងៗតាមតម្រូវការដាក់ស្ដែងរបស់អង្គការ • កម្មករ កម្មការនី ដែលអង្គការទុកចិត្តត្រូវបញ្ជូនឪ្យធ្វើការនៅរោងចក្រនានានៅភ្នំពេញ។
អំណាចប្រធានាធិបតីនៅសហរដ្ឋអាមេរិក គឺជាអំណាច នីតិប្រិបត្តិ ប៉ុន្ដែមានសិទ្ធិទូលំ ទូលាយ ។ ប្រធានាធិបតីត្រូវបានជ្រើសចេញពីបោះឆ្នោតដែលមានអាណត្តិ ៤ ឆ្នាំ ហើយអាចឈរឈ្មោះបាន ២ អាណត្តិ ។ ប្រធានាធិបតី គឺជាអគ្គមេបញ្ជាការកងទ័ព ជាតិព្រមទាំងមានសិទ្ធិផ្គួចផ្ដើមក្នុងការធ្វើច្បាប់ផងដែរ ។
ប៉ារ៉ាទីរ៉ូអ៊ីត ជាក្រពេញរាងពងក្រពើតូចៗចំនួនបួនដែលបង្កប់ក្នុងផ្នែកខាងក្រោយនៃក្រពេញទីរ៉ូអ៊ីត វាមាននាទីបញ្ចេញផលិតអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត ។
ការជីកយករ៉ែមាន ៤ប្រភេទគឺៈ ១-ការជីកយកដោយចំហៈ នៅពេលដែលកំណប់រ៉ែស្ថិតនៅក្បែរផ្ទៃដីខាងលើ គេចូកយកដី និងស្រទាប់ខាងលើរ៉ែចេញរួចទើបគេជីកយករ៉ែជាក្រោយ។ វិធីយករ៉ែរបៀបនេះមានតម្លៃថោក តែវាធ្វើអោយមានការបំផ្លិចបំផ្លាញបរិស្ថានយ៉ាងខ្លាំង។ ២-ការចូកយកដោយផ្ទាល់ៈ នៅពេលដែលរ៉ែស្ថិតនៅលើផ្ទៃដី គេគ្រាន់តែជីកយកតែម្តង ឬដាក់ជាតិផ្ទុះបំបែក។ គេប្រើវិធីនេះដើម្បីជីកយកថ្មសម្រាប់សង់អគារនិងផ្លូវថ្នល់។ ៣-ការជីកយករ៉ែផ្តេកៈ នៅពេលកំណប់រ៉ែលាតសន្ទឹងតាមខ្សែដេក គេជីកអណ្តូងរ៉ែដេកដើម្បីយករ៉ែ។ ៤-ការជីកយករ៉ែបញ្ឃរៈ គេជីកយករ៉ែបញ្ឃរជ្រៅចូលក្នុងជម្រៅផែនដី បន្ធាប់មកគេជីករូងផ្តេកជាច្រើននៅជម្រៅខុសៗគ្នា ដើម្បីយករ៉ែ។